The Phnom Penh Post Search

Search form

តើ​រឿង​ក្ដី​ព្រហ្មទណ្ឌ ​ជាប់​ទាក់ទង​នឹង​បណ្ដឹង​អ្វី​ខ្លះ​?

Content image - Phnom Penh Post
លោក​មេធាវី អ៊ាន សំអាត នៃ​ការិយាល័យ​មេធាវី​យុត្តិធម៌​អន្តរជាតិ​។ រូប FB

តើ​រឿង​ក្ដី​ព្រហ្មទណ្ឌ ​ជាប់​ទាក់ទង​នឹង​បណ្ដឹង​អ្វី​ខ្លះ​?

រឿងក្តី​ព្រហ្មទណ្ឌ​សំដៅ​លើ​ទណ្ឌកម្ម​ទោស​ ឬ​ការ​ដាក់​ទោស​ទៅ​លើ​ជន​ប្រព្រឹត្ត​ល្មើស ប៉ុន្តែ​នៅ​ក្នុង​រឿង​ក្តី​ព្រហ្មទណ្ឌ​នោះ​ជួនកាល​ក៏​មាន​ការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ផង​ដែរ​។

ដើម្បី​ចង់​ដឹង​ថា​ទោស​ព្រហ្មទណ្ឌ​សំដៅ​ទៅ​លើ​អ្វី​ហើយ​សំណង​ជំងឺ​ចិត្ត​ជា​បណ្តឹង​អ្វី​នោះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី អ៊ាន សំអាត អត្តលេខ ៧៨១ នៃ​ការិយាល័យ​ក្រុម​មេធាវី​យុត្តិធម៌ អន្តរជាតិ ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

តើ​រឿងក្ដី​ព្រហ្មទណ្ឌ​មួយ​មាន​បណ្ដឹង​អ្វី​ខ្លះ​?

ជាទូទៅ​ក្នុង​រឿងក្ដី​ព្រហ្មទណ្ឌ​មួយ​អាច​មាន​បណ្ដឹង​ពីរ​គឺ​៖ ​បណ្ដឹង​អាជ្ញា​ដែល​យើង​ហៅ​ថា​បណ្ដឹង​ព្រហ្មទណ្ឌ​ និង​បណ្ដឹង​រដ្ឋប្បវេណី​ដែល​យើង​ហៅថា​បណ្ដឹង​ទាមទារ​សំណង​។

-បណ្ដឹង​អាជ្ញា​ធ្វើ​ឡើង​ដោយ​តំណាង​អយ្យការ​ (​ព្រះរាជអាជ្ញា​) ​គោលបំណង​ពិនិត្យ​អាទិភាព​នៃ​បទល្មើស​ពិរុទ្ធភាព​នៃ​ជនល្មើស​ និង​ផ្តន្ទាទោស​ជន​ប្រព្រឹត្ត​តាម​ច្បាប់​កំណត់​ហើយ​មាន​គោលដៅ​ចោទប្រកាន់​ទៅ​លើ​បុគ្គល​គ្រប់​រូប​ដោយ​ឥត​ប្រកាន់​ពូជសាសន៍​ពណ៌​សម្បុរ​ភេទ ភាសា ជំនឿ​សាសនា​និន្នាការ​នយោបាយ ដើម​កំណើត​ជាតិ ឋានៈ​សង្គម ធនធាន​ ឬ​ស្ថានភាព​ឯទៀត​ឡើយ ដើម្បី​ធានា​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ការពារ​សណ្ដាប់ធ្នាប់​សង្គម​ និង​សិទ្ធិ​ស្រប​ច្បាប់​របស់​ពលរដ្ឋ​។ ​

បណ្ដឹង​អាជ្ញា​ធ្វើ​ឡើង​តាមរយៈ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​ផ្ទាល់ កំណត់​ហេតុ​បង្គាប់​ឲ្យ​បង្ហាញ​ខ្លួន​ភ្លាម​ និង​ដីកា​សន្និដ្ឋាន​ស្ថាពរ​របស់​តំណាង​អយ្យការ​ប្ដឹង​ទៅ​ចៅក្រម​ស៊ើបសួរ​ និង​ចៅក្រម​ជំនុំ​ជម្រះ​។

- បណ្ដឹង​រដ្ឋប្បវេណី​ ឬ​បណ្ដឹង​ទាមទារ​សំណង​ខូចខាត​ជា​បណ្ដឹង​ដែល​ធ្វើ​ឡើង​ដោយ​ជនរងគ្រោះ​ ឬ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មាន​គោលបំណង​ទាមទារ​ឲ្យ​ជួសជុល​សំណង​ការ​ខូចខាត​ដែល​បណ្ដាល​មកពី​បទល្មើស​ព្រហ្មទណ្ឌ​។ បណ្ដឹង​រដ្ឋប្បវេណី​ធ្វើ​ឡើង​តាមរយៈ​ពាក្យ​បណ្ដឹង​កំណត់​បណ្ដឹង​ និង​ការ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាមទារ​ដោយ​ផ្ទាល់​មាត់​នៅ​មុខ​យុត្តាធិការ​ស៊ើបសួរ​ និង​ជំនុំជម្រះ​។

បណ្ដឹង​ទាំង​ពីរ​នេះ​ទោះបី​ធ្វើ​ឡើង​ផ្សេង​គ្នា​ក្នុង​គោលដៅ​ខុស​គ្នា​ក៏​ពិតមែន​ ប៉ុន្តែ​នៅ​ពេល​ជំនុំជម្រះ​តុលាការ​សម្រេច​ក្នុង​សាលក្រម​ ឬ​សាលដីកា តែ​មួយ​​រួម​គ្នា​។ ក្នុង​រឿង​ព្រហ្មទណ្ឌ​ខ្លះ​មាន​តែ​បណ្ដឹង​អាជ្ញា​ទេ​ដោយសារ​មិន​មាន​ជនរងគ្រោះ​ដូចជា​៖ ករណី​កាន់កាប់​អាវុធ​ខុស​ច្បាប់​ការ​រក្សា​ទុក​សារធាតុ​ញៀន​ដោយ​ខុស​ច្បាប់​។

ប្រសិន​បើ​ជនរងគ្រោះ​ទទួល​​បាន​សំណង​ហើយ​តើ​គាត់​អាច​ដក​ពាក្យ​បណ្ដឹង​បាន​ឬ​ទេ​?

ចុះ​តើ​បណ្ដឹង​អាជ្ញា​អាច​រលត់​ឬ​យ៉ាង​ណា​?

ជនរងគ្រោះ​ដែល​ច្បាប់​ហៅ​​ថា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​គាត់​អាច​ដក​បណ្ដឹង​ឈប់​ប្ដឹង​ទាមទារ​សំណង​វិញ​នៅ​ពេល​ណា​ក៏​បាន​ហើយ​ការ​ដក​បណ្ដឹង​នេះ​រលត់​តែ​បណ្ដឹង​ទាមទារ​សំណង​ (​បណ្ដឹង​រដ្ឋប្បវេណី​) ​ចំណែក​បណ្ដឹង​អាជ្ញា​មិន​រលត់​ទេ​នៅ​បន្ត​ជា​ធម្មតា​។

តើ​មូល​ហេតុ​អ្វី​បាន​ជា​ជន​ជាប់ចោទ​ភាគច្រើន​តែងតែ​ប្ដឹង​ឧទ្ធរណ៍​ទៅ​នឹង​សាលក្រម​របស់​សាលា​ដំបូង​?

ប្រសិន​បើ​មាន​ធាតុ​ផ្សំ​បទល្មើស​គ្រប់គ្រាន់ តុលាការ​ចេញ​សាលក្រម​សម្រេច​៖ ​ទី​ ១ ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​/​ទោស​ពិន័យ​ជា​ប្រាក់​ និង​ផ្នែក​ទី​ ២ ​បង្គាប់​ឲ្យ​សង​សំណង​ខូចខាត​ទៅ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​។

បើ​ជន​ជាប់ចោទ​មិន​សុខចិត្ត​មាន​សិទ្ធិ​ប្ដឹង​ឧទ្ធរណ៍​ក្នុង​រយៈពេល​ ៣០ ​ថ្ងៃ​គិត​ពី​ថ្ងៃ​ប្រកាស​សាលក្រម​ចំពោះ​សាលក្រម​ចំពោះ​មុខ​ហើយ​បណ្ដឹង​ធ្វើ​ឡើង​ជា​ពីរ​ច្បាប់​ដាក់​នៅ​រដ្ឋបាល​សាលា​ដំបូង​ដែល​ចេញ​សាលក្រម​។ ​មូលហេតុ​ដែល​ជន​ជាប់ចោទ​ភាគច្រើន​ប្ដឹង​ឧទ្ធរណ៍​គឺ​៖

ក-មិន​សុខ​ចិត្ត​នឹង​ខ្លឹមសារ​សម្រេច​នៃ​សាលក្រម​ទាំង​មូល​ពីព្រោះ​គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ ឬ​ការ​ផ្ដន្ទាទោស​ធ្ងន់​ពេក​ហើយ​សំណង​ច្រើន​លើស​លប់​។ ​ហេតុ​នេះ​ការ​ប្ដឹង​ឧទ្ធរណ៍​របស់​គាត់​មាន​គោល​​បំណង​ឲ្យ​សាលា​ឧទ្ធរណ៍​បដិសេធ​សាលក្រម​សាលា​ដំបូង​។

ខ-មិន​សុខចិត្ត​ចំពោះ​ទោស​ធ្ងន់ធ្ងរ​ ឬ​សំណង​ច្រើន​ពេក​ក៏​គាត់​អាច​ប្ដឹង​ឧទ្ធរណ៍​ផ្នែក​ណា​មួយ​បាន​ដែរ​ដើម្បី​ទាមទារ​ឲ្យ​សាលា​ឧទ្ធរណ៍​បន្ធូរបន្ថយ​។

គ-ការ​ប្ដឹង​ឧទ្ធរណ៍​របស់​គាត់​គោលបំណង​ពន្យារ​ការ​ទទួល​ខុសត្រូវ​សំណង​។

ឧទាហរណ៍​លោក​ សុខ ​ត្រូវ​បាន​​សាលា​ដំបូង​ចេញ​សាលា​ក្រម​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​​ ៦ ​ខែ​ពី​បទ​លួច​ និង​បង្គាប់​ឲ្យ​សង​សំណង​ជនរងគ្រោះ​ ១០ ​លាន​រៀល​។ ក្រោយ​ប្រកាស​សាលក្រម​បាន​ ៥ ​ថ្ងៃ​ជន​ជាប់ចោទ​ត្រូវ​បាន​ដោះលែង​ដោយសារ​គាត់​បាន​ជាប់​ពន្ធនាគារ​គ្រប់​ ៦ ​​ខែ​គិតពី​ថ្ងៃ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​។

ហេតុអ្វី​បាន​ជា​ជន​នេះ​ប្ដឹង​ឧទ្ធរណ៍​បើ​គាត់​ត្រូវ​បាន​ដោះលែង​ហើយ​នោះ​?

ប្រសិន​បើ​គាត់​យល់​ថា​ទោស​​នោះ​សមរម្យ​ហើយ​គាត់​មិន​ប្ដឹង​ឧទ្ធរណ៍​ទេ​ដូចនេះ​ការ​ប្ដឹង​ឧទ្ធរណ៍​របស់​លោក​ សុខ ​គឺ​មិន​សុខចិត្ត​នឹង​សំណង​ច្រើន​ពេក​នោះ​ដើម្បី​ទាមទារ​ឲ្យ​សាលា​ឧទ្ធរណ៍​បដិសេធ​ ឬ​បន្ថយ​ចំពោះ​សំណង​ ឬ​ពន្យារ​ការ​ចូល​​ជា​ស្ថាពរ​នៃ​សាលក្រម​ក្នុង​គោលបំណង​ពន្យារ​ការ​សង​សំណង​។

បើ​លោក​ សុខ មិន​សុខចិត្ត​ទាំង​ទោស​ទាំង​សំណង​ទោះ​គាត់​ត្រូវ​បាន​ដោះលែង​ក៏ដោយ​​ក៏​គាត់​អាច​ប្ដឹង​ឧទ្ធរណ៍​បាន​ដែរ​ដើម្បី​ទាមទារ​ឲ្យ​សាលា​ឧទ្ធរណ៍​លើក​លែង​ចោទប្រកាន់​។ ​បើ​សាលា​ឧទ្ធរណ៍​លើកលែង​ចោទប្រកាន់​នាំ​ឲ្យ​សំណង​ក៏​រលត់​ដែរ​។

បើ​សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​ទុក​ជា​បាន​ការ​តើ​មាន​មូលហេតុ​អ្វី​បាន​ជា​សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​?

បើ​សាលក្រម​សាលា​ដំបូង​មាន​លក្ខណៈ​ត្រឹមត្រូវ​ហើយ​បណ្ដឹង​ឧទ្ធរណ៍​របស់​លោក​សុខ​មិន​មាន​ភ័ស្ថុតាង​នោះ​បណ្ដឹង​ឧទ្ធរណ៍​របស់​លោក​ សុខ ​មាន​លក្ខណៈ​ផ្ទុយ​គតិ​ច្បាប់​ទើប​ជា​មូលហេតុ​នៃ​ការ​តម្កល់​សាលក្រម​សាលា​ដំបូង​។ នៅ​ពេល​សាលដីកា​សាលា​ឧទ្ធរណ៍​តម្កល់​​សាលក្រម​សាល​ដំបូង​នោះ​ខ្លឹមសារ​សម្រេច​ក្នុង​សាលក្រម​​សាលា​ដំបូង​ត្រូវ​យក​ទៅ​អនុវត្ត​នៅ​ពេល​ចូល​ជា​ស្ថាពរ​។

តើ​សំណង​ដែល​សម្រេច​ក្នុង​សាលក្រម​ជនរងគ្រោះ​ទទួល​បាន​នៅ​ពេល​ណា​?

សំណង​ដែល​សម្រេច​ក្នុង​សាលក្រម​ជនរងគ្រោះ​ទទួល​បាន​តាមរយៈ ៖

ក-ជន​ជាប់ចោទ​សង​ដោយ​ស្ម័គ្រចិត្ត​មុន​ពេល​ស្ថាពរ​ ឬ​ក្រោយ​ពេល​ស្ថាពរ​។

ខ-បើ​ជន​ប្រព្រឹត្ត​មិន​សង​ដោយ​ស្ម័គ្រចិត្ត​ជនរងគ្រោះ​ត្រូវ​ដាក់​ពាក្យ​សុំ​សាលក្រម​ស្ថាពរ​ និង​ដាក់​ពាក្យ​អនុវត្ត​សាលក្រម​ស្ថាពរ​ទៅ​លើ​ផ្នែក​សំណង​ទើប​តុលាការ​ដំណើរការ​នីតិវិធី​ចេញ​ដីកា​បង្គាប់​ឲ្យ​សង​ដោយ​ស្ម័គ្រចិត្ត​ ឬ​ការ​អនុវត្ត​ដោយ​បង្ខំ​៕

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • ក្រុម G7 រក្សា​គោលជំហរ​រឹងមាំ​លើ​បញ្ហា​រុស្ស៊ី​និង​រក្សា​តុល្យភាព​ចំពោះ​កិច្ច​ព្រម​ព្រៀង​អ៊ីរ៉ង់

    ក្រុងតូរ៉ុនតូ: ក្រុម​រដ្ឋមន្ត្រី​ការបរទេស​មកពី​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅ​កាត់ (G7) បាន​ប្តេជ្ញា​ការពារ «លទ្ធិ​ប្រជាធិប​តេយ្យ» របស់​ពួកគេ​ប្រឆាំង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​របស់​លោក​វ្ល៉ាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​