The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការតាំងពិព័រណ៍​រថយន្ត​អន្តរជាតិ​លើក​ទី​ ៤០ ឆ្នាំ​ ២០១៩ នៅ​ទីក្រុង​បាងកក

ការតាំងពិព័រណ៍​រថយន្ត​អន្តរជាតិ​លើក​ទី​ ៤០ ឆ្នាំ​ ២០១៩ នៅ​ទីក្រុង​បាងកក

Content image - Phnom Penh Post

ការតាំងពិព័រណ៍​រថយន្ត​អន្តរជាតិ​លើក​ទី​ ៤០ ឆ្នាំ​ ២០១៩ នៅ​ទីក្រុង​បាងកក

កាលពី​ថ្ងៃទី​ ២៧ ខែ​មីនា​មាន​ការពិធី​តាំងពិព័រណ៍​រថយន្ត​អន្តរជាតិ​ប្រចាំ​ឆ្នាំ​លើក​ទី​ ៤០ (BIMS) ​ដ៏ធំ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ ការតាំងពិព័រណ៍​នោះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាលពិព័រណ៍ និង​មជ្ឈមណ្ឌល​សន្និបាត IMPACT រយៈពេល​ ១២ ​ថ្ងៃ​ដែល​បញ្ចប់​ទៅ​កាលពី​ថ្ងៃទី​ ៧ ខែ​មេសា​។

ការតាំងពិព័រណ៍​រថយន្ត​អន្តរជាតិ (BIMS) នោះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​សាល​តាំង​បង្ហាញ​ដ៏ធំ​ទូលាយ​ដែល​មាន​ទំហំ​រហូត​ដល់ ១៧០៩៦០ ម៉ែត្រការ៉េ​។ ក្នុង​នោះ​មាន​ការចូលរួម​ពី​រថយន្ត​ល្បីៗ​ចំនួន​ ៣៣ ​ម៉ាក​យីហោ និង​ម៉ូតូ​ចំនួន​ ១៤​ ​ម៉ាក​យីហោ​រួម​ទាំង​ក្រុមហ៊ុន​គ្រឿងបន្លាស់​ជាង​ ៥០ ​ផ្សេង​ទៀត​ដែល​ជា​ក្រុមហ៊ុន​រថយន្ត​ល្បីៗ​មកពី​ជុំវិញ​ពិភពលោក​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង​បាងកក និង​អ្នក​ទស្សនា​ជាច្រើន​ដែល​វា​ជា​ការតាំងពិព័រណ៍​រថយន្ត​អន្តរជាតិ​ដ៏ធំ​បំផុត​នៅក្នុង​តំបន់​។

ក្រុមហ៊ុន​ផលិត​រថយន្ត​កំពូលៗ​មកពី​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង សហរដ្ឋ អាមេរិក និង​ទ្វីបអឺរ៉ុប​ទាំងអស់​សុទ្ធតែ​បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​រថយន្ត​អន្តរជាតិ (BMIS) ឆ្នាំ​ ២០១៩ ដ៏ធំ​នោះ​។ ជាមួយ​គ្នា​នេះ​ដែរ​វា​ក៏​ជា​ឆ្នាំ​ដំបូង​ដែល​មាន​ការចូលរួម​ពី​រថយន្ត​ដ៏ទំនើប​ម៉ាក McLaren ផងដែរ​។ លើស​ពី​នេះ​ក៏​មាន​រថយន្ត​អេឡិចត្រូនិក​ជាច្រើន​គ្រឿង និង​រថយន្ត​ដែល​កែច្នៃ​លក្ខណៈ​ប្រណីតៗ​ត្រូវ​បាន​ដាក់​បង្ហាញ​ដែល​ធ្វើឲ្យ​កម្មវិធី​កាន់​តែ​មាន​លក្ខណៈ​ចម្រុះ​។

ការតាំងពិព័រណ៍​រថយន្ត​អន្តរជាតិ​នៅ​ទីក្រុង​បាងកក​ (BMIS) ​នេះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ការ​តាំង​បង្ហាញ​រថយន្ត​ធំ​បំផុត​នៅក្នុង​តំបន់​អាស៊ាន​។ មុន​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង អ្នករៀបចំ​បាន​ព្យាករ​ថា​នឹង​មាន​ភ្ញៀវ​ចូល​ទស្សនា​ជាង​ ១,៦ ​លាន​នាក់​តាមរយៈ​ការតាំងពិព័រណ៍​ដែល​មាន​រយៈពេល​ ១២​ ​ថ្ងៃ​នេះ​៕ ប្រភព​៖ BMIS

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍