The Phnom Penh Post Search

Search form

តើ​គ្រប់ការ​ជំនុំជម្រះ​ ​ចាំបាច់​ត្រូវ​មាន​វត្តមាន​ព្រះរាជអាជ្ញា​ឬ​ទេ​?

Content image - Phnom Penh Post
លោក​មេធាវី យុង ផានិត ប្រធាន​នាយកដ្ឋាន​ការពារ​ក្ដី​ជនក្រីក្រ​នៃ​គណៈមេធាវី ។ រូបថត គឹម សារុំ

តើ​គ្រប់ការ​ជំនុំជម្រះ​ ​ចាំបាច់​ត្រូវ​មាន​វត្តមាន​ព្រះរាជអាជ្ញា​ឬ​ទេ​?

ក្នុង​ប្រព័ន្ធ​តុលាការ​នៅ​ពេល​មាន​ការ​ជំនុំជម្រះ​ជា​នីតិវិធី​តែងតែ​មាន​វត្តមាន​អគ្គព្រះរាជអាជ្ញារង​ ឬ​ក៏​ព្រះរាជអាជ្ញា​ដែល​ជា​តំណាង​អយ្យការ​​ (​នៅ​តុលាការ​ថ្នាក់​ក្រោម​) ​ឬ​តំណាង​មហាអយ្យការ​ (​សាលា​ឧទ្ធរណ៍​ និង​តុលាការ​កំពូល​)​ ដើម្បី​ធ្វើការ​សន្និដ្ឋាន​ក្នុង​អង្គ​សវនាការ​លើ​សំណុំ​រឿង​នោះ​។

ក៏​ប៉ុន្តែ​ជា​គោលការណ៍​ច្បាប់​ករណី​មាន​វត្តមាន​នេះ​មាន​តែ​ពេល​ជំនុំជម្រះ​រឿង​ព្រហ្មទណ្ឌ​ប៉ុណ្ណោះ​ឯ​ការ​ជំនុំ​ជម្រះ​រឿង​រដ្ឋប្បវេណី​មិន​តម្រូវ​ឲ្យ​មាន​វត្ត​ព្រះរាជអាជ្ញា​ទេ​។ ​តើ​ហេតុអ្វី​ទើប​មិន​តម្រូវ​ឲ្យ​មាន​បែប​នេះ​? ​

ដើម្បី​បាន​ជ្រាប​ជុំវិញ​បញ្ហា​នេះ ​ភ្នំពេញ ​ប៉ុស្តិ៍ ​បាន​សម្ភាស​ជាមួយ ​លោក​មេធាវី​ យុង ផានិត ​ប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

នៅ​ក្នុង​អង្គសវនាការ​មិន​ថា​នៅ​សាលា​ដំបូង​ ឬ​នៅ​សាលា​ឧទ្ធរណ៍​ និង​តុលាការ​កំពូល​ទេ​តែងតែ​មាន​វត្តមាន​អគ្គព្រះរាជអាជ្ញារង​ ឬ​ព្រះរាជអាជ្ញា​ដែល​លោក​ធ្វើ​ជា​តំណាង​អយ្យការ​ ឬ​តំណាង​មហាអយ្យការ​។ ​ប៉ុន្តែ​រឿង​ខ្លះ​ពេល​បើក​សវនាការ​ជំនុំជម្រះ​គេ​មិន​បាន​ឃើញ​វត្តមាន​ព្រះរាជអាជ្ញា​ចូលរួម​ទេ​។ ​ករណី​នេះ​មកពី​ហេតុ​អ្វី​?

ខ្ញុំ​សូម​ធ្វើការ​បកស្រាយ​ជូន​ជ្រាប​អំពី​ករណី​នេះ​។ មូលហេតុ​ដែល​មាន​វត្តមាន​ ឬ​គ្មាន​វត្តមាន​របស់​ព្រះរាជអាជ្ញា​ដែល​ជា​តំណាង​អយ្យការ​ ឬ​មហាអយ្យការ​ក្នុង​ពេល​ជំនុំជម្រះ​នោះ​គឺជា​គោលការណ៍​ច្បាប់​បើ​សំណុំ​រឿង​នោះ​ជា​រឿង​ឧក្រិដ្ឋ​គឺ​ចាំបាច់​តម្រូវ​ឲ្យ​មាន​តំណាង​អយ្យការ​ ឬ​តំណាង​មហាអយ្យការ​ក្នុង​ពេល​សវនាការ​ជំនុំជម្រះ​។ ​ឧទាហរណ៍​ការ​ទាមទារ​ដី​របស់​រដ្ឋ​ ឬ​ប៉ះពាល់​ដី​​សាធារណៈ​អី​ផ្សេងៗ​។

តើ​ការ​មាន​វត្តមាន​របស់​តំណាង​អយ្យការ​​ ឬ​តំណាង​មហាអយ្យការ​បញ្ជាក់​អំពី​លក្ខណ​សម្បត្តិ​បែប​ណា​ទៅ​?

ការ​ចូលរួម​របស់​តំណាង​អយ្យការ​ ឬ​មហាអយ្យការ​ដោយសារ​តែ​គាត់​ជា​ម្ចាស់​បណ្តឹង​អាជ្ញា​តំណាង​ឲ្យ​រដ្ឋ​ដូច្នេះ​ចាំបាច់​ត្រូវ​មាន​វត្តមាន​ព្រះរាជអាជ្ញា​។ តែ​បើ​នៅ​ក្នុង​រឿង​រដ្ឋប្បវេណី​ហើយ​មាន​ការ​ចូលរួម​ពី​តំណាង​អយ្យការ​ ឬ​មហាអយ្យការ​នោះ​ដោយសារ​តែ​ការ​ជំនុំ​ជម្រះ​នោះ​ជា​រឿង​អនីតិជន​។ ​

ព្រោះ​តួនាទី​របស់​រដ្ឋ​ត្រូវ​ការពារ​អនីតិជន​អ៊ីចឹង​តំណាង​អយ្យការ​ ឬ​តំណាង​មហាអយ្យការ​មាន​តួនាទី​តំណាង​ឲ្យ​រដ្ឋ​ដើម្បី​ការពារ​ផលប្រយោជន៍​កុមារ​។ ព្រោះ​បើ​គាត់​មិន​ចូលរួម​ទេ​ខ្លាច​ភាគី​ម្ខាង​ទៀត​ដណ្តើម​យក​តែ​ផលប្រយោជន៍​រៀង​ខ្លួន​មិន​គិត​ពី​ផលប្រយោជន៍​របស់​កុមារ​។ ​អ៊ីចឹង​តំណាង​អយ្យការ​ ឬ​តំណាង​មហាអយ្យការ​ចូលរួម​សវនាការ​ក្នុង​នាម​តំណាង​ឲ្យ​ភាគី​រដ្ឋ​។

សរុប​មក​វិញ​ចំពោះ​ការ​ជំនុំជម្រះ​រឿង​រដ្ឋប្បវេណី​គឺ​មិន​ចាំបាច់​មាន​ការ​ចូលរួម​ពី​តំណាង​អយ្យការ​ ឬ​តំណាង​មហា​អយ្យការ​ទេ​ដើម្បី​ទុក​ឲ្យ​បុគ្គល​ និង​បុគ្គល​តទល់​គ្នា​តាម​ផ្លូវ​ច្បាប់​ហើយ​ការ​វិនិច្ឆ័យ​សម្រេច​លើ​អង្គ​ជំនុំជម្រះ​ដែល​មាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ជា​អ្នក​កាត់​សេចក្តី​ទៅ​។

ចំពោះ​រឿង​រដ្ឋប្បវេណី​គឺ​ទំនាស់​រវាង​បុគ្គល​ និង​បុគ្គល​មិនមែន​ជាមួយ​រដ្ឋ​ និង​បុគ្គល​ទេ​។ ប៉ុន្តែ​បើ​រឿង​នោះ​ពាក់ព័ន្ធ​ជាមួយ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ ឬ​ពាក់ព័ន្ធ​នឹង​អនីតិជន​រវាង​បុគ្គល​ណា​មួយ​ ឬ​ជា​ក្រុម​ទើប​មាន​វត្តមាន​តំណាង​អយ្យការ​ ឬ​មហាអយ្យការ​ចូលរួម​ក្នុង​សវនាការ​។

ចំពោះ​ការ​ចូលរួម​របស់​ចៅក្រម​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​រឿង​រដ្ឋប្បវេណី​នៅ​សាលា​ដំបូង​ខេត្ត-ក្រុង​គឺ​មាន​សមាសភាព​វត្តមាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ ៣ ​រូប​នៅ​ពេល​សំណុំ​រឿង​រដ្ឋប្បវេណី​នោះ​មាន​ភាព​ស្មុគស្មាញ​តែ​បើ​រឿង​នោះ​មិន​ស្មុគស្មាញ​គឺ​មាន​ចៅក្រម​តែ​មួយ​រូប​ទេ​ (​ចៅក្រម​ទោល​)៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។