The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បទពិសោធ​ថ្មី​ជាមួយ​រថយន្ត Mazda BT-50 Thunder

បទពិសោធ​ថ្មី​ជាមួយ​រថយន្ត Mazda BT-50 Thunder

Content image - Phnom Penh Post

បទពិសោធ​ថ្មី​ជាមួយ​រថយន្ត Mazda BT-50 Thunder

ក្រុមហ៊ុន Mazda បានបង្ហាញ​រថយន្ត BT-50 Thunder ដ៏ប្រណីត​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​។ រថយន្ដ​ភិកអាប់​ស៊េរី​ថ្មី​ដ៏ទំនើប​នេះ មាន​ម៉ាស៊ីន​ ២ ​ជម្រើស​គឺ​ម៉ាស៊ីន​ម៉ាស៊ូត ៣,២ ​លីត្រ ៥ ​ស៊ីឡាំង 20 valve DOHC និង​ម៉ាស៊ីន​ម៉ាស៊ូត ២,២ ​លីត្រ ៤ ស៊ីឡាំង 16 valve DOHC​។

ម៉ាស៊ីន ៣,២ ​លីត្រ​មាន​កម្លាំង​បង្វិល​អតិបរមា ៤៧០Nm (១៧៥០ -២ ៥០០ rpm) និង​ថាមពល​អតិបរមា ២០០ kwh / 147rpm ចំណែកឯ​ម៉ាស៊ីន ២,២ ​លីត្រ​មាន​កម្លាំង​បង្វិល​អតិបរមា ៣៧៥ Nm (១ ៥០០-២ ៥០០ rpm) និង​ថាមពល​អតិបរមា ១៥០ kwh/១១០ rpm​។

Content image - Phnom Penh Post

រថយន្ត BT-50 Thunder រូបរាង​ថ្មី​នេះ​ត្រូវ​បាន​រចនា​ឡើង​ប្រកប​ដោយ​ភាព​ប្រណីត​បំផុត ចំពោះ​រូបរាង​ខាងក្រៅ​គឺ​ស្រស់​សង្ហា ធន់ រឹងមាំ អម ដោយ​ចង្កៀង​ដ៏ស្រស់ស្អាត​ទាំង​ចង្កៀង​មុខ និង​ចង្កៀង​ក្រោយ​។ BT-50 Thunder បំពាក់​ដោយ​ប្រព័ន្ធ អូឌីយ៉ូ ប្រព័ន្ធ​កម្សាន្ត វិទ្យុ AM/FM, កន្លែង​ចាក់ CD, MP3 និង​អាច​ភ្ជាប់​ប៊្លូធូស​ និង USB ផងដែរ​។

Mazda BT-50 Thunder ស៊េរី​​ថ្មី​នេះ​មាន​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ ២ ​តំបន់​ដាច់​ដោយ​ឡែក​ពីគ្នា​។ ផ្ទៃ​ខាងក្នុង​មាន​ទំហំ​ធំ​ទូលាយ កៅអី​ស្រោប​ដោយ​ស្បែក​ប្រណីត ផ្តល់​ផាសុកភាព​ខ្ពស់​ដល់​អ្នកបើកបរ និង​អ្នកដំណើរ​។

Content image - Phnom Penh Post

លើសពីនេះ​ទៀត វា​បំពាក់​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ដូចជា​ប្រព័ន្ធ​ជំនួយ​ពេល​ដឹក និង​ផ្ទុក​អីវ៉ាន់​ធ្ងន់ LAC ប្រព័ន្ធ​ជំនួយ​ពេល​អូស ឬ​សណ្តោង (TSM) ប្រព័ន្ធ​ជំនួយ​ហ្វ្រាំង​គ្រា​មាន​អាសន្ន (EBA) ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រា​មាន​អាសន្ន (ESS) និង​ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព ABS ជាដើម​៕

អត្ថបទគួរចាប់អារម្មណ៍