The Phnom Penh Post Search

Search form

ក្លិប Land Rover កម្ពុជា​ចាប់ផ្តើម​ដំណើរការ​នៅក្នុង​ខេត្តរតនគិរី

Content image - Phnom Penh Post
ការធ្វើ​ដំណើរ​ផ្សងព្រេង​លើ​ផ្លូវ​លំបាក​គឺជា​ផ្នែក​ ១ ​ដ៏សំខាន់ និង​រីករាយ​ជាមួយ​រថយន្ត Land Rover​។ photos supplied

ក្លិប Land Rover កម្ពុជា​ចាប់ផ្តើម​ដំណើរការ​នៅក្នុង​ខេត្តរតនគិរី

ក្លិប Land Rover កម្ពុជា​បាន​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៨ ​នៅ​ខេត្ត​រតនគិរី​ជា​ខេត្ត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។

ក្លិប Land Rover កម្ពុជា​ចាប់​ដៃគូ​ជាមួយ​​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ អៃរាវត្តា (the AIRAVATA Elephant Foundtion) ​ដែល​មាន​ចក្ខុវិស័យ ជួយ​សង្គ្រោះ និង​ការពារ​​សត្វ​ដំរី​ក្នុង​ស្រុក​ដែល​នៅ​សេសសល់​ក្នុង​ខេត្ត​រតនគិរី ជួយ​បង្កើន​បរិមាណ​ដំរី ផ្តល់​ជម្រក​ធម្មជាតិ​ក្នុង​ការរស់នៅ​ដ៏ប្រសើរ​ដល់​សត្វ​ដំរី​ដែល​រងគ្រោះ និង​ជួយ​ការពារ​វប្បធម៌​ខ្មែរ និង​​បរិស្ថាន​ក៏​ដូចជា​ជួយ​លើក​កម្ពស់​វិស័យ​​ទេសចរណ៍​ផង​ដែរ​។

សមាជិក​ដែល​បង្កើត​ក្លិប Land Rover កម្ពុជា​​នេះ​មាន​ចំនួន​ ១២ ​នាក់ និង​សមាជិក​កិត្តិយស​​មាន​ចំនួន​ ២ ​នាក់​ដែល​បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នេះ រួម​មាន​ការបើកបរ​លើ​ផ្លូវ​ជង្ហុក​ និង​​សកម្មភាព​ជាច្រើន​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ អៃរាវត្តា (AIRAVATA) ។ ការបើកបរ​លើ​ផ្លូវ​ជង្ហុក​ផ្លូវ​​ក្រួស​ក្រហម ផ្លូវ​លិច​ទឹក​គឺ​វា​បាន​បង្ហាញ​អំពី​សមត្ថភាព​ដ៏អស្ចារ្យ (4x4) របស់​រថយន្ត Land Rover ។

Land Rover កម្ពុជា (​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន RMA គ្រុប​) ហើយ​តាមរយៈ​ក្លិប​ Land Rover កម្ពុជា ដែល​សហការ និង​ចាប់​ដៃគូ​ជាមួយ​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​​ អៃរាវត្តា (AIRVATA) នេះ​គឺ​ដើម្បី​ឆ្ពោះ​ទៅ​រក​​ចក្ខុវិស័យ​រយៈពេល​វែង​នៃ​ការប្រកាន់​យក​​ទទួល​ស្គាល់​វប្បធម៌ និង​ប្រពៃណី​របស់​កម្ពុជា​។

តាមរយៈ​ក្រុមហ៊ុន Land Rover កម្ពុជា និង​​ក្លិប Land Rover កម្ពុជា​ការបរិច្ចាគ​របស់​សមាជិក​គឺ​ត្រូវ​ធ្វើ​ផ្ទាល់​ទៅ​មូលនិធិ AIRVATA​។

ក្លិប Land Rover កម្ពុជា គាំទ្រ​ចក្ខុវិស័យ​របស់​ អៃរាវត្តា (AIRVATA) ហើយ​ពិត​ជា​មាន​​មោទនភាព​យ៉ាង​ខ្លាំង​ក្នុង​ការចូលរួម​គាំទ្រ​ដល់​ការអភិរក្ស​ជម្រក​ធម្មជាតិ​របស់​សត្វ​ដំរី​នឹង​ជួយ​ការពារ​វប្បធម៌​ខ្មែរ និង​បរិស្ថាន​។

ចក្ខុវិស័យ​ស្នូល​របស់​ក្លិប Land Rover កម្ពុជា​ផ្តើម​ចេញ​ពី​បំណងប្រាថ្នា​របស់​ម្ចាស់ Land Rover និង​សេចក្តី​ស្រឡាញ់​ពេញចិត្ត​ស្លាក​សញ្ញា និង​តាមរយៈ​ស្មារតី​នៃ “​ភាពល្អ​លើស​ពី​ការរំពឹងទុក​” ក្លិប​មាន​គោលដៅ​បង្កើត បទពិសោធ​ដែល​បំភ្លេច​មិន​បាន និង​ស្ទីល​នៃ​ការរស់នៅ​ល្អ​ឯក​ដែល​បង្កើត​ភាព​ស្ញប់ស្ញែង​លើស​ពី​ការរំពឹងទុក​ដែល​សមាជិក​ក្លិប​រួម​គ្នា​ជំរុញ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ក្នុង​ចិត្ត ចំណាប់​អារម្មណ៍ និង​ភាពសមស្រប​ចំពោះ​ស្លាក​សញ្ញា​។

ជា​ការពិត​ណាស់​ការបើកបរ​រថយន្ត Land Rover លើ​ផ្លូវ​ក្នុង​ទីក្រុង​គឺ​វា​មាន​ភាពងាយស្រួល ប៉ុន្តែ​ការបើកបរ​រថយន្ត​នេះ​លើ​ផ្លូវ​មាន​ជង្ហុក និង​ផ្លូវ​លំបាក​នៅ​តាម​ជនបទ​រឹត​តែ​ផ្តល់​បទពិសោធ និង​អារម្មណ៍​រំភើប​ថែម​មួយកម្រិត​ទៀត​។

វត្ថុបំណង​ស្នូល​មួយ​ចំនួន​ទៀត​របស់​ក្លិប Land Rover កម្ពុជា​គឺ​ផ្តល់​សកម្មភាព​ដំណើរ​កម្សាន្ត​ផ្សងព្រេង និង​បទពិសោធ ផ្សព្វផ្សាយ​ឲ្យ​មាន​ការបើកបរ​ប្រកប​ដោយ​សុវត្ថិភាព​នៅលើ​ផ្លូវ​ក្នុង​ប្រទេស​កម្ពុជា និង​ជា​សកម្មភាព​ដែល​មាន​កម្លាំង​រួម​គ្នា​ជា​ដៃគូ​ហើយ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការការពារ និង​អភិរក្ស​វប្បធម៌​ខ្មែរ​ផងដែរ​។

ប្រសិន​បើ​លោក​អ្នក​ចាប់​អារម្មណ៍​ចង់​ចូលរួម​ជាមួយ​ក្លិប Land Rover កម្ពុជា​អាច​ធ្វើការ​ទាក់ទង​តាម​ទំព័រ​ហ្វេសប៊ុក​បាន​។

មួយ​វិញ​ទៀត​ប្រសិន​បើ​លោក​អ្នក​ចាប់​អារម្មណ៍​ចង់​បើកបរ​សាកល្បង លោក​អ្នក​អាច​ទៅកាន់​អគារ​លក់​រថយន្ត Jaguar Land Rover ដែល​មាន​អាសយដ្ឋាន អគារ​លេខ ២៦៤A មហាវិថី​សហព័ន្ធរុស្ស៊ី រាជធានី​ភ្នំពេញ​។ នៅ​ទីនោះ​មាន​បុគ្គលិក​រួសរាយ​រាក់ទាក់​ចាំ​ទទួល​ស្វាគមន៍​លោក​អ្នក​យ៉ាង​កក់ក្តៅ​បំផុត ដើម្បី​រៀបចំ​ឲ្យ​លោក​អ្នក​បើកបរ​សាកល្បង​នូវ​រថយន្ត Jaguar ឬ Land Rover ដ៏ទំនើប​៕

អត្ថបទគួរចាប់អារម្មណ៍