កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន​ភ្នំពេញ​ប៉ុស្ដិ៍​បានចុះ​ផ្សា​យ​ ១ ​វ​គ្គរួ​ចហើ​យ​ទា​ក់ទ​​ង​​នឹង​កា​​រមា​ន​ទោស​ឬ​គ្មាន​ទោសចំពោះ​អ្នក​មិន​បាន​ចូល​រួម​អន្ត​រាគមន៍​លើ​គូ​ទំនាស់​ដែល​នាំ​ឲ្យ​មាន​ការសម្លាប់​គ្នាតាម​រយៈ​កា​រ​​​បកស្រាយ​តាម​មាត្រា​ច្បាប់​របស់​លោកមេធាវី​​ លី កុ​សល​ ដែល​មាន​ការិយា​ល័យ​ធ្វើការ​នៅ​ផ្ទះ​លេខ ៤៥Eo ផ្លូវ​លេខ​ ៩ ​ភូមិត្រពាំង​ថ្លឹង ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ។

ប៉ុន្តែ​សម្រាប់​វគ្គ​នេះ​ យើង​សូម​លើក​យក​ពី​ទោស​កំហុស​របស់​សមត្ថ​កិច្ច​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ឬ​ក៏​មិន​អន្ដ​រាគមន៍​មក​ផ្សព្វ​ផ្សាយ​បន្ត​វិញ​ម្ដង​ ដែល​មាន​ខ្លឹម​សារដូច​ខាង​ក្រោម៖

ចុះ​ប្រសិន​បើ​អ្នក​វាយ​គេ​ស្លាប់​ឬ​មិន​ចូល​រួម​អន្តរា​គមន៍​ជា​នគរ​បាល​វិញ តើ​គាត់ត្រូវ​មាន​ទោស​កម្រិត​ណាដែរ ក្នុង​ករណី​មន្ត្រី​នគរ​បាល​ត្រូវ​បាន​ចាត់ទុកជា​អ្នក​យល់​ដឹង​ពី​ច្បាប់​​ជាង​ពលរដ្ឋ​ធម្មតា?

​ប្រសិន​បើ​អ្នក​វាយ​គេ​ស្លាប់​ជា​នគរ​បាល​វិញ មន្ត្រី​នគរ​បាល​នោះ ត្រូវតែ​មាន​ទោស​ធ្ងន់​ជាង​ជន​ស៊ីវិល​ធម្មតា​ឬ​ជន​សាម​ញ្ញ ព្រោះ​កម្រិត​នៃ​ការ​យល់​ដឹង​របស់​គាត់​​ខ្ពស់​ជាង​ជន​ស៊ីវិល​ធម្មតា​ឬ​ជន​សា​មញ្ញ​ ហើយ​កម្រិត​ទោស​ទណ្ឌ​ដែល​ពួក​គេ​ត្រូវ​ទទួល​វិញ​នោះ​គឺមាន​លក្ខណៈ​ជា​ស្ថាន​ទម្ងន់​ទោស​ធ្ងន់​ជាង​មនុស្ស​ធម្មតា។​

​​យោង​តាម​មាត្រា​ ២០៤​ នៃ​ក្រម​ព្រហ្ម​ទណ្ឌនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ចែង​ថាៈ ឃាត​កម្ម​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ​ពី​ ១៥ (​ដប់​ប្រាំ​)​ ឆ្នាំ​ទៅ​ ៣០ (​សាម​សិប​) ​ឆ្នាំ​កាល​បើ​អំពើ​នេះ​ត្រូវ​បាន​ប្រ​ព្រឹត្ត​ដោយ​អ្នក​រាជ​ការ​សា​ធា​រណៈ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​មុខ​ងារ​ឬ​នៅ​ក្នុង​ឱ​កាស​នៃ​ការ​បំពេញ​មុខងារ​របស់​ខ្លួន។​

ប៉ុន្តែ​ចំពោះ​សមត្ថ​កិច្ច​ដែល​ឃើញ​ហេតុ​ការ​ណ៍​ជម្លោះ​នាំ​ឲ្យ​មាន​ការ​ប្រ​ព្រឹត្ត​អំពើ​ឃាត​កម្ម​ហើយ​អាច​មាន​មធ្យោបាយ​ជួយ​អន្តរា​គ​មន៍​បាន​តែ​មិន​បាន​បំពេញ​កាត​ព្វ​កិច្ច​នោះ​គឺ​​គាត់​ក៏​ត្រូវ​មាន​ទោស​ដែរ។

បើ​ពិនិត្យ​មើល​មាត្រា​៥ ២៨​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ប្រសិន​បើ​គាត់​មិន​ឃាត់​ និង​មិន​បាន​ប្ដឹង​បរិហា​រដល់​តុលា​កា​រឬអា​ជ្ញាធរ​ពីប​ទល្មើ​ស​នោះ ​គាត់​ត្រូវ​មាន​ទោស​ពី​ ១ ​ទៅ​ ៣ ឆ្នាំ។

​​ចុះ​បើ​ពេល​មានការ​វាយ​តប់​គ្នា​នៅ​តាម​ដង​ផ្លូវ​ តែគ្មាន​នគរបាល​នៅ​ទី​នោះ ហើយ​ដើម្បី​បង្អាក់​កុំឲ្យ​កើត​មាន បទ​ល្មើស​ឃាត​កម្ម​កើត​ឡើង​ តើ​ប្រជាពល​រដ្ឋ​ធម្មតា​អាច​ដើរតួ​ជំនួស​នគរ​បាល​បាន​ឬ​ទេ?

​​ចំពោះ​សកម្ម​ភាព​វាយ​តប់​គ្នា​នៅ​តាម​ដង​ផ្លូវ ហើយ​គ្មាន​នគរបាល​នៅ​ទីនោះ តែដើម្បី​បង្អាក់​កុំឲ្យ​កើត​មាន​បទ​ល្មើស​កើត​ឡើង​បាន​ ប្រជា​ពលរដ្ឋ​ធម្មតា​អាច​ដើរ​តួនាទី​ជំនួស​នគរ​បាល​បាន​ ពីព្រោះ​បទ​ល្មើស​នេះ​ជា​បទ​ល្មើស​ឧក្រិ​ដ្ឋ​ឬ​ម​ជ្ឈិ​ម​ជាក់​ស្តែង​ដែល​ជន​ល្មើស​កំពុង​តែ​ប្រព្រឹត្ត។

យោង​តាម​មាត្រា ៨៦ នៃ​ក្រមនីតិ​វិធី​ព្រហ្ម​ទណ្ឌចែង​ថាៈ បទឧក្រិដ្ឋឬ​បទ​មជ្ឈិម​ជាក់​ស្តែង​គឺៈបទ​ល្មើសដែល​កំពុង​ប្រព្រឹត្តបទ​ល្មើស​ដែល​ទើបប្រព្រឹត្ត​រួច​ភ្លាម ត្រូវ​ចាត់​ទុក​ថា ជា​បទឧក្រិដ្ឋឬ​មជ្ឈិម​ជាក់​ស្តែង​ដែរ កាល​ណា​នៅ​ក្រោយ​ពេល​មាន​បទ​ល្មើស​រួច​បន្តិច​ម​កៈ​ជន​សង្ស័យ​ដែល​គេ​សង្ស័យត្រូវ​បាន​សា​ធារ​ណ​ជន​ស្រែក​ដេញ​ប៉ផាប់​ចាប់​ពភីងបុគ្គល​ដែលត្រូវគេ​រក​ឃើញ​មាន​វត្ថុ​ឬ​ស្លាកស្នាម​ឬ​តម្រុយ​ច្បាស់​លាស់​ ហើយ​ស៊ីចង្វាក់​ផ្សេង​ទៀត ដែល​នាំ​ឲ្យ​គេ​សន្និ​ដ្ឋាន​បាន​ថា បុគ្គល​នោះ​បាន​ប្រព្រឹត្ត​ឬ​បាន​ចូល​រួម​ប្រព្រឹត្ត​បទ​ល្មើស។

ដូច្នេះ​ហើយ​ប្រជា​ពលរដ្ឋ​គឺ​លោក​មាន​សិទ្ធិចូល​រួម​ចាប់​ជន​ល្មើសបង្ក្រាប​បទ​ល្មើស​ទប់​ស្កាត់​បទ​ល្មើស​កុំ​ឲ្យ​កើត​មាន​ឡើង​យោង​តាម​មាត្រា​ ៨៧ ​នៃ​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​ស្តីពី​ការ​ចាប់​ខ្លួន​ក្នុង​ករណី​បទ​ឧក្រិដ្ឋ​ឬ​បទ​មជ្ឈិម​ជាក់​ស្តែងគឺ​គ្រប់​បុគ្គល​ទាំង​អស់​អាច​ចាប់​ខ្លួន​ជន​ល្មើស​បាន​ហើយ​នាំ​ខ្លួន​ជន​នោះ​ទៅ​ប្រគល់​ជូន​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌​ដែល​នៅ​ជិត​បំផុត។

ម៉្យាង​នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​ចាប់​បាន​ជន​ល្មើស​ហើយ​នោះ​ទៀត​សោត​គឺ​គាត់​មិន​ត្រូវ​ធ្វើ​ការ​វាយ​ដំឬ​ធ្វើ​ទារុណ​កម្ម​មក​លើ​ជន​ល្មើស​បណ្តាល​ឲ្យ​មាន​របួស​ឬ​រហូត​ដល់​បាត់​បង់​ជីវិត​នោះ​ទេ​គឺ​ត្រូវ​ហាម​ឃាត់​ដោយ​ច្បាប់។

យោង​តាម​មាត្រា ៣២ នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​ចែង​ថាៈ ​ជន​គ្រប់​រូប​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត​មាន​សេរី​ភាព ​និង​មាន​សន្តិ​សុខ​ផ្ទាល់​ខ្លួន ទោស​ប្រហា​រជីវិត​មិន​ត្រូវ​ឲ្យ​មាន​ឡើយ។

ហេតុ​ដូច្នេះ​ហើយ​គាត់​ត្រូវ​តែ​ប​ញ្ជូ​ន​ខ្លួន​ជន​ល្មើស​ទៅ​កាន់​ស្នាក់​ការ​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌ដែល​នៅ​ជិត​បំផុត​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​​សមត្ថ​កិច្ចកសាង​សំណុំ​រឿង​ប​ញ្ជូ​ន​មក​តុលា​ការ​ពីព្រោះ​មាន​តែ​ស្ថាប័ន​តុលា​ការ​ទេដែល​ជា​អ្នក​កំណត់​ថា​បុគ្គល​ណា​មានទោស​ឬ​មិន​មាន​ទោស​។

តាម​មាត្រា ​៣៨ ​នៃ​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ បាន​ចែង​ថាៈ​ជន​ជាប់​ចោទណា​ក៏​ដោយ​ត្រូវ​ទុកជា​មនុស្ស​ឥត​ទោសដរា​ប​ណា​តុលា​ការ​មិន​ទាន់​កាត់​ទោស​​ជា​ស្ថាពរ៕​