The Phnom Penh Post Search

Search form

រថយន្ត BMW ម៉ូដែល X5 ស៊េរី 35i និង 30d ជា​រថយន្ត​ដ៏ប្រណីត​សម្រាប់​ភាពជោគជ័យ

Content image - Phnom Penh Post

រថយន្ត BMW ម៉ូដែល X5 ស៊េរី 35i និង 30d ជា​រថយន្ត​ដ៏ប្រណីត​សម្រាប់​ភាពជោគជ័យ

រថយន្ត BMW ម៉ូដែល X5 បាន​ក្លាយ​ជា​ផ្នែក​មួយ​ដ៏សំខាន់​បំផុត​នៃ​រថយន្ត​ស៊េរី BMW​ ​អស់​រយៈពេល​ជិត​ ២០ ​ឆ្នាំ​មក​ហើយ​ និង​ទទួល​បាន​ភាពជោគជ័យ​យ៉ាង​ខ្លាំង​នៅក្នុង​ការវិវឌ្ឍ​ម៉ូដែល​​រថយន្ត​របស់​ខ្លួន​។

រថយន្ត​ស៊េរី X5 នេះ​ជា​រថយន្ត​ដ៏មាន​សក្តានុពល​ជាមួយ​នឹង​ការរចនា​ដ៏ប្រណីត​ដែល​ធ្វើ​អោយ​រថយន្ត​នេះ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​​រថយន្ត​ដ៏ល្បីល្បាញ​របស់​ក្រុមហ៊ុន​។ គោលបំណង​ដែល​ក្រុមហ៊ុន​ BMW បង្កើត​រថយន្ត​ស៊េរី (Sports Activity Vehicle) គឺ​ដើម្បី​​ផ្ដល់​ភាពងាយស្រួល និង​ភាព​រីករាយ​ដល់​អ្នកបើកបរ​រថយន្ត​ស៊េរី X5 ដ៏ទំនើប​នេះ​។

រថយន្ត​ម៉ូដែល X5 ស៊េរី 35i និង 30d មាន​លក់​នៅ​ក្រុមហ៊ុន​ Prestige Auto ដែល​ជា​ក្រុមហ៊ុន​របស់ HGB Group នាំចូល​​ផ្ដាច់មុខ​រថយន្ត BMW នេះ​មក​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​រថយន្ត​ BMW ម៉ូដែល X5 ជា​រថយន្ត​ដ៏អស្ទារ្យ​សម្រាប់​អតិថិជន​គ្រប់រូប​​ពីព្រោះ​វា​ជា​ម៉ូដែល​ដ៏ទំនើប និង​មាន​លក្ខណពិសេស​បំផុត​ទាំង​ផ្នែក​ខាងក្រៅ និង​ខាងក្នុង​គឺ​ត្រូវ​បាន​រចនា​ឡើង​ប្រកប​ដោយ​ប្រណីតភាព​ខ្ពស់​បំផុត​។

ផ្ទៃ​ខាងក្នុង​ធំ​ទូលាយ រចនា​ឡើង​ដ៏ប្រណីត​ជាមួយ​នឹង​កៅអី​​អង្គុយ​មាន​ផាសុកភាព​ងាយស្រួល​ក្នុង​ការបញ្ជា​រថយន្ត​បាន​គ្រប់​កាលៈទេសៈ​។ ផ្ទៃ​ខាងក្នុង​ត្រូវ​បាន​រចនា​ឡើង​ពី​សម្ភារ​ដែល​មាន​គុណភាព និង​ភាព​ច្នៃប្រឌិត​ខ្ពស់​ដែល​ផ្តល់​ភាពងាយស្រួល និង​បទពិសោធ​ដ៏ល្អ​ឥតខ្ចោះ​ដល់​អ្នកបើកបរ​។

Content image - Phnom Penh Post

ក្នុង​នាម​ជា​រថយន្ត​ប្រភេទ (Sports Activity Vehicle) ​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​លំដាប់​ពិភពលោក រថយន្ត​ BMW X5 ត្រូវ​បាន​អភិវឌ្ឍ​ឥតឈប់ឈរ​ ខណៈ​ការប្រកួត​ប្រជែង​​កាន់តែ​មាន​ច្រើន​ឡើងៗ​។

ដើម្បី​ទទួល​ជោគជ័យ​កាន់តែ​ខ្លាំង​ទើប​ក្រុមហ៊ុន​រចនា​ផ្ទៃ​ខាង​​ក្នុង​រថយន្ត BMW X5 កាន់តែ​មាន​ភាព​ធំ​ទូលាយ អាច​បត់បែន​​បាន​គ្រប់​កាលៈទេសៈ ងាយស្រួល​ក្នុង​ការបើកបរ និង​បំពាក់​បរិក្ខារ​ដែល​មាន​ប្រសិទ្ធភាព និង​ភាព​ច្នៃប្រឌិត​ខ្ពស់​បំផុត​នៅក្នុង​រថយន្ត​ជំនាន់​ទី​ ៣ ​របស់​ខ្លួន​។

រថយន្ត BMW X5 នេះ​បំពេញ​តម្រូវការ​ជាក់ស្ដែង និង​តម្រូវការ​ផ្សេងៗ​តាម​ការចង់​បាន​របស់​អតិថិជន និង​ម្ចាស់​យានយន្ត​គ្រប់រូប​នៅ​កម្ពុជា​។ ជាទូទៅ​រថយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​​បាន​គេ​ប្រើប្រាស់​សម្រាប់​មុខងារ​ច្រើន​យ៉ាង ពេល​ខ្លះ​ប្រើប្រាស់​សម្រាប់​ប្រកប​អាជីវកម្ម ពេល​ខ្លះ​សម្រាប់​ដំណើរ​កម្សាន្ត​ពេលខ្លះ​​សម្រាប់​ការងារ​ប្រចាំ​ថ្ងៃ​ដូច្នេះ​ហើយ​មុខងារ​ទាំង​នោះ​គឺ​ផ្លាស់ប្តូរ​ទៅ​តាម​ការប្រើប្រាស់​របស់​អតិថិជន​នីមួយៗ​។

រថយន្ត​នៅ​កម្ពុជា​ពេល​ខ្លះ​ត្រូវ​បើកបរ​លើ​ផ្លូវ​ជាតិ​រលោង​ស្អាត ពេល​ខ្លះ​ត្រូវ​បើកបរ​លើ​ផ្លូវ​រដិបរដុប​ផ្លូវ​ដីហុយ ផ្លូវ​លំបាកៗ ដូច្នេះ​​តម្រូវ​ឲ្យ​មាន​រថយន្ត​ដែល​មាន​សមត្ថភាព​ខ្ពស់ (4X4) ដែល​អាច​ចរាចរ​បាន​នៅ​គ្រប់​សណ្ឋាន​ផ្លូវ​នៅក្នុង​ប្រទេស​កម្ពុជា​។ រថយន្ត​នៅ​កម្ពុជា​ចាំបាច់​ត្រូវ​មាន​ភាពរឹងមាំ​មាន​សុវត្ថិភាព និង​មាន​ផាសុកភាព​ខ្ពស់​។

Content image - Phnom Penh Post

ចំពោះ​ការវិវឌ្ឍ​រថយន្ត BMW X5 នេះ​ក្រុមហ៊ុន BMW មាន​ការប្តេជ្ញាចិត្ត​ខ្ពស់​បំផុត​ក្នុង​ការរចនា​រថយន្ត​នេះ​ឡើង​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្រេងឥន្ធនៈ និង​ការបំភាយ​ឧស្ម័ន​ពុល​តាមរយៈ​ការកាត់បន្ថយ​ទម្ងន់ មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង មិន​ចាញ់​សម្ពាធ​ខ្យល់ បច្ចេកវិទ្យា​ម៉ាស៊ីន​ថ្មី​ហើយ​មាន​ចង្កឹះ​លេខ​អូតូ​ ៨ ​លេខ​រួម​ជាមួយ​បច្ចេកវិទ្យា BMW Efficient Dynamics ដែល​មាន​មុខងារ​ឈប់​និង​បញ្ឆេះ​ដោយ​ស្វ័យប្រវត្តិ​ និង​មុខងារ ECO PRO រួមបញ្ចូល​បច្ចេកវិទ្យា​ជំនួយ​ពេល​បើកបរ (Proactive Driving Assistant) ។

ជាមួយ​នឹង​ចង្កឹះ​លេខ​អូតូ ៨ លេខ បាន​ជំរុញ​ឲ្យ​រថយន្ត​កាន់តែ​មាន​​សម្ទុះ​លឿន បង្កើន​នូវ​ប្រសិទ្ធភាព​ម៉ាស៊ីន ធ្វើឲ្យ​អ្នកបើកបរ​មាន​ផាសុកភាព និង​ទទួល​នូវ​អារម្មណ៍​រីករាយ​ជាមួយ​នឹង​ជម្រើស​ច្រើន​បែប​នៅក្នុង​ការគ្រប់គ្រង​ការបញ្ជា​រថយន្ត​។ មុខងារ ECO PRO របស់ BMW ក៏​អាច​ឲ្យ​ម៉ាស៊ីន​នៅ​រក្សា​ល្បឿន​ចន្លោះ​ពី 50 ទៅ​ 100 គ.ម/ម៉ ដោយសារ​រថយន្ត BMW X5 មាន​បំពាក់​នូវ​ម៉ាស៊ីន​ភ្លោះ​ដែល​មាន​កម្លាំង​ខ្លាំង​ជាមួយ​នឹង​ការបើកបរ​ប្រកប​ដោយ​សុវត្ថិភាព​។

ជាមួយ​លក្ខណ​ពិសេស​នៃ​ការបើកបរ​សន្សំសំចៃ​ប្រេង ក្រុមហ៊ុន BMW ក៏​បាន​បង្កើត​រថយន្ត BMW X5 ដែល​មាន​ទម្ងន់​ស្រាល និង​សម្ទុះ​ខ្លាំង​។ ចំណែកឯ​គ្រោង​រថយន្ត​វិញ​​ផលិត​ឡើង​ពី​ដែកថែប​ពិសេស ស្រោប​ដោយ​បន្ទះ​អាលុយមីញ៉ូម​​ដែល​ធ្វើឲ្យ​តួ​រថយន្ត​កាន់តែ​មាន​ភាពលេចធ្លោ និង​រឹងមាំ​បំផុត​។

ការវិវឌ្ឍ​នៃ​រថយន្ត BMW X5 នេះ​មិនមែន​មាន​ន័យ​ថា​ក្រុមហ៊ុន​ BMW បាន​បំភ្លេច​ការ​រចនា​រថយន្ត​បែប​ស្ព័រ​នោះទេ​។ ប៉ុន្តែ​រថយន្ត BMW X5 ស៊េរី​ថ្មី​នេះ​គឺជា​ការបង្កើត​ឡើង​ដើម្បី​បន្ថែម​នូវ​ទំនុកចិត្ត​ចំពោះ​ការបើកបរ​លើ​ដងផ្លូវ​រួម​ជាមួយ​នឹង​ការរចនា​ជា​ទ្រង់ទ្រាយ​រថយន្ត​បែប​ស្ព័រ​ដែល​មាន​ភាព​ប្រណីត​ និង​សមត្ថភាព​ខ្ពស់​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​។

Content image - Phnom Penh Post

រថយន្ត BMW X5 នេះ​គឺ​ល្អ​ឥតខ្ចោះ​មាន​ការកែសម្រួល​ទៅលើ​ប្រព័ន្ធ​វិល​កង់ ឲ្យ​កាន់តែ​មាន​លំនឹង​ក្នុង​ការបើកបរ​។ សម្រាប់​អ្នកបើកបរ ដើម្បី​ឲ្យ​កាន់​តែមាន​ភាពជឿជាក់​ក្នុង​ការប្រើប្រាស់​ថែម​ទៀត​នោះ BMW ក៏​បាន​បំពាក់​ប្រព័ន្ធ​បើកបរ (Driving Mode) ក្នុង​នោះ​រួមមាន Eco Pro Mode Comfort Mode និង Sport Mode ដែល​ប្រព័ន្ធ​ទាំង​ ៣ ​នេះ​អាច​ជួយ​សម្រួល​ក្នុង​ការបើកបរ​លើ​គ្រប់​សណ្ឋាន​ផ្លូវ​ក្នុង​ប្រទេស​កម្ពុជា​។

ពេល​និយាយ​អំពី​ប្រភេទ​បូម ម្ចាស់​រថយន្ត​មាន​ ២ ​ជម្រើស​។

ជម្រើស​ទី​ ១ គឺ​ប្រភេទ​បូម Dynamic Adaptive Suspension វា​អាច​ឲ្យ​អ្នកបើកបរ​បត់បែន​បែប​ស្ព័រ​រួម​ជាមួយ​បច្ចេកវិទ្យា​ថ្មី​ដែល​បន្ថែម​នូវ​ស្ថិរភាព និង​សមត្ថភាព​រថយន្ត​កាន់តែ​ល្អ​។ ​ជម្រើស​ទី​ ២ ​គឺ Professional Adaptive Suspension វា​ជួយ​បង្កើន​ថាមពល​រថយន្ត ផាសុកភាព និង​ភាព​រីករាយ​ដល់​អ្នកបើកបរ​ទោះបី​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ផ្លូវ​បែប​ណា​ក៏ដោយ​។ គ្រប់​ម៉ូដែល​រថយន្ត BMW X5 បំពាក់​ដោយ​ចង្កូត​អេឡិចត្រូនិក​ជា​ស្តង់ដា​។

សម្ទុះ​កម្លាំង​ម៉ាស៊ីន​ពេល​បើកបរ​គឺ​ត្រូវ​បាន​បែងចែក​រវាង​កង់​មុខ និង​កង់​ក្រោយ​ហើយ​ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​សកម្ម​ដោយ​ប្រព័ន្ធ xDrive ទៅលើ​កង់​រថយន្ត​ទាំងអស់​។ ព័ត៌មាន​ទាក់ទង​នឹង​ល្បឿន​បើកបរ ល្បឿន​កង់ មុខងារ​ចង្កូត​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ xDrive គឺ​ដើម្បី​បង្ហាញ​ពី​គោលបំណង​របស់​អ្នកបើកបរ និង​ឥរិយាបថ​ពិតប្រាកដ​របស់​រថយន្ត​ដើម្បី​បែងចែក​កម្លាំង​ទៅតាម​ស្ថានភាព​ផ្លូវ​។

Content image - Phnom Penh Post

BMW ក៏​បាន​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​ជាច្រើន​ទៅលើ​រថយន្ត BMW X5 នេះ​ផងដែរ​ដើម្បី​ធានា​ឲ្យ​កាន់តែ​ច្បាស់​ថា ការបើកបរ​នៅ​ពេល​យប់​កាន់តែ​មាន​ភាពងាយស្រួល​ជាមួយ​នឹង​បច្ចេកវិទ្យា​សម្រាប់​ជំនួយ​អ្នកបើកបរ​ដើម្បី​បង្ការ​គ្រោះថ្នាក់​នៅ​តាម​ដង​ផ្លូវ​។

រថយន្ត BMW X5 ដ៏ថ្មី​សន្លាង​នេះ​នៅ​មាន​ចំណុច​ពិសេស​ជាច្រើន​ទៀត​ដែល​អត្ថបទ​នេះ​លើក​ឡើង​តែ​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ប៉ុណ្ណោះ​។ រថយន្ត BMW ប្រភេទ Sports Activity Vehicle គឺជា​រថយន្ត​ដែល​ទទួល​ជោគជ័យ​បំផុត​នៅក្នុង​ពិភពលោក ហើយ​រថយន្ត BMW X5 ដ៏ប្រណីត​នេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ធានាថា​ការបើកបរ​ប្រកប​ដោយ​ផាសុកភាព ភាពសប្បាយ​រីករាយ និង​មាន​សុវត្ថិភាព​ខ្ពស់​បំផុត​។

ដើម្បី​បើកបរ​សាកល្បង​រថយន្ត BMW X5 ស៊េរី​ថ្មី​សន្លាង​នេះ​លោក​អ្នក​អាច​ទាក់ទង​ក្រុមហ៊ុន​ Prestige Auto ​បាន​តាមរយៈ​ទូរស័ព្ទ​លេខ 078 90 90 90 / 078 777 399 ឬ ក៏​អាច​ទៅ​ទស្សនា​អគារ​តាំង​បង្ហាញ​រថយន្ត BMW ដោយផ្ទាល់​ដែល​មាន​អាសយដ្ឋាន​នៅ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី​ក្បែរ​ក្រសួងពាណិជ្ជកម្ម​៕

អត្ថបទគួរចាប់អារម្មណ៍