ក្រុង ញូវដែលីៈ តើលោកអ្នកគិតថាវានឹងមានអ្វីកើតឡើងទៅប្រសិនបើមានក្រុមមនុស្ស ជាង២០ប្រភេទផ្សេងគ្នាដើរនឹងចុងជើងមកឡោមព័ទ្ធជុំវិញយើងនៅ ក្នុងសំណង់អគារចាស់បាក់បែកនោះ? នេះជាទិដ្ឋភាពមាននៅឯសំណង់អគារចាម៉ាលី កាម៉ាលី ភាគខាងត្បូងទីក្រុងញូវដែលី។ វាមានសភាពងងឹតស្លុងដូចជានៅកណ្តាលអធ្រាត្រមានតែពន្លឺភ្លើង ចន្លុះបំភ្លឺព្រាលៗនៅតាមច្រកចូលនីមួយៗមានកម្ពស់ពីរម៉ែត្រឬ គេហៅថានិមិត្តសញ្ញា K-2។
ទីនេះនៅតែជាទីពេញនិយមរបស់ក្រុម ភ្ញៀវទេសចរមូលមីរមកកម្សាន្ត។ តាមពិតទៅK-2នេះជានិមិត្តសញ្ញាមួយត្រូវបានគេសាងសង់ឡើងក្នុង គោលបំណងទំនាក់ទំនងព្រលឹងវិញ្ញាណខ្មោចដែលយកមកកប់នៅទីនេះដែរ។
ក្រុម ភ្ញៀវទេសចរច្រើនតែមកកម្សាន្តតំបន់នេះនាពេលរាត្រី។ ម្យ៉ាងទៀតតំបន់ ចាម៉ាលី កាម៉ាលី នេះគឺវាស្ថិតនៅក្នុងឧទ្យានបុរាណវិទ្យាមួយនៃតំបន់ម៉េរូលី និងជាផ្នូររបស់លោក នីកូសុនផងដែរ។ កន្លែងនេះត្រូវបានក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងញូវដែលី Let's Get Packing និងសហគមន៍បាតុភូតចម្លែករបស់ឥណ្ឌាធ្វើអាជីវកម្ម។
លោក ហ្គូរ៉េវ ទីវ៉ារី ដែលជាស្ថាបនិកសហគមន៍បាតុភូតចម្លែក បាននិយាយថា ទីនោះត្រូវបានគេជឿថាមានព្រលឹងវិញ្ញាណរបស់លោក ចន នីកូលសុន អតីតជាមន្ត្រីអង់គ្លេសដែលត្រូវបានគេសម្លាប់ឆ្នាំ១៨៥៧។
លោក ពូចា វឺម៉ា ជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យាបាននិយាយថា៖ «ខ្ញុំបានធុំក្លិនឈើចន្ទន៍ក្រស្នាពេលមកទីនេះពិសេសនៅក្បែរផ្នូរ របស់បាល់បាន ដែលនៅខាងក្នុងឧទ្យាន ម៉េរូលី នេះតែម្តង។ វាជាសញ្ញាណមួយដែលខ្ញុំចាប់អារម្មណ៍ពីវិញ្ញាណខ្មោច»។
វេជ្ជ បណ្ឌិតម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា គាត់បានមើលឃើញពន្លឺរាងចតុកោណបានផុសឡើងនៅបរិវេណកំពូលព្រះវិហារទាំងនោះ។
ចំណែកលោក ហ្គូរ៉េវ ទីវ៉ារី បានថ្លែងថា៖ «យើងទាក់ទងជាមួយនឹងព្រលឹងវិញ្ញាណនេះតាមរយៈឧបករណ៍អេឡិចត្រូនិក K-2 ដែលនឹងបញ្ចេញពន្លឺពេលមានហេតុការណ៍មិនប្រក្រតីកើតឡើង»។
លោកក៏គ្រោងពង្រីកសេវាទេសចរណ៍វិញ្ញាណខ្មោចឲ្យមានទ្រង់ទ្រាយធំជាងនេះនាពេលឆាប់ៗផងដែរ៕ PR