The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រថយន្ត Bisu T5 លេចធ្លោ​លើស​គូប្រជែង​របស់​ខ្លួន

រថយន្ត Bisu T5 លេចធ្លោ​លើស​គូប្រជែង​របស់​ខ្លួន

Content image - Phnom Penh Post

រថយន្ត Bisu T5 លេចធ្លោ​លើស​គូប្រជែង​របស់​ខ្លួន

រថយន្ត​ម៉ូដែល SUV ៧ ​កៅអី​ជា​ម៉ាក​ផ្ទាល់​របស់​ពួកគេ​ដែល​បាន​ហក់​ចូលក្នុង​ទីផ្សារ ហើយ​ខណៈ​ដែល​ទីផ្សារ​កាន់តែ​រីកចម្រើន តម្រូវការ​របស់​អតិថិជន​ចំពោះ​រថយន្ត​ម៉ូដែល​នេះ​ក៏​កាន់តែ​កើនឡើង​ផង​ដែរ​។

អតិថិជន​តែងតែ​គិត​ថា តើ​ជម្រើស​រថយន្ត​មួយ​ណា​ដែល​ធ្វើឱ្យ​មាន​តុល្យភាព​ពិតប្រាកដ​សម្រាប់​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​? ដូច្នេះ​ហើយ​ជាមួយ​ការចូល​មក​ក្នុង​ទីផ្សារ​រថយន្ត Bisu T5 បាន​ក្លាយ​ទៅជា​ជម្រើស​រថយន្ត SUV ៧ ​កៅអី​ដ៏ពេញនិយម​បំផុត​សម្រាប់​អតិថិជន​គ្រប់រូប​។

ចំពោះ​ល្បឿន​ជាក់លាក់​រថយន្ត T5 ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន turbocharged 1.5T ជាមួយ​កម្លាំង អតិបរមា 110kW (150Ps) / 5500rpm និង​កម្លាំង​បង្វិល​អតិបរមា 215Nm / 2000-4000rpm ជាមួយ​ប្រអប់​លេខ​ដៃ 6MT និង​ប្រអប់លេខ​អូតូ 8AT ។

ប្រអប់​លេខ​អូតូ 8AT ​ផ្តល់​នូវ​ភាពជឿជាក់​ខ្ពស់ និង​ងាយ​បត់បែន ហើយ​បាន​ឈ្នះ​ពានរង្វាន់ National Science and Technology Progress ចំពោះ​គុណភាព​ដ៏ល្អ​ឥតខ្ចោះ សន្សំសំចៃ​ប្រេងឥន្ធនៈ​មាន​ផាសុកភាព និង​ប្រសិទ្ធភាព​នៃ​ការបើកបរ​ខ្ពស់​បំផុត​។

មិន​ថា​លោកអ្នក​ធ្វើដំណើរ​ទៅ​កាន់​ទីកន្លែង​ណា​ទោះ​ជិត​ ឬ​ឆ្ងាយ​រថយន្ត T5 នេះ​នឹង​មិន​ធ្វើឲ្យ​លោកអ្នក​ខកចិត្ត​ឡើយ​។ តួ​រថយន្ត​ត្រូវ​បាន​រចនា​ឡើង​ប្រកប​ដោយ​ភាពទាន់សម័យ លម្អ​ដោយ​ចង្កៀង​មុខ​ដ៏ស្រស់ស្អាត​ធ្វើឱ្យ​រថយន្ត T5 នេះ​កាន់តែ​លេចធ្លោ​លើស​គូប្រជែង​របស់​ខ្លួន​។

លក្ខណពិសេស​ផ្នែក​ខាង​មុខ​គឺ​អេក្រង់​ពណ៌​ខ្មៅ​ភ្លឺ​ច្បាស់​ដ៏ស្រស់ស្អាត​។ រំលេច​ដោយ​ចង្កៀង​មុខ​ដ៏ប្រណីត​ដែល​បង្ហាញ​អំពី​ទំនុកចិត្ត​ដល់​ការបើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​។ ចង្កៀង​ខាង​ក្រោយ​ស្រស់ស្អាត​អម​ដោយ​យ៉ាន់ស្ព័រ​ពិសេស​ដែល​បាន​បន្ថែម​ភាពទាក់ទាញ​កាន់តែ​ខ្លាំង​ដល់​រថយន្ត​ដ៏ទំនើប​នេះ​។

រថយន្ដ T5 គឺ​មាន​បំពាក់​ដោយ​លក្ខណពិសេសៗ​ជាច្រើន​ទៀត​ដូចជា​ការបញ្ឆេះ​មិន​បាច់​ប្រើ​សោ​មាន​ប្រព័ន្ធ​ពិនិត្យ​សម្ពាធ​កង់ អេក្រង់​ទំហំ​ ៨ អ៊ិញ កញ្ចក់​អាច​បត់​បាន​ប្រព័ន្ធ​គ្រប់គ្រង​ល្បឿន ទ្វារក្រោយ​មាន​មុខងារ​អេឡិចត្រូនិក កៅអី​ស្បែក រន្ធ​បញ្ចេញ​ខ្យល់​ម៉ាស៊ីនត្រជាក់​ទាំង​ខាងឆ្វេង និង​ខាងស្តាំ កាមេរ៉ា​ក្រោយ កាមេរ៉ា​មុខ​ដែល​អាច​មើល​បាន​ ៣៦០ ​ដឺក្រេ​។

នៅពេល​និយាយ​អំពី​កត្តា​សុវត្ថិភាព រថយន្ត T5 បំពាក់​ដោយ​ប្រព័ន្ធ​រក្សា​ស្ថិរភាព​រាងកាយ​ជំនាន់​ទី​ ៩ របស់ Bosch ESP ប្រព័ន្ធ​មើល​ការចត​បាន​ទិដ្ឋភាព​ 360 ដឺក្រេ​មាន​ប្រព័ន្ធ​ព្រមាន​ពេល​បើកបរ​ចេញ​ពី​គន្លង​មាន​ពោង​សុវត្ថិភាព​ចំនួន​ ៨ រួម​នឹង​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​សកម្ម​ចំនួន​ ២៥ ​ផ្សេង​ទៀត​។

ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការបើកបរ​ដែល​មាន​ស្ថិរភាព គ្រឿងបន្លាស់​ដែល​ត្រូវបាន​ប្រើប្រាស់​ជាមួយ​រថយន្ត T5 គឺ​ត្រូវ​បាន​ផ្គត់ផ្គង់​ឲ្យ​ដោយ​ក្រុមហ៊ុន​អន្តរជាតិ​ល្បីៗ​ដូចជា​ក្រុមហ៊ុន Bosch របស់​អាល្លឺម៉ង់ ក្រុមហ៊ុន Nethers នៅ​សហរដ្ឋអាមេរិក ក្រុមហ៊ុន Lear នៅ​សហរដ្ឋអាមេរិក និង​ក្រុមហ៊ុន Continental នៅ​អាល្លឺម៉ង់​។

ខ្សែចង្វាក់​ផលិតកម្ម​របស់​ខ្លួន​រហូត​ដល់​ ៩៥ ​ភាគរយ​គឺ​ត្រូវ​បាន​ផលិត​ដោយ​គ្រឿងយន្ត​ (​មនុស្ស​យន្ត​) ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​ក្នុង​កម្រិត​អតិបរមា​។ រថយន្ត T5 ផ្តល់​នូវ​ជំនឿ​ចិត្ត​ខ្ពស់​បំផុត​ដល់​អ្នក​ប្រើប្រាស់​ជាមួយ​នឹង​លក្ខណពិសេសៗ​ជាច្រើន​ធ្វើឲ្យ​ការធ្វើ​ដំណើរ​របស់​លោក​អ្នកមាន​សុវត្ថិភាព និង​ប្រកប​ដោយ​ផាសុកភាព​បំផុត​៕

អត្ថបទគួរចាប់អារម្មណ៍

  • អ៊ីរ៉ង់​រកឃើញ​អណ្តូងរ៉ែ​ថ្មី​មាន​ឧស្ម័ន​ ៥៣៨ ​ពាន់​លាន​ម៉ែត្រគុប

    ក្រុងតេអេរ៉ង់ៈ ប្រទេស​អ៊ីរ៉ង់​បាន​រកឃើញ​អណ្តូង​ឧស្ម័ន​មួយ​នៅ​ជិត​ឈូង​សមុទ្រ​ពែរ្ស៍ ដែល​មាន​កំណប់​ឧស្ម័ន​គ្រប់គ្រាន់​សម្រាប់​ការផ្គត់ផ្គង់​ដល់​ទីក្រុង​នេះ​រយៈពេល ១៦ ឆ្នាំ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អាទិត្យ​។

  • ប៉ូឡូញ និង​រុស្ស៊ី ​ឡើង​វគ្គ​បន្ត ខណៈ​អាល្លឺម៉ង់​ចាំ​អ៊ុត​សិន

    ក្រុង​ប៉ារីស៖ ជម្រើស​ជាតិ​ប៉ូឡូញ​ និង​រុស្ស៊ី​បាន​កក់​កៅអី​របស់​​​ខ្លួន​នៃ​​​ព្រឹត្តិការណ៍​ Euro ​២០២០ ក្រោយ​ពី​​ក្រុម​ប៉ូឡូញ​បាន​ឈ្នះ​​ជម្រើស​ជាតិ​ម៉ាសេដ្វាន​ខាង​ជើង​ ហើយ​ក្រុម​រុស្ស៊ី​បាន​ឈ្នះ​ជម្រើស​ជាតិ​​ស៊ីប​ ​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ និង​ហូឡង់​

  • អ៊ីមរ៉ាន ខាន់​ ធ្វើ​ទស្សនកិច្ច​​​នៅ​​អ៊ីរ៉ង់​ ខណៈ​​ភាព​តានតឹង​កើន​ឡើង​នៅ​ឈូង​សមុទ្រ​

    ក្រុង​តេអេរ៉ង់៖ ​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក​ អ៊ីមរ៉ាន ខាន់ ​បាន​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស ​អ៊ីរ៉ង់ ​កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​មាន​ការ​ស្នើសុំ​មួយ​ចេញ​ពី​អាមេរិក ​និង​អារ៉ាប៊ី សាអ៊ូឌីត​ ដើម្បី​ឲ្យ​លោក​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ឈូង​សមុទ្រ​មាន​ជម្លោះ​។​

  • ធនាគារ​កណ្តាល​សិង្ហបុរី​ បន្ធូរ​គោលនយោបាយ​រូបិយវត្ថុ

    ក្រុងសិង្ហបុរីៈ ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃ​ចន្ទ​បាន​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយវត្ថុ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ៣ ​ឆ្នាំ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​បញ្ចេញ​ឥទ្ធិពល ស្រប​ពេល​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការនាំចេញ​មួយ​នេះ​បាន​គេច​ផុតពី​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​ ៣​។