The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គន្លឹះ​សុវត្ថិភាព​សំខាន់ៗ​ ចំពោះ​ការបើកបរ​រថយន្ត​នីស្សាន់




គន្លឹះ​សុវត្ថិភាព​សំខាន់ៗ​ ចំពោះ​ការបើកបរ​រថយន្ត​នីស្សាន់

Content image - Phnom Penh Post

គន្លឹះ​សុវត្ថិភាព​សំខាន់ៗ​ ចំពោះ​ការបើកបរ​រថយន្ត​នីស្សាន់

សំណួរ​៖ ​តើ​អ្វី​ដែល​សំខាន់បំផុត​សម្រាប់​លោក​អ្នក​? យានយន្ត ឬ​ជីវិត​?

ចម្លើយ​៖ សុវត្ថិភាព​របស់​លោក​អ្នក​ និង​អ្នក​នៅ​ជុំវិញ​គឺមាន​សារៈ​សំខាន់បំផុត ពីព្រោះ​ជីវិត​មនុស្ស​គឺ​មាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​។

ដូច្នេះ​ហើយ​នីស្សាន់​នាំមក​ជូន​នូវ​គន្លឹះ​សុវត្ថិភាព​សំខាន់ៗ​ដែល​លោក​អ្នក​ត្រូវអនុវត្ត​មុន​ និង​អំឡុងពេល​បើកបរ​។ នីស្សាន់​តែងតែ​គិត​អំពី​សុវត្ថិភាព​ជា​ចម្បង​!

Content image - Phnom Penh Post

គន្លឹះ​ទី​ ១៖ បើកបរ​នៅ​​ពេល​លោកអ្នក​ហត់នឿយ ខ្លាំង គឺ​ងាយ​កើតមាន គ្រោះថ្នាក់​ខ្លាំងណាស់ ដូច្នេះ​លោកអ្នក​ត្រូវ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​មុនពេល​បើកបរ​។ នៅពេល​លោកអ្នក​មាន​អារម្មណ៍​ថា​ងងុយដេក​ពេល​កំពុង​បើកបរ នោះ​វា​ងាយ​នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំងណាស់​។
Content image - Phnom Penh Post

គន្លឹះ​ទី​ ២៖ ចេញដំណើរ​ឲ្យ​បាន​មុន​ម៉ោង ដើម្បី​ចៀសវាង​ការកកស្ទះ​ចរាចរណ៍ ពីព្រោះ​នៅពេល​លោកអ្នក​បើកបរ​ក្នុង​ពេល​ប្រញាប់ប្រញាល់​វា​ងាយ​នឹង​បង្ក​គ្រោះ​ថា្នក់​។ ប្រសិន​បើ​លោកអ្នក​ចេញដំណើរ​មុន​ម៉ោង ការបើកបរ​មិន​ប្រញាប់ ធ្វើឲ្យ​ការបើកបរ​មាន​សុវត្ថិភាព​ខ្ពស់​។
Content image - Phnom Penh Post

គន្លឹះ​ទី​ ៣៖ បន្ថយល្បឿន​ហើយ​ត្រូវ បើកបរ​ក្នុង​ល្បឿន កំណត់​ដោយ​ច្បាប់​។ ជាពិសេស​នៅ​ពេល​លោកអ្នក​បើកបរ​ក្នុង​តំបន់​ដែល​ងាយ​គ្រោះថ្នាក់​ការបើកបរ​យឺតៗ​គឺ​សំខាន់​បំផុត​។
Content image - Phnom Penh Post

គន្លឹះ​ទី​ ៤៖ មុនពេល​បើកបរ​ត្រូវ​ត្រួតពិនិត្យ​យានយន្ត​របស់​លោក​អ្នក​ឲ្យ​បាន​ហ្មត់ចត់ ចៀសវាង​គ្រោះថ្នាក់​ដោយសារ​បែក​កង់​ជាយថាហេតុ​។ សញ្ញា​ផ្តល់​សារ​ព្រមាន​ភាគច្រើន​ងាយស្រួល​កត់សម្គាល់​ដូច្នេះ​ចូរ​បើកបរ​ដោយ​ភាព​វៃឆ្លាត​។
Content image - Phnom Penh Post

គន្លឹះ​ទី​ ៥៖ មុនពេល​បើកបរ​ត្រូវ​ពាក់​ខ្សែក្រវាត់​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ត្រូវ​ប្រាកដ​ថា​អ្នកដំណើរ​ទាំងអស់​ពាក់​ខ្សែក្រវាត់​របស់​ពួកគេ​បាន​ត្រឹមត្រូវ​ផងដែរ​។ ការពាក់​ខ្សែក្រវាត់​គឺ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន ហើយ​ក៏​ជា​ច្បាប់​តម្រូវ​ផងដែរ​។
Content image - Phnom Penh Post

គន្លឹះ​ទី​ ៦៖ ហាម​លេង​សារ​មិន​ថា​ទូរស័ព្ទ​លោកអ្នក​ទទួល​សារសំខាន់​ប៉ុនណា​នោះ​ទេ កុំ​សរសេរ​ ឬ​ផ្ញើ​សារ​ពេល​កំពុង​បើកបរ​។ ភ្នែក​ត្រូវ​សម្លឹង​មើល​ផ្លូវ​ជាប់​ជានិច្ច ប្រយ័ត្ន​ប៉ះទង្គិច​អ្នក​ថ្មើរជើង​ ឬ​រថយន្ត​ដទៃ​ដែល​កំពុង​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ជាមួយ​អ្នក​។
Content image - Phnom Penh Post

គន្លឹះ​ទី​ ៧៖ ពេល​បើកបរ​ត្រូវ​រក្សា​គម្លាត​ឲ្យ​នៅ​ឆ្ងាយ​ពី​រថយន្ត​ខាងមុខ ករណី​ជាន់​ហ្វ្រាំង​បន្ទាន់ គឺ​មិន​បង្ក​គ្រោះថ្នាក់​ជាមួយ​រថយន្ត​នៅខាងមុខ​។
Content image - Phnom Penh Post

គន្លឹះ​ទី​ ៨៖ គិត​ឲ្យ​បាន​ច្បាស់លាស់​ថា លោកអ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទីកន្លែង​ណា​ងាយស្រួល​កំណត់​ទិសដៅ​នឹង​ស្វែងយល់​អំពី​ស្ថានភាព​ផ្លូវ​ជាមុន​។
Content image - Phnom Penh Post

គន្លឹះ​ទី​ ៩៖ យានយន្ត​ជា​ឧបករណ៍​សម្រាប់​អ្នក​បើកបរ ដូច្នេះ​ចាំបាច់​ណាស់​គឺ​វា​ត្រូវមាន​ទ្រង់ទ្រាយ​ល្អ ដើម្បី​ធានា​ថា អ្នកបើកបរ​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​។ កុំ​ព្រងើយកន្តើយ​នឹង​សញ្ញា​ព្រមាន​ណាមួយ​ហើយ​ត្រូវ​ធ្វើតាម​សៀវភៅ​ណែនាំ​ពី​សេវាកម្ម​ថែទាំ​រថយន្ត​របស់លោក​អ្នក​ឲ្យ​បាន​ទៀងទាត់​។
Content image - Phnom Penh Post

គន្លឹះ​ទី​ ១០៖ ត្រូវ​បើកបរ​លើ​គន្លង​ផ្លូវ​ឲ្យ​បាន​ថេរ ដើម្បី​ងាយស្រួល​ក្នុង​ការបត់​ហើយ​ហាម បើក​វ៉ា​រថយន្ត​ដទៃ​បើ​មិនចាំបាច់​។

Content image - Phnom Penh Post

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​រថយន្ត​នីស្សាន់​គ្រប់​ម៉ូដែល​នៅ​កម្ពុជា​សូម​ចូល​ទៅ​កាន់​គេហទំព័រ​របស់​ក្រុមហ៊ុន​នីស្សាន់​កម្ពុជា www.nissan.com.kh/ ឬ​ចូលទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន​នីស្សាន់​ fb.com/CambodiaNissan/ ។

គន្លឹះ​សុវត្ថិភាព​សំខាន់ៗ​ចំពោះ​ការបើកបរ​រថយន្ត​នីស្សាន់​នេះ​នាំមក​ជូន​ដោយ​ក្រុមហ៊ុន Tan Chong Motor ៕

អត្ថបទគួរចាប់អារម្មណ៍