ក្រុងដាឡាត់ៈ កាលដើមឡើយលោកអ្នកគ្រាន់តែបានដឹងឮថាវាជាពិភពនៃផ្ទះ ឬវិមានបែបពិភពមនុស្សមានសតិមិនល្អ ឬការសាងសង់ផ្ទះនោះឡើងតាមរឿងព្រេងតែប៉ុណ្ណោះ។ ឥឡូវវៀតណាមបានប្រើប្រាស់ផ្ទៃដី២ហិកតាស្ថាបនាសំណង់អគារបែបចម្លែក ទាំងប្រាំរួមមានសណ្ឋាគាររូងភ្នំ ផ្ទះដំបូលប្រក់ឫសឈើ វិមានទេវតា និងល្អាងនរកជាដើម។
គំនិត កែច្នៃបែបឡប់ៗនេះត្រូវបានគេធ្វើនៅឯបន្ទប់សណ្ឋាគារចំនួន១០នៅ ក្នុងប្រទេសវៀតណាមបន្ទាប់ពីគេបានឃើញសិល្បៈរបស់វិចិត្រករ សាលវ៉ាដ័រ ដាលី និង អង់តូនីញ៉ូ នៅឯជញ្ជាំងប្រាសាទឌីស្នី។
គេសង្កេត ឃើញការតុបតែងផ្នែកខាងបន្ទប់នីមួយៗមានការរចនាម៉ូដតាមបែបសិល្បៈ ចម្លែកៗដូចជាគ្រឿងសង្ហារិមខ្នោះដៃ និងកាំជណ្តើរសង់ជារូងគុហា។
ស្ថាបត្យករ ដាង វៀតង៉ា បានកោតសរសើរចំពោះទិដ្ឋភាពអំណោយផលធម្មជាតិ និងបរិស្ថានរបស់ទីក្រុងដាឡាត់របស់ប្រទេសវៀតណាមដែលអាចឲ្យ វិចិត្រករជាតិអេស្ប៉ាញហ្គូឌី បង្កើតនូវពិភពដ៏ចម្លែកនេះបាន។
សំណង់ ផ្ទះនៅទៅនោះភាគច្រើនបានសង់ឡើងដោយយកលំនាំតាមរូបរាងនៃ សត្វផ្សេងៗ រាងជាដើមផ្សិត និងជាសំណាញ់សត្វពីងពាងផងដែរ។
ចំណែកនៅខាងក្នុងបន្ទប់វិញមានការរចនាដូចជារូបខ្លាធំៗ រាងជារូងសត្វកង់គូរូ និងជាសម្បុកឥន្រ្ទីដ៏ធំផងដែរ។
ដាង វៀត ង៉ាបានពណ៌នាចំពោះបន្ទប់រាងជារូងសត្វខ្លាថា វាជាតំណាងនូវអំណាចខ្លាំងក្លារបស់ជនជាតិចិនចំណែកសត្វ ឥន្ទ្រីតំណាងឲ្យវិសាលភាពធំទូលាយ និងរឹងមាំដូចជាសហរដ្ឋអាមេរិក ខណៈបន្ទប់រចនារាងជាសត្វស្រមោចនោះវិញតំណាងឲ្យភាពខំប្រឹងប្រែង ដូចជាប្រទេសវៀតណាម៕ PR