ក្រុងប៉េកាំង: ឯ​ក្រុង​ដុង​តៃ ខេត្ដ​ជៀង​ស៊ូ​ភាគ​ខាងកើត​ប្រទេស​ចិន​ដីព្រៃ​ក្នុង​ឧទ្យាន​មនុស្ស​ឈើ​លឿង (ឧទ្យាន​ព្រៃ​ហ៊ួងហៃ) មាន​ទំហំ​ព្រៃឈើ​ជាង ៨០ ភាគរយ។ វា​ជា​ដែនដី​អេកូឡូស៊ី​សុទ្ធសាធ រំលេច​ទេសភាព​ស្រស់​ត្រកាល និង​រីសត​កម្សាន្ដ​សម្រាប់​អ្នក​ប្រាថ្នា​ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ។

ភ្ញៀវទេសចរ​មាន​អារម្មណ៍​ស្រស់ស្រាយ គេង​ស្ដាប់​សំឡេង​បក្សី​គន់​ផ្ទៃមេឃ​ខៀវខ្ចី​ស្រូបខ្យល់​អុក​ស៊ីហ្ស៊ែន​សម្រាក និង​សម្រាន្ដ​ក្នុង​បរិយាកាស​ត្រជាក់​ល្ហឹម​នា​ឱកាស​វិស្សមកាល។

បុប្ផា​ផ្កា​ព្រៃ​ចោល​សម្រស់ និង​ជះក្លិន​ពិដោរ​ឈ្ងុយ​ឈ្ងប់ ដែល​ធ្វើ​ឲ្យ​ស្បើយ​អស់​ភាព​តានតឹង​លើ​ដែនដី​ឆ្នេរ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច។ ព្រៃ​ឈើ​ដុះ​ជា​ជួរ​លើ​ផ្ទៃដី​លាត​សន្ធឹង ៣០០០ ហិកតា​រំលេច​បាន​ជា​ធម្មជាតិ​បៃតង​ស្រស់​ជុំជិត​ដោយ​សល់​តែ​ស្ពាន​ឈើ។

លោក​អ្នកនឹង​បានដឹងថា​អារម្មណ៍​ដ៏​វិសេស​នៅក្នុង​សមុទ្រ​ឈើ​នេះ ជា​ឱសថ​ទិព្វ​សម្រាប់​កែ​រោគ​នឿយ​ហត់ កាត់​បន្ថយ​ស្ដ្រេស​ពី​ការងារ​ប្រចាំ​ថ្ងៃ និង​ភាព​ក្រេវ​ក្រោធ​ឲ្យ​ស្គាល់​តែ​ពាក្យ​ថា សម្រាក សម្រាក និង​សម្រាក។

នេះ​ជាទី​កន្លែង​លេង​ធម្មជាតិ​សម្រាប់​កុមារ​ជា​ជម្រើស​ដ៏​ស័ក្ដិសម​របស់​ក្រុម​គ្រួសារ​ជាមួយ​ទិដ្ឋភាព​ឈើ​ដុះ​ជា​ជួរ​វាល​ស្មៅ និង​ស្ពាន​ឈើ។ បុប្ផា​ផ្កា​ព្រៃ​ចម្រុះ​ពណ៌​ដុះ​រាយ​ប៉ាយ​គ្រប់​ច្រក​ល្ហក​ក្នុង​ឧទ្យាន​បង្កើត​បាន​ជា​កម្រាល​ព្រំ​ផ្កា​ដ៏​ស្រស់​ស្អាត​គ្រប់​ពណ៌។

ទី​ស្នាក់ និង​អង្គុយ​ញ៉ាំ​អាហារ​កណ្ដាល​សមុទ្រ​ឈើ​​។ អីុនស្តាក្រាម

ឧទ្យាន​ព្រៃ​ហ៊ួ​ង​ហៃ​ជា​ជម្រក​រុក្ខជាតិ និង​សត្វព្រៃ​ជាច្រើន​ប្រភេទ​រួមទាំង​បក្សី សត្វព្រៃ ផ្កា និង​វាលស្មៅ​ដែល​ជា​ទស្សនីយ​ភាព​គ្មាន​នៅ​ក្នុង​ទីក្រុង​ឡើយ។ មាន​រុក្ខជាតិ​ចម្រុះ​ជាង ២៥០ ប្រភេទ បក្សី ២៤០ ប្រភេទ និង​សត្វ​ព្រៃ​ជាង ៣០ ប្រភេទ​រស់​នៅ​យ៉ាង​សុខដុម​ក្នុង​ឧទ្យាន​សមុទ្រ​ឈើ។

ពូជ​ជីវសាស្ដ្រ​ចម្រុះ​ទាំងនេះ​ត្រូវបាន​អភិរក្ស​យ៉ាង​ល្អ។ អ្នកខ្លះ​និយាយថា ឧទ្យាន​សមុទ្រ​ឈើ​លឿង​នេះ​ជា​ពិភព​របស់​សត្វព្រៃ ពិភព​របស់​បក្សី និង​ជា​ពិភព​របស់​បុប្ផា​ផ្កាព្រៃ និង​ស្មៅ​ផងដែរ។ ឧទ្យាន​ព្រៃ​ហ៊ួងហៃ ឬ​សមុទ្រ​ឈើ​លឿង​ជា​តំបន់​អភិរក្ស​ព្រៃ​ធម្មជាតិ​ដ៏​ធំ​ក្នុង​ចំណោម ៣ ដែល​សម្បូរ​សត្វ​ក្រៀល​មកុដ​ក្រហម ពពួក​ប្រើស និង​ដី​សើម​តាម​ឆ្នេរ​អតីត​សហភាព​សូវៀត។

តម្លៃ​សំបុត្រ​ប្រមាណ ៥០ យន់ (៣១០០០ រៀល) និង​ថ្លៃ​ជិះ​រថយន្ដ​អគ្គិសនី​ម្នាក់ ១០ យន់ (៦៣០០ រៀល)។ គូស្នេហ៍ ឬ​ក្រុម​គ្រួសារ​អាច​ជួល​កង់ (កែប​ច្រើន) ជិះ​គយគន់​ទេសភាព​ក្នុង​តម្លៃ មួយ​ម៉ោង ៣០ ទៅ ៥០ យន់៕HR

ពន្លឺ​សូរ្យសែង​ចាំ​ងចន្លោះ​មែក​រុក្ខជាតិ នៅ​ឧទ្យានឈើ។ អីុនស្តាក្រាម