The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រថយន្ត Hyundai H-1 ស៊េរី​ថ្មី​ដ៏ទំនើប​ និង​ពោរពេញ​ដោយ​ថាមពល




រថយន្ត Hyundai H-1 ស៊េរី​ថ្មី​ដ៏ទំនើប​ និង​ពោរពេញ​ដោយ​ថាមពល

Content image - Phnom Penh Post

រថយន្ត Hyundai H-1 ស៊េរី​ថ្មី​ដ៏ទំនើប​ និង​ពោរពេញ​ដោយ​ថាមពល

រថយន្ត H-1 ដ៏ទំនើប​នេះ បន្ថែម​នូវ​ភាព​អស្ទារ្យ​ដ៏សម្បូរ៍បែប​សម្រាប់​លោកអ្នក​ជាមួយ​នឹង​ការរចនា​ដ៏ល្អឥតខ្ចោះ និង​ទាន់សម័យ​។

ការរចនា​ផ្នែក​ខាងមុខ​នៃ​រថយន្ត H-1 នេះ​មាន​ភាពទាក់ទាញ​បំពាក់​ដោយ​ចង្កៀង​មុខ​អំពូល LED ប្រកប​ដោយ​ភាព​ច្នៃប្រឌិត និង​ភ្លើង​កាត់​អ័ព្ទ​។ វា​មិន​ត្រឹមតែ​រចនា​ប្រកប​ដោយ​ភាព​ប្រណីត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ម៉ាស៊ីន​ក៏​ជា​ម៉ូដែល​ថ្មី​បំផុត​ផងដែរ ជា​ប្រភេទ​ម៉ាស៊ីន​ម៉ាស៊ូត 2.5 Liter កម្លាំង​អតិថបរិមា​ 170ps ហើយ​ជា​មធម្យ​ស៊ីប្រេង​ឥន្ធនៈ​អស់​ត្រឹមតែ ៨.៥ លីត្រ​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ​ផ្លូវ​ ១០០ ​គីឡូម៉ែត្រ​។

ជាមួយ​នឹង​ប្រវែង​ប្រមាណ​ ៥ ម៉ែត្រ អ្នកដំណើរ​ចំនួន​ ១២ ​នាក់​អាច​អង្គុយ​បាន​យ៉ាង​មាន​ផាសុកភាព ទ្វារ​ចំហៀង បើក​បាន​យ៉ាង​ងាយស្រួល សម្រាប់​អ្នកដំណើរ​ឡើង​ចុះ​។ យ៉ាន់ស្ព័រ​ទំហំ​ ១៦ អ៊ិញ​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការបើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​។

ចំពោះ​ផ្នែក​ខាងក្រោយ បំពាក់​ដោយ​អំពូល LED ដ៏ធំៗ​ជួយ​ធ្វើ​ឲ្យ​មើលឃើញ​រថយន្ត​នៅ​ខាងក្រោយ​យ៉ាងច្បាស់ ជាពិសេស​សម្រាប់​ការបើកបរ​ពេលយប់​។ ក្រៅពី​នេះ​វា​បំពាក់​ជាមួយ​កាមេរ៉ា​មើល​ក្រោយ និង​ប្រព័ន្ធ​ជំនួយ​ការចត​ដែល​អ្នកបើកបរ​អស់​បារម្ភ​អំពី​ការចត​រថយន្ត​របស់​ខ្លួន ដោយ​មិន​បារម្ភ​ការប៉ះទង្គិច ជាមួយ​រថយន្ត​ផ្សេងទៀត​ក្នុង​ទីកន្លែង​ចង្អៀត​។ លោកអ្នក​ក៏​អាច​ផ្ទុកទំនិញ​បាន​ច្រើន ជាពិសេស​ពេល​បត់​កៅអី​ជួរ​ក្រោយ​ទៅមុខ​។

ផ្ទៃ​ខាងក្នុង​នៃ​រថយន្ត H-1 គឺមាន​មុខងារ​គួរឱ្យ​ចាប់​អារម្មណ៍​ជាច្រើន ហើយ​រឿង​ដំបូង​ដែល​ទាក់ទាញ​ភ្នែក​របស់​យើង​បំផុត​នោះ​គឺ​ពណ៌​ត្នោត​ខ្ចី​និង​ពណ៌​ខ្មៅ​ដ៏​ស្រស់ស្អាត ផលិត​ពី​ស្បែក​គុណភាព​ខ្ពស់​ផ្តល់​ឱ្យ​យើង​នូវ​អារម្មណ៍​ដ៏ស្រស់ស្រាយ និង​មាន​ផាសុកភាព​។ បើក​លោកអ្នក​ត្រូវការ​រថយន្ត​ប្រភេទ minivan ដើម្បី​ដឹក​បុគ្គលិក ឬ​ភ្ញៀវ​វីអាយភី​ក៏​ដូចជា​សមាជិក​គ្រួសារ រថយន្ត H-1 គឺជា​រថយន្ត​នៃ​ជម្រើស​ដ៏ស័ក្តិសម​ឥត​ខ្ទោះ​សម្រាប់​លោកអ្នក​។

ដើម្បី​បង្កើន​សុវត្ថិភាព​ និង​ផាសុកភាព​ដល់​អ្នកបើកបរ​ក្នុង​ផ្លូវ​ឆ្ងាយ កៅអី​របស់​អ្នកបើកបរ​ត្រូវ​បាន​បំពាក់​ដោយ​មុខងារ​កម្តៅ និង​ត្រជាក់ ចង្កឹះ​លេខ​ ៥ លេខ​អូតូ និង​ម៉ាស៊ីនត្រជាក់​ស្វ័យប្រវត្តិ​។

H-1 Full option មាន​អេក្រង់​ផ្តល់ព័ត៌មាន​នៅ​ចំ​កណ្តាល ទំហំ​ធំ​ទូលាយ​បំពាក់​ដោយ​ពោង​សុវត្ថិភាព​សម្រាប់​អ្នកដំណើរ ហើយ​ផ្អែកលើ​ផែនការ​ថវិកា និង​តម្រូវការ​របស់លោក​អ្នក អ្នកពិគ្រោះ​យោបល់​ផ្នែក​លក់​របស់​យើង​នឹង​ផ្តល់​ប្រឹក្សា​ថា តើ​ម៉ូដែល​មួយណា​ដែល​សមស្រប​បំផុត​សម្រាប់​លោកអ្នក​?

ស្រមៃ​ថា លោកអ្នក​ និង​សមាជិក​គ្រួសារ​មានដំណើរ​កម្សាន្ត​ចុង​សប្តាហ៍​ទៅ​តំបន់​ជនបទ ដំបូល​កញ្ចក់​ចំនួន​ ២ ​និង​ទ្វារ​ចំហៀង​ដ៏ធំ​ទូលាយ និង​ធ្វើ​ឲ្យ​លោកអ្នក​រីករាយ​ជាមួយ​ខ្យល់អាកាស​បរិសុទ្ធ ស្តាប់​សំឡេង​ខ្យល់ និង​រីករាយ​ជាមួយ​ទេសភាព​ធម្មជាតិ​ដ៏ស្រស់ស្អាត​។ អ្វីដែល​ពិសេស​មួយទៀត​នោះ​គឺ​កៅអី​អ្នកដំណើរ​អាច​បង្វិល​បាន ដូច្នេះ​ហើយ​អ្នកដំណើរ​អាច​អង្គុយ​ទល់មុខ​គ្នា ធ្វើ​ឲ្យ​ការសន្ទនា​គ្នា​កាន់តែ​មាន​ភាពជិតស្និទ្ធ​។

រថយន្ត Hyundai H-1 មាន​តម្លៃ​សមរម្យ​ត្រូវ​បាន​ផលិត​ពី​រោងចក្រ​នៅ​ប្រទេស​កូរ៉េ​ដោយផ្ទាល់ ជាមួយ​នឹង​ការធានា​រយៈពេល ៣ ឆ្នាំ​ ឬ​ ១០ ​ម៉ឺន​គីឡូម៉ែត្រ​។ យើង​ជឿជាក់​ថា ជាមួយ​រថយន្ត H-1 លោកអ្នក​អាច​សន្សំ​ប្រាក់​បាន​ច្រើន​សម្រាប់​ការប្រើប្រាស់​រថយន្ត​រយៈពេល​វែង បើ​ធៀប​ទៅនឹង​រថយន្ត​ដែល​ប្រើ​រួច​ ឬ​រថយន្ត​ម៉ាក​ផ្សេង​៕

អត្ថបទគួរចាប់អារម្មណ៍