The Phnom Penh Post Search

Search form

ឧទ្យាន​ចម្លាក់​សាសនា​ប្លែកៗ​នៅ ថៃ ស្នាដៃ​ស្ថាបនិក​បន្តពី​នៅឡាវ

Content image - Phnom Penh Post
ឧទ្យាន​សាឡា កែវគូ មាន​ចម្លាក់​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​ និង​ពុទ្ធ​សាសនា​ធំៗ​នៅក្នុង​ទីក្រុង​ណុងខៃ​ ប្រទេសថៃ។

ឧទ្យាន​ចម្លាក់​សាសនា​ប្លែកៗ​នៅ ថៃ ស្នាដៃ​ស្ថាបនិក​បន្តពី​នៅឡាវ

ក្រុងបាងកក: ពស់​យក្ស​ក្បាល ៧ គួរឲ្យ​ព្រឺក្បាល បើក​ពពារ​រុំព័ទ្ធ​ដើមឈើ បើកមាត់ រំលេច​ចង្កូម លៀន​អណ្ដាត ត្រៀមខ្លួន​បង្ហាញ​អានុភាព។

សំណាង​ដែរ ពស់​កំណាច​នេះ​គ្រាន់តែ​ជាថ្ម និងមិន​អាចធ្វើ​ចលនា​បាន។ ព្រះពុទ្ធ​អង្គ​អង្គុយ​ភាវនា​ក្រោមម្លប់​សត្វ​ពស់​មច្ចុរាជ​នេះ។

សាឡា កែវគូ គឺជា​ឧទ្យាន​ចម្លាក់ និងជា​គោលដៅ​ទេសចរណ៍​ពេញនិយម​បំផុត​ក្បែរក្រុង​ ណុងខៃ ប្រទេស​ថៃ។ បើលោក​អ្នកស្នាក់​នៅក្នុង​ទីក្រុង​ណុងខៃ តែមួយ​ថ្ងៃ​ក៏ដោយ ក៏គួរតែ​ឆៀង​ចូលលេង​ឧទ្យាន​នេះបន្ដិច។

ឧទ្យាន​សាឡា កែវគូ មាន​ចម្លាក់​បេតុង​ដ៏ស្រស់​ស្អាត​រាប់រយ​រចនា​ប័ទ្មទេវថា​ព្រហ្មញ្ញ និង​ពុទ្ធសាសនា។

Content image - Phnom Penh Post
​រូបថត​ស្ថាបនិក​កសាង​ឧទ្យាន​ព្រះពុទ្ធ​លោក ប៊ុនឡឺ ស៊ូលីឡាត​។

កសាង​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ ដោយ​ប្រើថ្ម​បេតុង​បរិច្ចាគ និង​កម្លាំង​ស្ម័គ្រចិត្ដ ចម្លាក់ធំៗ និងប្លែកៗ​ទាំងនេះ​កើតឡើង​ពីគំនិត​របស់​បុរស​ម្នាក់​ឈ្មោះ ប៊ុន​ឡឺ ស៊ូលីឡាត។ ប្រសូត​ក្នុងទីក្រុង​ណុង​ខៃ លោក​ត្រូវបាន​គេ​និយាយ​ប្រាប់ថា ធ្លាប់បាន​ធ្លាក់ចូល​ល្អាងមួយ និងបាន​ជួបឥសី​អាថ៌កំបាំង និង​ក្លាយជា​សាវ័ក​លោកតា​ឥសី។

លោក ស៊ូលីឡាត ព្យាយាម​បង្កើត​គំនិត​ច្នៃប្រឌិត​ដំបូង​ក្នុង​ប្រទេស​ឡាវ ដោយ​ការកសាង​ឧទ្យាន​ព្រះពុទ្ធសាសនា​ក្បែរ​ទីក្រុង​វៀងចន្ទន៍។ ឧទ្យាន​ព្រះពុទ្ធ​សាសនា (សៀង ឃួន) ក្នុងក្រុង​វៀងចន្ទន៍ គឺជា​ឧទ្យាន​ចម្លាក់​ដ៏ល្បី​មួយ​ដោយមាន​ចម្លាក់​ព្រះពុទ្ធ​ជាង ២០០ អង្គ រួមទាំង ព្រះ​ពុទ្ធរូប ៤០ ម៉ែត្រ។

Content image - Phnom Penh Post
ចម្លាក់​ប្រក់ពស់​ក្បាល ៧ បង្ហាញពី​អានុភាព​ខ្លាំងក្លា​ក្នុងឧទ្យាន​ព្រះពុទ្ធ​។

ត្រឡប់មក​ប្រទេស​កំណើត​វិញ ដោយ​បារម្ភពី​សុវត្ថិភាព​ចំពោះ​របប​គ្រប់គ្រង​កុម្មុយនិស្ដ​នៅ​ឡាវ លោក​កសាង​ឧទ្យាន​ព្រះពុទ្ធថ្មី​មួយទៀត​ក្បែរ​ទន្លេ​មេគ្គង​ពីឧទ្យាន​ទីមួយ។

ការខិតខំ​ប្រឹងប្រែង បំណង​ប្រាថ្នា និង​អត្ដចរឹក​ដ៏ចម្លែក​របស់​លោក​នាំឲ្យ​អ្នក​ស្រុកភូមិ​ជាច្រើន​ដង្ហែ​តាមក្នុង​ការកសាង​ឧទ្យាន​សាសនា​មួយ​នេះ។ យ៉ាងណាមិញ នៅមាន​អ្នកដែល​បានឃើញ​លោក ស៊ូលីឡាត ជា​មនុស្ស​ឆ្កួត​លេលា និង​គ្មាន​ហេតុផល។

លោកបាន​រអិល​ធ្លាក់​ពីលើ​ចម្លាក់​ធំមួយ និង​ថែមទាំង​សុខភាព​មិន​មាំទាំ​ដោយសារ​ជំងឺ ក៏បាន​ទទួលមរណភាព​ក្នុងឆ្នាំ ១៩៩៦ នៅ​អាយុ ៦៤ ឆ្នាំ។

ឧទ្យាន សាឡា កែវគូ មាន​ចម្លាក់​ជាច្រើន ដែល​ខ្លះមាន​កម្ពស់ពី ២៥ ម៉ែត្រ​ឡើង។ ចម្លាក់​ខ្ពស់ៗ​ទាំងនោះ​មិន​ប្លែក​អីទេ​សម្រាប់​ថៃ តែវា​ជាចម្លាក់​ដែល​រចនា​ប្លែក​តែមួយ​គត់។ សរុបមក ឧទ្យាន​មាន​ចម្លាក់ ១០០។ សំបុត្រ​ទស្សនា​មានតម្លៃ ០,៥៥ ដុល្លារ៕HR

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • ក្រុម G7 រក្សា​គោលជំហរ​រឹងមាំ​លើ​បញ្ហា​រុស្ស៊ី​និង​រក្សា​តុល្យភាព​ចំពោះ​កិច្ច​ព្រម​ព្រៀង​អ៊ីរ៉ង់

    ក្រុងតូរ៉ុនតូ: ក្រុម​រដ្ឋមន្ត្រី​ការបរទេស​មកពី​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅ​កាត់ (G7) បាន​ប្តេជ្ញា​ការពារ «លទ្ធិ​ប្រជាធិប​តេយ្យ» របស់​ពួកគេ​ប្រឆាំង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​របស់​លោក​វ្ល៉ាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​