The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គន្លឹះ​សុវត្ថិភាព​សំខាន់ៗចំពោះ​ការបើកបរ​រថយន្ត​នីសាន់ ​ពេល​មេឃ​កំពុង​ភ្លៀង

គន្លឹះ​សុវត្ថិភាព​សំខាន់ៗចំពោះ​ការបើកបរ​រថយន្ត​នីសាន់ ​ពេល​មេឃ​កំពុង​ភ្លៀង

Content image - Phnom Penh Post

គន្លឹះ​សុវត្ថិភាព​សំខាន់ៗចំពោះ​ការបើកបរ​រថយន្ត​នីសាន់ ​ពេល​មេឃ​កំពុង​ភ្លៀង

តើ​លោក​អ្នកដឹង​ទេ​ថា​ការបើកបរ​ពេល​មាន​ភ្លៀង​អាច​កើតមាន​គ្រោះថ្នាក់ សម្រាប់​រូបអ្នក គ្រួសារ​អ្នក និង​អ្នកប្រើប្រាស់​ផ្លូវ​ដទៃទៀត​? ដូច្នេះ​ក្នុង​នាម​ជា​អ្នកបើកបរ លោកអ្នក​ត្រូវតែ​មាន​ការយល់ដឹង​អំពី​កត្តា​សុវត្ថិភាព​តាំងតែ​ពី​មុនពេល​លោកអ្នក​ចាប់ផ្តើម​បញ្ជា​យានយន្ត​ម្ល៉េះ​។ លោកអ្នក​ត្រូវ​ធ្វើឲ្យ​ប្រាកដថា រថយន្ត​នីសាន់​របស់​លោកអ្នក​ត្រូវ​បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ​មុនពេល​ចាប់ផ្តើម​ការធ្វើ​ដំណើរ​របស់​លោកអ្នក ដើម្បី​ចៀសវាង​បញ្ហា​ដែល​អាច​កើតឡើង​នៅ​តាម​ដងផ្លូវ​ជាយថាហេតុ​៕

១- ត្រូវ​បើក​អំពូល​ភ្លើង​ខាងមុខ

Content image - Phnom Penh Post

ត្រូវ​បើកភ្លើង​ខាងមុខ​ភ្លាមៗ​នៅពេល​ភ្លៀង​ចាប់ផ្តើម​ធ្លាក់​។ នៅពេល​មាន​ភ្លៀង លោកអ្នក​ត្រូវ​បើកភ្លើង​មុខ​ជា​និច្ច មិន​ថា​ពេលយប់ ឬ​ពេល​ថ្ងៃ​នោះ​ទេ​។ ការបើក​ភ្លើង​មុខ​ធ្វើឲ្យ​លោកអ្នក​មើលឃើញ​រថយន្ត​អ្នកដទៃ​ច្បាស់ ហើយ​ក៏​ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​បញ្ច្រាស​ទិស​គ្នា​ម្ខាង​ទៀត​អាច​មើលឃើញ​រថយន្ត​របស់​អ្នក​ច្បាស់​ដែរ​។

២- ត្រូវ​រក្សា​កម្លាត​ឲ្យ​ឆ្ងាយ

Content image - Phnom Penh Post

ការប៉ះទង្គិច​ផ្នែក​ខាងក្រោយ​តែងតែ​កើត​ឡើង​ជា​ញឹកញាប់​បំផុត​។ ដូច្នេះ​បើកបរ​ពេល​មាន​ភ្លៀង​ត្រូវ​ទុក​គម្លាត​ឲ្យ​នៅ​ឆ្ងាយ​ពី​រថយន្ត​នៅ​ខាងមុខ ករណី​រអិល ឬ​មាន​ឧបទ្ទវហេតុ​ណាមួយ​កើតឡើង​លោកអ្នក​អាច​បញ្ចៀស​គ្រោះថា្នក់​បាន​ទាន់​ពេលវេលា​។

៣- ប្រុងប្រយ័ត្ន​ចំពោះ​អ្នក​ថ្មើរជើង

Content image - Phnom Penh Post

គ្រោះថ្នាក់​បណ្តាល​ឲ្យ​ស្លាប់​នៅ​តាម​ដងផ្លូវ​ជាច្រើន​ករណី​បណ្តាល​មកពី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​ថ្មើរជើង ហើយ​ពេល​មាន​ភ្លៀង​អ្នក​ថ្មើរជើង​តែងតែ​បារម្ភ​រថយន្ត​បើក​មក​ជិត​សាចទឹក​ដាក់​។ ដូច្នេះ​វា​ជា​កាតព្វកិច្ច​របស់​អ្នកបើកបរ​ដើម្បី​ធានា​ថា​អ្នក​ថ្មើរជើង​ត្រូវ​មាន​សុវត្ថិភាព និង​មិន​ធ្វើឲ្យ​ទឹក​សាច​លើ​ពួកគេ​។

៤-​កុំ​បើកបរ​នៅ​ពី​ក្រោយ​រថយន្ត​ដឹកទំនិញ​ធំៗ ជិត​ពេក

Content image - Phnom Penh Post

បើកបរ​ពីក្រោយ​រថយន្ត​ធុន​ធំ ដូចជា ឡាន​ដឹកទំនិញ ឬ​រថយន្តក្រុង លោកអ្នក​មិន​ត្រូវ​បើកបរ​នៅ​ជិត​ពេក​នោះទេ​។ បើកបរ​ជិត​រថយន្ត​ធំៗ មិន​ត្រឹម​តែ​ធ្វើឲ្យ​លោកអ្នក​មើល​ផ្លូវ​មិន​ច្បាស់ ឬ​មើលផ្លូវ​មិន​បាន​ឆ្ងាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ធ្វើឲ្យ​អ្នកបើកបរ​រថយន្ត​ធំ​ពិបាក​មើលឃើញ​រថយន្ត​របស់​លោកអ្នក​ថែមទៀត​ផង ជាពិសេស​ករណី​មាន​ភ្លៀង ដូច្នេះ​លោកអ្នក​ត្រូវ​បើកបរ​ទុក​គម្លាត​ឲ្យ​នៅ​ឆ្ងាយ​ពី​រថយន្ត​ធុន​ធំ​ទាំងនោះ​៕

៥- ចៀសវាង​ធ្វើ​ចលនា​ភ្លាមៗ

Content image - Phnom Penh Post

បើកបរ​ក្នុង​ស្ថានភាព​មាន​ភ្លៀង​ងាយ​កើតមាន​គ្រោះថ្នាក់​ព្រោះ​ផ្លូវ​រអិល ជាពិសេស​បើ​សម្បក​កង់​រថយន្ត​មិនមាន​ក្រឡា​ជ្រៅ​ល្អ​។ ដូច្នេះ​ក្នុងនាម​ជា​អ្នកបើកបរ​ត្រូវ​ចៀសវាង​ការធ្វើ​ចលនា​ភ្លាមៗ​ដូចជា​ការផ្លាស់ប្តូរ​គន្លង ឬ​បើក​ជែង​រថយន្ត​ផ្សេង​ជាដើម​។

៦- ត្រូវ​បើកបរ​យឺតៗ

Content image - Phnom Penh Post

ការបន្ថយ​ល្បឿន​នៅពេល​មាន​ភ្លៀង​គឺជា​វិធី​ល្អ​បំផុត​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ ជាពិសេស​ការរអិល​ធ្លាក់​ផ្លូវ​។

រថយន្ត Nissan X-TRAIL, NAVARA និង TERRA សុទ្ធតែ​ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា Intelligent Mobility និង​ប្រព័ន្ធ​សុវត្ថិភាព​ទំនើប​បំផុត​។

សូម​អញ្ជើញ​ទៅកាន់​អគារ​តាំង​បង្ហាញ​រថយន្ត​នីសាន់​ណាមួយ​ដើម្បី​បើកបរ​សាកល្បង និង​កក់​រថយន្ត​ដែលជា​ជម្រើស​របស់លោក​អ្នក​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​គ្រប់​ម៉ូដែល​រថយន្ត​នីសាន់​នៅ​កម្ពុជា សូម​ចូលទៅ​កាន់​គេហទំព័រ​របស់​ក្រុមហ៊ុន​នីសាន់​កម្ពុជា www.nissan.com.kh/ ឬ​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក fb.com/CambodiaNissan/

អត្ថបទគួរចាប់អារម្មណ៍