The Phnom Penh Post Search

Search form

ប្រាសាទ​អេស្ប៉ាញ ​ក្លាយជា​តំបន់​ទេសចរណ៍​សំខាន់​នៅ​អូស្ត្រាលី

Content image - Phnom Penh Post
នៅ​តំបន់​ប្រាសាទ​មាន​រានហាល​អម​ដោយ​ទឹកធ្លាក់​គួរ​ឲ្យ​គយគន់​។

ប្រាសាទ​អេស្ប៉ាញ ​ក្លាយជា​តំបន់​ទេសចរណ៍​សំខាន់​នៅ​អូស្ត្រាលី

ក្រុងស៊ីដនី: ទឹកធ្លាក់​ដែល​បញ្ចេញ​ពន្លឺ​ព្រិចៗ ជណ្ដើរ​ថ្ម​គ្របដណ្ដប់​ដោយ​ស្លែ​បៃតង​ស្រស់ និង​ត្រពាំង​ដែល​ពេញ​ទៅ​ដោយ​ព្រលឹត រំ​ចង់ បាន​បង្កើត​ជា​ទស្សនីយភាព​ដ៏ស្រស់​ត្រកាល​បំផុត​នៅ​អូស្ដ្រាលី។

ស្ថិតក្នុង​ចំណោម​ព្រៃឈើ​ជាង ៧ ពាន់​ដើម ប្រាសាទ​អេស្ប៉ាញ​នេះ​ត្រូវបាន​កសាង​ឡើង​ជិត ១០០ ឆ្នាំមុន​ដោយ ចូសេ ផារ៉ូណេឡា ដែល​លោក​បាន​ប្រែក្លាយ​ទឹកដី​ត្រូពិច​រដ្ឋ​ឃ្វីនលែន ៥ ហិកតា​ទៅ​ជា​ពិភព​សុបិន​ដ៏​ស្រស់​ស្អាត។

លោក ចូសេ ផារ៉ូណេឡា បាន​មក​ទឹកដី​រដ្ឋ​ឃ្វីនឡេន របស់​ប្រទេស​អូស្ដ្រាលី ក្នុង​ឆ្នាំ ១៩១៣ ដោយ​ជិះទូក​ក្ដោង​ពី​មាតុភូមិ​ប្រទេស​អេស្ប៉ាញ ដើម្បី​កសាង​ជីវិត​ថ្មី​ជាមួយ​មិត្ដ​ស្រី​ឈ្មោះ ម៉ាទីលដា។

ដោយ​ប្រើ​ស៊ីម៉ងត៍ និង​ដីឥដ្ឋ​មក​សង់​ប្រាសាទ​ដោយ​ដៃ​លោក​ផ្ទាល់ ស្នាម​មេដៃ​អាច​ត្រូវ​បាន​មើល​ឃើញ​លើ​ថ្ម​ពី​ស្នាដៃ​របស់​លោក ផារ៉ូណេឡា និង​ភរិយា ម៉ាហ្គារីតា ក្រោយ​ពី​ពួកគេ​បាន​ទិញ​អចលនទ្រព្យ​នេះ​ក្នុង​ឆ្នាំ ១៩២៩។

តុបតែង​លម្អ​ជាមួយ​ដុំ​បាល់​ស្រោប​កញ្ចប់​តូចៗ​ចំនួន​ជាង ១២០០ បន្ទះ ទីលាន​វាយ​តិន្នីស ២ កន្លែង​ក្មេង​លេង​មួយ និង​សួន​ទឹក​មួយ​ឧទ្យាន ផារ៉ូណេឡា បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ចង់​ឃើញ​ចង់​ដឹង។

ដោយ​ធ្វើដំណើរ​ប្រមាណ ១ ម៉ោង​កន្លះ​ភាគ​ខាង​ត្បុង​ក្រុង Cairns វា​ជាទី​ឋាន​ដ៏​ស័ក្ដិសម​ក្នុង​ការ​ផ្ដិត​យក​ទេសភាព​ដ៏ស្អាត​បំផុត​សម្រាប់​បង្ហោះ​បង្អួត​ភ្នែក​អ្នក​លេង​អ៊ីនស្ដាក្រាម និង​ហ្វេសប៊ុក។

Content image - Phnom Penh Post
ជាមួយ​ទីធ្លា​ធំ​ទូលាយ ចម្លាក់ និង​តួ​ប្រាសាទ​នៅ​មាន​សភាព​ស្អាតល្អ។

ប្រាសាទ​អេស្ប៉ា​ញ​នាំយក​រចនាប័ទ្ម​បុរាណ​អឺរ៉ុប​មក​កាន់​ទឹកដី​អូស្ត្រាលី។ ប្រាសាទ​បុរាណ ដែល​ធ្លាប់​ជា​វត្ថុ​សិល្បៈ​របស់​កសិករ​ចម្ការ​អំពៅ​បាន​ក្លាយជា​ទស្សនីយភាព​ស្រស់​ស្អាត​នាពេល​ថ្ងៃ ឬ​ក្រោម​ហ្វូង​តារា​ដេរ​ដាស​កណ្ដាល​ព្រៃ។

ហាក់បី​ដូចជា​ឈាន​ជើង​ដើរ​ចូល​ព្រៃ​ព្រេង​និទាន ប្រាសាទ​ស្រស់​បំព្រង​ត្រូវ​បាន​កសាង​ដំបូង​សម្រាប់​ស្វាគមន៍​មហាជន ដែល​រួមទាំង រោង​ភាពយន្ដ​មួយ​រៀងរាល់​ថ្ងៃ​សៅរ៍ ព្រម​ទាំង របាំ និង​កម្មវិធី​ជប់​លៀង​ផ្សេង។

ជាមួយ​បែប​បទ​ស្រដៀង​នឹង​ប្រាសាទ​នៅ​អេស្ប៉ាញ​ល្បីៗ​ដទៃ ឧទ្យាន​ផារ៉ូណេឡា ស្ថិត​នៅ​ចន្លោះ​ព្រៃ​ត្រូពិក​ដែល​មាន​សិល្បៈ​ចម្លាក់​ថ្ម និង​របង​ដ៏​ស្អាត​រៀបរយ។

ចំទើត​ដោយ​ជណ្ដើរថ្ម រានហាល​ជាន់​លើ និង​វាំងនន​បង្អួច​ពណ៌​បៃតង ប្រាសាទ​រចនាប័ទ្ម​អេស្ប៉ាញ​បាន​រង​គ្រោះ​ដោយ​ទឹកជំនន់ និង​ត្រូវបាន​ជួសជុល​ស្រោច​ស្រង់​ឡើង​វិញ។ ក្នុង​ឆ្នាំ ២០០៤ វា​ជាប់​ជា​គោលដៅ​ទេសចរណ៍​សំខាន់​ដោយ​មន្ទីរ​ទេសចរណ៍​រដ្ឋ​ឃ្វីនឡេន៕HR

Content image - Phnom Penh Post
ដើមឈើប្រមាណ ៧ ពាន់ដើម​ត្រូវ​បាន​ដាំ​ដោយ​ស្ថាបនិក​ប្រាសាទ​​។

អត្ថបទគួរចាប់អារម្មណ៍