The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រថយន្ត ALL- NEW NISSAN TERRA ដ៏ទំនើប

រថយន្ត ALL- NEW NISSAN TERRA ដ៏ទំនើប

Content image - Phnom Penh Post

រថយន្ត ALL- NEW NISSAN TERRA ដ៏ទំនើប

ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty.Ltd ("TCMC") គឺជា​ក្រុមហ៊ុន​ចែកចាយ​រថយន្ត​នីសាន់​ផ្តាច់មុខ​តែមួយគត់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំមក​នូវ​រថយន្ត All-New Nissan TERRA ស៊េរី​ថ្មី ដែល​ផលិត​នៅ​មជ្ឈមណ្ឌល​ផលិតកម្ម​របស់​ក្រុមហ៊ុន Nissan ក្នុង​ប្រទេស​ថៃ​សម្រាប់​ទីផ្សារ​អាស៊ីអាគ្នេយ៍​ដែល​វា​ជា​រថយន្ត​បំពាក់​ដោយ​ម៉ាស៊ីន​ដែល​មាន​កម្លាំង​ខ្លាំង​មាន​ទំហំ​ធំ​ទូលាយ មាន​ផាសុកភាព និង​បច្ចេកវិទ្យា​ខ្ពស់​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​ទាំងអស់​អាច​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទីកន្លែង​ប្រកប​ដោយ​ទំនុកចិត្ត​ខ្ពស់​បំផុត​។

រថយន្ត All-New Nissan TERRA ប្រភេទ SUV ៧ កៅអី​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ឈរលើ​កេរដំណែល​ជាង​ ៦០ ​ឆ្នាំ​នៃ​រថយន្ត​ម៉ាក SUV របស់ Nissan ដែល​មាន​ដូចជា​រថយន្ត​ម៉ូដែល Nissan Patrol, Nissan Safari, Nissan Terrrano និង Nissan Xterra ។

រថយន្ត All-New Nissan TERRA នេះ​ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​បំផ្លាស់ទី​ឆ្លាតវៃ​របស់ Nissan (Nissan Intelligent Mobility) ចុងក្រោយ ដែល​ផ្តោត​ទៅ​លើ​ការមើល​ស្ថានភាព​ជុំវិញ​រថយន្ត​ជាមួយ​នឹង​ប្រព័ន្ធ​តាមដាន​ទិដ្ឋភាព​ជុំវិញ​វៃឆ្លាត (i-AVM) ដែល​ជា​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត និង​ប្រព័ន្ធ​ចាប់​វត្ថុ​កំពុង​មាន​ចលនា (MOD)​។

គោលដៅ​នៃ​ការបំពាក់​ប្រព័ន្ធ​បំផ្លាស់ទី​ឆ្លាតវៃ (Nissan Intelligent Mobility) របស់ Nissan នេះ គឺ​ដើម្បី​ធ្វើឲ្យ​អតិថិជន​របស់ Nissan កាន់តែ​មាន​ទំនុកចិត្ត និង​រីករាយ​ជាមួយ​បច្ចេកវិទ្យា​នេះ​។ បច្ចេកវិទ្យា​ សុវត្ថិភាព​បំពាក់​ក្នុង​របស់​រថយន្ត All-New Nissan TERRA ស៊េរី​ថ្មី​នេះ​រួមមាន​៖

១) ប្រព័ន្ធ​តាមដាន​ទិដ្ឋភាព​ជុំវិញ​វៃឆ្លាត (i-AVM) បំពាក់​ដោយ​កាមេរ៉ា​ចំនួន​ ៤ ដែល​ចាប់​បាន​រូបភាព ៣៦០ ​ដឺក្រេ​ជុំវិញ​រថយន្ត សម្រួល​ដល់​ការចត​នៅ​កន្លែង​ចង្អៀត ឬ​ការបើកបរ​លើ​ផ្លូវ​លំបាក​។

ការបំពាក់​កាមេរ៉ា​ពី​មុខ​ពីក្រោយ និង​ចំហៀង​នេះ​គឺ​ពិតជា​អស្ចារ្យ​ខ្លាំងណាស់ ដែល​ធ្វើ​ឱ្យ​យើង​អាច​មើល​ឃើញ​រូបភាព​បាន ៣៦០​ ​ដឺក្រេ​គឺ​មើលឃើញ​ទិដ្ឋភាព​ជុំវិញ​រថយន្ត​ទាំង​មូល​នៅពេល​យើង​កំពុង​អង្គុយ​នៅក្នុង​រថយន្ត​របស់​យើង​។

២) ប្រព័ន្ធ​ដ៏អស្ចារ្យ​មួយ​ទៀត​ដែល​បំពាក់​ក្នុង​រថយន្ត TERRA នេះ​គឺ​ប្រព័ន្ធ​ចាប់​វត្ថុ​កំពុង​មាន​ចលនា (MOD) ក៏​ប្រើ​កាមេរ៉ា​ចំនួន​បួន​ផង​ដែរ​ដើម្បី​ចាប់​រូបភាព​វត្ថុ​ដែល​កំពុង​មាន​ចលនា​នៅ​ជុំវិញ​រថយន្ត ជាពិសេស​នៅពេល​ចត​វា​នឹង​បញ្ចេញ​សញ្ញា​ឲ្យ​យើង​ដឹង​នៅពេល​វា​ចាប់​បាន​វត្ថុ​ដែល​មាន​ចលនា​នៅ​ជិត​រថយន្ត​របស់​យើង ដែល​ធ្វើឲ្យ​អ្នកបើកបរ និង​អ្នកដំណើរ​កាន់តែ​មាន​ទំនុកចិត្ត​ខ្ពស់​អំពី​សុវត្ថិភាព​របស់​ពួកគេ​។

អតិថិជន​អាច​ទៅ​ទស្សនា​ និង​បើកបរ​សាកល្បង​រថយន្ត All-New Nissan TERRA បាន​ដែល​មាន​ច្រើន​ពណ៌ ដូចជា​ពណ៌​មាស ក្រហម ខៀវ ប្រផេះ ស និង​ពណ៌​ប្រាក់​ជាដើម នៅឯ​បន្ទប់​តាំង​បង្ហាញ​របស់ Nissan៕

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​រថយន្ត Nissan គ្រប់​ម៉ូដែល​នៅក្នុង​ប្រទេស​កម្ពុជា​លោក​អ្នក​អាច​ចូល​ទៅកាន់​គេហទំព័រ​របស់​ក្រុមហ៊ុន​នីសាន់ www.nissan.com.kh ឬ​តាមដាន​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន Nissan fb.com/CambodiaNissan/៕

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។