ក្រុងអាំស្ទែរដាំ: ក្នុងក្រុង Lisse ស្ថិតនៅចន្លោះក្រុង អាំស្ទែរដាំនិងឡាអេ ស្ថិតនៅចំកណ្ដាលបេះដូងតំបន់បូឡេនស្ទ្រិក ក្បែរសមុទ្រ លោកអ្នកនឹងបានឃើញឧទ្យានដ៏ស្រស់ស្អាតឈ្មោះ «គូកេនហូហ្វ»។ វាជាសួនផ្កាដ៏ធំបំផុតក្នុងលោក ដែលបង្ហាញពីភាពអស្ចារ្យរបស់អ្នកបង្កាត់ពូជផ្កា និងភាពរីករាយរបស់ហូឡង់ រំលេចទៅតាមពណ៌បុប្ផា។
គូកេនហូហ្វ មានន័យថាឧទ្យានផ្ទះបាយទទួលបានឈ្មោះនេះពីស្ដ្រីអភិជន ចាកូ បាវ៉ានបេរ៉ែរ៉េន (Jaqueline of Bavaria) ដែលមានបន្ទាយ នៅទីតាំងនេះក្នុងសតវត្សរ៍ទី ១៥។
ព្រៃផ្កាជាង ៦ លានដើម បានផ្ដល់នូវទស្សនីយភាពដ៏ស្រស់ត្រកាលនៅពាសពេញឧទ្យាន។ វិមានបុប្ផាដ៏ធំល្វឹងល្វើយជាសមុទ្រផ្កាធូលីពដាហ្វហ្វូឌីល ផ្កាយ៉ាស៊ីន និងប្រភេទផ្កាតូចៗជាច្រើនទៀត ព្រមទាំងផ្កាអ័រគីដេ កុលាប ខាណេសិន អាយរីសលីលី ជាដើម។ ពេលរដូវផ្ការីកស្គុសស្គាយវាប្រែពណ៌ទៅតាមវេលាផ្កានីមួយៗដែលរីក។
សម្រស់បុប្ផាធូលីបគ្មានដែនកំណត់អាចត្រូវបានគយគន់ស្ទើរតែគ្រប់ពេលវេលា តែឱកាសដ៏ល្អស័ក្ដិសមបំផុតនោះគឺពាក់កណ្ដាលខែមេសានេះឯង។ ចំណែកផ្កាផ្សេងៗទៀតចាប់ផ្ដើមរីកបន្ដបន្ទាប់ទៅតាមកាលវេលារបស់វា។ យ៉ាងណាមិញ ឧទ្យាននេះនៅតែរាយសម្រស់ស្រស់បំព្រងជានិច្ច។ រដូវកាល គូកេនហូហ្វលើកទី ៦៩ បានចាប់ផ្ដើមនាពេលថ្មីៗនេះដើម្បីស្វាគមន៍សាធារណជន។ ប្រធានបទ គូកេនហូហ្វ នៅឆ្នាំ ២០១៨ នេះ គឺរ៉ូមេនទិកក្នុងសួនផ្កា។
ឧទ្យានមានពូជផ្កាសម័យដើមជាច្រើនប្រភេទ ហើយ Willem-Alexander បានរាយមុខផ្កាជាង ៥០០ ប្រភេទ។ គូកេនហូហ្វជាទីកន្លែងសម្រាប់គយគន់សួនផ្កាធូលីព ផ្កាកាហ្វហ្វូឌីល និងព្រៃផ្ការាប់លានដើមនៅនិទាឃរដូវ។
ចំពោះប្រធានបទ រ៉ូមេនទិកក្នុងសួនផ្កាវាមានទំនាក់ទំនងគ្នា។ ឧទ្យាននិទាឃរដូវតាំងពីដើមឡើយ ត្រូវបានឌីហ្សាញឡើងកណ្ដាលសម័យរ៉ូម៉ាំង (ឆ្នាំ ១៨៥៧) ដែលជាសួនផ្កាសម្រាប់លម្អវិមាន គូកេនហូហ្វ។ផ្កាចំនួន ៥ ម៉ឺនគុម្ព មាន ២ ស្រទាប់ត្រូវបានដាំដើម្បីបង្កើតជាសួនគំនូរដ៏រ៉ូមេនទិកនៅទីនោះ។
ភាពវិសេសរបស់សួន គូកេនហូហ្វសម្រាប់វិស័យទេសចរណ៍ក្នុងប្រទេសហូឡង់ គឺទំហំដ៏ធំល្វឹងល្វើយរបស់វា។ រៀងរាល់ឆ្នាំ ភ្ញៀវពីជាង ១០០ ប្រទេស ចំនួនជាងមួយលាននាក់មកឧទ្យាននេះ៕HR