The Phnom Penh Post Search

Search form

រថយន្ត​តូយ៉ូតា Camry ស៊េរី​ថ្មី ឆ្នាំ ​២០១៩ ដ៏​ប្រណីត

Content image - Phnom Penh Post

រថយន្ត​តូយ៉ូតា Camry ស៊េរី​ថ្មី ឆ្នាំ ​២០១៩ ដ៏​ប្រណីត

តូយ៉ូតា ​គឺ​ជា​ម៉ាក​រថយន្ត​ដែល​ពេញ​និយម​បំផុត​នៅ​ក្នុង​ប្រទេស ​កម្ពុជា ដោយ​គេ​សង្កេត​ឃើញ​ថា ​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ភាគ​ច្រើន ​គឺ​រថយន្ត​តូយ៉ូតា​ដែល​មាន​គ្រប់​ម៉ូដែល​។ រថយន្ត​តូយ៉ូតា​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ ជា​រថយន្ត​ដែល​ធន់​​បាន​យូរ​ និង​រឹងមាំ​បំផុត​ហើយ​ការ​រចនា​ទៀត​សោត​គឺ​ពិត​ជា​ទាក់ទាញ​ និង​ស្រស់​ស្អាត​គ្រប់​ម៉ូដែល​។ តូយ៉ូតា​មាន​រថយន្ត​ច្រើន​ម៉ាក រាប់​ចាប់​ពី​ម៉ូដែល Hilux រហូត​ដល់ Corolla ហើយ​ពិត​ណាស់​វា​មិន​ត្រឹមតែ​ពេញ​និយម​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រថយន្ត​តូយ៉ូតា Camry ក៏​ពេញ​និយម​ខ្លាំង​នៅ​ទូទាំង​ពិភព​លោក​ផង​ដែរ​។

ក្រុមហ៊ុន​តូយ៉ូតា​បាន​ផលិត​ និង​លក់​រថយន្ត​ម៉ាក Camry ចាប់​តាំង​ពី​ឆ្នាំ ​១៩៨២ មក​ម្ល៉េះ​ដែល​វា​ជា​សក្ខីភាព​មួយ​បង្ហាញ​អំពី​ភាព​ជឿន​លឿន​ផ្នែក​វិស្វកម្ម​របស់​ក្រុមហ៊ុន​ដ៏​ល្បីល្បាញ​មួយ​នេះ​។ នៅ​ក្នុង​ឆ្នាំ​នេះ​ក្រុមហ៊ុន​តូយ៉ូតា​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​រថយន្ត​តូយ៉ូតា Camry ស៊េរី​ឆ្នាំ ​២០១៩ ដ៏​ថ្មី​សន្លាង ដែល​ជា​រថយន្ត​ស៊េរី​ថ្មី​ដ៏​ប្រណីត ទាន់​សម័យ​ភ្ជាប់​ដោយ​បច្ចេកវិទ្យា​ការពារ​សុវត្ថិភាព​ខ្ពស់​បំផុត​។

សម្រាប់​ម៉ូដែល​ថ្មី​ឆ្នាំ ​២០១៩ ​នេះក្រុមហ៊ុន​តូយ៉ូតា​មិន​ត្រឹម​តែ​ផ្លាស់​ប្តូរ​រូបរាង​ និង​សោភណភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​រចនា​ទាំង​ផ្នែក​ខាង​ក្នុង ​និង​ខាង​ក្រៅ ​គឺ​ល្អ​ឥតខ្ចោះ ដែល​មើល​ទៅ​កាន់​តែ​អស្ចារ្យ​ថែម​មួយ​កម្រិត​ទៀត ហើយ​ចំពោះ​ការ​បើកបរ​វិញ​គឺ​កាន់​តែ​មាន​ផាសុកភាព​ និង​សុវត្ថិភាព​។

Content image - Phnom Penh Post

ជា​មួយ​លេខ​អូតូ ​៦ ​លេខ​ និង​ប្រសិទ្ធភាព​ប្រេង​ឥន្ធនៈ​ខ្ពស់ ធ្វើ​ឲ្យ​រថយន្ត​ប្រណីត​នេះ​មាន​សម្ទុះ​ខ្លាំង សម្រួល​ដល់​ការ​បើកបរ​មិន​ថា​ការ​បើកបរ​ក្នុង​ល្បឿនលឿន ​ឬ​ល្បឿន​យឺត​នោះ​ទេ ដោយសារ​តែ​វា​បំពាក់​ដោយ​កម្លាំង​ម៉ាស៊ីន ​២ ផ្សេង​គ្នា​គឺ Camry 2.0 និង Camry 2.5 ដែល​កាន់​តែ​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​បើកបរ​។

លើស​ពី​នេះ​ទៀត ​ក៏​មាន​បំពាក់​ដោយ​ភ្លើង​ចង្កៀង​មុខ​ច្នៃ​ឡើង​ជា​លក្ខណៈ Projector កាន់​តែ​ភ្លឺ​ច្បាស់ និង​បាន​ភ្ជាប់​ជាមួយ​អំពូល​លម្អ​ពេល​ថ្ងៃ (DRL) អំពូល LED ដែល​ផ្តល់​​សុវត្ថិភាព​កាន់​តែ​ច្រើន​សម្រាប់​អ្នក​បើកបរ ជា​ពិសេស​នៅ​ពេល​អាកាសធាតុ​មិនល្អ ដូច​ជា​ចុះ​អ័ព្ទ​ជា​ដើម​។

ចំពោះ​ផ្ទៃ​ខាង​ក្នុង មាន​ប៊ូតុង​ពន្លត់ ​ឬ​បញ្ឆេះ​ម៉ាស៊ីន Start/Stop ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​។ មាន​ប្រព័ន្ធ​បង្ហាញ​ពហុ​ព័ត៌មាន​អេក្រង់​ទំហំ ៧ ​អ៊ីញ​ដ៏​ទំនើប មាន​មុខងារ​ច្រើន​យ៉ាង សូម្បី​តែ​សម្ពាធ​ខ្យល់​របស់​កង់​នីមួយៗ​ក៏​ត្រូវ​បាន​បង្ហាញ​ផង​ដែរ​។

ចំពោះ​ដៃ​ចង្កូត ​គឺ​ជា​ប្រភេទ​ស្បែក អាច​បញ្ជា​ដោយ​ថាមពល​អេឡិចត្រូនិក ដែល​អាច​ផ្លាស់​ប្តូរ​បាន ​៤ ​ទិសដៅ ដោយ​ស្វ័យ​ប្រវត្តិ​។ ចំណែក​កៅអី​វិញ អាច​បញ្ជា​ដោយ​ថាមពល​អេឡិចត្រូនិក ហើយ​កៅអី​ខាង​ក្រោយ​អាច​ធ្វើ​ការ​បញ្ជា​លើ​ប្រព័ន្ធ​សីតុណ្ហភាព ប្រព័ន្ធ​ទីតាំង​កៅអី ​និង​វាំងនន​។

Content image - Phnom Penh Post

បច្ចេកវិទ្យា​ដែល​ភ្ជាប់​នៅ​ក្នុង​រថយន្ត​តូយ៉ូតា Camry ដ៏​ទំនើប​នេះ ​គឺ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ និង​ឆ្លាតវៃ​។ កាមេរ៉ា​ដែល​បំពាក់​ជាមួយ​រថយន្ត Camry មាន​សមត្ថភាព​ថត​បរិវេណ​ជុំវិញ​បាន​យ៉ាង​ច្បាស់ ដែល​ធ្វើ​ឱ្យ​ការ​បើកបរ​កាន់​តែ​មាន​ទំនុក​ចិត្ត​។ លើស​ពី​នេះ​ទៀត​ក៏​មាន​បំពាក់​ដោយ​ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព ​(ABS) ប្រព័ន្ធ​ហ្រ្វាំង​ជំនួយ (BA) ប្រព័ន្ធ​គ្រប់គ្រង​លំនឹង ​(VSC) ប្រព័ន្ធ​គ្រប់គ្រង​ទំនាញ​សកម្ម ​(TRC) ប្រព័ន្ធ​បើកបរ​ពេល​ឡើង​ចំណោត (HAC) ប្រព័ន្ធ​ផ្ដល់​សញ្ញា​ពេល​ចេញ​ពី​ចំណត (Rear Cross Traffic Alert) ប្រព័ន្ធ​ផ្ដល់​សញ្ញា​ពេល​មាន​អាសន្ន (EBS) ប្រព័ន្ធ​បែងចែក​កម្លាំង សម្ពាធ​ហ្វ្រាំង (EBD) ប្រព័ន្ធ​ហ្វ្រាំង​ដៃ​ស្វ័យប្រវត្តិ​ (EPB & Brake Hold) ហើយ​ក៏​មាន​ពោង​សុវត្ថិភាព​ចំនួន ​៩ ដើម្បី​ការពារ​សុវត្ថិភាព​ និង​ផ្តល់​ផាសុកភាព​ដល់​អ្នក​បើកបរ ​និង​អ្នក​ដំណើរ​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មាន​បំពាក់​ប្រព័ន្ធ​ផ្តល់​សញ្ញា​ដល់​អ្នក​បើកបរ​នៅ​កញ្ចក់​ចំហៀង​ (Blind Spot Monitoring) ដែល​អនុញ្ញាត​ឲ្យ​អ្នក​បើកបរ​ដឹង​ថា ​មាន​រថយន្ត​ផ្សេង​បើកបរ​មក​ជិត​។ ហើយ​រថយន្ត​ស៊េរី​ថ្មី​នេះ ក៏​បំពាក់​ជា​មួយ​គ្រោង​ឆ្អឹង​ជំនាន់​ថ្មី Toyota New Golobal Architecture (TNGA) ដែល​ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​បង្អស់ ដែល​មាន​សមត្ថភាព​ស្រូប​យក​កម្លាំង​ប៉ះទង្គិច​ដើម្បី​កាត់​បន្ថយ​សម្ពាធ​ជាមួយ​នឹង​បូម​មុខ ក្រោយ ថ្មី​ទាំង​ស្រុង​ជំនួយ​ដល់​ការ​កាច់​បត់ និង​មាន​ដង​ចង្កូត​ដែល​អាច​ទម្លាក់​ចុះ​នៅ​ពេល​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ និង​ចៀសវាង​ការ​បោក​ផ្ទប់​អ្នក​បើកបរ​។

Content image - Phnom Penh Post

រថយន្ត​តូយ៉ូតា Camry ស៊េរី​ថ្មី​នេះ​មាន​រូបរាង​ល្អ​ឥតខ្ចោះ ទាំង​ផ្នែក​បច្ចេកវិទ្យា គុណភាព និង​សុវត្ថិភាព គឺ​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ជិវិត​បែប​ទំនើប ហើយ​កាន់​តែ​ទាក់ទាញ​ទៀត​នោះ​គឺ​កា​ររចនា​ថាស​កង់​ប្រភេទ​ស្ព័រ អាលុយមីញ៉ូម ទំហំ ​១៨ ​អ៊ីញ ដែល​ធ្វើ​ឲ្យ​រថយន្ត​កាន់​តែ​រឹងមាំ ធន់ និង​មាន​ភាព​ស្រស់​ស្អាត ក្នុង​ការ​បើកបរ​លើ​គ្រប់​ស្ថានភាព​ផ្លូវ​។ ហើយ​ក៏​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ចុង​ក្រោយ​ដ៏​ល្អ​ឥត​ខ្ចោះ នៃ​ប្រព័ន្ធ​កម្សាន្ត DVD Touch Screen JBL ទំហំ ៨ អ៊ីញ ដែល​ធ្វើ​ឱ្យ​អ្នក​ធ្វើដំណើរ​ក្នុង​រថយន្ត​បាន​កម្សាន្ត​សប្បាយ​នៅ​ពេល​ធ្វើ​ដំណើរ​ផង​ដែរ​។

រថយន្ត​តូយ៉ូតា Camry ស៊េរី​ថ្មី ឆ្នាំ ​២០១៩ មាន​លក្ខណ​ពិសេសៗ​ជា​ច្រើន​រួម​ផ្សំ​នឹង​ប្រណីតភាព ភាព​ទាន់​សម័យ ធ្វើ​ឲ្យ​រថយន្ត​នេះ​កាន់​តែ​មាន​ភាព​ទាក់ទាញ​ទ្វេ​ឡើង ដែល​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ដែល​ប្រាថ្នា​ចង់​បាន​រថយន្ត​ដែល​ពោរពេញ​ដោយ​ភាព​ឥតខ្ចោះ​។

អតិថិជន​អាច​ទាក់ទង​ក្រុមហ៊ុន​តូយ៉ូតា​កម្ពុជា​បាន​តាមរយៈ​គេហទំព័រ ​ឬ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន ឬ​ក៏​ទៅ​កាន់​អគារ​តាំង​បង្ហាញ​រថយន្ត​តូយ៉ូតា​នៅ​តាម​បណ្តាយ​មហាវិថី​សហព័ន្ធរុស្ស៊ី ផ្លូវ​ព្រះ​វិថី​មុនីវង្ស ផ្លូវ​ឆេកូស្លូវ៉ាគី និង​ផ្លូវ​ជាសុផារ៉ា​៕​

អត្ថបទគួរចាប់អារម្មណ៍