The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តើអ្វីទៅ​ជាភាព​ស្រប​ច្បាប់ ​នៃ​គូស្វាមី​ភរិយា?

តើអ្វីទៅ​ជាភាព​ស្រប​ច្បាប់ ​នៃ​គូស្វាមី​ភរិយា?

Content image - Phnom Penh Post
លោក មេធាវី​ លី កុសល កាលពីពេលកន្លងទៅ ។ សហការី

តើអ្វីទៅ​ជាភាព​ស្រប​ច្បាប់ ​នៃ​គូស្វាមី​ភរិយា?

ការ​យក​គ្នា​ជា​ប្តី​ប្រពន្ធ​​រមែង​​ប្រ​ព្រឹត្ត​ទៅ​​បាន​គ្រប់​​មនុស្ស​​ប្រុស​ស្រី​ ប៉ុន្តែ​ពេលខ្លះ​ភាព​ជា​ប្តី​ប្រ​ពន្ធ​នោះ​មិន​បាន​រៀបការ​ជា​មួយ​គ្នា​ឬ​រៀប​ការ​ហើយ​ តែ​មិន​បាន​ចុះ​សំបុត្រ​អាពាហ៍​ពិពា​ហ៍​ទេ​។​តាម​ផ្លូវ​ច្បាប់​ បើ​​​មិន​បាន​រៀប​ការ​បែប​នេះ​ តើ​ខុស​នឹង​ច្បាប់​សង្គម​ដែរ​ទេ?​ជុំវិញ​ករណី​នេះ​ភ្នំពេញ​ប៉ុស្ដិ៍​បាន​សម្ភាស​ជា​មួយ​លោក​មេធាវី ​លី កុសល ដែល​មាន​ការិ​យា​ល័យ​បំ​ពេញ​ការ​ងារ​នៅ​ផ្ទះ​លេខ​ ៤៥-Eo ផ្លូវ​លេខ​ ៩​ ភូមិ​ត្រ​ពាំង​ថ្លឹង សង្កាត់ ​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជ​ធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូច​តទៅ៖

បើលោក ​(​ក​)​ បាន​ស្រ​ឡាញ់​គ្នា​ជា​មួយ​នា​រី​​ម្នាក់​រហូត​​មាន​កូន​ជា​មួយ​គ្នា​​ ប៉ុន្តែ​អ្នក​ទាំង​ ២ ​មិន​បានធ្វើ​លិខិត​អាពាហ៍​ពិពាហ៍​ទេ​។​ ករណី​នេះ​ តើ​ចាត់ទុក​ថា​ជា​ប្តី​ប្រពន្ធ​​ស្រប​ច្បាប់​ដែរទេ?

បើលោក ​​(​ក​)​ បាន​ស្រ​ឡាញ់​គ្នា​ជា​មួយ​នា​​រី​ម្នាក់​ និង​​រហូត​មាន​កូន​ជា​មួយ​គ្នា​​ ​ប៉ុន្តែ​អ្នក​ទាំង​ ២ នាក់​ មិន​​បាន​ទៅ​ធ្វើ​លិ​ខិត​អាពាហ៍​ពិពាហ៍ទេ។​​ចំពោះ​​ការរស់​នៅ​បែប​នេះ​តាម​​ផ្លូវ​ច្បាប់​​គេ​ហៅថា​ការ​រស់​នៅ​បែ​ប​​អ​នី​តិសង្វាស​​ ហើយ​ការ​រួម​រស់​នៅ​​បែប​​នេះ​ ​បើ​ទោះបី​ជា​លោក​ (​ក​) និង​នា​រី​ម្នាក់​នោះ​បាន​​រួម​រស់​ជា​មួយ​គ្នា​រហូត​មាន​កូន​ឬ​គ្រាន់​តែ​រៀប​អា​ពាហ៍ពិ​ពាហ៍តាម​ប្រពៃ​ណី​ឬ​តាម​បែប​ទំ​នៀម​ទម្លាប់​​ឬ​តាម​បែប​សាសនា​​ក៏​ដោយ​គឺ​មិន​អាច​ចាត់​ទុក​ថា​បាន​រៀប​អា​ពាហ៍​ពិពាហ៍​​ស្រប​តាម​ផ្លូវ​ច្បាប់​នោះ​ឡើយ។​

មួយ​វិញ​ទៀត​ ប្រ​សិន​បើ​លោក ​(​ក​)​ ​និ​ង​នា​រី​ម្នាក់​នោះ ​អស់​ម​​នោស​ញ្ចេត​នា​នឹង​គ្នា​ ហើយ​លែង​ចង់​រួម​រស់​ជា​មួយ​គ្នា​ត​​ទៅ​ទៀត​ ​ពួក​គេ​​គ្រាន់​​តែ​​សម្រេច​ចិត្ត​​​ដើ​រ​ចេញ​ឬ​បែក​គ្នា​ ​លែង​រស់​នៅជា​​មួយ​គ្នា​បន្ត​ទៀត​ ដោយ​​អ្នក​ទាំង​ ២ ពុំ​ចាំ​បាច់​ធ្វើ​ការ​​លែង​លះ​គ្នា​ឬ​រំ​លាយ​​ចំណង​អាពាហ៍ពិ​ពាហ៍ ​តាម​រយៈ​ស្ថា​ប័ន​តុ​លា​ការ​ឡើយ​​​។​ក៏ប៉ុ​ន្តែ​ប្រ​សិន​បើ​លោក ​(​ក​)​ ​និង​នា​រី​ម្នាក់​​មាន​កូន​ឬ​ទ្រព្យ​សម្បត្តិ​​វិញ​នោះ​ ​គឺ​ចាំ​បាច់​ត្រូវ​តែ​ដាក់​ពាក្យ​បណ្តឹង​ឬ​ពាក្យ​សុំ​ទៅ​តុ​លា​ការ​ដើម្បី​​ឲ្យ​តុលាការ​​ចេញ​សេ​ចក្តី​សម្រេច​ជា​សាល​ក្រម​ ​ឬ​ដី​កាស​ម្រេច​​ថា​ តើ​ក្នុង​ចំណោម​លោក ​(​ក​)​ ឬ​នា​រី​ម្នាក់​នោះ​មួយ​ណា​ជា​អ្នក​ដែល​មាន​អំ​ណាច​មេ​បា​លើ​កូន​ឬ​មាន​ចំ​ណែក​នៃ​ទ្រព្យ​សម្បត្តិ​ណា​មួយ​ក្នុង​អំឡុង​ពេល​​រួម​រស់​ជាមួយ​គ្នា។​

ហេតុ​ដូច្នេះ​ហើយ​​តាម​ផ្លូវ​ច្បាប់​គឺ​តម្រូវ​​ឲ្យ​អ្នក​ទាំ​ង​ ២ ចុះ​បញ្ជី​​អាពាហ៍ពិ​ពាហ៍នៅ​សា​លា​ឃុំ​ឬ​​សង្កាត់​​ដើម្បី​ធ្វើ​ឲ្យ​​អ្នកទាំង​ ២ ក្លាយ​ជា​ប្តី​ប្រពន្ធ​ស្រប​ច្បាប់។

បើ​គ្មាន​លិខិត​អា​ពាហ៍​ពិ​ពាហ៍​​ ហើយ​ប្រ​សិន​បើ​​​ថ្ងៃ​ក្រោយ​បុរស​ជា​ប្តី​ទៅ​យក​ប្រពន្ធ​ម្នាក់​ទៀត​​ហើយ​​ប្រ​ពន្ធ​ដើម​​ទៅ​ប្តឹង​ទៅអាជ្ញាធរ​ ឬ​​តុលាការ ​ដើម្បី​រា​រាំង​បុរស​ជា​ប្តី​មិន​ឲ្យ​យកស្រី​ថ្មី​​ ដោយ​សំអាង​ថា​គាត់​ជា​ប្រពន្ធ​ដើម​ និង​មាន​កូន​ជាមួយ​គ្នា​ផង​ តើ​ករ​ណី​នេះ​អាច​ធ្វើ​បាន​ទេ?​

បើ​គ្មាន​​លិខិត​​អាពាហ៍ពិពាហ៍​​ប្រពន្ធដើម​​មិនអាចទៅ​​ប្តឹង​អាជ្ញាធរ​​មូល​​ដ្ឋាន​ ឬ​ក៏​​ដាក់​ពាក្យ​ បណ្តឹង​​ទៅ​តុលាការ​​ដើម្បី​រា​រាំង​បុរស​​ជា​​ប្តី​មិន​ឲ្យ​យក​ស្រី​​ថ្មី​បាន​ទេ​ ​​ទោះ​​បី​គាត់​​សំ​អាង​ថា​ ពួក​គាត់​មាន​កូន​ពូន​ជា​ចៅ​ជា​មួយ​គ្នា​ក៏​ដោយព្រោះ​ស្រ្តី​​ជា​ប្រ​ពន្ធ​មិន​បាន​បំ​ពេញ​លក្ខខណ្ឌ​ច្បាប់​ដែលតម្រូវ​ឲ្យ​ស្រ្តី​ជា​​ប្រពន្ធ​​ និង​ស្វា​មី​ទៅ​ចុះ​កិច្ច​សន្យា​អាពា​ហ៍ពិពាហ៍​នៅ​មុខ​មន្រ្តី​អត្រា​នុ​កូល​ដ្ឋាន​ រួម​​នឹង​សាក្សី​ចំ​នួន​ ២ ​នាក់​ដែល​ជា​នីតិជន​នោះ​ទេ។

ចំពោះ​ការ​លើក​ឡើង​ថា​ ស្រ្តី​ជា​ប្រពន្ធ​បាន​រៀប​អាពាហ៍ពិ​ពាហ៍តា​ម​ទំ​នៀមទម្លាប់​​​ប្រ​ពៃ​ណី​ មាន​រូប​ថត​រៀប​អាពាហ៍ពិ​ពាហ៍ និង​ភ្ញៀវ​​ចូល​រួម​អាពាហ៍ពិពាហ៍​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ក៏​មិន​​អាច​ចាត់​ទុក​ថា​ អាពាហ៍​ពិពាហ៍​នេះ​ស្រប​ច្បាប់​បាន​ដែរ។​​

ម្យ៉ាងទៀ​ត​ប្រ​សិន​បើ​ស្ត្រី​​ជា​ប្រពន្ធ​ទៅ​រំខា​ន​អុ​ក​ឡុក​ រា​រាំង​បុរស​ជា​ប្តី​មិន​ឲ្យ​យក​ប្រ​​ពន្ធ​ថ្មី​នោះ​ដោយ​គ្មាន​ភ័ស្តុតាង​ណា​មួយ​ដែល​ត្រឹម​ត្រូវ​នោះ​ទេ​ គឺ​ស្រ្តី​ជា​ប្រពន្ធ​ត្រូវ​ទ​ទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំ​ពោះ​សំណងកា​រ​ខូច​ខាត​ បាត់​បង់​កិត្តិ​​យ​ស ​សេច​ក្តី​ថ្លៃ​ថ្នូរ​ រួ​ម​នឹង​ជំ​ងឺ​ចិត្ត​ជា​ដើម​ ដែល​កើត​ចេញ​ពី​ការ​អុក​ឡុក​ ​រា​រាំង​របស់​ខ្លួន​ រួមនឹង​ការ​​ទទួល​ខុស​ត្រូវ​ចំ​ពោះ​​បញ្ហា​បង្ក​ឲ្យ​មាន​​ហិង្សា​កើត​ឡើង​ដោយ​ប្រការ​ណាមួយ​ទៀត​ផង។

(សូមរង់ចាំអាន​បន្ត​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ)

អត្ថបទគួរចាប់អារម្មណ៍

  • អ៊ីរ៉ង់​រកឃើញ​អណ្តូងរ៉ែ​ថ្មី​មាន​ឧស្ម័ន​ ៥៣៨ ​ពាន់​លាន​ម៉ែត្រគុប

    ក្រុងតេអេរ៉ង់ៈ ប្រទេស​អ៊ីរ៉ង់​បាន​រកឃើញ​អណ្តូង​ឧស្ម័ន​មួយ​នៅ​ជិត​ឈូង​សមុទ្រ​ពែរ្ស៍ ដែល​មាន​កំណប់​ឧស្ម័ន​គ្រប់គ្រាន់​សម្រាប់​ការផ្គត់ផ្គង់​ដល់​ទីក្រុង​នេះ​រយៈពេល ១៦ ឆ្នាំ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អាទិត្យ​។

  • ប៉ូឡូញ និង​រុស្ស៊ី ​ឡើង​វគ្គ​បន្ត ខណៈ​អាល្លឺម៉ង់​ចាំ​អ៊ុត​សិន

    ក្រុង​ប៉ារីស៖ ជម្រើស​ជាតិ​ប៉ូឡូញ​ និង​រុស្ស៊ី​បាន​កក់​កៅអី​របស់​​​ខ្លួន​នៃ​​​ព្រឹត្តិការណ៍​ Euro ​២០២០ ក្រោយ​ពី​​ក្រុម​ប៉ូឡូញ​បាន​ឈ្នះ​​ជម្រើស​ជាតិ​ម៉ាសេដ្វាន​ខាង​ជើង​ ហើយ​ក្រុម​រុស្ស៊ី​បាន​ឈ្នះ​ជម្រើស​ជាតិ​​ស៊ីប​ ​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ និង​ហូឡង់​

  • អ៊ីមរ៉ាន ខាន់​ ធ្វើ​ទស្សនកិច្ច​​​នៅ​​អ៊ីរ៉ង់​ ខណៈ​​ភាព​តានតឹង​កើន​ឡើង​នៅ​ឈូង​សមុទ្រ​

    ក្រុង​តេអេរ៉ង់៖ ​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក​ អ៊ីមរ៉ាន ខាន់ ​បាន​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស ​អ៊ីរ៉ង់ ​កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​មាន​ការ​ស្នើសុំ​មួយ​ចេញ​ពី​អាមេរិក ​និង​អារ៉ាប៊ី សាអ៊ូឌីត​ ដើម្បី​ឲ្យ​លោក​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ឈូង​សមុទ្រ​មាន​ជម្លោះ​។​

  • ធនាគារ​កណ្តាល​សិង្ហបុរី​ បន្ធូរ​គោលនយោបាយ​រូបិយវត្ថុ

    ក្រុងសិង្ហបុរីៈ ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃ​ចន្ទ​បាន​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយវត្ថុ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ៣ ​ឆ្នាំ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​បញ្ចេញ​ឥទ្ធិពល ស្រប​ពេល​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការនាំចេញ​មួយ​នេះ​បាន​គេច​ផុតពី​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​ ៣​។