The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គន្លឹះ​សំខាន់ៗ ​ដែល​គួរ​យល់ដឹង​ពេល​បើកបរ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង

គន្លឹះ​សំខាន់ៗ ​ដែល​គួរ​យល់ដឹង​ពេល​បើកបរ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង

Content image - Phnom Penh Post

គន្លឹះ​សំខាន់ៗ ​ដែល​គួរ​យល់ដឹង​ពេល​បើកបរ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង

នៅក្នុង​ប្រទេស​កម្ពុជា រដូវវស្សា​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​គឺ​ចាប់ពី​ខែ​ឧសភា រហូត​ដល់​ខែ​តុលា​ដោយ​នាំ​មក​នូវ​បរិមាណ​ទឹកភ្លៀង​ប្រចាំ​ឆ្នាំ​ប្រមាណ​ ៧៥ ​ភាគរយ​នៅ​ទូទាំង​ប្រទេស​។

ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​រយៈពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​គឺ​មាន​រយៈពេល​តែ​ ២ ឬ​ ៣ ​ម៉ោង​ប៉ុណ្ណោះ​។ ជាមួយ​នឹង​ការផ្លាស់ប្តូរ​រដូវកាល​នេះ ប្រជាជន​ក៏​ជួប​ប្រទេះ​នឹង​បញ្ហា​ប្រឈម​ដែល​តែងតែ​កើតឡើង​ផង​ដែរ​ដូចជា​ករណី​ទឹកជំនន់​ជាដើម​។

ដូច្នេះ​នៅក្នុង​អត្ថបទ​ពិសេស​នេះ​ក្រុមហ៊ុន Tan Chong Motor Cambodia សូម​ចែករំលែក​គន្លឹះ​ណែនាំ​សំខាន់ៗ​ដល់​អ្នក​បើកបរ​កម្ពុជា​គ្រប់រូប​សម្រាប់​ការបើកបរ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។

១) ​រឿង​ដំបូង​ដែល​ត្រូវ​ធ្វើ​ប្រសិន​បើ​លោកអ្នក​បើកបរ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​គឺ​ត្រូវ​បន្ថយល្បឿន​ទុកចន្លោះ​ឲ្យ​ទូលាយ សម្រាប់​រថយន្ត​នៅ​ខាង​មុខ និង​ខាងក្រោយ ដើម្បី​ងាយស្រួល​ចាប់​ហ្វ្រាំង ចៀសវាង​រអិល​ធ្វើឲ្យ​មាន​ការប៉ះទង្គិច​គ្នា​។

Content image - Phnom Penh Post

២) ​នៅពេល​លោកអ្នក​ជួប​ប្រទះ​ទឹក​លិច​ផ្លូវ​ខ្លាំង ត្រូវ​ប្រុងប្រយ័ត្ន​នឹង​ជង្ហុក ឬ​កន្លែង​ដក់​ទឹក ជង្ហុក​ជ្រៅៗ​នៅ​សងខាង​ផ្លូវ​មើល​មិន​សូវ​ច្បាស់ ងាយ​បង្ក​គ្រោះ​ថា្នក់​ជាយថាហេតុ​។

៣) ​ប្រសិន​បើ​លោកអ្នក​កំណត់​ថា ផ្លូវ​មាន​សុវត្ថិភាព​ក្នុង​ការធ្វើ​ដំណើរ​ទៅមុខ សូម​បើកបរ​យឺតៗ ហើយ​បើកបរ​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ​។

៤) កុំ​ឈប់ ត្រូវ​ព្យាយាម​បើកបរ​ទៅមុខ​ក្នុង​ល្បឿន​យឺតៗ (៣-៤ ម៉ាយ​ក្នុង​ ១ ​ម៉ោង​) ហើយ​កុំ​ប្តូរ​ចង្កឹះ​លេខ​។ ប្រសិនបើ​អ្នកត្រូវការ​ប្តូរ​ត្រូវ​រក្សា​ល្បឿន​ឲ្យ​បាន​ថេរ​។ នៅពេល​ជាន់​ហ្វ្រាំង​ត្រូវ​ធ្វើ​ឡើង​ដោយ​សន្សឹមៗ​។

៥) ​បើកបរ​យឺតៗ​ជួយ​មិន​ឲ្យ​មាន​រលក​ធំៗ​ដែល​អាច​ធ្វើឲ្យ​រលត់​ម៉ាស៊ីន​។ បើ​ឈប់​លើផ្លូវ​ដែល​លិច​ទឹក​អាច​បណ្តាល​ឱ្យ​ម៉ាស៊ីន​រលត់ ឬ​ទឹក​ជ្រាបចូល​បំពង់​ស៊ីម៉ាំង​ដែល​អាច​ធ្វើឲ្យ​រថយន្ត​មាន​បញ្ហា​ធ្ងន់ធ្ងរ​។

Content image - Phnom Penh Post

៦) ​សូម​ចងចាំ​ថា រថយន្ត​ទំនើបៗ​បំពាក់​ទៅ​ដោយ​ប្រព័ន្ធ​អេឡិចត្រូនិក​ស្មុគស្មាញ ដូច្នេះ​ទឹក​អាច​ងាយ​ធ្វើឲ្យ​ខូចខាត​។ ការបង្កើន​ល្បឿន​ប្រញាប់ប្រញាល់​ពេក​អាច​ធ្វើឲ្យ​ទឹក​ចូល​ម៉ាស៊ីន ឬ​ប្រព័ន្ធ​ផ្សេងៗ​។

៧) ​នៅពេល​ទឹក​ស្រក​អស់​ពី​ផ្លូវ ត្រូវ​ជូត​ហ្វ្រាំង​ឲ្យ​ស្ងួត កុំ​ឲ្យ​សើម​។

៨) ​បើកភ្លើង​ចង្កៀង​ខាងមុខ​។ ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើឲ្យ​អ្នកបើកបរ​មើល​ផ្លូវ​មិន​ច្បាស់​។ ដូច្នេះ​សំខាន់​ណាស់​ត្រូវ​បើកភ្លើង​ចង្កៀង​មុខ​ដើម្បី​ឲ្យ​អ្នកបើកបរ មើលឃើញ​ផ្លូវ​ច្បាស់ ហើយ​ឲ្យ​អ្នកបើកបរ​រថយន្ត​ផ្សេង​អាច​មើលឃើញ​រថយន្ត​របស់​យើង​ច្បាស់​ដែរ​។

Content image - Phnom Penh Post

៩) ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ជាមួយ​រថយន្ត​ដទៃ និង​អ្នក​ថ្មើរជើង​។ កុំ​បើកបរ​លឿន​ដែល​អាច​ធ្វើឲ្យ​ទឹក​សាច​លើ​អ្នក​ថ្មើរជើង ឬ​ធ្វើឲ្យ​ប៉ះពាល់​ដល់​រថយន្ត​របស់​អ្នកដទៃ​។

តើ​លោក​អ្នកដឹង​ទេ​...

រថយន្ត​នីសាន់​មួយចំនួន​មាន​កម្ពស់​ពី​ដី​រហូត​ដល់​ ២៣០ ​មិល្លីម៉ែត្រ ដែល​ស័ក្តិសម​បំផុត​សម្រាប់​តំបន់​នេះ​ពីព្រោះ​វា​ជួយ​កាត់បន្ថយ​ហានិភ័យ​ពី​ការខូចខាត​ដោយសារ​ផ្លូវ​ជង្ហុក ផ្លូវ​ក្រួស ផ្លូវដីហុយ ឬ​ផ្លូវ​លិច​ទឹកជា​ដើម ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​គ្រប់​ម៉ូដែល​រថយន្ត​នីសាន់​នៅក្នុង​ប្រទេស​កម្ពុជា​សូម​ចូល​ទៅ​កាន់​គេហទំព័រ​របស់​ក្រុមហ៊ុន​នីសាន់ www.nissan.com.kh ឬ​តាមដាន​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន​នីសាន់ fb.com/Cambodia Nissan /

ព័ត៌មានពិសេសស្តីពីគន្លឹះសំខាន់ៗសម្រាប់ការបើកបរពេលមានភ្លៀងធ្លាក់ខ្លាំងនេះ នាំមកជូនដោយក្រុមហ៊ុន Tan Chong Motor

អត្ថបទគួរចាប់អារម្មណ៍

  • អ៊ីរ៉ង់​រកឃើញ​អណ្តូងរ៉ែ​ថ្មី​មាន​ឧស្ម័ន​ ៥៣៨ ​ពាន់​លាន​ម៉ែត្រគុប

    ក្រុងតេអេរ៉ង់ៈ ប្រទេស​អ៊ីរ៉ង់​បាន​រកឃើញ​អណ្តូង​ឧស្ម័ន​មួយ​នៅ​ជិត​ឈូង​សមុទ្រ​ពែរ្ស៍ ដែល​មាន​កំណប់​ឧស្ម័ន​គ្រប់គ្រាន់​សម្រាប់​ការផ្គត់ផ្គង់​ដល់​ទីក្រុង​នេះ​រយៈពេល ១៦ ឆ្នាំ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អាទិត្យ​។

  • ប៉ូឡូញ និង​រុស្ស៊ី ​ឡើង​វគ្គ​បន្ត ខណៈ​អាល្លឺម៉ង់​ចាំ​អ៊ុត​សិន

    ក្រុង​ប៉ារីស៖ ជម្រើស​ជាតិ​ប៉ូឡូញ​ និង​រុស្ស៊ី​បាន​កក់​កៅអី​របស់​​​ខ្លួន​នៃ​​​ព្រឹត្តិការណ៍​ Euro ​២០២០ ក្រោយ​ពី​​ក្រុម​ប៉ូឡូញ​បាន​ឈ្នះ​​ជម្រើស​ជាតិ​ម៉ាសេដ្វាន​ខាង​ជើង​ ហើយ​ក្រុម​រុស្ស៊ី​បាន​ឈ្នះ​ជម្រើស​ជាតិ​​ស៊ីប​ ​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ និង​ហូឡង់​

  • អ៊ីមរ៉ាន ខាន់​ ធ្វើ​ទស្សនកិច្ច​​​នៅ​​អ៊ីរ៉ង់​ ខណៈ​​ភាព​តានតឹង​កើន​ឡើង​នៅ​ឈូង​សមុទ្រ​

    ក្រុង​តេអេរ៉ង់៖ ​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក​ អ៊ីមរ៉ាន ខាន់ ​បាន​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស ​អ៊ីរ៉ង់ ​កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​មាន​ការ​ស្នើសុំ​មួយ​ចេញ​ពី​អាមេរិក ​និង​អារ៉ាប៊ី សាអ៊ូឌីត​ ដើម្បី​ឲ្យ​លោក​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ឈូង​សមុទ្រ​មាន​ជម្លោះ​។​

  • ធនាគារ​កណ្តាល​សិង្ហបុរី​ បន្ធូរ​គោលនយោបាយ​រូបិយវត្ថុ

    ក្រុងសិង្ហបុរីៈ ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃ​ចន្ទ​បាន​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយវត្ថុ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ៣ ​ឆ្នាំ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​បញ្ចេញ​ឥទ្ធិពល ស្រប​ពេល​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការនាំចេញ​មួយ​នេះ​បាន​គេច​ផុតពី​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​ ៣​។