The Phnom Penh Post Search

Search form

តើ​ត្រូវ​ធ្វើ​ដូចម្ដេច ​ដើម្បី​ឲ្យ​បណ្ដឹង​មាន​ការ​ទទួល​ស្គាល់​តាម​ច្បាប់?

Content image - Phnom Penh Post
លោក បណ្ឌិត ឡុង ដារ៉ា ប្រធាន​ក្រុម​ការងារ​ស្រាវជ្រាវ​អប់រំ និង​ផ្សព្វផ្សាយ​ច្បាប់។ រូបថត សហការី

តើ​ត្រូវ​ធ្វើ​ដូចម្ដេច ​ដើម្បី​ឲ្យ​បណ្ដឹង​មាន​ការ​ទទួល​ស្គាល់​តាម​ច្បាប់?

នៅ​ពេល​មាន​វិវាទ ឬ​ជម្លោះ​ហើយ​ដើម្បី​ឲ្យ​ជម្លោះ​នោះ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ដោយ​សន្តិវិធី​គេ​ត្រូវ​ធ្វើ​ពាក្យ​បណ្តឹង​ទៅ​តុលាការ។

ប៉ុន្តែ​ដើម្បី​ឲ្យ​ការ​ប្តឹង​នោះ​មាន​ការ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់ និង​ដើម្បី​ឲ្យ​តុលាការ​ចាត់ការ​បាន​នោះ​តម្រូវ​ឲ្យ​អ្នក​ប្តឹង​យល់​ពី​នីតិវិធី​ក្នុង​ការ​ធ្វើ​សំណុំ​បែបបទ​នៃ​ពាក្យ​បណ្តឹង​នោះ​សិន។

ដើម្បី​ឲ្យ​ត្រូវ​តាម​នីតិវិធី​ច្បាប់ ការ​រៀបចំ​ឯកសារ​លើ​សំណុំ​រឿង​យ៉ាង​ណា​នោះ​លោក បណ្ឌិត ឡុង ដារ៉ា ជា​សមាជិក​ក្រុម​ប្រឹក្សា​ និង​ជា​ប្រធាន​ក្រុម​ការងារ​ស្រាវជ្រាវ​អប់រំ និង​ផ្សព្វផ្សាយ​ច្បាប់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្តល់​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​ដូច​ខាងក្រោម៖

ក្នុង​នីតិវិធី បើ​នរណា​ម្នាក់​ចង់​ប្តឹង​រឿង​អ្វី​មួយ​ទៅ​តុលាការ តើ​តម្រូវ​ឲ្យ​គាត់​រៀបចំ​ឯកសារ​ជា​ច្បាប់​ចម្លង ឬ​ច្បាប់​ដើម? បើ​តម្រូវ​ឲ្យ​ដាក់​ច្បាប់​ដើម តើ​មាន​មូលហេតុ​អ្វី? ហេតុអ្វី​ដាក់​ច្បាប់​ចម្លង​មិន​បាន?

ក្នុង​នីតិវិធី​បណ្តឹង​ជា​គោលការណ៍​ទូទៅ​មុន​ដាក់​ពាក្យ​បណ្តឹង​ពី​នរណា​ម្នាក់​ ឬ​ទាមទារ​សិទ្ធិ​អ្វី​មួយ​ពី​បុគ្គល​ណា​មួយ​នោះ កត្តា​សំខាន់​គឺ​ត្រូវ​មាន​ភ័ស្តុតាង​បញ្ជាក់​អំពី​សិទ្ធិ​នៃ​ការ​ទាមទារ​របស់​ខ្លួន​លើ​ភាគី​ម្ខាង​ទៀត​ដែល​គេ​មិន​បំពេញ​កាតព្វកិច្ច​ក្នុង​កិច្ចសន្យា ឬ​ក៏​សិទ្ធិ​ទាមទារ​ឲ្យ​គេ​ជួសជុល​សំណង​អន្តរាយ​អ្វី​មួយ ដែល​ភាគី​នោះ​បង្ក​ឡើង​មក​លើ​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន​មុន​នឹង​ធ្វើ​ពាក្យ​បណ្តឹង។

ភ័ស្តុតាង​ដែល​បញ្ជាក់​អំពី​សិទ្ធិ​នៃ​ការ​ទាមទារ​នេះ​ហើយ​ដែល​ជា​ចំណង​ទំនាក់ទំនង​គតិយុត្ត​រវាង​ហេតុ និង​ផល​របស់​ភាគី​ដើម្បី​ឲ្យ​អាជ្ញាធរ ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​ក្លាយ​ខ្លួន​ជា​ភាគី​អាជ្ញាកណ្តាល​ក្នុង​ការ​ដោះស្រាយ និង​រក​យុត្តិធម៌​ជូន​ខ្លួន​ដោយ​សច្ចធារណ៍។

ចំពោះ​ពាក្យ​ថា​បណ្តឹង​ចែក​ចេញ​ជា​ពីរ​គឺ​បណ្តឹង​ក្នុង​រឿង​រដ្ឋប្បវេណី និង​បណ្តឹង​ក្នុង​រឿង​ព្រហ្មទណ្ឌ។ ដោយ​ឡែក​ខ្ញុំ​សុំ​លើក​យក​បណ្តឹង​ក្នុង​រឿង​រដ្ឋប្បវេណី​មក​ធ្វើការ​បកស្រាយ​ពន្យល់​ជូន​ប្រិយមិត្ត​ទស្សនិកជន​ទាំងអស់​ជា​ទីគោរព​រាប់​អាន​ឲ្យ​បាន​យល់​ជ្រួតជ្រាប​ត្រួសៗ​ដូច​តទៅ ៖

+នៅ​ក្នុង​ដំណើរការ​រឿង​ក្តី​រដ្ឋប្បវេណី​ជា​ដំបូង​យើង​ត្រូវ​សរសេរ​ពាក្យ​បណ្តឹង​ឲ្យ​ត្រឹមត្រូវ​តាម​ទម្រង់​នៃ​ច្បាប់​ដូចជា៖

ក-អាសយដ្ឋាន​របស់​ដើម​បណ្តឹង ចុង​ចម្លើយ

ខ-កម្មវត្ថុ​នៃ​ការ​ទាមទារ​ឲ្យ​តុលាការ​សម្រេច

គ-មូលហេតុ ឬ​អង្គហេតុ​នៃ​ការ​ទាមទារ

ឃ-កាលបរិច្ឆេទ​នៃ​ការ​ប្តឹង

ង-ស្នាម​មេដៃ ឬ​ហត្ថលេខា​ភាគី​អ្នក​ប្តឹង

រីឯ​ភ័ស្តុតាង តាម​ច្បាប់​ភាគី​ត្រូវ​ដាក់​ជា​ឯកសារ ឬ​លិខិត (ច្បាប់​ដើម) ពុំ​អាច​ដាក់​លិខិត​ថត​ចម្លង​បាន​ឡើយ។

ប៉ុន្តែ​ដោយសារ​បច្ចុប្បន្ន​មន្ត្រី​អនុវត្ត​ច្បាប់​មាន​ការ​យោគយល់ និង​អនុគ្រោះ​ទៅ​តាម​សា្ថនភាព​ជាក់ស្តែង​ (ឯកសារ ឬ​លិខិត​ស្នាម​មួយ​ចំនួន) តុលាការ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​អាច​ទទួល​យក​លិខិត​ថតចម្លង​បាន​បណ្តោះអាសន្ន​សិន។

ប៉ុន្តែ​នៅ​ពេល​សវនាការ ឬ​នីតិវិធី​ពិនិត្យ​ភ័ស្តុតាង​ត្រូវ​យក (លិខិត​ច្បាប់​ដើម) មក​ផ្ទៀងផ្ទាត់​ដើម្បី​បញ្ជាក់​អំពី​អត្តសញ្ញាណ​នៃ​ឯកសារ​នោះ​ថា​ តើ​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​ចៀសវាង​យក​លិខិត​ក្លែង​បន្លំ​មក​ដាក់​ធ្វើ​ជា​ភ័ស្តុតាង។

ការ​អនុគ្រោះ​នេះ​ដោយ​តុលាការ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លាច​បាត់បង់ ឬ​រហែក​លិខិត​ច្បាប់​ដើម​របស់​ភាគី​ដោយ​ប្រការ​ណា​មួយ​ជាយថា​ហេតុ និង​មាន​ចំណុច​សំខាន់​ខ្លះ​ទៀត​ដែល​ពុំ​អាច​រៀបរាប់​អស់។

តើ​ការ​ដែល​តុលាការ​តម្រូវ​ឲ្យ​ដាក់​ឯកសារ​បង្ក​ការ​ងាយស្រួល​យ៉ាង​ដូចម្តេច​ដែរ ?

បន្ទាប់​ពី​សរសេរ​បណ្តឹង​រួច​ហើយ​ដើម​បណ្តឹង​ត្រូវ​ភ្ជាប់​ភ័ស្តុតាង​បឋម​ដែល​ជា​មូលហេតុ​នៃ​ការ​ទាមទារ​នៅ​ក្នុង​កម្មវត្ថុ​នៃ​បណ្តឹង។ ការ​ភ្ជាប់​ឯកសារ​នេះ​គឺ​ដើម្បី​ឲ្យ​តុលាការ​បញ្ជូន​ភ័ស្តុតាង​នេះ​ទៅ​ភាគី​ចុង​បណ្តឹង​សម្រាប់​ត្រៀម​ខ្លួន​ចូល​មក​ដោះស្រាយ ឬ​បកស្រាយ​នូវ​ចំណុច​នៃ​ការ​ទាមទារ​នោះ។

(សូម​រង់ចាំ​អាន​បន្ត​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ)

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • ក្រុម G7 រក្សា​គោលជំហរ​រឹងមាំ​លើ​បញ្ហា​រុស្ស៊ី​និង​រក្សា​តុល្យភាព​ចំពោះ​កិច្ច​ព្រម​ព្រៀង​អ៊ីរ៉ង់

    ក្រុងតូរ៉ុនតូ: ក្រុម​រដ្ឋមន្ត្រី​ការបរទេស​មកពី​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅ​កាត់ (G7) បាន​ប្តេជ្ញា​ការពារ «លទ្ធិ​ប្រជាធិប​តេយ្យ» របស់​ពួកគេ​ប្រឆាំង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​របស់​លោក​វ្ល៉ាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​