The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តើ​ប្រព័ន្ធ​បច្ចេកវិទ្យា​នីស្សាន់ ​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ដូចម្តេច​?




តើ​ប្រព័ន្ធ​បច្ចេកវិទ្យា​នីស្សាន់ ​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ដូចម្តេច​?

Content image - Phnom Penh Post
តើ​ប្រព័ន្ធ​បច្ចេកវិទ្យា​នីស្សាន់ ​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ដូចម្តេច​?

តើ​ប្រព័ន្ធ​បច្ចេកវិទ្យា​នីស្សាន់ ​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ដូចម្តេច​?

Content image - Phnom Penh Post

ប្រព័ន្ធ Intelligent Auto Headlights ជាមួយ​ប្រព័ន្ធ Front Lighting System ៖ ចង្កៀង​មុខ​នឹង​បើក​ដោយ​ស្វ័យប្រវត្តិ នៅពេល​អាកាសធាតុ​ប្រែ​ជា​ងងឹត ដូចជា​ពេល​ព្រលប់​ជាដើម​។

Content image - Phnom Penh Post

ប្រព័ន្ធ Intelligent Forward Collision Warning៖ វា​ជា​ឧបករណ៍​សេនស័រ​ត្រូវ​បាន​ដំឡើង​នៅ​ខាង​មុខ​រថយន្ត អាច​ធ្វើការ​វិភាគ​កម្រិត​ល្បឿន និង​ចម្ងាយ​រថយន្ត​នៅ​ខាង​មុខ​។ នៅពេល​ដែល​ប្រព័ន្ធ​ចាប់បាន​សញ្ញា​ហានិភ័យ​ណាមួយ នោះ​វា​នឹង​ជូន​ដំណឹង​ដល់​អ្នកបើកបរ​ដោយ​មាន​សញ្ញា​តាម​អេក្រង់ និង​សំឡេង​។

Content image - Phnom Penh Post

ប្រព័ន្ធ Blind Spot Warning (BSW)៖ ប្រព័ន្ធ​នេះ​ជួយ​ចាប់​សញ្ញា​រថយន្ត​ដទៃ​នៅ​គន្លង​អម​សង​ខាង​អ្នក​ (​ខាងឆ្វេង និង​ស្ដាំ​) ដែល​អ្នកបើក​បរមើល​មិន​ឃើញ​។ ប្រព័ន្ធ BSW នេះ​ផ្តល់ឱ្យ​អ្នកបើកបរ​នូវ​សញ្ញា​ព្រមាន​តាមរយៈ​ពន្លឺ (indicator light) នៅជាប់​នឹង​សសរ​ទ្វារ​។

ប្រព័ន្ធ Intelligent Blind Spot Intervention® (i-BSI)៖ ប្រព័ន្ធ​នេះ​ជួយ​មើល​ស្ថានភាព​រថយន្ត​នៅលើ​គន្លង​ផ្លូវ​អម​សងខាង​ (​ខាងឆ្វេង ឬ​ស្តាំ​) ​ហើយ​វា​នឹង​បញ្ជួន​សញ្ញា​ព្រមាន​មក​កាន់​អ្នកបើកបរ​តាមរយៈ​អេក្រង់ Advanced Drive Assist Display (ADAD)​។

Content image - Phnom Penh Post

ប្រព័ន្ធ Lane Departure Warning (LDW)៖ នៅពេល​រថយន្ត​របស់​លោកអ្នក​កំពុង​ងាក​ចេញ​ពី​គន្លង​ផ្លូវ​ប្រព័ន្ធ​នេះ​នឹង​ផ្តល់​សញ្ញា​ព្រមាន​ជា​រូបភាព​ និង​សំឡេង​ឲ្យ​លោកអ្នក​បានដឹង​។ ចំពោះ​ប្រព័ន្ធ Intelligent Lane Departure Intervention (i-LI) ជួយ​ឲ្យ​រថយន្ត​របស់​លោក​អ្នក​បើកបរ​ត្រង់​គន្លង​ផ្លូវ​។ បើ​រថយន្ត​បើក​ងាក​ចេញ​ពី​គន្លង​ផ្លូវ​ប្រព័ន្ធ​នេះ​នឹង​បង្កើត​កម្លាំង​បង្វែរ​ជួយ​អ្នកបើកបរ​ឲ្យ​ងាក​មក​គន្លង​ផ្លូវ​របស់ខ្លួន​វិញ​។

Content image - Phnom Penh Post

ប្រព័ន្ធ Intelligent Emergency Braking (i-EB) ជាមួយ​នឹង​ប្រព័ន្ធ Pedestrian Detection៖ នៅពេល​ដែល​ប្រព័ន្ធ​នេះ​រកឃើញ​ថា​មាន​គ្រោះថ្នាក់​ ឬ​ការប៉ះទង្គិច​ជាមួយ​រថយន្ត ឬ​អ្នក​ថ្មើរជើង​នៅ​ខាងមុខ នោះ​វា​នឹង​ឱ្យ​សញ្ញា​មក​អ្នកបើកបរ​ឲ្យ​ដឹង​តាមរយៈ​សញ្ញា​ព្រមាន​ជា​រូបភាព​ ឬ​សំឡេង​។ ប្រសិន​បើ​អ្នកបើក​មិន​អាច​បន្ថយល្បឿន​បាន​ទាន់​ពេលវេលា​នោះ​វា​នឹង​ប្រើ​ប្រព័ន្ធ ហ្វ្រាំង​បន្ទាន់ និង​បន្ថយល្បឿន​ដើម្បី​កាត់បន្ថយ​ការប៉ះទង្គិច​ធ្ងន់ធ្ងរ​។

Content image - Phnom Penh Post

ប្រព័ន្ធ Rear Cross Traffic Alert (RCTA)៖ នៅពេល​លោកអ្នក​ចង់​បើករថយន្ត​ចេញពី​ចំណត ប្រព័ន្ធ​ពិសេស​នេះ​នឹង​បញ្ចេញ​សញ្ញា​ព្រមាន​ប្រាប់​ឲ្យ​ដឹង​ប្រសិនបើ​មាន​រថយន្ត​ណា​ផ្សេង​កំពុង​បើកបរ​ឆ្លងកាត់​។ វា​នឹង​បញ្ចេញ​សញ្ញា​ព្រមាន តាមរយៈ​រូបភាព​ ឬ​សំឡេង​។

Content image - Phnom Penh Post

ប្រព័ន្ធ Intelligent Rearview Mirror (i-RVM)៖ បំពាក់​ដោយ​កាមេរ៉ា​មាន​គុណភាព​ខ្ពស់​ដែល​ប្រើ​ម៉ូនីទ័រ LCD ដែល​បង្ហាញ​រូបភាព​នៅ​ខាងក្រោយ​រថយន្ត​ដោយផ្ទាល់​ចេញពី​កាមេរ៉ា​ខាងក្រោយ ចូលទៅ​កញ្ចក់​សម្រាប់​មើល​ក្រោយ​។

Content image - Phnom Penh Post

ប្រព័ន្ធ Hill Start Assist ៖ វា​ជា​ប្រព័ន្ធ​ជំនួយ​ពេល​ឡើង​ចំណោត ការពារ​រថយន្ត​មិន​ឲ្យ​រអិល​ថយក្រោយ​ ឬ​នៅ​ទី​ជម្រាល​។ Hill Descent Control (HDC) នេះ​ជា​ប្រព័ន្ធ​ជំនួយ​ពេល​ចុះ​ចំណោត ដែល​ជួយ​គ្រប់គ្រង​ល្បឿន​រថយន្ត​នៅពេល​ចុះ​ចំណោត​។ ដូច្នេះ​អ្នកបើកបរ​អាច​ផ្តោតអារម្មណ៍​ទៅលើ​ការកាច់​ចង្កូតរថយន្ត​បាន​ត្រឹមត្រូវ​។

Content image - Phnom Penh Post

ប្រព័ន្ធ Intelligent Trace Control (ITC)៖ ប្រព័ន្ធ​នេះ​ជួយ​ឱ្យ​អ្នក​បើកបរ​រក្សា​ការគ្រប់គ្រង​រថយន្ត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​នៅពេល​បើកបរ​លើ​ផ្លូវ​កោង ដោយ​ការចាប់​ហ្វ្រាំង​ស្វ័យប្រវត្តិ​ទៅលើ​កង់​នីមួយៗ ។

Content image - Phnom Penh Post

ប្រព័ន្ធ Rear Differential Locking (RDL)៖ ផ្តល់ឱ្យ​អ្នកបើកបរ​នូវ​ទំនុកចិត្ត​ខ្ពស់ ពេល​បើកបរ​លើផ្លូវ​ពិបាក និង​មុខងារ​សុវត្ថិភាព no-wheel-spin នៅលើ​ផ្ទៃ​ខុសៗ​គ្នា ដោយ​វា​ចាក់សោ ការបង្វិល​កង់​ក្រោយ​ឲ្យ​ដំណើរការ​ជា​សមាសភាគ​តែមួយ​។

Content image - Phnom Penh Post

ប្រព័ន្ធ Intelligent 4x4 (i4x4) Mode Rotor Switch ជាមួយ Electronic Locking Rear Differential៖ ប្រព័ន្ធ​នេះ​ផ្តល់នូវ​ការគាំទ្រ​បន្ថែម ដើម្បី​គ្រប់គ្រង​ស្ថានភាព​ណាមួយ​ដោយ​គ្រាន់តែ​ចុច​ប៊ូតុង​ប៉ុណ្ណោះ​។ ជាមួយ​មុខងារ Shift-on-the-Fly គឺ​អ្នកបើកបរ​អាច​ប្តូរ​ពី​ប៉ុង​ ១(2H) ​ទៅ​ប៉ុង​ ២ (4H) ដើម្បី​សុវត្ថិភាព​ពេល​បើកបរ​លើផ្លូវ​ធម្មតា និង​ផ្លូវ​រអិល​។ ចំណែកឯ​មុខងារ low range four-wheel drive (4LO) សម្រាប់​បើកបរ​លើ​ផ្លូវ​មាន​ខ្សាច់​ជ្រៅៗ ផ្លូវ​ភក់ បើក​កាត់ទឹក បើក​លើ​ផ្លូវ​មាន​ថ្ម ឬ​សម្រាប់​ពេល​ចុះ និង​ឡើង​ទួល​ជាដើម​។

Content image - Phnom Penh Post

Electronic Brake-force Distribution (EBD) ប្រព័ន្ធ​បែងចែក​កម្លាំង សម្ពាធ ហ្វ្រាំង​៖ ជួយ​គ្រប់គ្រង​ហ្វ្រាំង​កង់​ក្រោយ ជួយ​គ្រប់គ្រង​ការ​ចែកចាយ​កម្លាំង​ហ្វ្រាំង​ទៅ​កង់​ខាងមុខ និង​ក្រោយ ផ្អែក​លើ​ការដឹក​អ្នកដំណើរ ឬ​អីវ៉ាន់​។ ប្រព័ន្ធ EBD នេះ​ជួយ​នៅពេល​ចាប់ហ្វ្រាំង មិន​ថា​នៅពេល​រថយន្ត​ផ្ទុក​ទម្ងន់​ស្រាល​ ឬ​ធ្ងន់​នោះ​ទេ​។

Content image - Phnom Penh Post

កៅអី​គ្មាន​ទំនាញ Zero-Gravity Seats៖ ជា​កៅអី​ដែល​មាន​ទ្រង់ទ្រាយ​ពិសេស ជួយផ្តល់​ផាសុកភាព​ដល់​ត្រគាក​របស់លោក​អ្នក​រហូត​ដល់​ស្មា​។ វា​ត្រូវបាន​រចនា​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ចលនា​ឈាម​រត់ ផ្តល់​ថាមពល និង​កាត់បន្ថយ​ការចុក​រោយ​សាច់ដុំ ក៏​ដូចជា​កាត់បន្ថយ​ភាពហត់នឿយ នៅពេល​បើកបរ​ផ្លូវ​ឆ្ងាយ​។

Content image - Phnom Penh Post
រថយន្ត Navara Premium Plus
បំពាក់​ដោយ​ប្រព័ន្ធ i-AVM, MOD, RDL, i4x4, HSA, HDC, ITC, EBD, Zero-Gravity Seats
Content image - Phnom Penh Post
រថយន្ត Terra
បំពាក់​ដោយ​ប្រព័ន្ធ AVM, MOD, LDW, RDL, i4x4, HSA, HDC, ITC, EBD, Zero-Gravity Seats, i-RVM
Content image - Phnom Penh Post
រថយន្ត X-Trail
បំពាក់​ដោយ​ប្រព័ន្ធ BSW, RCTA, V, HDC, ITC, EBD, Zero-Gravity Seats

អត្ថបទគួរចាប់អារម្មណ៍