The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តំបន់​ទេសចរណ៍​បះ​សក់​សម្រាប់​បុណ្យ​ហាឡូវីន

តំបន់​ទេសចរណ៍​បះ​សក់​សម្រាប់​បុណ្យ​ហាឡូវីន

តំបន់​ទេសចរណ៍​បះ​សក់​សម្រាប់​បុណ្យ​ហាឡូវីន

Content image - Phnom Penh Post

ក្រុងឡុងដ៍ៈ ខណៈ​ដែល​ថ្ងៃ​បុណ្យ​ហាឡូវីន របស់​អាមេរិក​នឹង​មក​ដល់​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​ហើយភ្ញៀវ​ទេសចរ​មួយ​ចំនួន ​តែង​តែ​ចង់​ភ្លក្ស​រសជាតិ​ព្រឺ​សម្បុរ​​នៅ​តំបន់​ទេសចរណ៍​ដែល​ល្បី​ខាង​មាន ខ្មោច​លង ជា​ពិសេស​នៅ​បណ្ដា​ប្រទេស​អឺរ៉ុប​តែ​ម្ដង។

ប្រាសាទ​នៅ​ស្កុតលែន​ប្រទេស ស្កុតលែន​គឺជា​ទឹក​ដី​សម្បូរ​ដោយ​ប្រាសាទ​ចាស់ៗ​ជា​ច្រើន​ដែល​គេ​តំណាល តៗ​គ្នា​ថា​មាន​ព្រលឹង​ខ្មោច​ថែរក្សា ក្នុង​នោះ​រួម​មាន​ប្រាសាទ Glamis castle ដែល​បើក​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​ពី​ខែ​មេសា​ដល់​ខែ​ធ្នូ​ជា​រៀង​រាល់​ឆ្នាំ។ ក្រៅ​ពី​ក្បូរ​ក្បាច់​រចនា​អគារ​ដ៏​ល្អ​និង​សួន​ច្បារ​ដ៏​ធំ​ល្វឹងល្វើយ ផ្ទះ​គំនូរ​ និង​សង្ហារិម​ក្នុង​ប្រាសាទ​នោះ ធ្វើ​ឲ្យ​អ្នក​ស្រមៃ​ដល់​សម័យ​កាល​រាប់​រយ​ឆ្នាំ​មុន​អ៊ីចឹង។

121030_24a
វិមានបិសាចជញ្ជក់ឈាមត្រាគូឡាដ៏ល្បីល្បាញ នៅប្រទេសរូម៉ានី

បិសាច​ត្រាគូឡា​នៅ​រូម៉ានី ប្រាសាទ Transylvania នៅ ប្រទេស​រូម៉ានី​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទឹក​ដី​កំណើត​របស់​ក្រុម​បិសាច​ ជញ្ជក់​ឈាម​ត្រាគូឡា។ បច្ចុប្បន្ន​ទីនេះ​បាន​ក្លាយ​ជា​តំបន់​ដែល​កកកុញ​ដោយ​ភ្ញៀវ​ទេសចរ និង​តូប​លក់​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ដែល​ទាក់ទិន​ទៅ​នឹង​វត្ថុ ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​បិសាច​ត្រាគូឡា។

កន្លែង​កប់​ខ្មោច​ជញ្ជក់​ឈាម​នេះ​គឺ​ស្ថិត​នៅ​បឹង​ Snagov ដែល​ជា​ទីតាំង​ទី​២​បន្ទាប់ពី​ភ្ញៀវ​បាន​ទៅ​ទស្សនា​វិមាន​ត្រាគូឡា។

សារមន្ទីរ​ទារុណកម្ម ស្ថិត នៅ​ក្នុង​ទីក្រុង​អាំស្ទែដាំ​ប្រទេស​ហូឡង់ សារមន្ទីរ​ទារុណ​កម្ម គឺ​ជា​ទីកន្លែង​ដែល​ដាក់​តាំង​ដោយ​ឧបករណ៍​ពិឃាត និង​ដាក់​ទោស​មនុស្ស​ដ៏​សាហាវ​ឃោរឃៅ ដូច​ជា​ ឧបករណ៍​កាត់​ក្បាល និង​បំបែក​សាកសព​ទាំង​រស់​ផង​ដែរ ដែល​សូម្បី​តែ​បាន​ឃើញ​ក៏​ព្រឺ​ក្បាល​ដែរ។

វិថី​ខ្មោច​ឃាតក​ត្រាច់ចរ វិថី Whitechapel ទីក្រុង​ឡុងដ៍ ត្រូវ​បាន​គេ​តំណាល​ថា​ជា​កន្លែង​ដែល​ឃាតក​អាថ៌កំបាំង​ម្នាក់​បាន​សម្លាប់ នារី​រក​ស៊ី​ផ្លូវ​ភេទ​ជា​ច្រើន​នាក់។ អ្នក​ដែល​ដើរ​កាត់​ផ្លូវ​នោះ​នៅ​ពេល​យប់​តែង​តែ​មាន​អារម្មណ៍​ដូចជា មាន​ស្រមោល​ចម្លែក​អន្ទោល​តាម​ប្រាណ៕

អត្ថបទគួរចាប់អារម្មណ៍