The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប៉ម​រាង​គូទខ្យង​នៅ​​ ដាណឺម៉ាក ​ឲ្យ​ភ្ញៀវ​ស្ញប់ស្ញែង​សម្រស់​ព្រឹក្សា

ប៉ម​រាង​គូទខ្យង​នៅ​​ ដាណឺម៉ាក ​ឲ្យ​ភ្ញៀវ​ស្ញប់ស្ញែង​សម្រស់​ព្រឹក្សា

Content image - Phnom Penh Post
សំណង់​ត្រូវ​បាន​ប្រើប្រាស់​ឈើ​រលំ​មក​សង់ និង​កាត់បន្ថយ​ការប៉ះពាល់​បរិស្ថាន​។ ហ្វេសប៊ុក

ប៉ម​រាង​គូទខ្យង​នៅ​​ ដាណឺម៉ាក ​ឲ្យ​ភ្ញៀវ​ស្ញប់ស្ញែង​សម្រស់​ព្រឹក្សា

ក្រុងកូប៉ិនហាក: សម្រស់​ធម្មជាតិ​ដ៏ត្រកាល​រមែង​តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​ពី​មនុស្ស​តិចតួច។ ប៉ុន្ដែ​ព្រៃ​អភិរក្ស​មួយ​នៅ​ដាណឺម៉ាក បាន​បន្ថែម​ភាព​ទាក់ទាញ​លើស​ពី​ធម្មជាតិ​សុទ្ធសាធ ដែល​កើត​ឡើង​ពី​ស្នាដៃ​គម្រោង​ស្ថាបត្យកម្ម​ដើម្បី​កសាង​ប៉ុស្ដិ៍​គន់​ទេសភាព​កម្ពស់ ៤៥ ម៉ែត្រ​ពីដី។

ទើប​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​រីសត​ជំរំ​ផ្សងព្រេង ឯ​ក្រុង​ហាស្លេវ នៅ Gisselfeld Klosters Skove ធ្វើដំណើរ​ជាង 1 ម៉ោង​ពី​ទីក្រុង​កូប៉ិនហាក The Treetop Experience គ្រោង​បើក​សម្ពោធ​អំឡុង​ឆ្នាំក្រោយ ដោយ​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់ពាន់​នាក់។

អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន EFFEKT ដាណឺម៉ាក គម្រោង​ប៉ុស្ដិ៍​គន់​ទេសភាព​ធម្មជាតិ​ប្រវែង ៧០០ ម៉ែត្រ មិន​ធ្វើ​ឲ្យ​ភ្ញៀវ​ភ័យខ្លាច​ចំពោះ​ចំណោទ​ដែល​ស្វាគមន៍​គ្រប់​ប្រភេទ​មនុស្ស ដើរ​ឆ្លងកាត់​ព្រៃព្រឹក្សា​ហើយ​មាន​ផល​ប៉ះពាល់​បរិស្ថាន​តិចតួច​បំផុត។

កសាងឡើង​ពី​ឧបករណ៍​សម្រាំង​ចេញ​ពី​ព្រៃ​នេះ​ផ្ទាល់ ដូចជា ដើម​ឈើ​រលំ ស្នាដៃ​សិល្បៈ​បង្ហាញ​ថា វា​បាន​បន្សាំ​ខ្លួន​ទៅ​នឹង​ដីព្រៃ​ប្រវត្ដិសាស្ដ្រ។

យោង​តាម​គេហទំព័រ​ផ្លូវការ​របស់​គម្រោង ភាព​ស៊ីគ្នា​នៃ​ប៉ម​ចុង​ឈើ​នេះ​ត្រូវ​បាន​រចនា​ឡើងជា​រាង​គូទខ្យង​ដើម្បី​ផ្ដល់​បទពិសោធ​បន្ថែម​ដល់​ភ្ញៀវ ងាយស្រួល​ដើរ​គន់​ទេសភាព​បាន​ពេញ​មួយ​ជុំ ៣៦០ ដឺក្រេ។

គេហទំព័រ​បាន​បន្ថែម​ថា៖ «ប៉ម​គយគន់​ព្រៃ​មាន​ជម្រាល​ទាបៗ ខណៈ​ធរណីមាត្រ និង​បរិវេណ​ជម្រាល​ប៉ម​គូទខ្យង​មាន​សណ្ឋាន​ដូចជា​ម៉ូស័រ​នៃការ​បំផ្លាស់​ទី​របស់​ភ្ញៀវ។

Content image - Phnom Penh Post
នៅ​កំពូល ភ្ញៀវ​អាច​មើល​ទេសភាព ៣៦០ ដឺក្រេ​​។ ហ្វេសប៊ុក

អ្នកប្រើប្រាស់​អាច​ដើរ​គន់​ទេសភាព​ព្រៃព្រឹក្សា​លេងៗ ជា​បទពិសោធ​ថ្មី​សន្លាង ដែល​មិន​អាច​ទស្សនា​ពី​ខាងក្រោម​បាន​ឡើយ។ បែក​ចែក​ជាទី​ខ្ពស់ និង​ទាប ភ្ញៀវ​លើ​ប៉ម​គូទខ្យង​នឹង​បាន​ដើរកាត់​ផ្នែក​ខ្លះ​នៃ​ព្រៃ​ចាស់ៗ​បំផុត ខណៈ​ផ្លូវ​ខាងក្រោម​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃថ្មី។ តំបន់​សម្រាក​លម្ហែ​ក៏នឹង​ត្រូវ​បាន​បញ្ចូល​ផងដែរ។

ទីឋាន​ពេញនិយម​បំផុត​គឺ​ចំណុច​កំពូល និង​ប៉ុស្ដិ៍​ទេសភាព ដែល​ផ្ដល់​ទស្សនីយភាព ដល់​ភ្ញៀវ​មើល​ឃើញ​ទេសភាព​ព្រៃព្រឹក្សា​រហូតដល់​ចម្ងាយ ២,៥ គីឡូម៉ែត្រ​ពី​ភ្នែក។

The Treetop Experience នឹង​មាន​កម្ពស់ ១៣៥ ម៉ែត្រ​លើ​នីវ៉ូទឹក​សមុទ្រ ហើយ​ក៏នឹង​អាច​ផ្ទុក​មនុស្ស​បាន​ដល់ ១ ម៉ឺន​នាក់​ឯណោះ។

សំណង់​ប៉ម​រាង​គូទខ្យង​នេះ​សម្រាប់​គយគន់​ទេសភាព​ព្រៃព្រឹក្សា​នេះ​នឹង​បើក​សម្ពោធ​នៅ​ក្នុង​និទាឃរដូវ​ឆ្នាំ ២០១៨ ខាងមុខ​នៅ​ដាណឺម៉ាក៕HR

Content image - Phnom Penh Post
សំណង់​រាង​គូទខ្យង​អាច​ផ្ទុក​មនុស្ស​បាន ១ ម៉ឺននាក់​។ ហ្វេសប៊ុក

អត្ថបទគួរចាប់អារម្មណ៍