The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ដំណើរការ​របស់​GTI និង​អនាគត​ផ្សារ​ហ៊ុន​កម្ពុជា

ដំណើរការ​របស់​GTI និង​អនាគត​ផ្សារ​ហ៊ុន​កម្ពុជា

ដំណើរការ​របស់​GTI និង​អនាគត​ផ្សារ​ហ៊ុន​កម្ពុជា

20140502_12
លោក Stephen Hsu អគ្គនាយកក្រុមហ៊ុន PPS សហការី

ភ្នំពេញៈ មិន​ដល់​មួយ​ខែ​ទៀត​ទេ ផ្សារ​មូលបត្រ​កម្ពុជា (​CSX​) នឹង​ស្វាគមន៍​ក្រុមហ៊ុន​ទី​២ ក្នុង​ការ​បោះ​ផ្សាយ​មូលបត្រ​លក់​ជា​លើក​ដំបូង(IPO) ហើយ​ចាប់​តាំង​ផ្សារហ៊ុន​ដ៏​ក្មេង​ខ្ចី​មួយ​នេះ​បាន​បើក​ដំណើរការ​កាលពី ឆ្នាំ​២០១២​។

Grand Twins International (GTI) ជា​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​គ្រប់គ្រង​ដោយ​វិនិយោគិន​តៃវ៉ាន់​កំពុង​ប្រតិបត្តិការ​នៅ​ក្រៅ​ទីក្រុង​ភ្នំពេញ ប្រកាស​ពី​ការ​ចេញ IPO ចំនួន​៨​លាន​ភាគហ៊ុន​របស់​ខ្លួន កាលពី​ខែ​មករា ចំ​ពេល​មាន​ចលាចល​កាន់តែ​ខ្លាំង​ក្នុង​វិស័យ​កាត់ដេរ​លើ​បញ្ហា​ប្រាក់ឈ្នួល​អប្បបរមា​។

ភ្នាក់ងារ​ធានា​ទិញ​មូលបត្រ​ភ្នំពេញ ស៊ីឃ្យូរីធី (PPS) ជា​អ្នក​ជួយ​ក្នុង​ការ​បញ្ចប់​ដំណើរការ​ស្ទាបស្ទង់​តម្លៃ GTI ។ លោក Stephen Hsu អគ្គនាយក​ក្រុមហ៊ុន PPS បាន​ផ្តល់​បទសម្ភាស​ជាមួយ​ភ្នំពេញ ប៉ុស្ដិ៍​អំពី​ទំនុក​ចិត្ត​វិនិយោគិន និង​អត្ថប្រយោជន៍​ជុំវិញ IPO ថ្មី​នេះ និង​អនាគត​របស់ CSX។

ប្រាប់​យើង​ពី​ដំណើរការ​របស់ IPO និង​ចំណាប់​អារម្មណ៍​ក្នុង​ចំណោម​វិនិយោគិន​?

វិនិយោគិន​បុគ្គល​បរទេស​មាន​បំណង​ចង់​ទិញ​កាន់តែ​ច្រើន​ដោយសារ​តែ​តម្លៃ​កាន់តែ​ទាប​ធៀប​នឹង​ក្រុមហ៊ុន​ផ្សេង​ទៀត​នៅក្នុង​ឧស្សាហកម្ម​ដូច​គ្នា​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេង​ទៀត​។

វិនិយោគិន​ស្ថាប័ន​កំពុង​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ចូលរួម​នៅ អំឡុង​ពេល​ដំណើរការ​បរិវិសកម្ម។ ពួកគេ​មិន​បាន​ចូលរួម​ក្នុង​អំឡុង​ពេល​ការ​ស្ទាបស្ទង់​តម្លៃ​មូលបត្រ​ជា​សាធារណៈ​ដោយសារ​តែ​ពួកគេ​កំពុង​រង់ចាំ​តម្លៃ​ចុងក្រោយ​។ ចាប់​តាំងពី​ការ​ផ្តល់​តម្លៃ​ជា​លើក​ដំបូង (​២,៤១​ដុល្លារអាមេរិក) ត្រូវ​បាន​កំណត់​នៅ​ក្រោម​តម្លៃ​កំណត់​របស់​ខ្លួន ដែល​មាន​ចំនួន​២,៥០​ដុល្លារអាមេរិក​។

វិនិយោគិន​ស្ថាប័ន​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ដោយសារ​តែ​ប្រាក់ចំណូល​ដែល​បាន​រំពឹង​ទុក និង​ការ​បែងចែក​ភាគ​លាភ មាន​កម្រិត​ខ្ពស់ និង​មាន​ការ​ទាក់ទាញ​ខ្លាំង​។ វិនិយោគិន​បុគ្គល​ក្នុង​ស្រុក​ភាគច្រើន​គឺ កំពុង​ប្រៀបធៀប​តម្លៃ​ទីផ្សារ​របស់ GTI ជាមួយ​រដ្ឋករទឹក​ស្វ័យត​ក្រុង​ភ្នំពេញ (PPWSA) ដោយ​មិន​ពិចារណា​ពី​ការ​ផ្ដល់​តម្លៃ​ក្នុង​ការ​លក់​ភាគហ៊ុន ការ​ទទួល​បាន​ដ៏​ធំ​(​ជាពិសេស​ភាគ​លាភ) ចំនួន​ភាគហ៊ុន​។ នេះ​មាន​ន័យ​ថា​ពួកគេ​មាន​ការ​យល់ដឹង​តិចតួច​ពី​ក្រុមហ៊ុន Grand Twins និង​ជំនួស​ដោយ​ការ​រង់ចាំ និង​មើល​ពី​សភាព​ការណ៍​បន្ទាប់ពី​ដំណាក់កាល​បរិវិសកម្ម (​ការ​ដាក់​លក់) ត្រូវ​បាន​បញ្ចប់​។ វិនិយោគិន​បុគ្គល​មាន​ប្រាក់​ច្រើន និង​វិនិយោគិន​ក្រុមហ៊ុន​ក្នុង​ស្រុក​មាន​ការ​បារម្ភ​អំពី​វិស័យ​កាត់ដេរ​ដោយសារ​តែ​បញ្ហា​ជុំវិញ​ការ​បន្ថែម​ប្រាក់​ខែ​។ ប៉ុន្តែ​ពួកគេ​កំពុង​ពិចារណា​ពី​ការ​ទិញ​ភាគហ៊ុន​មួយ​ចំនួន​ដោយសារ​តែ មាន​ដំណើរការ​ហិរញ្ញវត្ថុ​របស់​GTI ល្អ​។

តើ IPO របស់​ក្រុមហ៊ុន Grand Twins ទទួល​បាន​ដូចម្ដេច​ធៀប​ជាមួយ PPWSA កាលពី​ឆ្នាំ​២០១២​?

ទោះ​បី​ជា​ដំណើរការ​ស្ទាបស្ទង់​តម្លៃ​មូលបត្រ​ជា​សាធារណៈ​ថ្មីៗ របស់ GTI មិន​មាន​មនុស្ស​ចូលរួម​ច្រើន​ដូច​ក្នុង​ករណី​របស់ PPWSA ក៏ដោយ ក៏​ដំណើរការ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ហើយ​លទ្ធផល​ទទួល​បាន​ជោគជ័យ​ដូច​ការ​រំពឹង​ទុក តាម​ពិត​មាន​ការ​ទិញ​ច្រើន​។ ដោយ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ពី​វិនិយោគិន​ក្រុមហ៊ុន យើង​ពិតជា​មាន​ទំនុក​ចិត្ត​ថា ដំណើរការ​ទិញ និង​ការ​ចុះ​បញ្ចី​របស់​ក្រុមហ៊ុន GTI នឹង​ពិតជា​ទទួល​បាន​ជោគជ័យ​ពិតប្រាកដ​។

អ្នក​បាន​ថ្លែង​ពី​លើក​មុន​ថា​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ពី​វិនិយោគិន ក្រុមហ៊ុន​បរទេស​នៅក្នុង IPO របស់​GTI។ តើ​ប្រាក់​ចំណេញ​ទទួល​បាន​ដោយ​ក្រុមហ៊ុន​បរទេស​ទាំងនេះ ពេល​នោះ​នឹង​ទៅ​បរទេស​ជំនួស​ឲ្យ​ការ​ធ្វើ​ចរាចរ​នៅក្នុង​ស្រុក​ឬ?

វិនិយោគិន​ក្រុមហ៊ុន​បរទេស ជាពិសេស​វិនិយោគិន​នៅក្នុង​ទីផ្សារ​កំពុង​មាន​សក្តានុពល តែងតែ​ស្វែងរក​ការ​ចុះ​បញ្ជី​ដ៏​មាន​សក្តានុពល​ក្នុង​រយៈពេល​យូរ​នៅក្នុង​គ្រប់​ទីផ្សារ​ប្រទេស​កំពុង​រីកចម្រើន​។ GTI ជា​ក្រុមហ៊ុន​មួយ​នៃ​ករណី​នេះ​។ ពិត​ហើយ ការ​វិនិយោគ​នៅក្នុង​ផ្សារហ៊ុន​កម្ពុជា​គឺ​ពិតជា​ដូច​ការ​បើក​ក្រុមហ៊ុន​នៅ​កម្ពុជា។

ដើម្បី​ពន្យល់​បញ្ហា​នេះ​ឲ្យ​បាន​កាន់តែ​ល្អ វិនិយោគិន​ក្រុមហ៊ុន​ទាំងនេះ​មិន​គ្រាន់តែ​នាំ​យក​ទុន​ដើម្បី​ពង្រីក ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​បាន​ចុះ​បញ្ជី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ចែករំលែក​ជំនាញ​របស់​ពួកគេ​ជាមួយ​អាជីវកម្ម​ដែល​បាន ចុះបញ្ជី​សម្រាប់​កំណើន​ប្រកប​ដោយ​និរន្តរភាព​។ ខ្ញុំ​ជឿជាក់​ថា​នេះ​គឺជា​មូលហេតុ​សំខាន់​មួយ​ក្នុង​ចំណោម​មូលហេតុ ដ៏សំខាន់​ជាច្រើន​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តួចផ្ដើម បង្កើត​ផ្សារ​ភាគហ៊ុន​នេះ​ឡើង​កាលពី​ឆ្នាំ​២០០៦​។

ពេល​នេះ​នឹង​មាន​ក្រុមហ៊ុន​ពីរ​នៅ​ CSX។ តើ​អ្នក​មាន​ទំនុក​ចិត្ត​ទេ​ថា​នឹង​មាន​ក្រុមហ៊ុន​កាន់តែ​ច្រើន​នៅ​ចុង​ឆ្នាំ​២០១៤​?

IPO របស់​ក្រុមហ៊ុន GTI នៅពេល​នេះ​គឺ​មាន​សារៈសំខាន់​ណាស់ ហើយ​សំខាន់​សម្រាប់​ទីផ្សារ​មូលបត្រ​កើត​ថ្មី​នេះ ដោយសារ​តែ​គ្រប់​ក្រុមហ៊ុន​បោះ​ផ្សាយ​មូលបត្រ​លក់​ដ៏​មាន​សក្តានុពល កំពុង​សម្លឹង​មើល​នៅ​ក្នុង​ករណី​នេះ​។

បើ​ក្រុមហ៊ុន GTI ទទួល​បាន​ជោគជ័យ យើង​ជឿជាក់​ថា​នឹង​មាន​ក្រុមហ៊ុន​កាន់តែ​ច្រើន​នៅ​ចុង​ឆ្នាំ​២០១៤​នេះ។

តើ​ចក្ខុវិស័យ​ផ្សេង​ទៀត ដែល​ក្រុមហ៊ុន PPS ដឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​មាន​បំណង​ចុះ​បញ្ជី​នៅ​CSX​ទេ​? តើ​ពួកគេ​មកពី​ឧស្សាហកម្ម និង​ពី​ប្រទេស​ណា​?

នៅពេល​បច្ចុប្បន្ន យើង​មាន​បេក្ខភាព​ដ៏​មាន​សក្តានុពល​ផ្សេង​ទៀត​ចំនួន​៣​ដើម្បី​ចុះបញ្ជី នៅក្នុង​រយៈពេល​១២​ខែ​ក្រោយ​នេះ ខណៈ​ភ្នាក់ងារ​ធានា​ទិញ​មូលបត្រ​ផ្សេង​ទៀត​កំពុង​ធ្វើ​ការងារ​ស្ដីពី អតិថិជន​ផ្ទាល់​របស់​ខ្លួន ខ្ញុំ​ជឿ​ថា​អ៊ីចឹង​។ ដូច្នេះ​ទីផ្សារ​នេះ​នឹង​មាន​ភាគហ៊ុន​យ៉ាង​ហោច​ណាស់​៥​នៅ​ចុង​ឆ្នាំ ២០១៥ បើ​អ្វីៗ​មាន​ដំណើរការ​ទៅ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ​នោះ​។

តើ​មធ្យោបាយ​អ្វី​ដែល​ផ្លាស់ប្តូរ​ផ្សារ​ភាគហ៊ុន​ក្នុង​ស្រុក សម្រាប់​អនាគត​សេដ្ឋកិច្ច​របស់​កម្ពុជា​?

នៅ​គ្រប់​ប្រទេស​ដែល​មាន​ផ្សារ​ភាគហ៊ុន​បាន​បង្កើត​ឡើង ផ្សារហ៊ុន​នេះ​តែងតែ​ត្រូវ​បាន​គិត​ថា​ជា​សូចនករ «​ឈាន​មុខ​គេ​» នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។ ផ្សារហ៊ុន​មាន​ដំណើរការ​កាន់តែ​ល្អ​ប្រសើរ សេដ្ឋកិច្ច​របស់​ប្រទេស​នោះ​កាន់តែ​រីកចម្រើន​។

ដូច្នេះ​ផ្សារហ៊ុន​របស់​កម្ពុជា​នឹង​ដើរតួនាទី​ដ៏សំខាន់​សម្រាប់​ការ អភិវឌ្ឍ​សេដ្ឋកិច្ច​ទាំង​មូល ហើយ​នៅក្នុង​រយៈពេល​ពី​៣​ទៅ​៥​ឆ្នាំ​ក្រោយ​គឺជា​រយៈពេល​ដ៏​មាន​សារៈសំខាន់​សម្រាប់​ទីផ្សារ​នេះ​ដើម្បី​បង្កើត​ទំនុក​ចិត្ត​ដល់​សាធារណជន និង​ទាក់ទាញ​ក្រុមហ៊ុន​ចុះ​បញ្ជី​បាន​កាន់តែ​ច្រើន​ថែម​ទៀត៕PB

អត្ថបទគួរចាប់អារម្មណ៍