The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទេសចរ​ចិន​ សម្រុក​ទៅ​កូរ៉េ​ខាង​ជើង​ភ្លូកទឹក​ភ្លូកដី

ទេសចរ​ចិន​ សម្រុក​ទៅ​កូរ៉េ​ខាង​ជើង​ភ្លូកទឹក​ភ្លូកដី

Content image - Phnom Penh Post
តំបន់​ទេសចរណ៍​ដ៏ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​ចិន​ទៅ​លេង​កូរ៉េ​ខាង​ជើង​។ រូបថត AFP

ទេសចរ​ចិន​ សម្រុក​ទៅ​កូរ៉េ​ខាង​ជើង​ភ្លូកទឹក​ភ្លូកដី

ក្រុងព្យុងយ៉ាង: នៅ​លើ​បង្គោល​សរសរ​ថ្ម​បេតុង​ក្នុង​ទីក្រុង​ព្យុងយ៉ាង​រូប​គំនូរ ១ ​បាន​បង្ហាញ​ពី​កង​ទាហាន​កូរ៉េ​ខាង​ជើង និង​ចិន​សម្រុក​វាយ​បណ្ដេញ​កងកម្លាំង​ដឹកនាំ​ដោយ​អាមេរិក​ក្នុង​សង្គ្រាម​ឧបទ្វីប​។

រយៈពេល​ជាច្រើន​ទសវត្សរ៍​ក្រោយ​មក​វិមាន​នេះ​គឺជា​ចំណត​គោលដៅ​សម្រាប់​ជនជាតិ​ចិន​មក​កាន់​ទឹកដី​កូរ៉េ​ខាង​ជើង​ក្នុង​នាម​ជា​ភ្ញៀវទេសចរ​។

កងទាហាន និង​កម្មករ​រាប់រយ​នាក់​នាំ​គ្នា​សម្អាត​បរិវេណ​វិមាន​មិត្ដភាព​នៅ​មុន​ទស្សនកិច្ច​ផ្លូវរដ្ឋ​មកកាន់​ទីក្រុង​ព្យុងយ៉ាង​ពី​សំណាក់​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនភីង កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ​។

រយៈពេល​ជិត ៧០ ឆ្នាំ​ក្រោយពី​លោក ម៉ៅ សេទុង បាន​បញ្ជូន​កងទ័ព​រាប់​លាន​នាក់​ដើម្បី​ជួយ​កងកម្លាំង​របស់​លោក គីម អ៊ីលស៊ុង ពី​ការពើប​ប្រយុទ្ធ​រវាង​កងកម្លាំង​របស់​មេបញ្ជាការ​កងទ័ព​អាមេរិក​លោក Douglas MacArthur មក​លើ​ឧបទ្វីប​កូរ៉េ ចិន​ជា​ប្រទេស​តែ​ ១ ​គត់​ដែល​ចង់សម្ព័ន្ធ​ការទូត​ព្រម​ទាំង​ជា​អ្នកជួញដូរ និង​ផ្ដល់​ជំនួយ​ដ៏ធំ​បំផុត​ជាមួយ​ប្រទេស​ឯកោ និង​ប្រឹង​តែ​ផលិត​អាវុធ​នុយក្លេអែរ ១ ​នេះ​។

ពេលនេះ ប៉ម​មិត្ដភាព​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​យ៉ាង​គំហុក និង​ការជួសជុល​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​ស្វាគមន៍​វត្ដមាន​លោក ស៊ី​។

ពលរដ្ឋ​ចិន ធម្មតា​បង់ប្រាក់​ឲ្យ​ក្រុមហ៊ុន​ទេសចរណ៍​ប្រមាណ ៣៦០ ដុល្លារ សម្រាប់​ដំណើរ​ទេសចរណ៍ ៣ ថ្ងៃ​ដោយ​ការជិះ​រថភ្លើង​មក​ដើរលេង​ជុំវិញ​ទីក្រុង​ព្យុងយ៉ាង​ចាប់ពី​ច្រក​ទ្វារ​ជ័យជម្នះ (Arch of Triumph) រហូត​ដល់​វិមាន គីម អ៊ីស៊ុង Kim Il Sung Square​។

Content image - Phnom Penh Post
ភ្ញៀវទេសចរ​ចិន​បាន​សម្ដែង​អារម្មណ៍​មនោសញ្ចេតនា​ពិសេស​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង​។ រូបថត AFP

នៅ​ថ្ងៃ​បន្ទាប់​ពួកគេ​ធ្វើ​ដំណើរ​ទៅកាន់​ភាគ​ខាងត្បូង​នៃ​តំបន់​គ្មាន​កងទ័ព ដែល​បែងចែក​ឧបទ្វីប​កូរ៉េ​ដោយ​ភាគី​កូរ៉េ​ទាំង​ ២ តែងតែ​ប្រយុទ្ធ​គ្នា​យ៉ាង​ប្រទាញប្រទង់​តាំងពី​ឆ្នាំ​ ១៩៥៣ មុន​វិល​ទៅ​កាន់​មាតុភូមិ​កំណើត​វិញ​។

អ្នកស្រី យូ ហ្ស៊ី ជា​ជនជាតិ​ចិន​ចូល​និវត្ដន៍​មកពី​ខេត្ដ​អានហ៊ុយ ដែល​មក​លេង​ក្រុង​ព្យុងយ៉ាង​បាន​និយាយ​ថា​៖ «​ខ្ញុំ​មាន​ការចាប់អារម្មណ៍​ប្រទេស​កូរ៉េ​ខាង​ជើង​យូរហើយ និង​ចង់​មក​​ទីនេះ​ដើម្បី​ឃើញ​ទិដ្ឋភាព​កូរ៉េ​ខាង​ជើង​ឲ្យ​បាន​ផ្ទាល់​ភ្នែក​»​។

អ្នកស្រី​បាន​ប្រាប់ AFP ថា​អ្នកស្រី​មាន​អារម្មណ៍​យ៉ាង​ពិសេស​ជាមួយ​ប្រទេស​ ១ ​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ​សេវាកម្ម​ទេសចរណ៍​ចិន​មក​កាន់​កូរ៉េ​ខាង​ជើង​បាន​កើនឡើង​ខ្ពស់​បំផុត​ដោយ​យោង​តាម​ប្រភព​ឧស្សាហកម្ម​ទេសចរណ៍​រហូត​ដល់​ទីក្រុង​ព្យុងយ៉ាង​បាន​ដាក់​កំណត់​ចំពោះ​ចំនួន​ភ្ញៀវ​។

គ្មាន​តួលេខ​ផ្លូវការ​ត្រូវ​បាន​បង្ហាញ​នោះ​ទេ តែ​លោក សាយមិន ខូឃេរេល នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ទេសចរណ៍ Koryo Tours ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​ចំពោះ​ការរៀបចំ​កញ្ចប់​ទេសចរណ៍​បស្ចិមប្រទេស​បាន​និយាយ​ថា ពេល​នេះ​ភ្ញៀវ ២០០០ នាក់​ក្នុង​ ១ ​ថ្ងៃ​បាន​មក​លេង​ទីក្រុង​ព្យុងយ៉ាង​។

លោក សាយមិន បាន​ឲ្យ​ដឹងថា​៖ «​វា​ពិតជា​ច្រើន​ខ្លាំង​ណាស់ ពីព្រោះ​នៅ​ក្រុង​ព្យុងយ៉ាង​អត់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ទទួល​ចំនួន​ភ្ញៀវ​ដ៏ច្រើន​បែប​នេះឡើយ​។ ដូច្នេះ​មាន​បញ្ហា​កើតឡើង​តាំងពី​ការលក់​សំបុត្រ​នៅ​តាម​​ស្ថានីយ​រថភ្លើង សំបុត្រ​យន្ដហោះ និង​ការស្នាក់​នៅក្នុង​សណ្ឋាគារ​ជាដើម​»៕ HR

អត្ថបទគួរចាប់អារម្មណ៍