The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការ​វិនិយោគ​ក្នុង​ឧស្សាហកម្ម​ភោជនីយដ្ឋាន​នៅ​កម្ពុជា​មាន​សក្តានុពល​ខ្ពស់




ការ​វិនិយោគ​ក្នុង​ឧស្សាហកម្ម​ភោជនីយដ្ឋាន​នៅ​កម្ពុជា​មាន​សក្តានុពល​ខ្ពស់

ការ​វិនិយោគ​ក្នុង​ឧស្សាហកម្ម​ភោជនីយដ្ឋាន​នៅ​កម្ពុជា​មាន​សក្តានុពល​ខ្ពស់

120709_12
លោក Koh Sebastian ក្នុងបទសម្ភាសជាមួយភ្នំពេញ ប៉ុស្តិ៍ រ៉ាន់ រើយ

ភ្នំពេញៈ បន្ទាប់​ពី​បាន​សិក្សា​អស់​រយៈ​ពេល​២​ខែ ​វិនិយោគិន​សិង្ហបុរី ​និង​ប្រេស៊ីល​បាន​មើល​ឃើញ​ពី​សក្តានុពល​ក្នុង​ឧស្សាហកម្ម​ម្ហូប​ អាហារ​នៅ​ប្រទេស​កម្ពុជា និង​បាន​សម្រេច​រួម​គ្នា​បើក​ភោជនីយដ្ឋាន​ប្រេស៊ីល​ដំបូង​នៅ​ភ្នំពេញ។

ភោជនីយដ្ឋាន​ដែល​មាន​ឈ្មោះ​ថា Brazilian ​Steakhouse​ ត្រូវ​បាន​បើក​ដំណើរ​ការ​កាល​ពី​សប្តាហ៍​មុន។

លោក ​រ៉ាន់ ​រើយ ​អ្នក​យក​ព័ត៌មាន​កាសែត​ភ្នំពេញ​ ប៉ុស្តិ៍ ​បាន​ជួប​សម្ភាស​ជាមួយ​លោក ​Koh ​Sebastian​ ជន​ជាតិ ​សិង្ហបុរី​ និង​ជា​ម្ចាស់​ភោជនីយដ្ឋាន​នេះ​ ដើម្បី​និយាយ​ពី​ឧស្សាហកម្ម​ភោជនីយដ្ឋាន​នៅ​កម្ពុជា​។

ហេតុ​អ្វី​បាន​ជា​លោក​សម្រេច​ចិត្ត​បើក​ភោជនីយដ្ឋាន​នៅ​កម្ពុជា?​

យើង​បាន​សម្លឹង​មើល​ឃើញ​ទីផ្សារ​ពេល​យើង​អង្គុយ​នៅ​ទី​នេះ​កាល​ពី​ខែ​កុម្ភៈ ​។ ​យើង​ឃើញ​អនាគត​របស់​កម្ពុជា​ដែល​ទីផ្សារ​អាហារ​និង​ភេសជ្ជៈ​កំពុង​តែ​រីក ​ចម្រើន​ដោយ​មាន​អ្នក​វិនិយោគ​កាន់​តែ​ច្រើន ​និង​ភ្ញៀវ​ទេសចរ​បរទេស​កាន់​តែ​ច្រើន​មក​កាន់​ទី​នេះ​ ហើយ​បង្កើត​មុខ​របរ។

សម្រាប់​ពួក​យើង យើង​មក​មិន​មែន​បង្កើត​ឡើង​ដើម្បី​ពួក​បរទេស​ទេ តែ​សម្រាប់​ប្រជាជន​ខែ្មរ​ទាំង​អស់​គ្នា​។​

ហេតុអ្វី​បាន​ជា​លោក​ជ្រើស​រើស ប្រេស៊ីល ដាក់​ឈ្មោះ​ហាង​របស់​លោក?

ដំបូង ​ខ្ញុំ​បាន​បើក​ហាង​សាំបា ​ជា​កន្លែង​ស្តាប់​តន្ត្រី​និង ​រាំ​កម្សាន្ត​នៅ​ក្នុង​ប្រទេស​សិង្ហបុរី នៅ​ឆ្នាំ​ ២០០៣​ ដោយ​មាន​អាហារ​បែប​ប្រេស៊ីល​ផង​។ ​ជាមួយ​ទស្សន​វិជ្ជា​នេះ ​ពេល​ដែល​យើង​មាន​បទពិសោធ​ផ្នែក​អាហារ​ប្រេស៊ីល​យើង​បាន​នាំ​ទៅ​កាន់​ប្រទេស​សិង្ហបុរី​។​ សាំបា​ជា​ចង្វាក់​រាំ​ផ្នែក​តូរ្យតន្ត្រី​ដែល​គេ​ពេញ​និយម​សម្រាប់​ ការ​រាំ​កម្សាន្ត និង​ពីធី​កម្សាន្ត​ផ្សេង។ ក្រោយ​មក​ យើង​បាន​ទៅ​បើក​នៅ​ទីក្រុង ស៊ាងហៃ ហើយ​ទៅ​វៀតណាម។ ឆ្នាំ​នេះ យើង​នាំ​មក​ប្រទេស​កម្ពុជា។​

តម្លៃ​អាហារ ​ប៊ូហ្វេ​នៅ​ទីនេះ ​ថ្លៃ​រហូត​ដល់​ពី​២៥​ដុល្លារ​ សម្រាប់​មនុស្ស​ម្នាក់​តើ​ប្រជាជន​ខ្មែរ​អាច​ទៅ​រួច​ទេ​?

ជា​ធម្មតា ​នេះ​ជា​តម្លៃ​សម្រាប់​អាហារ​ប៊ូហ្វេ​ពេល​ល្ងាច ​ដែល​យើង​មាន​នៅ​ក្នុង​ខែ​ដំបូង​។

យើង​នាំ​យក​តម្លៃ​ថ្មី​ សម្រាប់​ប្រជាជន​កម្ពុជា​ ដែល​អាច​លៃលក​បាន​។ ​ដូច​នេះ​យើង​នឹង​អនុវត្ត​អាហារ​ពេល​ថ្ងៃ​ត្រង់​សម្រាប់​ថ្ងៃ​ធ្វើ​ការ​ ដើម្បី​ផ្តល់​ឲ្យ​មនុស្ស​នៅ​ជុំវិញ​នេះ​បាន​ទទួល​ទាន។ បច្ចុប្បន្ន​យើង​កំពុង​សិក្សា​តម្លៃ​ ធៀប​នឹង​ប្រាក់​ចំណូល​របស់​ប្រជាជន​ខ្មែរ​ ហើយ​នឹង​ពិភាក្សា​ថា តើ​តម្លៃ​ប៉ុន្មាន ​ដែល​គេ​អាច​ទៅ​រួច​មុន​នឹង​នាំ​មក​នូវ​តម្លៃ​ប្រាកដ​មួយ​។ ​វា​ទើប​តែ​បាន​មួយ​ខែ ​ហើយ យើង​នៅ​សិក្សា​បង្កើត​អាហារ​ថ្ងៃ​ត្រង់​។

ហេតុ​អ្វី​បាន​ជា​លោក​ជ្រើស​ទីតាំង​ទីនេះ?(មហាវិថី​ព្រះសីហនុ ទល់​មុខ​សួន​ច្បារ​ហ៊ុនសែន)​ជាក់​ស្តែង​យើង​អត់​មាន​ប្រកាន់​ទីកន្លែង​ណា​នោះ​ទេ​។ ​យើង​ជឿ​ជាក់​លើ​ឈ្មោះ​សាំបា​។ យើង​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ឱកាស​ដំបូង​មក​កាន់​ទី​នេះ ​ពេល​ដែល​យើង​មក​ដល់។ ​យើង​មាន​ទី​តាំង​ត្រឹម​ត្រូវ ​ដោយ​មាន​ទីធ្លា ហើយ​យើង​គិត​ថា ​មហាវិថី​នេះ​ជា​មហា​វិធី​ទី​មួយ​របស់​ក្រុង​ភ្នំពេញ​ ដែល​ប្រជាជន​ខ្មែរ​ងាយ​ស្រួល​មក​កាន់​ហាង​របស់​យើង​។​នៅ​ពេល​ដ៏​ខ្លី​ខាង ​មុខ ​យើង​គិត​ដល់​ការ​នាំ​យក​អាហារ​ប្រេស៊ីល​ទៅ​ក្នុង​ផ្ទះ​នាយករដ្ឋ​មន្ត្រី ព្រោះ​សេវាកម្ម​អាហារ​ និង​ភេសជ្ជៈ​របស់​យើង​មាន​បម្រើ​កម្ម​វិធី​ធំៗ ​សម្រាប់​អ្នក​ដែល​មាន​ផ្ទះ ​ទីធ្លា​ សម្រាប់​យើង​នាំយក​ម៉ាស៊ីន​ទៅ​កាន់​ផ្ទះ​គាត់ ​ដើម្បី​ចម្អិន​អាហារ​ដោយ​ផ្ទាល់​ដល់​ភ្ញៀវរ​បស់​គាត់​។ ​ដូច​នេះ​​អ្វីៗ​រួច​រាល់​នៅ​នឹង​មាត់​ទ្វារ​។​ យើង​សង្ឃឹម​ថា ​ថ្ងៃ​ណា​មួយ​ យើង​ត្រូវ​បាន​គេ​ផ្តល់​ឱកាស​បម្រើ​នៅ​ផ្ទះ​នាយក​រដ្ឋ​មន្ត្រី​។ ​

មុន​ចាប់​ផ្តើម​បើក​សេវាកម្ម​អាហារ​ តើ​លោក​បាន​សិក្សា​មើល​មុន​ទេ​លើ​សេវាកម្ម​នេះ​?

បាទ! ​យើង​សិក្សា ​ពេល​យើង​មក​ដល់​ទី​នេះ​។ ​យើង​សិក្សា​រយៈ​ពេល​ពីរ​ខែ ​ហើយ​យើង​ដឹង​ថា ​គ្មាន​ភោជនីយដ្ឋាន​ប្រេស៊ីល​នៅ​ទីក្រុង​ភ្នំពេញ​ទេ ​តែ​ភ្នំពេញ​មាន​អាហារដ្ឋាន អ៊ីតាលី ​និង ​បារាំង​ជា​ច្រើន​។ នេះ​ជា​វប្បធម៌​ភោជនីយដ្ឋាន​បរទេស​នៅ​ទី​នេះ ​ប៉ុន្តែ​យើង​មាន​មោទនភាព​ជា​ភោជនីយដ្ឋាន​ប្រេស៊ីល​ទី១​នៅ​ភ្នំពេញ​។

តើ​លោក​ប្រកួត​ជាមួយ​ភោជនីយដ្ឋាន​ដែល​បាន​បើក​យូរ​មក​ហើយ​យ៉ាង​ដូច​ម្តេច​ទៅ ហើយ​លោក​គិត​ថា លោក​អាច​រស់​បាន​ដូចម្តេច​ទៅ​ថ្ងៃ​អនាគត​?​

យើង​មិន​ជឿ​ទៅ​លើ​ការ​ប្រកួត​ប្រជែង​ទេ។ យើង​ជឿ​លើ​ការ​នាំ​មក​នូវ​អាហារ​ល្អ​ដល់​សហគមន៍​​ ជាមួយ​គំនិត​ដែល​ថា ​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​សប្បាយ​សម្រាប់​អាហារ​ពេល​ល្ងាច និង​ភេសជ្ជៈ​។ ​នេះ​ជា​គោលការណ៍ និង​នយោបាយ​របស់​យើង​។ យើង​លើក​ទឹក​ចិត្ត​ភោជនីយដ្ឋាន​ផ្សេង​ៗ​ទៀត ​ដូច​ជា​ ភោជនីយដ្ឋាន បែប​លោក​ខាង​លិច ​អាស៊ី ​ជប៉ុន​ ឬ​ក៏​កូរ៉េ​។ ​មាន​អាហារដ្ឋាន​កាន់​តែ​ច្រើន​គឺ​កាន់​តែ​ល្អ​។ ​នៅ​ពេល​មាន​ភោជនីយដ្ឋាន​កាន់​តែ​ច្រើន​បើក​នៅ​ភ្នំពេញ វា​បាន​ន័យ​ថា សេដ្ឋកិច្ច​កាន់​តែ​ប្រសើរ​។​

លោក​វិនិយោគ​ប្រាក់​ប៉ុន្មាន​?​

ធម្មតា យើង​វិនិយោគ​ប្រហែល​៣​សែន​ដុល្លារ​។​ យើង​មាន​ចំនួន​ទឹក​លុយ​ប្រហាក់​ប្រហែល​គ្នា ​ដូច​វិនិយោគ​នៅ​វៀតណាម​។ ​វាជា​ចំនួន​ថវិកា​ដែល​យើង​មាន​សម្រាប់​ការ​វិនិយោគ​ក្នុង​ប្រទេស​នៅ តំបន់​អាស៊ី៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។