The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តើអ្វីទៅជា​ភាព​ស្រប​ច្បាប់​ នៃ​គូស្វាមី​ភរិយា? (តចប់)

តើអ្វីទៅជា​ភាព​ស្រប​ច្បាប់​ នៃ​គូស្វាមី​ភរិយា? (តចប់)

Content image - Phnom Penh Post
លោក មេធាវី លី កុសល កាលពីពេលកន្លងទៅ។ សហការី

តើអ្វីទៅជា​ភាព​ស្រប​ច្បាប់​ នៃ​គូស្វាមី​ភរិយា? (តចប់)

កាល​ពី​សប្ដាហ៍​មុន​ ភ្នំ​ពេញប៉ុស្ដិ៍​បាន​ចុះ​ផ្សាយ​មួយ​វគ្គ​រួច​មក​ហើយ​ទាក់​ទង​នឹ​ងផ​​លលំបាកចំពោះ​ការ​យក​គ្នា​ជា​ប្តី​ប្រពន្ធ​​ តែ​មិន​បាន​ចុះ​សំបុត្រ​អា​ពាហ៍​ពិពា​ហ៍​​ តាម​រយៈ​កិច្ចសម្ភាស​ន៍ជា​មួយ​លោក​មេ​ធាវី ​លី ​កុ​សល ដែល​មាន​ការិ​យាល័យ​បំ​ពេញ​ការ​ងារ​នៅ​ផ្ទះ​លេខ​ ៤៥-Eo ផ្លូវ​លេខ ​៩ ​ភូមិ ​ត្រ​ពាំង​ថ្លឹង សង្កាត់ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជ​ធានី​ភ្នំ​ពេញ​។ ប៉ុន្តែ​សម្រាប់​ថ្ងៃ​ចន្ទ​នេះ​ យើង​សូម​លើក​យក​វគ្គ​បញ្ចប់​មក​ចុះ​ផ្សាយ​ទាក់​ទង​នឹង​ការ​ធ្វើ​ឲ្យ​គូ​ស្វាមី​ និង​​ភរិ​យា​មាន​ភាព​ស្រប​ច្បាប់​ដែល​មាន​ខ្លឹម​សារ​ដូច​តទៅ​៖

ដើម្បីឲ្យ​អាពា​ហ៍ពិ​ពាហ៍​មួយ​ស្រប​ច្បាប់​បាន​ តើ​គួរ​ធ្វើ​យ៉ាង​ម៉េច​?​ហើយ​មនុស្ស​ប្រុស​ស្រី​ចាប់​ពី​អាយុ​ប៉ុន្មាន​ឆ្នាំ​ ទើប​ច្បាប់​ទទួល​ស្គាល់​ឲ្យ​រៀបការ​បាន?​ចុះបើ​រៀបការ​មុន​ច្បាប់​កំណត់​អាយុ​តើ​បាន​ទេ?

ដើម្បី​ឲ្យ​អាពាហ៍ពិ​ពាហ៍មួយ​ស្រប​ច្បាប់​បាន​ មនុស្ស​​ប្រុស-​ស្រី​ត្រូវ​ធ្វើ​ឡើង​តាម​លក្ខខណ្ឌ​​ដែល​ច្បាប់​បាន​កំណត់​ ​ស្រប​តាម​បញ្ញត្តិ​នៃ​ក្រម​រដ្ឋ​ប្ប​វេ​ណី​ដោយ​គោរព​លក្ខខណ្ឌ​សារ​ធាតុ​​ និង​លក្ខខណ្ឌទ​ម្រង់​ ​ចាប់ពី​មាត្រា ៩​៤​៨ ​ដល់​មាត្រា ៩៥៦។

ក-​លក្ខ​ខណ្ឌ​សា​​រ​ធាតុ​ គឺ​ជា​លក្ខខណ្ឌ​ដែល​កំណត់​ពី​អា​នុ​ភាព​នៃ​អាពាហ៍ពិ​ពាហ៍​ រួម​មាន​ ការ​ព្រម​ព្រៀង​របស់​ភា​គី​ដោយ​ឆន្ទៈសេរី​ របស់​បុរស​-នា​រី។​

​អា​យុ​​របស់​ភា​គី ​(​១​៨​ឆ្នាំ​) ភេទ​ផ្ទុយ​គ្នា​របស់​បុរស​-នា​រី ​(ភេទ​ដូច​គ្នា​មិន​អាច​រៀប​អាពាហ៍​ពិពាហ៍​បាន​ទេ​)​ ការ​​ហាម​ឃាត់​ចំ​ពោះ​អាពាហ៍ពិពាហ៍​ថ្មី​​ ក្នុង​អំ​ឡុង​ពេល​ដែល​ច្បាប់​កម្រិត​សម្រាប់​ស្រ្តី​ដើម្បី​ចៀស​វាង​បញ្ហា​ចោទ​ឡើង​ក្នុង​ការ​កំ​ណត់​ឪ​​ពុក​របស់​កូន​ដែល​មាន​រយ​​:ពេល ​១​២​០ ​ថ្ងៃ គិ​ត​ពី​ថ្ងៃ​អាពាហ៍ពិ​ពាហ៍មុន​ត្រូវ​បាន​រំ​លាយ​ ការ​ហាម​ឃាត់​ក្នុង​ទ្វេ​​ពន្ធ​ភាព ​(ពុំ​ទាន់​បាន​លែង​លះគ្នា​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ​) ​ការ​ហាម​ឃាត់​ចំ​ពោះ​អាពាហ៍​ពិពា​ហ៍រវាង​បុគ្គល​ដែល​មាន​ទំ​នាក់​ទំ​នង​ញាតិ​នឹង​គ្នា​ (អា​ពាហ៍ពិពាហ៍រ​វាង​ញាតិ​លោហិ​តឬ​រវាង​ញាតិ​ពន្ធ)។​

ខ-​លក្ខខណ្ឌ​ទម្រង់​ គឺជា​ការដាក់​ពាក្យ​សុំ​រៀប​អាពាហ៍ពិ​ពាហ៍ ការ​បញ្ជាក់​ភាព​នៅ​លីវ​ ការ​ជូន​ដំណឹង​​ជា​សាធារណៈ​បិទ​ផ្សាយ​ជា​សា​ធា​​រ​ណៈនៅ​លំ​នៅឋាន​សា​មី​ខ្លួន​នា​រី​, ០​១​ ច្បាប់​បិទ​ផ្សាយ​ជា​សាធារណៈ​នៅ​សាលា​ឃុំ​ឬ​សង្កា​ត់​សា​​មី​ខ្លួន​នា​រី​, ០​១​ ច្បាប់​រក្សា​ទុក​នៅ​សាលា​ឃុំ​ឬ​សង្កាត់​សា​មី​ខ្លួន​នា​រី​,០​២ ​ច្បាប់​ទៀត​ត្រូវ​ផ្ញើ​ទៅ​មន្រ្តី​អត្រា​​នុ​កូល​​ដ្ឋាន​ខាង​បុរស​ដើម្បី​យក​ទៅ​​បិទ​​ផ្សាយ​​ជាសាធារណៈនៅ​​លំ​​នៅ​ឋាន​សា​មី​បុរស ​០​១ ច្បាប់​ និង​សា​លា​ឃុំ​ឬ​សង្កាត់​សា​មី​ខ្លួន​បុរស ០​១​ ច្បាប់។

ការ​ចុះ​កិច្ច​សន្យា​​អាពាហ៍ពិពាហ៍ក្នុង​រយៈពេល​ ១​០ ​ថ្ងៃ​ គិត​ពី​ថ្ងៃ​បិទ​ប្រកាស​បាន​កន្លង​ផុត​ ហើយ​ប្រ​សិន​​បើ​គ្មាន​ការ​​ប្តឹងជំ​ទាស់​ បុរស​នា​រី​ អាច​​ចុះ​កិច្ច​សន្យា​​អាពាហ៍​ពិពាហ៍​ជា​ផ្លូវ​ការ​នៅ​ចំពោះ​មុខ​មន្រ្តី​​អត្រា​នុ​កូលដ្ឋាន​នៃ​ឃុំ​សង្កាត់​ខាង​នា​រី​។​ ការ​​ចុះ​កិច្ច​​សន្យា​តម្រូវឲ្យ​មានសាក្សី​​ចំ​នួន​ ២ ​នាក់​​ដែល​ជា​នី​​តិ​ជន​​។ការចុះ​បញ្ជី​អាពាហ៍ពិ​ពាហ៍ (​សំ​បុត្រ​អាពា​ហ៍​ពិ​ពាហ៍)​ ត្រូវ​ស្រង់​យក​ខ្លឹម​សារ​ដែល​មាន​នៅ​ក្នុង​កិច្ច​សន្យា​អាពា​ហ៍​ពិ​ពាហ៍​ចូល​ក្នុង​សៀវ​ភៅ​អាពាហ៍ពិពាហ៍​ នេះ​គេ​ហៅ​ថា​ ការ​ចុះ​កិច្ច​សន្យា​អាពា​ហ៍​ពិពាហ៍ ហើយ​​មន្រ្តី​អត្រា​នុ​កូល​ដ្ឋាន​នឹង​ចម្លង​ចូល​ក្នុង​លិខិត​​មួយ​ហៅ​ថា​សំបុត្រ​អាពា​ហ៍ពិ​ពាហ៍ទុក​ឲ្យ​សាមីខ្លួន​​ប្រើប្រាស់។​

ដូច្នេះ​ហើ​យ​ មនុស្ស​ប្រុស-​ស្រី​ ត្រូវ​តែ​គោរព​លក្ខខណ្ឌ​ដែល​ច្បាប់​បាន​កំ​ណត់​ជាក់លាក់​ បើ​​មិន​គោរព​តាម​លក្ខខណ្ឌ​​ខាង​លើ​នេះ​ទេ​គឺ​អាពា​ហ៍ពិពា​ហ៍នោះ​នឹង​មិន​បង្កើត​អ​នុ​ភាព​តាម​ផ្លូវ​ច្បាប់​​ឬ​អាច​លុប​ចោល​ និង​អាច​មោឃភាព។

ចំពោះ​សំណួរ​ទាក់​ទងមនុស្ស​ប្រុស​ស្រី​ដែល​អាច​រៀប​អាពា​ហ៍ពិ​ពាហ៍​បាន​​តាម​ផ្លូវ​ច្បាប់​​គឺ​មនុស្ស​ប្រុស​ស្រី​ឈាន​ដល់​នី​តិភាព​មាន​អាយុ​ចាប់​ពី​ ១​៨​ ឆ្នាំ​ ឡើង​ទៅ​។ មាត្រា​​ ៩​៤​៨ ​​វាក្យខណ្ឌ​ទី​ ១ ​នៃ​ក្រម​រដ្ឋប្ប​វេណី។​

-ករណី​បើ​រៀប​កា​រ​​មុន​ច្បាប់​កំណត់​អា​យុ​វិញ​ដែល​មិន​ទាន់​ដល់​នី​តិ​ភាព ​(ភា​គី​សង​ខាង)​​ មនុស្ស​ប្រុស​អា​យុ​ ១​៦​ ឆ្នាំ​ មនុស្ស​ស្រី​អា​យុ ​១​៥​ ឆ្នាំ​ គឺ​មិន​អាច​ធ្វើ​បាន​ទេ​។​មាត្រា​ ៩​៤​៨​ វាក្យ​ខ​ណ្ឌ​ទី ១​​ នៃ​ក្រម​រដ្ឋ​ប្បវេណី។​

-ករណី​បើ​​រៀប​ការ​មុន​ច្បាប់​កំ​ណត់​ មនុស្ស​​ប្រុស​ជា​អនី​តិជន​ ​អា​យុ​​ ១​៦​ ឆ្នាំ​ មនុស្ស​ស្រី​ជា​នី​តិ​ជន​អា​យុ​ ២០ ​ឆ្នាំ​ អា​យុ​វិញ​គឺ​អាច​រៀប​អាពា​ហ៍ពិពាហ៍បាន​ដោយ​មាន​ការ​យល់​ព្រម​ពី​អាណា​​ព្យា​បាល​សម្រាប់​អ​នី​តិ​ជន​ឬ​អ្នក​មាន​អំ​ណាច​មេ​បា​។មាត្រា ៩៤​៨​ វាក្យ​ខណ្ឌ​ទី​ ២​ និ​ង​មាត្រា​ ៩​៥​៣​ ក​ថា​ខណ្ឌ​ទី​ ១​ នៃ​ក្រម​រដ្ឋ​ប្បវេណី។​

-ករ​ណី​បើ​រៀប​ការ​មុន​ច្បាប់​កំណត់​ មនុស្ស​ប្រុស​អ​នី​តិជន​ ​អា​យុ​ ១​៦ ​ឆ្នាំ​ មនុស្ស​ស្រី​​ជា​នីតិ​ជន​អា​យុ ​១​៦ ​ឆ្នាំ​ អា​យុវិ​ញ​ គឺ​អាច​រៀប​អាពា​ហ៍ពិ​ពាហ៍​បាន​ ជា​អ​នី​តិ​ជន​ទ​ទួល​បាន​នូវ​អត្តាធី​​ន​ភាព​គឺ​មាន​ន័យ​ថា​មិន​ចាំបាច់​មាន​ការ​អ​នុ​ញ្ញាតពី​អ្នក​មាន​អំ​ណាច​មេ​បា​ឬ​អាណាព្យាបាល​សម្រាប់​អ​នី​តិ​ជន​ឡើយ​។​ ព្រោះ​អនុ​ភា​ព​នៃ​អត្តា​ធីន​ភាព​ គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​មនុស្ស​ប្រុស​ស្រីដែល​ជា​អ​នី​តិ​ជន​នោះ​ គឺ​អាច​​ឈាន​ទៅ​​នី​តិ​ភាព​ ដោយ​ពួកគេ​មាន​សមត្ថភាព​ទៅ​តាម​ផ្លូវ​ច្បាប់​ ហើយ​ធ្វើ​​អ្វី​មាន​សិទ្ធិ​ស្មើ​នឹង​នីតិជន​ផងដែរ។

ប្រសិន​បើ​ជន​មិន​ទាន់​គ្រប់​អាយុ​ហើយ​អាជ្ញា​ធរ​មូល​ដ្ឋាន​ជួយ​បង្កើន​អាយុ​ឲ្យ​ជន​ដែលស្នើ​សុំ​រៀបការ​​ខុស​ពី​សំបុត្រកំណើតហើយ​ថ្ងៃ​ក្រោយ​សមត្ថ​កិច្ចស្រាវ​ជ្រាវ​ដឹង​តើ​អាជ្ញា​ធរ​មូលដ្ឋាន​នោះ​មាន​ទោស​ដែរ​ទេ​?

ប្រ​សិន​បើ​ជន​មិន​ទាន់​គ្រប់​អា​យុ​ហើយត្រូវបានអាជ្ញាធរ​មូល​ដ្ឋាន​ជួយ​បង្កើន​អា​យុ​ឲ្យ​ជន​ដែល​ស្នើ​សុំ​រៀប​ការ​នោះ​ខុស​ពី​សំ​បុត្រ​កំ​ណើត​ ហើយ​បើថ្ងៃ​ក្រោយ​សមត្ថកិច្ច​​ស្រាវ​ជ្រាវ​ដឹង​គឺ​អាជ្ញាធរ​មូល​ដ្ឋាន​នោះ​ ត្រូវ​ទទួល​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ ព្រោះ​ថា​ ក្នុង​នាម​ជា​​មន្រ្តី​អាជ្ញាធរ​មូល​ដ្ឋាន​ដែល​​ជា​អ្នក​បម្រើ​​ប្រ​ជា​ពលរដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួ​ន​ ត្រូវ​តែ​បំពេញ​ការ​ងារ​ ភារ​កិច្ច​ និង​តួនា​ទីរបស់​ខ្លួន​ដោយ​ស្មោះ​ត្រង់ជូន​ប្រ​ជា​ពល​​រដ្ឋ​​របស់​ខ្លួន​​ទាំង​អស់​ ហើយ​ក្នុង​ករណី​អា​ជ្ញាធរ​មូល​ដ្ឋាន​រូប​ណា​ មាន​ការ​ក្លែង​បន្លំ​ សម​គំ​និត​ឃុប​ឃិត​ដោ​យ​ចេតនា​គឺ​ត្រូវ​ទទួល​ទោស​ និង​ពិ​ន័យ​ជា​ប្រាក់​ដែល​ធ្វើ​ឲ្យ​បាត់​បង់​ទំនុក​ចិត្ត​សាធារ​ណៈ ​(យោង​តាម​អនុក្រឹត្យ​ស្តី​ពី​អា​ត្រានុ​កូល​​ដ្ឋាន​រាជរដ្ឋាភិបាល​លេខៈ ​១​០​៣ ​អ​ន​ក្រ​.​ប​ក​ ​ចុះ​ថ្ងៃ​ទី​ ២​៩​ ​ខែ​ធ្នូ​​ ​ឆ្នាំ​ ២​០​០​០​​,៦​០​ អ​ន​ក្រ.​បក​ ​ចុះថ្ងៃទី​ ២​៤​ ​ខែ​មិ​ថុ​នា​ ឆ្នាំ​ ២​០​០​២​ ស្តី​ពី​ការ​កែសម្រួល​មា​ត្រា​ ៨ ​និង​មាត្រា​ ៥​៩ ​នៃ​ ១​០​៣ ​អ​ន​ក្រ​.​ប​ក​ ​ ​និង ​១​៧​ អ​ន​ក្រ.​ប​ក​ចុះថ្ងៃ​ទី​ ១​៤​ ខែ​មិ​ថុ​នា​ ឆ្នាំ​ ២​០​០​៤​ ស្តីពី​ការ​ការកែ​សម្រួល​នៃ​​អ​ន​ក្រ​ ១​០​៣ ​) ហើយ​ចំ​ពោះអ​ន​ក្រ​.​ប​ក​​ ១​០​៣ ត្រង់​មាត្រា​ ៥​៥​ ចែង​ថា​មន្រ្តី​អាត្រា​នុ​កូល​ដ្ឋាន​ ត្រូវ​​ស្មោះ​ត្រង់​ក្នុង​ការ​​ធ្វើ​អត្រា​នុកូល​ដ្ឋាន​ជូន​ពលរដ្ឋ​។​ បើ​មាន​មន្រ្តី​អត្រានុ​កូល​​ដ្ឋាន​ណា​ម្នាក់​មាន​​ឃុប​ឃិត​ ឬ​ក្លែង​បន្លំ​ដោយ​ចេតនា​ ក្នុង​​ការ​ធ្វើ​សំបុត្រ​​កំណើត​​អត្រា​នុ​កូល​ដ្ឋាន​ ត្រូវ​ទទួល​ទោស​តាម​បញ្ញតិ្ត​ច្បាប់។​

សំ​បុត្រ​អត្រានុ​កូល​ដ្ឋាន​ក្លែងបន្លំ​​ដែល​បាន​​ចេញ​រួច​​ហើយ​ត្រូវ​ប្រ​មូល​វិញ​ និង​ប្តឹង​ទៅ​តុលាកា​​រ​ដើម្បី​​ប​ដិ​សេធ​ និង​សុំ​ផ្តន្ទា​​ទោស​តាម​ច្បាប់​។រួម​ទាំង​តាម​មាត្រា ៦​៣​១​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ពី​បទ​ផ្តល់​ឯកសារ​ដោយ​ទុច្ច​រិត​ ចែង​ថា​អំពើ​ផ្តល់​ដល់​អ្នក​ដទៃ​ដោយ​ទុច្ច​រិត​​ នូវ​ឯកសារ​ដែល​ចេញ​ដោយ​រាជការ​សា​ធា​​រ​​ណ​: ​ដើម្បី​ធ្វើ​ការ​កត់​សម្គាល់​សិទ្ធិ​ អត្តសញ្ញាណ​ ឬ​ឋានៈឬដើម្បី​ផ្តល់​ការ​យល់ព្រម​ផ្តល់​ការ​អនុញ្ញាត​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​ពី​​ ២ ​(ពី​រ​) ​ឆ្នាំ​ទៅ ​៥​ (ប្រាំ​)​​ ឆ្នាំ​និ​ង​ពិន័យជា​​ប្រាក់​ពី​​ ៤​ ​០​០​០​ ០​០​០​​ (បួន​លាន)រៀ​ល​ ទៅ​ ១០ ០០០ ០០០​ ​(ដប់​លាន​) រៀល៕

អត្ថបទគួរចាប់អារម្មណ៍

  • អ៊ីរ៉ង់​រកឃើញ​អណ្តូងរ៉ែ​ថ្មី​មាន​ឧស្ម័ន​ ៥៣៨ ​ពាន់​លាន​ម៉ែត្រគុប

    ក្រុងតេអេរ៉ង់ៈ ប្រទេស​អ៊ីរ៉ង់​បាន​រកឃើញ​អណ្តូង​ឧស្ម័ន​មួយ​នៅ​ជិត​ឈូង​សមុទ្រ​ពែរ្ស៍ ដែល​មាន​កំណប់​ឧស្ម័ន​គ្រប់គ្រាន់​សម្រាប់​ការផ្គត់ផ្គង់​ដល់​ទីក្រុង​នេះ​រយៈពេល ១៦ ឆ្នាំ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អាទិត្យ​។

  • ប៉ូឡូញ និង​រុស្ស៊ី ​ឡើង​វគ្គ​បន្ត ខណៈ​អាល្លឺម៉ង់​ចាំ​អ៊ុត​សិន

    ក្រុង​ប៉ារីស៖ ជម្រើស​ជាតិ​ប៉ូឡូញ​ និង​រុស្ស៊ី​បាន​កក់​កៅអី​របស់​​​ខ្លួន​នៃ​​​ព្រឹត្តិការណ៍​ Euro ​២០២០ ក្រោយ​ពី​​ក្រុម​ប៉ូឡូញ​បាន​ឈ្នះ​​ជម្រើស​ជាតិ​ម៉ាសេដ្វាន​ខាង​ជើង​ ហើយ​ក្រុម​រុស្ស៊ី​បាន​ឈ្នះ​ជម្រើស​ជាតិ​​ស៊ីប​ ​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ និង​ហូឡង់​

  • អ៊ីមរ៉ាន ខាន់​ ធ្វើ​ទស្សនកិច្ច​​​នៅ​​អ៊ីរ៉ង់​ ខណៈ​​ភាព​តានតឹង​កើន​ឡើង​នៅ​ឈូង​សមុទ្រ​

    ក្រុង​តេអេរ៉ង់៖ ​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក​ អ៊ីមរ៉ាន ខាន់ ​បាន​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស ​អ៊ីរ៉ង់ ​កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​មាន​ការ​ស្នើសុំ​មួយ​ចេញ​ពី​អាមេរិក ​និង​អារ៉ាប៊ី សាអ៊ូឌីត​ ដើម្បី​ឲ្យ​លោក​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ឈូង​សមុទ្រ​មាន​ជម្លោះ​។​

  • ធនាគារ​កណ្តាល​សិង្ហបុរី​ បន្ធូរ​គោលនយោបាយ​រូបិយវត្ថុ

    ក្រុងសិង្ហបុរីៈ ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃ​ចន្ទ​បាន​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយវត្ថុ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ៣ ​ឆ្នាំ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​បញ្ចេញ​ឥទ្ធិពល ស្រប​ពេល​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការនាំចេញ​មួយ​នេះ​បាន​គេច​ផុតពី​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​ ៣​។