កូរ៉េ​ខាង​ត្បូង​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ថា​ ខ្លួន​មិន​​ទាន់​​មាន​ការ​សម្រេច​ចិត្ត​ណា​មួយ​អំពី​សមយុទ្ធ​យោធា​រួម​គ្នា​ជាមួយ​​​សហរដ្ឋអាមេរិក​ទេ​ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​ក៏​មិន​គួរ​បង្កើត​ឱ្យ​មាន​ភា​ព​តាន​តឹង​ជាមួយ​កូរ៉េ​ខាង​ជើង​​ទេ ក្រោយ​ប្រទេស​នេះ​បាន​ព្រមាន​កូរ៉េ​ខាង​ត្បូង​ថា កុំ​ឱ្យ​ធ្វើ​សមយុទ្ធ​នេះ​ចំពេល​សញ្ញា​ទំនាក់ទំនង​​ប្រទេស​ទាំង ២​ កំពុង​ធ្លាក់ចុះ។

បើ​តាម​ឱ្យ​ដឹង​ពី​សារព័ត៌មាន Reuter កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក​តែងតែ​ធ្វើ​សមយុទ្ធ​យោធា​​ជា​ទៀង​ទាត់​ជា​ពិសេស​​នៅ​និទាឃរដូវ​ និង​រដូវ​ក្តៅ ដែល​កូរ៉េខាង​ជើង​​តែង​តែ​ព្រមាន​មិន​ឱ្យ​ធ្វើ​ ដោយ​ហៅ​សកម្មភាព​នេះ​ថា​​​ ជា​​ការ​​ហាត់​​​សម​​​សម្រាប់​​សង្គ្រាម​។

លោកស្រី គីម យ៉ូជុង​ បង​ប្អូនស្រី​របស់​មេ​ដឹកនាំកូរ៉េខាង​ជើង​ គីម​ ជុងអ៊ុន​ និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ពលករ​ ដែល​កំពុង​កាន់​អំណាច​បាន​ព្រមាន​ទីក្រុង​​សេអ៊ូល​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​​ធ្វើ​សមយុទ្ធ​នេះ​ នឹង​​កាត់​បន្ថយ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​​​កសាង​ទំនាក់ទំនង​ឡើង​វិញ។

ការ​ព្រមាន​របស់​លោកស្រី​បាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​កូរ៉េ​​ទាំង​ ២​ បាន​ស្តារ​ឡើង​វិ​ញ​នូ​វខ្សែ-​​​ទូ​រស័ព្ទ​ បន្ទាន់​នៅ​ក្រុង​ព្យុងយ៉ាង​ ដែល​បា​ន​ផ្តា​ច់​​ខ្លួ​នកា​លពី ១ ឆ្នាំ​មុ​ន​៕