The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ល្អាង​ថាមលួង​បង្ខាំង​ក្រុម​បាល់ទាត់​កុមារ​ថៃ​ ១៨ ​ថ្ងៃ ប្រែ​ជា​ទីឋាន​ទេសចរណ៍​ល្បី

ល្អាង​ថាមលួង​បង្ខាំង​ក្រុម​បាល់ទាត់​កុមារ​ថៃ​ ១៨ ​ថ្ងៃ ប្រែ​ជា​ទីឋាន​ទេសចរណ៍​ល្បី

Content image - Phnom Penh Post
ទិដ្ឋភាព​ល្អាង​ថាមលួង​ជា​ទីកន្លែង​ក្រុម​បាល់ទាត់​កុមារ​ថៃ​ជួប​គាំង ១៨ ថ្ងៃ​។ រូបថត AFP

ល្អាង​ថាមលួង​បង្ខាំង​ក្រុម​បាល់ទាត់​កុមារ​ថៃ​ ១៨ ​ថ្ងៃ ប្រែ​ជា​ទីឋាន​ទេសចរណ៍​ល្បី

ក្រុងបាងកក: ភ្ញៀវទេសចរ​នាំគ្នា​ថតរូប​សែលហ្វ៊ី​នៅ​ក្បែរ​រូបចម្លាក់​អ្នក​ជ្រមុជ​ផលិត​ពី​ស្ពាន់ ដែល​បាន​ស្លាប់​ដោយ​ការព្យាយាម​សង្គ្រោះ​ក្រុម​កីឡាករ​បាល់ទាត់​វ័យក្មេង «​ជ្រូកព្រៃ​» ពី​ល្អាង​ជន់​លិច​ទឹក ខណៈ​វា​បាន​ក្លាយ​ជា​ទីឋាន​ពេញ​និយម​ដោយ​មាន​មនុស្ស​ដល់ ១,៣ លាន​នាក់​មក​លេង​ល្អាង​ភ្នំ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ថៃ​។

ភ្ញៀវទេសចរ ចន ម៉ាកហ្គូវ៉ាន់ បាន​ប្រាប់​ AFP ក្រោយ​ថតរូបភាព​នៅ​មជ្ឈមណ្ឌល​ទទួល​ភ្ញៀវ​ចម្ងាយ ១០០ ម៉ែត្រ​ពី​មាត់​ល្អាង ថាម លួង ថា​៖ «​ពិតជា​អស្ចារ្យ​នូវ​អ្វី​ដែល​បាន​កើតឡើង​នៅ​ទី​នេះ​។ ខ្ញុំ​បាន​តាមដាន​គ្រប់​ហេតុការណ៍​ដែល​បាន​កើតឡើង​ពី​អូស្ដ្រាលី​»​។

បុរស​វ័យ ៦០ ​ឆ្នាំ​ដែល​ស្រងាក​ចិត្ដ​ចំពោះ​ការកំណត់​ចំនួន​ភ្ញៀវទេសចរ​មក​លេង​ល្អាង​នេះ​បន្ដ​ថា​៖ «​ខ្ញុំ​ចង់​ឃើញ​ទី​នេះ​ដោយ​ផ្ទាល់​ភ្នែក​»​។

តម្លៃ​សំបុត្រ​ប៉ុន្មាន​ដុល្លារ ភ្ញៀវ​អាច​បង្កើត​ភាពលេចធ្លោ​ជាមួយ​រូបភាព​នៅ​កន្លែង​កើតហេតុ​ដោយ​ការទិញ​រូបភាព​ក្រុម​បាល់ទាត់ និង​អាវយឺត​ដោយ​ខ្លះ​បាន​ព្រីន​មុខ​លោក សាម៉ាន ហ្គូណាន់ ជា​អ្នក​ជ្រមុជ​ទឹក​ថៃ​ដែល​ស្លាប់​អំឡុង​ពេល​សង្គ្រោះ​ក្រុម​បាល់ទាត់​។

ទស្សនីយភាព​ខ្សែទឹក​ម៉េសៃ​ទទួល​បាន​ការចាប់​អារម្មណ៍​ទូទាំង​សកលលោក ដោយសារ​ក្មេង ១២ ​នាក់​អាយុ​ចន្លោះ​ពី ១១ ទៅ ១៦​ ​ឆ្នាំ និង​គ្រូបង្វឹក​របស់​ពួកគេ​ជាប់​ក្នុង​ល្អាង​ថាមលួង​កាលពី​ថ្ងៃទី​ ២៣ ខែ​មិថុនា ឆ្នាំ​ ២០១៨​។

ពួកគេ​បាន​ជាប់​ក្នុង​ល្អាង​កាន់តែ​ជ្រៅ​ដោយ​ជំនន់​ទឹកភ្លៀង​ឡើង​កាន់តែ​ខ្ពស់​រហូត​ដល់​មាន​បេសកកម្ម​សង្គ្រោះ​ផ្អើល​អស់​ពិភពលោក ខណៈ​ពួកគេ​ត្រូវ​អត់បាយ​ក្រហាយ​ទឹក ១៨ ថ្ងៃ​។

ល្អាង​ដែល​ធ្លាប់​ទទួល​ភ្ញៀវ​ប្រមាណ ៥ ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​បាន​កើន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ជាមួយ​កំណើន​ភ្ញៀវ​ជាតិ​ថៃ និង​អន្ដរជាតិ​មកពី​គ្រប់ទិសទី​។ ស្រុក ម៉េសៃ ជា​ទី​ដែល​ល្អាង​ភ្នំ​ស្ថិត​នៅ​ត្រូវ​បាន​ចាត់ទុក​ជា​ទីឋាន​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ​បរទេស​។

អ្នកគ្រប់គ្រង​ល្អាង កាវី ប្រាសុមផុល បាន​ប្រាប់ AFP ថា​គ្រាន់​តែ​ចន្លោះ​ខែ​កញ្ញា ឆ្នាំ​ ២០១៨ និង​ខែ​មេសា​ឆ្នាំ​នេះ​ល្អាង​ថាមលួង​ទទួល​ភ្ញៀវ​រហូត​ដល់ ១,៣ លាន​នាក់​។

លោក កាវី ថា បច្ចុប្បន្ន​រដ្ឋាភិបាល​ថៃ​មាន​គម្រោង​អភិវឌ្ឍ​ធំ​មួយ​នៅ​ជុំវិញ​តំបន់​ល្អាង​ដោយ​ការចំណាយ​ប្រាក់ ១,៦ លាន​ដុល្លារ​រួម​ទាំង​កសាង​ផ្សារ​ទំនើប ភោជនីយដ្ឋាន សណ្ឋាគារ និង​ទីឋាន​បោះជំរំ​ជាច្រើន​ទៀត​នៅ​ក្រៅ​បរិវេណ​ឧទ្យាន​ជាតិ​។

លោក ក្រៀងក្រៃ កាំស៊ូវ៉ាន់ អាយុ ៦០ ​ឆ្នាំ​ដែល​បោះ​ស្ដង់​លក់​នៅ​បរិវេណ​នោះ​ក្រោយពី​មាន​កិច្ចសង្គ្រោះ​ប៉ុន្មាន​សប្ដាហ៍ លក់​សំបុត្រ ៤០០០ សន្លឹក​មួយ​ថ្ងៃ (​តម្លៃ ២,៥ ដុល្លារ​) តែ​ចំនួន​ភ្ញៀវ​កើន​យ៉ាង​គំហុក​ពេល​ល្អាង​បើក​ទ្វារ​ជាថ្មី​៕

អត្ថបទគួរចាប់អារម្មណ៍

  • អ៊ីរ៉ង់​រកឃើញ​អណ្តូងរ៉ែ​ថ្មី​មាន​ឧស្ម័ន​ ៥៣៨ ​ពាន់​លាន​ម៉ែត្រគុប

    ក្រុងតេអេរ៉ង់ៈ ប្រទេស​អ៊ីរ៉ង់​បាន​រកឃើញ​អណ្តូង​ឧស្ម័ន​មួយ​នៅ​ជិត​ឈូង​សមុទ្រ​ពែរ្ស៍ ដែល​មាន​កំណប់​ឧស្ម័ន​គ្រប់គ្រាន់​សម្រាប់​ការផ្គត់ផ្គង់​ដល់​ទីក្រុង​នេះ​រយៈពេល ១៦ ឆ្នាំ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អាទិត្យ​។

  • ប៉ូឡូញ និង​រុស្ស៊ី ​ឡើង​វគ្គ​បន្ត ខណៈ​អាល្លឺម៉ង់​ចាំ​អ៊ុត​សិន

    ក្រុង​ប៉ារីស៖ ជម្រើស​ជាតិ​ប៉ូឡូញ​ និង​រុស្ស៊ី​បាន​កក់​កៅអី​របស់​​​ខ្លួន​នៃ​​​ព្រឹត្តិការណ៍​ Euro ​២០២០ ក្រោយ​ពី​​ក្រុម​ប៉ូឡូញ​បាន​ឈ្នះ​​ជម្រើស​ជាតិ​ម៉ាសេដ្វាន​ខាង​ជើង​ ហើយ​ក្រុម​រុស្ស៊ី​បាន​ឈ្នះ​ជម្រើស​ជាតិ​​ស៊ីប​ ​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ និង​ហូឡង់​

  • អ៊ីមរ៉ាន ខាន់​ ធ្វើ​ទស្សនកិច្ច​​​នៅ​​អ៊ីរ៉ង់​ ខណៈ​​ភាព​តានតឹង​កើន​ឡើង​នៅ​ឈូង​សមុទ្រ​

    ក្រុង​តេអេរ៉ង់៖ ​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក​ អ៊ីមរ៉ាន ខាន់ ​បាន​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស ​អ៊ីរ៉ង់ ​កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​មាន​ការ​ស្នើសុំ​មួយ​ចេញ​ពី​អាមេរិក ​និង​អារ៉ាប៊ី សាអ៊ូឌីត​ ដើម្បី​ឲ្យ​លោក​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ឈូង​សមុទ្រ​មាន​ជម្លោះ​។​

  • ធនាគារ​កណ្តាល​សិង្ហបុរី​ បន្ធូរ​គោលនយោបាយ​រូបិយវត្ថុ

    ក្រុងសិង្ហបុរីៈ ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃ​ចន្ទ​បាន​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយវត្ថុ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ៣ ​ឆ្នាំ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​បញ្ចេញ​ឥទ្ធិពល ស្រប​ពេល​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការនាំចេញ​មួយ​នេះ​បាន​គេច​ផុតពី​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​ ៣​។