The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រព័ន្ធ​បំផ្លាស់ទី​ឆ្លាតវៃ​របស់​ នីស្សាន់




ប្រព័ន្ធ​បំផ្លាស់ទី​ឆ្លាតវៃ​របស់​ នីស្សាន់

Content image - Phnom Penh Post

ប្រព័ន្ធ​បំផ្លាស់ទី​ឆ្លាតវៃ​របស់​ នីស្សាន់

នីស្សាន់​កំពុង​ធ្វើឲ្យ​ការធ្វើដំណើរ​របស់​លោក​អ្នក​កាន់តែ​ប្រសើរ ដោយ​ការតភ្ជាប់​ជាមួយ​នឹង​បច្ចេកវិទ្យា​ដែល​ធ្វើឲ្យ​ការបើកបរ​កាន់តែ​រីករាយ និង​មាន​ភាពជឿជាក់​។ ប្រព័ន្ធ​បំផ្លាស់ទី​ឆ្លាតវៃ​របស់​នីស្សាន់​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ផ្តល់​ការធ្វើ​ដំណើរ​ប្រកប​ដោយ​ផាសុកភាព និង​សុវត្ថិភាព​ជូន​លោកអ្នក​។

កាន់តែ​រំភើប
ប្រព័ន្ធ Nissan Intelligent Power ធ្វើឱ្យ​ការបើកបរ​របស់​លោកអ្នក​កាន់តែ​រំភើប ដោយសារ​តែ​វា​ជួយ​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន និង​ស៊ីប្រេង​តិច​។

កាន់តែ​មាន​ទំនុកចិត្ត
ប្រព័ន្ធ Nissan Intelligent Driving ជួយ​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន​កាន់តែ​ខ្លាំង តាមរយៈ​ការពង្រឹង​សុវត្ថិភាព ការគ្រប់គ្រង​រថយន្ត និង​ផ្តល់​ផាសុកភាព​ដល់​អ្នកដំណើរ​គ្រប់រូប​។

កាន់តែ​មាន​ការតភ្ជាប់
ប្រព័ន្ធ Nissan Intelligent Integration ជួយ​បង្កើត​និរន្តរភាព​ប្រព័ន្ធ​អេកូ​រថយន្ត ដែល​ធ្វើឲ្យ​មាន​ការតភ្ជាប់​រវាង​មនុស្ស រថយន្ត និង​ហេដ្ឋារចនាសម្ព័ន្ធ​។

បង្កើតឡើង​នៅ​ឆ្នាំ​ ១៩៣៣ នីស្សាន់​គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំជាងគេ​មួយ​នៅ​ប្រទេស​ជប៉ុន​។ អស់​រយៈពេល​ជាង​ ៨០ ​ឆ្នាំ​មកហើយ ការច្នៃប្រឌិត​គឺជា​ឆ្អឹងខ្នង និង​កម្លាំង​ដ៏រឹងមាំ​របស់​ក្រុមហ៊ុន​។ ក្នុងនោះ​មាន​រថយន្ត​ជាច្រើន​ត្រូវបាន​ផលិត​រាប់​ចាប់ពី​រថយន្ត​ល្បឿន​លឿន រថយន្ត​អគ្គិសនី រថយន្ត​ដឹកទំនិញ រថយន្ត​ដឹក​អ្នកដំណើរ រថយន្ត​បែប​ស្ព័រ រថយន្ត SUV ជាដើម​ដោយ​នីស្សាន់​បាន​បង្កើត​ផលិតផល​ថ្មីៗ​ប្រកប​ដោយ​ការច្នៃប្រឌិត​ខ្ពស់ ដើម្បី​បំពេញ​គ្រប់​តម្រូវការ​ទីផ្សារ​។

លក្ខណពិសេស​ជាច្រើន​នៃ​ប្រព័ន្ធ​បំផ្លាស់ទី​ឆ្លាតវៃ​របស់​នីស្សាន់
នីស្សាន់​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប គោលបំណង​នៃ​ប្រព័ន្ធ​ឆ្លាតវៃ​នេះ​គឺ​ដើម្បី​ធ្វើឱ្យ​អតិថិជន​របស់​នីស្សាន់​កាន់តែ​មាន​ទំនុកចិត្ត និង​ភាពរីករាយ និង​ការតភ្ជាប់​កាន់​ច្រើនជាង​មុន ជាពិសេស​ជួយ​បង្កើន​សុវត្ថិភាព​ពេល​ចរាចរ​នៅលើ​ដងផ្លូវ​។

Content image - Phnom Penh Post

ប្រព័ន្ធ Intelligent Cruise Control ៖ ប្រព័ន្ធ​នេះ​ជួយ​រក្សា​ល្បឿន ជួយ​រក្សា​គម្លាត​ចម្ងាយ​រថយន្ត​របស់​លោក​អ្នក​ជាមួយ​រថយន្ត​នៅខាងមុខ​។ ប្រព័ន្ធ Intelligent Distance Control (i-DC) នេះ​ជួយ​អ្នកបើកបរ​ឱ្យ​រក្សា​ចម្ងាយ​ពី​រថយន្ត​នៅ​ខាងមុខ​ដែល​កំពុង​បើកបរ​ក្នុង​គន្លង​ផ្លូវ​តែមួយ និង​ទិសដៅ​តែមួយ​។

Content image - Phnom Penh Post

ប្រព័ន្ធ Intelligent All-Wheel Drive ៖ ប្រព័ន្ធ​នេះ​ផ្តល់​កម្លាំង​ និង​ការគាំទ្រ​នៅ​ទីកន្លែង​ ឬ​ពេលណា​ដែល​លោកអ្នក​ត្រូវការ​ដែល​ប្រែប្រួល​តាម​ស្ថានភាព​ផ្លូវ​។ វា​ជួយ​ពិនិត្យ​ការ​បង្វិល​កង់ និង​ល្បឿន​រថយន្ត​។

Content image - Phnom Penh Post

ប្រព័ន្ធ ProPILOT៖ នៅពេល​ដំណើរការ​ប្រព័ន្ធ​នេះ វា​នឹង​អនុញ្ញាត​ឱ្យ​រថយន្ត​របស់​លោក​អ្នក ជិះ​តាម​រថយន្ត​នៅ​ខាង​មុខ​ដោយ​ស្វ័យប្រវត្តិ និង​រក្សា​គម្លាត​ចម្ងាយ​ដ៏សមស្រប អំឡុងពេល​ធ្វើ​ចរាចរណ៍​។ ចំពោះ​មុខងារ ProPILOT Park នៅពេល​លោកអ្នក​ចុច​ប៊ូតុង​ ដើម្បី​ឱ្យ​រថយន្ត​របស់​លោក​អ្នកគ្រប់គ្រង​ចង្កូត នោះ​វា​នឹង​ចូល​ទៅ​កន្លែង​ចត​ដោយ​ស្វ័យប្រវត្តិ​។

Content image - Phnom Penh Post

ប្រព័ន្ធ​តាមដាន​ទិដ្ឋភាព​ជុំវិញ​វៃឆ្លាត (i-AVM) ៖ ប្រើប្រាស់​កាមេរ៉ា​ចំនួន​ ៤​ គ្រាប់ អ្នកបើកបរ​អាច​មើល​ទិដ្ឋភាព​ជុំវិញ​រថយន្ត​បាន​ ៣៦០ ​ដឺក្រេ ជួយ​សម្រួល​ដល់​ការចត ជាពិសេស​កន្លែង​ចត​ដែល​តួច​ចង្អៀត​។ ចំពោះ​ប្រព័ន្ធ (MOD)៖ ប្រព័ន្ធ​នេះ​ប្រើ​កាមេរ៉ា​ចំនួន​ ៤ ​គ្រាប់ ដើម្បី​ពិនិត្យ​មើល​ទិដ្ឋភាព​ជុំវិញ​រថយន្ត គឺ​ចាប់​រូបភាព​នៃ​វត្ថុ​ដែល​កំពុង​មាន​ចលនា​នៅ​ជុំវិញ​រថយន្ត​ហើយ​ប្រព័ន្ធ​នេះ​នឹង​ផ្តល់​សញ្ញា​ព្រមាន​ទាំង​ដែល​អាច​មើលឃើញ និង​ស្តាប់ឮ​ទៅកាន់​អ្នកបើកបរ​នៅក្នុង​ករណី​ដែល​វត្ថុ​មាន​ចលនា​កំពុង​នៅ​ជិត​រថយន្ត​។

អត្ថបទគួរចាប់អារម្មណ៍