The Phnom Penh Post Search

Search form

តើ​ធ្វើ​ដូចម្ដេច​ ដើម្បី​ឲ្យ​បណ្ដឹង​មាន​ការ​ទទួល​ស្គាល់​តាម​ច្បាប់? (តចប់)

Content image - Phnom Penh Post
លោក បណ្ឌិត ឡុង ដារ៉ា ក្នុង​ពេល​កន្លង​មក។ រូបថត ហ្វេសប៊ុក

តើ​ធ្វើ​ដូចម្ដេច​ ដើម្បី​ឲ្យ​បណ្ដឹង​មាន​ការ​ទទួល​ស្គាល់​តាម​ច្បាប់? (តចប់)

កាលពី​សប្តាហ៍​មុន​ភ្នំពេញ​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​ភាគ​ទី​ ១ ​នៃ​បទសម្ភាស​ជាមួយ​​លោក​បណ្ឌិត ឡុងដារ៉ា ជា​សមាជិក​​ក្រុម​ប្រឹក្សា​ និង​ជា​​ប្រធាន​ក្រុម​ការងារ​ស្រាវជ្រាវ​អប់រំ​ និង​ផ្សព្វផ្សាយ​ច្បាប់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តីពី​នីតិវិធី​ធ្វើ​ពាក្យ​បណ្តឹង​ទៅ​តុលាការ​នៅ​ពេល​មាន​ជម្លោះ​ ឬ​វិវាទ​ហើយ​ក្នុង​លេខ​នេះ​យើង​សូម​ផ្សព្វផ្សាយ​បន្ត​នូវ​ខ្លឹមសារ​ដែល​ជា​ភាគ​បញ្ចប់​មាន​ដូច​ខាង​ក្រោម​៖

ក្នុង​នីតិវិធី​បន្ទាប់ពី​ដាក់​ឯកសារ​ ឬ​​ពាក្យ​បណ្តឹង​ដល់​តុលាការ​រយៈពេល​ប៉ុន្មាន​ទើប​ត្រូវ​កោះ​ហៅ​ជំនុំ​ជម្រះ​?

ក្រោយ​ពេល​ដែល​ទទួល​បាន​ពាក្យ​បណ្តឹង​តាម​នីតិវិធី​រួច​ហើយ​ចៅក្រម​ទទួល​បន្ទុក​សំណុំ​រឿង​​ត្រូវ​កោះ​អញ្ជើញ​គូ​ភាគី​ឲ្យ​ចូល​ខ្លួន​មក​ដោះស្រាយ​ក្នុង​អំឡុង​ពេល​​ (ពី​ ១ ​សប្តាហ៍​ទៅ​​ ១ ​​ខែ​​) ​​តាម​ចំណាត់ការ​របស់​ចៅក្រម​ទទួល​បន្ទុក​នីមួយៗ​ (ចំណុច​នេះ​នៅ​ក្នុង​ច្បាប់​គេ​ហៅថា​នីតិវិធី​ត្រៀម​ទាញ​ហេតុផល​ដោយ​ផ្ទាល់​មាត់​)​។

បន្ទាប់ពី​នីតិវិធី​ត្រៀម​ទាញ​ហេតុផល​ដោយ​ផ្ទាល់​មាត់​រួច​ហើយ​បើ​​គូភាគី​ទាំង​ពីរ​ទទួល​ស្គាល់​ភ័ស្តុតាង​នៃ​ការ​ទាមទារ​​ហើយ​ព្រមព្រៀង​គ្នា​អនុវត្ត​សិទ្ធិ​ និង​កាតព្វកិច្ច​ដែល​ខ្លួន​បាន​ទទួល​យល់ព្រម​ហើយ​នោះ​​ (គេ​ហៅ​ថា​​ ការ​សះ​ជា​តុលាការ​ត្រូវ​ធ្វើ​កំណត់​ហេតុ​សះ​ជា​ឲ្យ​គូភាគី​អនុវត្ត​ដើម្បី​បញ្ចប់​សំណុំ​រឿង​ក្តី​)​។ ​​

ប៉ុន្តែ​ប្រសិន​បើ​ភាគី​បដិសេធ​មិន​សះ​ជា​នឹង​គ្នា​ទេ​តុលាការ​បង្គាប់​ឲ្យ​​គូភាគី​បង្ហាញ​ភ័ស្តុតាង​​ (ឬ​ហៅ​ថា​​នីតិវិធី​ជូន​ភ័ស្តុតាង​ពិនិត្យ​)​ ក្នុង​អំឡុង​ពេល​ ១ ​ខែ​ ឬ​អាច​ផ្សេង​ពី​នេះ​ទៅ​តាម​ការ​ស្នើសុំ​របស់​គូភាគី​ក៏​បាន​។

បន្ទាប់ពី​ទទួល​ពិនិត្យ​ភ័ស្តុតាង​រួច​ចៅក្រម​ទទួល​បន្ទុក​កំណត់​កាលបរិច្ឆេទ​ជំនុំ​ជម្រះ​ (ឬ​ហៅថា​នីតិវិធី​ទាញ​ហេតុផល​ដោយ​ផ្ទាល់​មាត់​) ​​រយៈពេល​ ២ ​​ឬ​​ ៣ ​ខែ​​ក្រោយ​​បញ្ចប់​នីតិវិធី​ត្រៀម​ ឬ​​ពិនិត្យ​ភ័ស្តុតាង​​។

ដូច្នេះ​សំណុំ​រឿងក្តី​រដ្ឋប្បវេណី​នីមួយៗ​ចាប់ពី​ទទួល​ពាក្យ​បណ្តឹង​រហូត​មក​ដល់​ពេល​សវនាការ​មាន​រយៈពេល​យ៉ាង​ឆាប់​បំផុត​​ ៣ ​ខែ​ទៅ​ ៦ ​ខែ​​ទើប​បញ្ចប់​ដំណាក់កាល​ទំាងអស់​នៅ​សាលា​​ដំបូង​ខេត្ត​ក្រុង​នីមួយៗ​ និង​ទុក​សិទ្ធិ​ឲ្យ​ភាគី​ចាញ់ក្តី​ដាក់​បណ្តឹង​ឧបាស្រ័យ​ (បណ្ដឹង​ឧទ្ធរណ៍)។

ចំពោះ​មេធាវី​វិញ​​យើង​ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​តុលាការ​ជាមួយ​ពាក្យ​បណ្តឹង​​​ ឬ​មេធាវី​គាត់​ដាក់​ពាក្យ​សុំ​ខ្លួន​គាត់​? ​​ចំពោះ​មេធាវី​ទៀត​សោត​តុលាការ​​អាច​កំណត់​ឲ្យ​ប៉ុន្មាន​រូប​ក្នុង​ការ​ចូល​ខ្លួន​ការពារ​ក្តី​?

ចំពោះ​សេវា​មេធាវី​​ជាទូទៅ​បើ​ភាគី​ជា​ជនក្រីក្រ​​ត្រូវ​ការ​សេវា​មេធាវី​អាច​ស្នើសុំ​ទៅ​ក្រសួង​យុត្តិធម៌​​ ឬ​គណៈមេធាវី​ដោយ​ផ្ទាល់​​ដើម្បី​ឲ្យ​ស្ថាប័ន​ទាំង​នេះ​បំពេញ​បែបបទ​រក​មេធាវី​ជូន​ខ្លួន​តាម​ច្បាប់​​។ ​

ប៉ុន្តែ​បើ​ភាគី​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​មធ្យម ឬ​​ធូរធារ​​ត្រូវ​រក​មេធាវី​ដោយ​ខ្លួនឯង​​។ ​​ចំពោះ​ការ​រៀបចំ​បែបបទ​​​លិខិត​ស្នាម​ដាក់​ទៅ​តុលាការ​ជា​ភារកិច្ច​របស់​មេធាវី​កូន​ក្តី​មិន​ចាំបាច់​ព្រួយបារម្ភ​បញ្ហា​នេះ​ឡើយ​។ ​

ដោយ​ឡែក ​ការ​កំណត់​​ចំនួន​មេធាវី​ជា​គោលការណ៍​ច្បាប់​តុលាការ​មិន​មាន​ភារកិច្ច​​កំណត់​​ចំនួន​មេធាវី​ក្នុង​រឿង​ក្តី​នីមួយៗ​នោះ​ទេ​​​​សំខាន់​ជា​​សិទ្ធិ​របស់​ភាគី​ម្នាក់ៗ​អាច​ជ្រើសរើស​យក​មេធាវី​ចំនួន​ប៉ុន្មាន​នាក់​ក៏​បាន​​ឲ្យ​តែ​គាត់​មាន​ប្រាក់​បង់​សេវា​ជូន​មេធាវី​តាម​ការ​ព្រមព្រៀង​គ្នា​​។ ​​

ចំពោះ​ការ​​ពឹងពាក់​មេធាវី​ធ្វើ​ឡើង​នៅ​ពេល​ណា​ក៏​បាន​​អាច​មុន​ពេល​ដាក់​ពាក្យ​​បណ្តឹង​​ ឬ​​ក្រោយ​ពេល​ដាក់​ពាក្យ​បណ្តឹង​ក៏​បាន​អាស្រ័យ​លើ​ឆន្ទៈ​របស់​ភាគី​ ឬ​កូនក្តី​ត្រូវការ​សេវា​មេធាវី​​នៅ​ពេល​ណា​?

ចំពោះ​ការ​ដាក់​ពាក្យ​បណ្តឹង​វិញ​​តើ​តម្រូវ​បង់​ប្រាក់​ប៉ុន្មាន​​ ឬ​​ក៏​មិន​បង់​ក៏​បាន​?

-អំពី​​ការ​បង់​ប្រាក់​ដាក់​ពាក្យ​បណ្តឹង​ទៅ​​តុលាការ​​។ ​ជាទូទៅ​ក្នុង​រឿង​ក្តី​រដ្ឋប្បវេណី​ការ​បង់​ប្រាក់​​ដាក់​ពាក្យ​បណ្តឹង​មាន​ពីរ​ប្រភេទ​គឺ​ពន្ធ​ចុះ​ពាក្យ​បណ្តឹង​ និង​ពន្ធ​ប្រដាប់​ក្តី​។

-ពន្ធ​ចុះ​ពាក្យ​បណ្តឹង​​ជា​ប្រភេទ​រឿង​ក្តី​រដ្ឋប្បវេណី​ដែល​ទាក់ទង​ផលប្រយោជន៍​ផ្នែក​ទ្រព្យ​សម្បត្តិ​របស់​គូភាគី​។ ​​ការ​កំណត់​អត្រា​ពន្ធ​តាម​តារាង​នៃ​ពន្ធដាក់​ពាក្យ​បណ្តឹង​ដែល​មាន​ចែង​ក្នុង​មាត្រា​ ៥៩ ​នៃ​ក្រម​នីតិវិធី​រដ្ឋប្បវេណី​។

-ពន្ធ​ប្រដាប់​ក្តី​​ជា​ប្រភេទ​​រឿង​ក្តី​​រដ្ឋប្បវេណី​ទាក់ទង​នឹង​ឋានៈ​បុគ្គល​ (មាត្រា​​ ១០ ​​​នៃ​ច្បាប់​ស្តីពី​នីតិវិធី​​បណ្តឹង​ទាក់ទង​នឹង​ឋានៈ​បុគ្គល​) ​​និង​រឿង​ក្តី​​រដ្ឋប្បវេណី​ដែល​មិនមែន​ជា​បណ្តឹង​ដែល​មាន​កំណត់​​ពន្ធ​​ប្រដាប់​​ក្តី​ត្រឹម​តែ​ ៥០០០ ​រៀល​ប៉ុណ្ណោះ (មាត្រា​​ ២២ ​នៃ​ច្បាប់​ស្តីពី​នីតិវិធី​នៃ​រឿង​ក្តី​រដ្ឋប្បវេណី​ដែល​មិន​មែន​ជា​បណ្តឹង​)​។

ដូច្នេះ​គ្រប់​ពាក្យ​បណ្តឹង​រឿង​ក្តី​រដ្ឋប្បវេណី​​ត្រូវ​តែ​បង់​ពន្ធ​តាម​ផ្លូវ​ច្បាប់​​ដូច​មាន​ចែង​ក្នុង​មាត្រា​ខាង​លើ​រួម​ទាំង​ពន្ធ​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ដីកា​នៅ​ក្នុង​នីតិវិធី​នៃ​ដំណើរការ​រឿង​ក្តី​​តាំងពី​​សាលា​ដំបូង​​សាលា​ឧទ្ធរណ៍​ និង​តុលាការ​កំពូល​មិន​​អាច​ភាគី​ណា​ចៀស​ផុត​បាន​ឡើយ​លើកលែង​តែ​ពន្ធ​នោះ​រដ្ឋ​ចេញ​មុខ​ទទួល​បន្ទុក​ជំនួស​។

បញ្ជាក់​៖ ​​ការ​ឆ្លើយ​បកស្រាយ​នេះ​មិន​អស់​អត្ថន័យ​នោះ​ទេ​ប៉ុន្តែ​ជា​មូលដ្ឋាន​យល់​ដឹង​ខ្លះៗ​សម្រាប់​អ្នក​អាន​​ដែល​ពុំ​បាន​ធ្លាប់​ឆ្លង​កាត់​ប្រព័ន្ធ​តុលាការ​គ្រាន់​ជា​មេរៀន​សម្រាប់​ពិចារណា​៕

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • ក្រុម G7 រក្សា​គោលជំហរ​រឹងមាំ​លើ​បញ្ហា​រុស្ស៊ី​និង​រក្សា​តុល្យភាព​ចំពោះ​កិច្ច​ព្រម​ព្រៀង​អ៊ីរ៉ង់

    ក្រុងតូរ៉ុនតូ: ក្រុម​រដ្ឋមន្ត្រី​ការបរទេស​មកពី​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅ​កាត់ (G7) បាន​ប្តេជ្ញា​ការពារ «លទ្ធិ​ប្រជាធិប​តេយ្យ» របស់​ពួកគេ​ប្រឆាំង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​របស់​លោក​វ្ល៉ាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​