The Phnom Penh Post Search

Search form

ហេតុអ្វី​ព្រះរាជអាជ្ញា​​ មាន​សិទ្ធិ​​ប្ដឹង​ទាស់​ជំនួស​ជន​ជាប់ចោទ​?

Content image - Phnom Penh Post
លោក​ចៅក្រម​សាលា​ដំបូង​ខេត្ត​ព្រៃវែង អ៊ិន បូផា និង​ជា​សាស្ត្រាចារ្យ​​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​នាពេល​កន្លង​ទៅ​។ រូបថត សហការី

ហេតុអ្វី​ព្រះរាជអាជ្ញា​​ មាន​សិទ្ធិ​​ប្ដឹង​ទាស់​ជំនួស​ជន​ជាប់ចោទ​?

នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ចំពោះ​ការ​ជំនុំ​ជម្រះ​ និង​ការ​ផ្តន្ទាទោស​ដល់​ជន​ជាប់ចោទ​ណា​ម្នាក់​គឺ​ធ្វើ​ទៅ​តាម​សាលា​ដំបូង​រាជធានី-​ខេត្ត​។ ​ប៉ុន្តែ​មាន​ពេល​ខ្លះ​ជន​ជាប់ចោទ​នោះ​ក្រោយ​ពី​ទទួល​បាន​ការ​ផ្តន្ទាទោស​ហើយ​បែរ​ជា​ព្រះរាជអាជ្ញា​មិន​សុខ​ចិត្ត​នឹង​ការ​ផ្តន្ទាទោស​នោះ​ទៅ​វិញ​ហើយ​ក៏​ប្តឹង​តវ៉ា​មក​សាលា​ឧទ្ធរណ៍​ទៀត​។

ជុំវិញ​បញ្ហា​នេះ​ចង់​ជ្រាប​ថា​ហេតុ​អ្វី​បាន​ជា​ព្រះរាជអាជ្ញា​មាន​សិទ្ធិ​ប្តឹង​តវ៉ា​បាន​យ៉ាង​ណា​នោះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​លោក​ចៅក្រម អ៊ិន បូផា ដែល​លោក​គឺជា​ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​ព្រៃវែង និង​ក៏​ជា​សាស្ត្រាចារ្យ​នៃ​សាលា​រាជបណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ​ផង​ដែរ ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

ក្នុង​ករណី​ជន​ជាប់ចោទ​ម្នាក់​ត្រូវ​បាន​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ ៥ ​ឆ្នាំ​ហើយ​ជន​ជាប់ចោទ​ខ្លួន​ឯង​មិន​បាន​ប្តឹង​ទាស់​មក​សាលា​ឧទ្ធរណ៍​ទេ ប៉ុន្តែ​បែរ​ជា​ព្រះរាជអាជ្ញា​ជា​អ្នក​ប្ដឹង​ទៅ​វិញ​។ ​តើ​ហេតុអ្វី​ក៏​ព្រះរាជអាជ្ញា​អាច​ប្តឹង​ជំនួស​សាមីខ្លួន​បាន ?

ក្នុង​ករណី​ជន​ជាប់ចោទ​ត្រូវ​បាន​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ ៥ ​ឆ្នាំ​ហើយ​គាត់​ព្រម​ទទួល​យក ប៉ុន្តែ​ត្រូវ​បាន​ព្រះរាជអាជ្ញា​ប្តឹង​បន្ត​មក​កាន់​សាលាឧទ្ធរណ៍​ទៀត​។

បញ្ហា​នេះ​ច្បាប់​កំណត់​ឲ្យ​មាន​ការ​ប្តឹង​ដល់​ជន​នោះ​នៅ​ពេល​ដែល​ព្រះរាជអាជ្ញា​យល់​ថា​ទណ្ឌកម្ម​ទោស​នោះ​ជា​ការ​ដាក់​ទណ្ឌកម្ម​តិច​ពេក​។ ​ករណី​នេះ​​ព្រះរាជអាជ្ញារង​ក៏​អាច​ប្តឹង​បាន​ដែរ​ក្នុង​នាម​ព្រះរាជអាជ្ញា​ជា​អ្នក​បញ្ជា​ឲ្យ​ប្តឹង​ប៉ុន្តែ​ចៅក្រម​មិន​មាន​សិទ្ធិ​ប្តឹង​ទេ​។

ឧបមា​ថា​ពាក្យ​បណ្តឹង​មួយ​ដែល​ប្តឹង​ដោយ​ព្រះរាជអាជ្ញា ប៉ុន្តែ​នៅ​ក្នុង​ពាក្យ​បណ្តឹង​នោះ​ព្រះរាជអាជ្ញា​​មិន​បាន​ចុះ​ហត្ថលេខា​ទេ តើ​បែប​នេះ​ដំណើរការ​ទៅ​បាន​ឬ​ទេ​?

នៅ​ក្នុង​ករណី​ដែល​មាន​បណ្តឹង​របស់​ព្រះរាជអាជ្ញា​គឺ​ពាក្យ​បណ្តឹង​នោះ​ត្រូវ​តែ​មាន​ចុះហត្ថលេខា​របស់​ព្រះរាជអាជ្ញា បើ​មិន​ចុះ​ហត្ថលេខា​ប្តឹង​មិន​កើត​ទេ ហើយ​ម្យ៉ាង​ទៀត​បណ្តឹង​របស់​ព្រះរាជអាជ្ញា​កាលណា​ប្តឹង​ពី​រឿង​ហ្នឹង​គឺ​អត់​មាន​ប្តឹង​ទាក់ទិន​នឹង​រឿង​អ្វី​ផ្សេង​ទេ​គឺ​ប្តឹង​ទាក់ទិន​នឹង​ការ​បង្កើន​ទោស​ និង​សុំ​ឲ្យ​លើកលែង​តែ​ប៉ុណ្ណោះ​។ មាន​ន័យ​ថា​បើ​ចៅ​ក្រម​គាត់​ដាក់​គុក​ជន​នោះ​ ៥ ​ឆ្នាំ អ៊ីចឹង​ទៅ​ហើយ​គាត់​មិន​ពេញ​ចិត្ត​គាត់​ប្តឹង​មក​ថា​ឲ្យ​ដាក់​ ៦ ​ឆ្នាំ​អ៊ីចឹង​ទៅ​ពោល​គឺ​ការ​ប្តឹង​អត់​អាច​បញ្ចុះ​ទោស​បាន​ទេ​មាន​តែ​ប្តឹង​ឲ្យ​ឡើង​ទោស​។ ​តែ​បើ​ជន​ជាប់ចោទ​ខ្លួន​ឯង​គាត់​ប្តឹង​មក​សាលា​ឧទ្ធរណ៍​ដែរ​​គឺ​គាត់​ប្តឹង​សុំ​បន្ធូរ​បន្ថយទោស​។

វា​ខុស​គ្នា​អ៊ីចឹង​។ ​​ចុះ​បើ​មាន​ទាំង​ជន​ជាប់ចោទ​ និង​ព្រះរាជអាជ្ញា​ប្តឹង​មក​សាលា​ឧទ្ធរណ៍​ដំណាល​គ្នា​តើ​បាន​ទេ​?

ករណី​នេះ​អាច​ប្តឹង​បាន​តាម​នីតិវិធី​នៃ​ច្បាប់ ប៉ុន្តែ​ករណី​ជនជាប់ចោទ​ប្តឹង​គឺ​ប្តឹង​សុំ​ឲ្យ​តុលាការ​លើកលែង​ ឬ​ប្តឹង​ឲ្យ​បន្ធូរ​បន្ថយ​ទោស​។ តែ​ព្រះរាជអាជ្ញា​ប្តឹង​អាច​សុំ​ឲ្យ​តុលាការ​លើកលែង​ ឬ ក៏​សុំ​ឲ្យ​ដាក់​ទោស​បន្ថែម​ជា​ទម្ងន់​នេះ​វា​ខុស​គ្នា​អ៊ីចឹង​។

ការ​ប្តឹង​របស់​ព្រះរាជអាជ្ញា​មក​ដល់​សាលា​ឧទ្ធរណ៍​ជាទូទៅ​ត្រូវ​តែ​សុំ​ឲ្យ​បន្ថែម​ទោស​ជន​នោះ​ឬ​យ៉ាង​ម៉េច​?

រឿង​នេះ​មិន​អាស្រ័យ​លើ​អ្នក​ប្តឹង​មកពី​ក្រោម​ទេ​ជួនកាល​គេ​មើល​ឃើញ​ថា​ជន​នោះ​មាន​ទោស​គេ​សម្រេច​អ៊ីចឹង​ទៅ តែ​ប្រសិន​បើ​ជន​នោះ​គ្មាន​ទោស​ទេ​គឺ​គេ​លើក​លែង​ទៅ​ដោយសារ​តែ​យុត្តាធិការ​ខុសៗ​គ្នា​គឺ​អត់​មាន​តាម​តែ​អ្នក​ក្រោម​ទេ​។ ​និយាយ​រួម​ទៅ​វា​មិន​អាស្រ័យ​គ្នា​ទេ​គឺ​ដាច់​ដោយ​ឡែក​ឯករាជ្យ​ពី​គ្នា​។

គេ​យល់​ថា​តុលាការ​នៅ​សាលា​ដំបូង​តែ​មួយ​ទេ ឯ​ការ​សម្រេច​ចេញ​ពី​កន្លែង​តុលាការ​ក៏​តែ​មួយ​ដែរ​។ ​ចុះ​ហេតុ​អី​បាន​ជា​មាន​នីតិវិធី​ព្រះរាជអាជ្ញា​ត្រូវ​ប្តឹង​អ៊ីចឹង​វិញ​?

រឿង​នេះ​វា​អ៊ី​ចេះ​ពីព្រោះ​ថា​ព្រះរាជអាជ្ញា​គាត់​អាច​មើល​ឃើញ​ថា​ការ​ដាក់​ទោស​ជន​នោះ​ចៅក្រម​គាត់​ដាក់​ទោស​ទាប​ពេក​នេះ​បញ្ហា​​ទី​ ១ បើ​ការ​ដាក់​ទោស​ទាប​ពេក​ហើយ​គាត់​មិន​ពេញ​ចិត្ត​គាត់​អាច​សុំ​ប្តឹង​ទៅ​តុលាការ​ជាន់​ខ្ពស់​នោះ​ឲ្យ​គេ​អនុវត្ត​ទោស​ជន​នោះ​ឲ្យ​បាន​ច្រើន​ជាង​ការ​ដាក់​ទោស​នៅ​តុលាការ​ជាន់​ទាប​។ ​

បញ្ហា​ទី​ ២ ​គាត់​អាច​មើល​ឃើញ​ថា​ជន​នោះ​គាត់​គ្មាន​បទល្មើស​ទេ​ ប៉ុន្តែ​ព្រះរាជអាជ្ញា​ក៏​មាន​សិទ្ធិ​ប្តឹង​ទៅ​តុលាការ​ថ្នាក់​លើ​ដែរ​ប្រសិន​ឃើញ​ថា​ចៅក្រម​គាត់​ដាក់​ទោស​ជន​នោះ​ធ្ងន់​ពេក​។ បើ​មក​ដល់​សាលាឧទ្ធរណ៍​ព្រះរាជអាជ្ញា​មិន​សុខចិត្ត​ទៀត​គឺ​ព្រះរាជអាជ្ញា​នៃ​សាលា​ឧទ្ធរណ៍​ក៏​អាច​ប្តឹង​តវ៉ា​ទៅ​តុលាការ​កំពូល​បន្ត​ទៀត​បាន​ដែរ​៕

អត្ថបទគួរចាប់អារម្មណ៍

  • វីសិនហ្វាន់ លក់​ហ៊ុន ១០០ ភាគរយ​ទៅឲ្យ​ធនាគារ​កូរ៉េ​ខាង​ត្បូង

    ភ្នំពេញៈ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​វិសិន​ហ្វាន់​ (ខេមបូឌា) ត្រូវ​​បានក្រុម​ហ៊ុន​មេ​របស់​ខ្លួន​​សម្រេច​លក់​ភាគ​ហ៊ុន​​​ទាំង​ស្រុង​ទៅ​ឲ្យ​ធ​នា​គារ​ អ៊ូ​រី​ ដែល​មាន​មូល​ដ្ឋាន​នៅ​​ប្រទេស​កូរ៉េខាង​ត្បូង​​​ ក្នុងតម្លៃ​​មួយ​ដែល​មិនត្រូវ​បាន​បង្ហាញ​​ជា​សាធារណៈ។

  • រដ្ឋាភិបាល​ថា ​នឹង​ខាតបង់​ចំណូល​ពន្ធ $៣០ ​លាន

    ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​វិធានការ​ដើម្បី​ជួយ​ទប់ស្កាត់​ការកើនឡើង​តម្លៃ​ប្រេងសាំង ខណៈ​វិធានការ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា​នឹង​ធ្វើឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ប្រមាណ​ ៣០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។

  • អង្គការ​នៅ​កូរ៉េ​ខាង​ត្បូង ​ផ្តល់​ពានរង្វាន់​សិទ្ធិមនុស្ស​ដល់​លោក កឹម សុខា

    ភ្នំពេញៈ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង ក្រោម​ការ​ចោទប្រកាន់​ដ៏ចម្រូងចម្រាស​ពី​បទ​ «​ក្បត់ជាតិ​» ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ផ្នែក​សិទ្ធិមនុស្ស

  • អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​ ២០ ​ខ្នង​រីឯ ម្ចាស់​ផ្ទះ​បង្ក​ត្រូវ​​បាន​ហៅ​មក​សួរ

    ភ្នំពេញៈ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​ ២០ ​ខ្នង​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​​ ៣៥ ​គ្រួសារ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​កាលពី​ម៉ោង ៥ ព្រឹក​ម្សិលមិញ​នៅ​សង្កាត់​បឹងទំពុន​ ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​តែ​គ្មាន​មនុស្ស​គ្រោះថ្នាក់​ទេ​ឯ​មូលហេតុ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដោយ​ហៅ​ម្ចាស់​ផ្ទះ​បង្ក​មក​សួរ ខណៈ​អ្នក​ជិត​ខាង​មិន​សុខ​ចិត្ត​នឹង​ម្ចាស់​ផ្ទះ​ដើមហេតុ​។