ការ​ជំ​នុំ​ជម្រះ​ក្នុង​សំ​ណុំ​រឿង​ព្រហ្មទណ្ឌ​ ជាគោ​ល​ការណ៍​ច្បាប់​ចាំ​បាច់​ត្រូវ​តែ​មាន​វត្ត​មាន​របស់​ជន​ជាប់​ចោទ​ក្នុង​សវនាការ​​។ ​ប៉ុន្តែ​បើ​ជន​ជាប់​ចោទ​អវត្ត​មាន​ក្នុង​ថ្ងៃ​សវនាការ​ ហើយ​មិន​បាន​សរសេរ​ជា​សារ​ណា​ដាក់​មក​តុលាការ​ទេ​នោះ​តើ​ការ​ជំ​នុំ​ជម្រះ​អាច​ដំ​ណើរ​ការ​បាន​ដែរ​ឬ​យ៉ាង​ណា​? ខណៈ​មាន​វត្តមាន​មេធាវី​ហើយ​ដែរ​នោះ​។

ជុំវិញ​បញ្ហា​នេះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោកមេធាវី​ ​យុង ផានិត ​អនុប្រធាន​នាយក​ដ្ឋាន​ការ​ពារ​ក្តី​ជន​ក្រីក្រ​នៃ​គណៈ​មេធាវី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ដែល​មាន​ខ្លឹម​សារ​ដូច​តទៅ ៖

ក្នុង​សវនា​ការសំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ ពេល​ខ្លះ​អវ​ត្តមា​ន​ជន​ជាប់​ចោទ​ប៉ុន្តែ​បានសរសេរ​សា​រណា​ជូន​តុលាការ រីឯមេ​ធា​វី​តំ​ណាងរជន​ជាប់​ចោទ​បាន​ចូល​រួម​ដែរ តើ​តុ​លាការ​អាច​ជំនុំ​ជម្រះ​បាន​ទេ?

ក្នុងសំ​ណុំ​រឿង​ព្រហ្ម​ទណ្ឌ​មាន​គោល​ការណ៍​​ជំនុំជម្រះចំ​ពោះ​មុខជនជាប់ចោទ​ឬ​ជំ​នុំជម្រះ​​ជា​សាធារណៈ​។​ អ៊ីចឹង​ការ​ជំ​នុំជម្រះ​នៅ​ចំ​ពោះ​មុខ​គឺ​ជា​សិទ្ធិ​ដែល​ច្បាប់​ផ្តល់​ឲ្យ​ជន​ជាប់ចោទ​។​ បើ​ជន​ជាប់​ចោទ​បាន​ស​រសេ​រសារ​ណា​ដាក់​ជូន​តុលាការហើយ​បាន​ទ​ទួល​ដី​កា​កោះ​ពី​តុលាការ​​ ​តែ​គាត់​មិន​មកចូលរួម​គឺ​​ជា​សិទ្ធិ​របស់​ជន​​ជាប់​ចោទ​ តែ​បើ​គាត់​មិន​បាន​ទ​ទួល​ដី​កា​កោះ​ទេ​ហើយ​តុ​លា​ការ​ជំ​នុំ​ជម្រះ​ដោយ​គ្មាន​វត្ត​មាន​របស់​​ជន​ជាប់​ចោទ​មាន​ន័យ​ថា​ តុ​លា​ការ​បាន​បំ​ពាន​លើ​សិទ្ធិ​របស់​​គាត់​ហើយ​ ព្រោះ​​សិទ្ធិ​របស់​​ជន​ជាប់​ចោទ​ត្រូវ​តែ​មក​ឆ្លើយ​នៅ​​ចំពោះមុខ​តុលាការ។​

ចុះ​បើ​ជន​ជាប់​ចោទ​ មិន​បាន​សរសេ​រ​សារ​ណា​ចូល​តុ​លា​ការ​ទេ​ ហើយ​​គាត់​អ​វត្ត​មាន​ក្នុង​ថ្ងៃ​ស​វ​នា​ការ​ទៀត ​ប៉ុន្តែ​ជន​ជាប់​ចោទ​មាន​មេ​ធា​វី​របស់​គាត់​មក​ការពារ​សិទ្ធិ​ឲ្យ​​​ តើ​តុ​លាការ​ដំណើរការ​ជំនុំ​ជម្រះ​បាន​ទេ?​

ចំពោះ​ពាក្យ​ថា​​ សារ​ណា​គឺ​គ្រាន់​តែ​ជា​​ការ​សរសេរ​ការពារ​​ខ្លួន​ដែល​សរសេរ​ដោយ​ប្រយោល​របស់​ជន​ជាប់​ចោទ ​តែ​ជា​គោលការណ៍​​ចម្បង​គឺ​សវ​នាកា​រ​ ត្រូវ​តែ​ធ្វើ​ឡើង​នៅ​ចំ​ពោះ​មុខ​ជន​ជាប់​ចោទ​ ហើយ​​ជន​ជាប់​ចោទ​មាន​សិទ្ធិ​ឆ្លើយ​ដោះ​សា​នៅ​ចំ​ពោះ​​មុខ​តុលា​កា​រ នេះគឺ​ជា​គោលការណ៍​។​​​

ប៉ុន្តែប្រសិន​បើជន​ជាប់​ចោទ​គាត់​បោះ​បង់​សិទ្ធិ​មិន​ចូល​រួម​សវនាការ​ហើយ​គាត់​ថា​ គាត់​សុំ​សរសេរ​​សា​រ​ណា​ហើយ​​ថ្ងៃ​បើក​សវនាការ​គឺ​គាត់​មិន​បាន​ចូល​រួម​ទេ​នោះ ​​ក​រ​ណី​នេះ​គឺ​ជា​សិទ្ធិ​របស់​គាត់​ដែល​គាត់​ចង់​ចូល​រួម​ស​វនា​ការ​ក៏​បាន​ មិន​ចូល​ក៏​បាន​តែ​ក៏​គាត់​បាន​ទ​ទួល​ដីកា​កោះ​ពី​តុលាការ​ហើយ​ដែរ។​

​ប៉ុន្តែបើ​គាត់​និ​យាយ​ថា​ គាត់​ចង់​ចូល​រួម​ជំ​នុំ​ជម្រះ​គឺ​តុ​លា​ការ​ត្រូវ​តែ​កោះ​អញ្ជើញ​គាត់​ឲ្យ​មក​ចូល​រួម​សវនាការ​ហើយ​សមត្ថកិច្ច​ត្រូវ​តែ​ដឹក​គាត់​ពី​ពន្ធនាគារ​​មក​ជំ​នុំ​​ជម្រះ​នៅ​ចំ​ពោះមុ​ខ​តុ​លា​កា​រ​។​ ​​​ទាក់​ទង​នឹង​មេ​ធា​វី​ ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​វិញ​ គឺ​គាត់ ​(​មេ​ធា​វី​)​ ត្រូ​វ​និយាយ​ការ​ពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​ដែល​ជា​គោល​ការណ៍​ក្នុង​រឿង​ព្រហ្មទណ្ឌ​​ ​មេ​ធា​វី​ ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​ មិន​អាច​​ជា​តំ​ណាង​ឲ្យ​​ជន​ចាប់ចោទ​បាន​ទេ​ហើយ​ក៏​មិន​អាច​និ​យាយ​ជំ​នួស​ឲ្យ​ជន​ជាប់​​ចោទ​បាន​ដែរ​។ តែ​មេ​ធា​វី​គ្រាន់​តែ​ជា​អ្នក​ទាមទារ​សិទ្ធិ​​ឲ្យ​ជន​ជាប់​ចោទ​ហើយ​សិទ្ធិ​ខ្លះ​មិន​អាច​​យក​ទៅ​តំ​ណាង​​ឲ្យ​ជន​ជាប់​ចោទ​បាន​ទេ។

ប៉ុន្តែបើ​រឿង​រដ្ឋ​ប្បវេ​ណី​​ដែល​ការទាមទារ​ផល​ប្រ​យោជន៍ឲ្យ​ជន​ជាប់​ចោទ​មេ​ធា​វី​អាច​តំ​ណាង​ឲ្យ​​ជន​ជាប់​ចោទ​បាន​ឬ​​ក៏​មេធាវីការពារ​សិទ្ធិ​ឲ្យ​ជន​រង​គ្រោះ​​អាច​តំណាង​បាន។

ប៉ុន្តែ​បើ​មេ​ធា​វី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ ​គឺ​​គាត់​មិន​អាច​ធ្វើ​ជា​តំ​ណាង​ឲ្យ​ជន​ជាប់​ចោទ​បាន​ទេ​ ព្រោះ​ថា​​មេធា​វី​មិន​អាច​ទៅ​អនុវត្ត​ទោស​ជំ​នួស​ឲ្យ​ជន​ជាប់​​ចោទ​បាន​ទេ​។អ៊ីចឹង​ហើយ​បាន​ជា​គោលកា​រណ៍​ព្រហ្ម​ទណ្ឌ​ វា​ខុសពី​គោល​ការណ៍​រឿង​រដ្ឋ​ប្បវេ​ណី​ដែល​​មេ​ធា​វី​ការពារ​បាន​តែ​សិទ្ធិ​ទេ​មិន​អាច​តំ​ណាង​ឲ្យ​ជន​ជាប់​ចោទ​បាន​ឡើយ​។ អ៊ីចឹង​សិទ្ធិ​របស់​​ជន​ជាប់​ចោទ​ ច្បាប់​ចែង​ថា​ ពេល​ស​វ​នា​ការ​​ត្រូវ​តែ​ធ្វើ​​ឡើង​នៅ​ចំ​ពោះ​មុខ​ជន​ជាប់ ចោទ​ អ៊ី​ចឹង​ហើយ​បាន​ជា​រឿង​ខ្លះ​ គេ​ត្រូវ​ឃុំ​ជន​ជាប់​ចោទ​ទុក​ ឃាត់​ជន​ជាប់​ចោទ​ទុក​ដើម្បី​ពេល​បើក​សវនាការ​ត្រូវ​តែ​មាន​​មុខ​ជន​ជាប់​ចោទ​នៅ​ចំពោះមុខ​តុលាការ​ក្នុង​សវនាការ។

ដោយ​សារ​តែ​គេ​បារម្ភថា​ ខ្លាច​ជន​ជាប់​ចោទ​រត់​ឬ​គេច​ខ្លួន​។ អ៊ីចឹង​ហើយ​បាន​ជា​តុ​លា​ការ​ឃាត់​ជន​ជាប់​ចោទ​ទុក​ដើម្បី​រង់​ចាំ​បើក​ស​វ​នា​ការ​យក​មក​ជំនុំជម្រះ​ចំពោះ​មុខ​ដែល​គេ​ហៅថាឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នោះ។

តែ​បើ​ពេល​បើក​ស​វ​នា​ការ​ហើយ​តុ​លា​ការ​ មិន​បាន​កោះ​ហៅ​ឬ​យក​ជន​ជាប់​ចោទ​​មក​ជំ​នុំ​ជម្រះ​​នៅ​ចំ​ពោះ​មុខ​តុលា​ការ​នោះ​មាន​ន័យ​ថា​ ជន​ជាប់​ចោទ​បាន​​បាត់​បង់​សិទ្ធិ​ហើយ​​។ លើក​លែង​តែ​ជន​ជាប់​ចោទ​ថា​ ​សុំមិន​ចូល​រួម​ស​វ​នា​ការ​ អា​ហ្នឹង​គឺ​ជា​សិទ្ធិ​របស់​​គាត់។

ចំពោះ​សារណា​នេះដែរ​ ​ប្រ​សិន​បើ​ជន​ជាប់​ចោទ​មិន​ចេះ​​ សរ​សេរ​ ​ហើយ​ឲ្យ​គេ​សរសេរ​ឲ្យខុស​ពី​មេ​ធា​វី​ តើ​តុលាការ​យក​ជា​ការ​បាន​ទេ?

ទាក់​ទង​ជន​ជាប់​ចោទ​មិន​ចេះ​សរសេរ​សា​រ​ណា​ហើយ​ពឹង​អ្នក​ផ្សេង​ខុស​ពី​មេ​ធា​វី​សរសេរ​ឲ្យ​គឺ​តាម​ផ្លូវ​ច្បាប់​មិន​អ​នុ​ញ្ញាតបាន​ទេ​ លុះ​ណា​តែ​មេ​ធាវី​ដែល​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ៕​