The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អូស្ត្រាលី​ប្រារព្ធ​ពិធី​បង្ហោះ​ខ្លែង​អបអរ​អាកាសធាតុ​ល្អ

អូស្ត្រាលី​ប្រារព្ធ​ពិធី​បង្ហោះ​ខ្លែង​អបអរ​អាកាសធាតុ​ល្អ

អូស្ត្រាលី​ប្រារព្ធ​ពិធី​បង្ហោះ​ខ្លែង​អបអរ​អាកាសធាតុ​ល្អ

120911_23b
ខ្លែងរូបត្រីបាឡែនដ៏ធំមហិមាត្រូវបានគេបង្ហោះដើម្បីអបអរអាកាសធាតុល្អនៅឆ្នេរអូស្ត្រាលី
Content image - Phnom Penh Post
ខ្លែងរូបសត្វខ្លាឃ្មុំដែលត្រូវបានគេបង្ហោះជាមួយខ្លែងរូបសត្វដទៃទៀតពាសពេញផ្ទៃមេឃ

ក្រុង​ ស៊ីដនី : នៅ​តំបន់​សមុទ្រ​ដែល​មាន​មនុស្ស​អ៊ូអរ​ឯ​ក្រុង​ស៊ីដនី ប្រទេស​អូស្រ្តាលី​បាន​រៀប​ចំ​ព្រឹត្តិការណ៍​បង្ហោះ​ខ្លែង​ប្រចាំ​ឆ្នាំ​ដ៏ ធំ​មួយ ដែល​ខ្លែង​ទាំង​នោះ​ត្រូវ​បាន​ច្នៃ​ប្រឌិត​ជា​រូបរាង​សត្វ​ផ្សេងៗ​គួរ​ឲ្យ​ទាក់ទាញ។

តាម ធម្មតា សត្វ​ត្រី​បាឡែន​តែង​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ផ្ទៃ​សមុទ្រ​ ចំពោះ​សកម្មភាព​ហែល​ទឹក​របស់​វា។ តែ​ទម្រង់​រូប​រាង​ត្រី​បាឡែន​នេះ​ក៏​ត្រូវ​បាន​គេ​យក​មកកែ​ច្នៃ​ជា​រូប​​ ខ្លែង​ដាក់​ហោះ​ហើរ​នៅ​លើ​អាកាស​តាម​តំបន់​ឆ្នេរ​ខ្សាច់​សមុទ្រ​ ដែល​សឹង​តែ​មើល​ទៅ​ដូច​ត្រី​បាឡែន​ពិតៗ។

ជាក់​ស្តែង​គេ​ឃើញ​មាន​នៅ​ឯ​ តំបន់​ឆ្នេរ​សមុទ្រ​នៃ​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្រ្តាលី។ រូប​ខ្លែង​ដែល​បង្ហោះ​នោះ​មាន​រាង​ជា​សត្វ​ត្រី​បាឡែន​យក្ស​តែ​ម្តង ហើយ​មាន​ប្រវែង​ជិត​៣០​ម៉ែត្រ​ឯណោះ​។

ម្យ៉ាង​ទៀត​វា​ក៏​ចំ​ពេល​នៃ​រដូវ​កាល ប្រារព្ធ​ពិធី​បុណ្យ​បង្ហោះ​ខ្លែង​ប្រចាំ​ឆ្នាំ​ ដែល​អ្នក​ខ្លះ​ហៅ​ថា ជា​បុណ្យ​វាយោ របស់​អូស្ត្រាលី។

ការ​បង្ហោះ​ខ្លែង​គឺជា​ព្រឹត្តិការណ៍ បង្ហោះ​ខ្លែង​ដ៏​ធំ​បំផុត​មួយ នៅ​ប្រទេស​អូស្រ្តាលី ហើយ​វា​មាន​កម្រិត​នៃ​ការ​កែច្នៃ និង​រចនា​ខ្ពស់​ ការ​តុប​តែង​ចម្រុះ​ពណ៌​ និង​ជា​រូប​សត្វ​ផ្សេងៗ​លើ​ខ្លែង​នីមួយៗ​។

នៅ ថ្ងៃ​ប្រាព្ធ​ពិធី​បុណ្យ​នោះ ​គេ​ឃើញ​មាន​ខ្លែង​រូប​សត្វ​ប្លែកៗ​រាប់​រយ​បាន​បង្ហោះពាស​ពេញ​ផ្ទៃ​អាកាស។ មើល​វា​ហាក់​ដូច​ជា​បាន​ជួយ​បន្ថែម​នូវ​សម្រស់​មួយ​កម្រិត​ទៀត​ទៅ​ដល់ ទេស​ភាព​សមុទ្រ​ដោយ​អន្លើ​តែ​ម្តង។​

គេ​ក៏​ឃើញ​មាន​ការ​រចនា​រូបភាព សត្វ​គ្រប់​ប្រភេទ​ រួម​ទាំង​មាន​ផ្កា​ភ្ញី​យ៉ាង​ស្រស់​ស្អាតផង​ ហើយ​នេះ​ក៏​ជា​ទេពកោសល្យ​នៃ​ក្រុម​អ្នក​ជំនាញ​ច្នៃ​ប្រឌិត​របស់​អ្នក បង្កើត​រូប​ភាព​នីមួយៗ​នា​ឱកាស​នេះ​ផង​ដែរ។ វត្តមាន​ខ្លែង​រូប​សត្វ​គ្រប់​ប្រភេទ បាន​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ក្លាយ​ទៅ​ជា​សួន​សត្វ​ដែល​មាន​សត្វ​ព្រៃ​គ្រប់​ប្រភេទ បង្ហោះ​ខ្លួន​រសាត់​អណ្ដែត​ទៅ​តាម​ខ្យល់។

ចំពោះ​ពិធី​បុណ្យ​នេះ​គេ​ឃើញ​ មាន​ការ​ចូល​រួម​ពី​សមាគម​បង្ហោះ​ខ្លែង​មក​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត ដែរ ដូច​ជា ប្រទេស​ម៉ាឡេស៊ី ជប៉ុន ចិន និង​ឥណ្ឌា។

ទោះ​បី​ជា​យ៉ាង​ណា ការ​បង្ហោះ​ខ្លែង​នេះ​ជា​ព្រឹត្តិការណ៍​ចែក​រំលែក​នូវ​មេ​រៀន​​ស្តី​ពី​ ការ​កែ​ច្នៃ​ថ្មីៗ​នៃ​បទពិសោធ​កំប៉ិកកំប៉ុក​រៀង​ខ្លួន​របស់​សមាជិក​ក្រុម អ្នក​បង្ហោះ​ខ្លែង​នីមួយៗ​ផង​ដែរ។

រីឯ​អាកាស​ធាតុ​វិញ​ក៏​មាន​អំណោយ​ផល ​ដល់​ការ​ប្រាព្ធ​ព្រឹត្តិការណ៍​បង្ហោះ​ខ្លែង​នេះ​ដែរ ​ដោយ​សារ​គេ​ឃើញ​ផ្ទៃ​មេឃ​ស្រឡះ​ល្អ និង​មាន​ខ្យល់​បក់​ខ្លាំង។​

ការ​ បង្ហោះ​ខ្លែង​នេះ​ក៏​ជា​សញ្ញា​នៃ​ការ​ចូល​មក​ដល់​នា​រដូវ​កាល​ផ្កា​រីក និង​ជា​ការ​បិទ​ទំព័រ​រដូវ​រងា​នៅ​ប្រទេស​នា​អឌ្ឍគោល​ខាង​ត្បូង​មួយ​នេះ​ផង​ ដែរ។

លើស​ពី​នេះ​ទៅ​ទៀត ដើម្បី​ញ៉ាំង​ឲ្យ​អារម្មណ៍​អ្នក​ទស្សនា​នានា​រីករាយ​នោះ កម្មវិធី​ក៏​មាន​ការ​គូរ​រូប​នៃ​ក្រុម​តន្ត្រី​របាំ និង​មុខ​ម្ហូប​ជា​ច្រើន​មុខ ដែល​ផ្ដល់​ជូន​ដោយ​យន្ត​ហោះ​បារ៉ុន​ពណ៌​ក្រហម​ផង​ដែរ៕ PR

អត្ថបទគួរចាប់អារម្មណ៍