The Phnom Penh Post Search

Search form

តើ​តុលាការ​ណា​មាន​សិទ្ធិ​ជម្រះ​ក្ដី​​អំពី​​ បណ្ដឹង​សើរើ?

Content image - Phnom Penh Post
លោក​សាស្ត្រាចារ្យ អ៊ិន បូផា។ រូបថត សហការី

តើ​តុលាការ​ណា​មាន​សិទ្ធិ​ជម្រះ​ក្ដី​​អំពី​​ បណ្ដឹង​សើរើ?

ករណី​មាន​រឿង​ក្តីក្តាំ​ណា​មួយ​ជា​នីតិវិធី​តាម​ផ្លូវ​ច្បាប់​គឺ​បុគ្គល​នោះ​នឹង​ធ្វើ​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ដែល​ហៅថា​សាលា​ដំបូង។ ប៉ុន្តែ​បន្ទាប់​ពី​សាលា​ដំបូង​ជំនុំជម្រះ​ហើយ​តែ​ភាគី​ម្ខាង​ទៀត​ចាញ់​ហើយ​មិន​សុខ​ចិត្ត​នោះ​នឹង​មាន​តុលាការ ២ ថ្នាក់​ទៀត​ដើម្បី​ដោះស្រាយ​រឿង​ក្តី​នោះ។ តើ​តុលាការ ២ ថ្នាក់​នោះ​មាន​អ្វីខ្លះ។

ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ ប៉ុស្តិ៍ បាន​សម្ភាស​លោក​ចៅក្រម អ៊ិន បូផា ដែល​លោក​គឺជា​ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​ព្រៃវែង និង​ក៏​ជា​សាស្ត្រាចារ្យ​នៃ​សាលារាជ បណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ​ផង​ដែរ ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម​នេះ៖

ជន​ជាប់ចោទ​ម្នាក់​ប្រសិន​បើ​គាត់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​រួច​ហើយ​ ប៉ុន្តែ​គាត់​មិន​សុខ​ចិត្ត​តើ​មាន​តុលាការ​ប៉ុន្មាន​ថ្នាក់​ទៀត​ដែល​ត្រូវ​ដោះស្រាយ​បណ្តឹង​របស់​គាត់? នៅ​មាន​តុលាការ​ជាន់​ខ្ពស់​ពីរ​ថ្នាក់​ទៀត​គឺ​សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល។

ឧបមាថា​គាត់​ត្រូវ​សាលា​ដំបូង​កាត់​ឲ្យ​ជាប់​ទោស ៥ ឆ្នាំ​តើ​មក​ដល់​សាលា​ឧទ្ធរណ៍​ចាត់​ទុក​ថា​គាត់​នៅ​តែ​ជា​ជន​គ្មាន​ទោស​ដែរ​ទេ​ព្រោះ​អី​សាលា​ឧទ្ធរណ៍​មិន​ទាន់​ជំនុំជម្រះ​គាត់​ផង​នោះ? បើ​ពិរុទ្ធជន​ម្នាក់​ត្រូវ​បាន​សាលា​ដំបូង​កាត់ក្តី​ឲ្យ​ជាប់​ទោស ៥ ឆ្នាំ​តែ​គាត់​មិន​សុខ​ចិត្ត​ក៏​ប្តឹង​មក​សាលា​ឧទ្ធរណ៍។ ក្នុង​ករណី​នេះ​បើ​សាលា​ឧទ្ធរណ៏​រកឃើញ​ថា​គាត់​គ្មាន​កំហុស​នោះ​គាត់​នឹង​ត្រូវ​សម្រេច​ឲ្យ​រួច​ខ្លួន​ពីព្រោះ​សាលក្រម​ដែល​ធ្វើ​ឡើង​ដោយ​សាលា​ដំបូង​នោះ​មិន​ទាន់​ចូល​ជា​ស្ថាពរ​ហើយ​សាលា​ឧទ្ធរណ៍​មាន​កាតព្វកិច្ច​ពិនិត្យ​ទាំង​អង្គហេតុ និង​អង្គ​ច្បាប់។

តើ​ពាក្យ​ថា​សាលក្រម និង​សាលដីកា​នេះ​វា​មាន​តម្លៃ​ស្មើ​គ្នា​ដែរ​ទេ?

ពាក្យ​សាលក្រម និង​សាលដីកា​នេះ​មាន​តម្លៃ​ជា​សេចក្តី​សម្រេច​ដូច​គ្នា​នៅ​ពេល​ចូល​ជា​ស្ថាពរ​ពីព្រោះ​តុលាការ​ធ្វើការ​វិនិច្ឆ័យ​ទៅ​លើ​អង្គហេតុ។

ហេតុ​អ្វី​បាន​ជា​មាន​ការ​បែងចែក​រវាង​ពាក្យ​ថា​សាលក្រម និង​សាលដីកា​នេះ?

ការ​បែងចែក​សាលក្រម និង​សាលដីកា​នេះ​មាន​លក្ខណៈ​ខុស​គ្នា​ពីព្រោះ​ថា​កាល​ណា​គេ​និយាយ​ពី​សាលក្រម​គឺ​គេ​ដឹង​ភ្លាម​ថា​ជា​សេចក្តី​វិនិច្ឆ័យ​របស់​សាលា​ដំបូង ឬ​តុលាការ​ជាន់​ទាប​ រីឯ​កាល​ណា​គេ​និយាយ​អំពី​សាលដីកា​នោះ​មាន​ន័យ​ថា​ជា​សេចក្តី​វិនិច្ឆ័យ​ដោយ​តុលាការ​ជាន់​ខ្ពស់ (សាលា​ឧទ្ធរណ៍ ឬ​តុលាការ​កំពូល) ដោយសារ​តែ​មាន​ការ​មិន​ពេញ​ចិត្ត​របស់​ភាគី​ដែល​សាលា​ជាន់​ទាប​បាន​វិនិច្ឆ័យ។

មូល​ហេតុ​ដែល​មាន​ការ​ប្រើប្រាស់​ពាក្យ «សាលដីកា» នេះ​ជា​សញ្ញាណ​ប្រាប់​ថា​ភាគី​បាន​តវ៉ា​ចំពោះ​ការ​សម្រេច​សេចក្តី​របស់​តុលាការ​ជាន់​ទាប។ ប្រសិន​បើ​ជន​ជាប់ចោទ​ណា​ម្នាក់​ត្រូវ​បាន​តុលាការ​កំពូល​ជំនុំជម្រះ​ហើយ​ប្រកាស​សាលដីកា​តម្កល់​ទោស​ដដែល។

តើ​គាត់​អាច​ប្តឹង​សើរើ​ឡើង​វិញ​បាន​ទេ? តើ​បណ្តឹង​សើរើ​នេះ​អាច​ធ្វើ​ទៅ​បាន​ក្រោយ​ប្រកាស​សាលដីកា​រយៈពេល​ប៉ុន្មាន​ខែ?

ចំពោះ​នៅ​សាលា​ដំបូង និង​សាលា​ឧទ្ធរណ៍​ជនជាប់ចោទ​អាច​ប្តឹង​សើរើ​ឲ្យ​ជម្រះ​ឡើង​វិញ​បាន​ដូច​តុលាការ​កំពូល​ដែរ​ទេ? ពិរុទ្ធជន​មាន​សិទ្ធិ​ប្តឹង​សើរើ​បាន​នៅ​ពេល​មាន​សាលក្រម ឬ​សាលដីកា​ចូល​ជា​ស្ថាពរ​ក្នុង​រយៈពេល ៣០ ថ្ងៃ។ មាន​តែ​តុលាការ​កំពូល​ទេ​មាន​សិទ្ធិ​ជម្រះ​ក្តី​អំពី​បណ្តឹង​សើរើ៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។