The Phnom Penh Post Search

Search form

សហគមន៍​ជំរំ​ទោច ដង្ហោយ​ចង់​ឈ្នះ​ប្រាក់​រង្វាន់ $ ៣៥០០០

Content image - Phnom Penh Post
ទេសចរ​ក៏អាច​ទស្សនាសត្វ​បក្សី​ប្លែកៗ​បាន​ដែរ​ក្រៅ​ពី​មើល​សត្វទោច​នៅ​សហគមន៍​ទេសចរណ៍​ធម្មជាតិ​មើល​សត្វ​ទោច។ រូប សហការី

សហគមន៍​ជំរំ​ទោច ដង្ហោយ​ចង់​ឈ្នះ​ប្រាក់​រង្វាន់ $ ៣៥០០០

មណ្ឌលគិរីៈ ថ្មីៗ​នេះ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​បាន​ជូន​ដំណឹង​ដោយ​ទទូច​មួយ​ស្តី​អំពី​តំបន់​សហគមន៍​ទេសចរណ៍​ធម្មជាតិ​ជំរំ​ទោច ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា ខេត្ត​មណ្ឌលគិរី​ត្រូវការ​ការគាំទ្រ​ដោយ​វិធី​បោះឆ្នោត ដើម្បី​ចូលរួម​ប្រជែង​យក​កញ្ចប់​ថវិកា​មូលនិធិ​ពី​សមាគម​អភិរក្ស​នៅ​អឺរ៉ុប EOCA មាន​ប្រាក់​រង្វាន់​ចំនួន ៣៥ ០០០ ដុល្លារ ។

សហគមន៍​ទេសចរណ៍​ធម្មជាតិ​មើល​សត្វ​ទោច ឬ Jahoo-Gibbon Camp ដែល​ស្ថិត​ក្នុង​ស្រុក​កែវ​សីមា​ខេត្ត​មណ្ឌលគិរី​របស់​ប្រទេស​កម្ពុជា បាន​ជាប់​នៅ​ក្នុង​ចំណោម​សហគមន៍​ទេសចរណ៍​ធម្មជាតិ​ចំនួន ៥ ចុងក្រោយ ដែល​ត្រូវ​ប្រជែង​យក​កញ្ចប់​ថវិកា​មូលនិធិ​ពីសមាគម​អភិរក្ស​នៅ​តំបន់​អឺរ៉ុប EOCA តាមរយៈ​ការបោះឆ្នោត​ពី​សាធារណជន​ច្រើន​ជាងគេ ដើម្បី​យក​ទៅ​អភិវឌ្ឍ​សហគន៍ ចាប់ផ្តើម​ពី​ឥឡូវ​រហូត​ដល់​ថ្ងៃទី ១៨ ខែ​តុលា ឆ្នាំ ២០១៧ ខាងមុខ។

ចំពោះ​បេក្ខភាព​ផ្សេងៗ​ទៀត ដែល​ត្រូវ​ចូលរួម​ប្រជែង​ដែរ​នោះ​រួមមាន​ដូចជា​សហគមន៍​ព្រៃឈើ​អាមបូរ៉ូ អាណាឡុក ប្រទេស​បូលីវៀ សហគមន៍​រេដ បែលី ហ្គូណុន ប្រទេស​ប៉ឺនីន​ខាងត្បូង សហគមន៍​ទេសចរណ៍​ធម្មជាតិ និង​ស្តារ​ព្រៃ​ឡើង​វិញ ជីមប៉ាន់នី ប្រទេស​អ៊ូហ្គង់ដា និង​តំបន់​វាល​ទេសភាព​ស្មីតហីល​ក្នុង​ប្រទេស​អង់គ្លេស។

បើតាម​លោក ណាច ណប់ មន្ត្រី​សម្របសម្រួល​ផ្នែក​ទេសចរណ៍​នៃ​តំបន់​សហគមន៍​ទេសចរណ៍​ធម្មជាតិ​ជំរំ​ទោច បាន​ឲ្យ​ដឹង​ពី​កំណ​កំណើត​សហគមន៍ និង​សក្ដានុពល​ទាក់ទាញ​ទេសចរ​ថា៖ «តាម​ពិត​ទៅ​នោះ​សហគមន៍​ទេសចរណ៍​ធម្មជាតិ​ជំរំ​ទោច បាន​សាកល្បង​ការផ្សព្វផ្សាយ​អំពី​សក្ដានុពល​ផ្នែក​ទេសចរណ៍​គឺ​ចាប់តាំង​ពី​ឆ្នាំ ២០១៤ ខណៈ​ការអនុវត្ត​ជា​ផ្លូវការ​វិញ​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ ២០១៦។ ទីនេះ​ជា​ប្រភេទ​តំបន់​ព្រៃ​ពាក់កណ្តាល​ស្រោង មាន​វិសាលភាព​លើ​ផ្ទៃដី​ចំនួន ៦ គីឡូម៉ែត្រ​ការ៉េ មាន​សត្វ​ទោច​ចំនួន ៨ ក្បាល មាន​ផ្ទះ​តង់​សម្រាប់​ការ​ស្នាក់​នៅ​ចាំមើល​សត្វ​ទោច​ចំនួន ៤ និង​ផ្ទះបាយ​រួមគ្នា​មួយ»។

Content image - Phnom Penh Post
ផ្ទះតង់​ស្នាក់នៅ​មើល​សត្វ​ទោច​នៅ​សហគមន៍​ទេសចរណ៍​ធម្មជាតិ​មើល​សត្វ​ទោច។ រូប សហការី

លោក​បន្តថា៖ «ទេសចរ​នឹង​មាន​អារម្មណ៍​ថ្មី​ប្លែក​ម្យ៉ាង​មិន-ខាន​ឡើយ​ពី​តំបន់​នេះ ប្រសិនបើ​បាន​សាកល្បង​ម្តង​នោះ។ តាំង​ពីដើម​មក​សម្ទុះ​ភ្ញៀវ​មក​ទស្សនា ភាគច្រើន​ជា​ជន​បរទេស ខណៈ​ភ្ញៀវ​ខ្មែរ​យើង​វិញ​កម្រ​មាន​ណាស់។ ចំនួន​ភ្ញៀវ​ជា​មធ្យម​មក​ទស្សនា​មាន ៤-៥ ក្រុម​ប៉ុណ្ណោះ​ក្នុង ១ ខែ»។

លោក​ ណាច ណប់ ក៏បាន​ឲ្យដឹង​ពី​តម្លៃ​សេវាកម្ម​ផងដែរ​ថា៖ «ប្រសិនបើ​ភ្ញៀវទេសចរ​មានតែ​ម្នាក់​មក​ទស្សនា​នោះ យើង​ឲ្យ​គាត់​បង់ប្រាក់​ចំនួន ១៥ ដុល្លារ ដែល​ជា​សេវាកម្ម​ចូលរួម​អភិរក្ស​សហគមន៍ ខណៈ​ភ្ញៀវ​មាន ២ នាក់​វិញ​ត្រូវ​បង់​តែ ២៥ ដុល្លារ​ប៉ុណ្ណោះ លើ​ការ​ស្នាក់​នៅ​ផ្ទះ​តង់ ១ យប់ ដោយ​ផ្ទះ​តង់​យើង​មួយ​បន្ទប់​មាន​គ្រែ។ ចំណែក​តម្លៃ​អាហារ​វិញ បើ​ភ្ញៀវ​ម្នាក់​ត្រូវ​ចំណាយ​ប្រាក់​ចំនួន ១៥ ដុល្លារ​សម្រាប់​អាហារ ៣ ពេល។ តែ​ប្រសិន​បើ​ក្រុម​ភ្ញៀវ​មាន​គ្នាច្រើន​វិញ សម្រាប់​ម្នាក់​ត្រូវ​បង់ប្រាក់​លើ​អាហារ​តែ ៤ ដុល្លារ​ប៉ុណ្ណោះ ១ ពេល ឬ ១២ ដុល្លារ ៣ ពេល»។

ប្រិយមិត្ត​អាច​ចូលរួម​បោះឆ្នោត​គាំទ្រ​តំបន់​សហគមន៍​ទេសចរណ៍​ធម្មជាតិ​ជំរំ​ទោច​របស់​កម្ពុជា​យើង ដោយ​គ្រាន់តែ​ចូល​ទៅ​គេហទំព័រ​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) មាន​ឈ្មោះ​ថា WCS Cambodia ឬ https://www.facebook.com/wcscambodia.fb/

បន្ទាប់​មក ប្រិយមិត្ត​ចុច​លើ​ពាក្យ Vote Now ។ ជំហាន​ចុងក្រោយ គឺ​ចុច​លើ​ពាក្យ Cast Your-Vote (ចុចធីក​លើ Terms and conditions ជាមុន) ខណៈការ​បោះឆ្នោត​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី ១៨ តុលា ឆ្នាំ ២០១៧ ខាងមុខ​នេះហើយ៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។