The Phnom Penh Post Search

Search form

ភូមិ​ផ្ទះ​ទូកផ្កាប់​នៅ​បារាំង ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ល្បី

Content image - Phnom Penh Post
ភូមិ​អេឃ្វីហេន ផ្លេក នៅ​បារាំង ​ដែល​មានផ្ទះ​សំបែង​សាងសង់​ពីទូក សម្រាប់​ជួល​ឲ្យ ភ្ញៀវទេសចរ​។

ភូមិ​ផ្ទះ​ទូកផ្កាប់​នៅ​បារាំង ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ល្បី

ក្រុងប៉ារីស: អេឃ្វីហេន ផ្លេក (Equihen Plage) ស្ថិត​នៅលើ​ឆ្នេរ​ភាគ​ខាង​ជើង​ប្រទេស​បារាំង​ក្បែរ​ដែន​ទឹក English Channel ភាគ​ខាងត្បូង​ប្រទេស​អង់គ្លេស គឺជា​ភូមិឋាន​មាត់​សមុទ្រ​តូច​មួយ​ដែល​មាន​ប្រជាជន​សរុប​ប្រមាណ ចំនួន ៣ ពាន់​នាក់។

រហូតដល់​ដើម​សតវត្សរ៍​ទី ២០ ភូមិ អេឃ្វីហេន ផ្លេក គឺជា​ភូមិ​នេសាទ​ដោយ​មាន​កំពង់ផែ​ស្ងួត​មួយ​សម្រាប់​ទូក​នេសាទ​ចេញ​ទៅ​កាន់​សមុទ្រ​តាមរយៈ​ការរុញ​រំអិល​លើ​ដង្គត់​ឈើ។

សព្វ​ថ្ងៃនេះ ភូមិ​មាត់​សមុទ្រ​មួយ​នេះ មាន​ឈ្មោះ​ល្បីល្បាញ​ដោយ​សារតែ​ផ្ទះ​ប្រែ​ទូក​ដ៏ច្រើន​សន្ធឹក​សន្ធាប់ ដែល​អ្នកស្រុក​បាន​ហៅថា «quilles en l'air» សម្រាប់​ការ​សម្រាក​កាយ​នារដូវ​វិស្សមកាល​របស់​ភ្ញៀវទេសចរ។

Content image - Phnom Penh Post
នៅ​ជាប់​ឆ្នេរ​សមុទ្រ អ្នក​ស្នាក់​នៅ​ផ្ទះ​ធ្វើ​ពីទូក​អាច​រីករាយ​គយគន់​​ទេសភាព​​។

កាលពី​បរម​បុរាណ វា​គឺជា​ការងាយ​ស្រួល​បំផុត​ក្នុងការ​ស្វែងរក​ទូក​ចាស់ៗ ទាំង​ទូក​ធម្មតា និង​ទូក​ផ្ទះ នៅ​តាម​បណ្ដោយ​ឆ្នេរ​ដែល​ទូក​ទាំង​នោះ​ត្រូវបាន​អូសទាញ​ដាក់លើ​ច្រាំង​ដីគោក​សម្រាប់​ប្រើ​ជាជម្រក​ស្នាក់​នៅ។

នៅក្នុង​សៀវភៅ​ប្រលោម​លោក​បុរាណ​ឆាលី ឌីកឃេនស៍ របស់​ស្ដេច​សៀក​រហស្សកម្ម ដាវីដ ខូប​ពើរហ្វៀល បងប្អូន​ប្រុស​របស់ ភេក​ហ្គត់ទី បាន​រស់នៅ​ក្នុងផ្ទះ​ទូក​ចាស់​មួយ​ឯក្រុង​កំពង់ផែ​យ៉ាម៉ោត (ទោះ​មិន​បាន​ច្នៃ​ជាផ្ទះ​ពេញ​និយម)។

នៅ​ក្នុង​ភូមិ អេឃ្វីហេន ផ្លេក នេះ​ដែរ ទូក​ចាស់ៗ​លែង​ប្រើការ​ត្រូវបាន​អូសទាញ​ឡើង​គោក និង​ត្រូវបាន​ក្រឡាប់​បាត​ឡើង។ បាតទូក​ក្លាយជា​ដំបូល ត្រូវ​បាន​បិទភ្ជិត​ដោយ​ជ័រ​ដើម្បី​ធានាថា វាគ្មាន​ទឹក​ជ្រាប។

ផ្នែក​ចំហៀង​ត្រូវបាន​កាត់​វៀល​សម្រាប់​ធ្វើជា​ទ្វារធំ ខណៈ​បង្អួច​ទុក​ទីធ្លាធំ​ទូលាយ​សម្រាប់​ពន្លឺ និង​ខ្យល់​ចេញចូល​បរិបូរណ៍។ កាលពី​សម័យ​មុន គេ​រក្សា​សភាព​ខាងក្នុង​នៅតែ​ងងឹត និង​អាប់អួ។

Content image - Phnom Penh Post
បរិក្ខារ​ប្រើប្រាស់​ខាង​ក្នុងផ្ទះ​ដែល​ជាទី​លម្ហែកាយ​សម្រាប់​វិស្សមកាល​​​។

តួទូក​ទាំង​មូល​ប្រើ​សម្រាប់​ជាបន្ទប់​មួយ។ ទីធ្លា​សម្រាប់​ចម្អិន និង​គេង​ប្រើ​រួមគ្នា។ អំឡុង​ពេល​សង្គ្រាម​លោកលើក​ទីពីរ ផ្ទះទូក​ស្ទើរតែ​ទាំង​អស់​ត្រូវបាន​បំផ្លិច​បំផ្លាញ តែភាព​ល្បីល្បាញ​របស់​ពួកវា​នៅតែ​បន្ដ​រហូតដល់​បច្ចុប្បន្ន។

ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ ប្រមាណ ៦០ ឆ្នាំ​ក្រោយ​អវត្ដមាន​ផ្ទះ​ទូក ភូមិ​ឆ្នេរ​មួយនេះ​បាន​សម្រេច​ស្រោចស្រង់​កេរដំណែល​បុរាណ​របស់​ខ្លួន និងបាន​ដំឡើង​ផ្ទះទូក​មួយ​ចំនួន ដោយ​ធ្វើការ​ជួសជុល​បំពាក់​សង្ហារិម​ទំនើបៗ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ។

បច្ចុប្បន្ន ផ្ទះទូក​ទាំងនេះ​ត្រូវ​បាន​ដាក់​ឲ្យ​ភ្ញៀវ​ជួល​ក្នុង​តម្លៃ​ចាប់ពី ៣០០ ទៅ ៤០០ ដុល្លារ៕HR

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • ក្រុម G7 រក្សា​គោលជំហរ​រឹងមាំ​លើ​បញ្ហា​រុស្ស៊ី​និង​រក្សា​តុល្យភាព​ចំពោះ​កិច្ច​ព្រម​ព្រៀង​អ៊ីរ៉ង់

    ក្រុងតូរ៉ុនតូ: ក្រុម​រដ្ឋមន្ត្រី​ការបរទេស​មកពី​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅ​កាត់ (G7) បាន​ប្តេជ្ញា​ការពារ «លទ្ធិ​ប្រជាធិប​តេយ្យ» របស់​ពួកគេ​ប្រឆាំង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​របស់​លោក​វ្ល៉ាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​