The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រថយន្ត Isuzu D-Max រូបរាង​បែប​ស្ព័រ​ដ៏ទាក់ទាញ

រថយន្ត Isuzu D-Max រូបរាង​បែប​ស្ព័រ​ដ៏ទាក់ទាញ

Content image - Phnom Penh Post

រថយន្ត Isuzu D-Max រូបរាង​បែប​ស្ព័រ​ដ៏ទាក់ទាញ

ក្រុមហ៊ុន Isuzu បាន​អភិវឌ្ឍ​រថយន្ដ​ភិកអាប់ D-Max របស់​ខ្លួន​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ ដោយ​រួមបញ្ចូល​រចនាប័ទ្ម​បែប​ស្ព័រ​ដ៏មាន​អានុភាព និង​គំនិត​ច្នៃប្រឌិត​ខ្ពស់

រថយន្ត D-Max ស៊េរី​ថ្មី​ដ៏ប្រណីត​នេះ​មាន​រូបរាង​ដ៏ស្រស់​សង្ហា​ជាមួយ​ការរចនា​ផ្នែក​ខាងមុខ​ដ៏ស្រស់ស្អាត បែប​ស្ព័រ យ៉ាន់ស្ព័រ​មាន​ទំហំ​ ១៨ ​អ៊ិញ ចង្កៀង​មុខ​ប្រភេទ Bi-LED ភ្ជាប់​ជាមួយ​អំពូល​បំភ្លឺ​ពេល​ថ្ងៃ (Daytime Running Lights)​។ ចំពោះ​ប្រសិទ្ធភាព​ប្រេងឥន្ធនៈ​គឺ​ស៊ីប្រេង​ត្រឹមតែ ៤,៧៩ លីត្រ ប៉ុណ្ណោះ​ក្នុង​ ១០០ ​គីឡូម៉ែត្រ​ជា​រថយន្ត​ដ៏ទំនើប​សម្រាប់​ការធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព និង ផាសុកភាព​។

ប្រព័ន្ធ​ជើង​ក្រោម i-GRIP ដ៏ទំនើប​ចុងក្រោយ​របស់​រថយន្ត Isuzu D-Max បង្ហាញ​ពី​គម្លាត​ដ៏ធំ​ពី​កង់​មុខ​ទៅ​កង់​ក្រោយ ដើម្បី​ធានា​ចំពោះ​ទម្ងន់​ផ្ទុក​អតិបរមា​ដែល​សមស្រប​ទៅនឹង​ទម្ងន់​រថយន្ត​។

រថយន្ត D-Max បំពាក់​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត Isuzu 1.9 Ddi VGS Turbo ជាមួយ​ប្រអប់​លេខ​អូតូ ៦ ​លេខ និង​កម្លាំង​បង្វិល​អតិបរមា ៣៥០ Nm / ១,៨០០ ទៅ ២,៦០០ ជុំ​/​នាទី​។

Content image - Phnom Penh Post

រថយន្ត D-Max ដ៏ប្រណីត​នេះ​មាន​រូបរាង​ដ៏ស្រស់​សង្ហា​មាន​ភាព​ធន់ រឹងមាំ បើកបរ​បាន​គ្រប់​កាលៈទេសៈ​ និង​គ្រប់​ស្ថានភាព​ផ្លូវ​។ អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ គឺ​កាប៊ីន​មាន​ទំហំ​ធំ​ទូលាយ កៅអី​ប្រណីត អង្គុយ​មាន​ផាសុកភាព និង​សុវត្ថិភាព​ខ្ពស់​ធ្វើឲ្យ​ការធ្វើដំណើរ​ពោរពេញ​ដោយ​ភាពរីករាយ​។

លើសពី​នេះ​ទៀត ម៉ូដែល 4WD ដ៏ពេញនិយម​របស់ Isuzu អាច​ធ្វើ​ដំណើរ​ទៅដល់​ស្ទើរ​គ្រប់​ទីកន្លែង​ដែលមាន​សមត្ថភាព​បើកបរ​លើផ្លូវ​បាន​គ្រប់​ស្ថានភាព​។ អរគុណ​ដល់​បច្ចេកវិទ្យា Terrain command ដែល​ធ្វើឲ្យ​ម៉ូដែល D-Max សមស្រប​បំផុត​សម្រាប់​ការធ្វើ​ដំណើរ​របស់​ក្រុមគ្រួសារ​លោកអ្នក​មិន​ថា​ក្នុង​ទីក្រុង ឬ​ជនបទ​ឡើយ​។

ចំពោះ​ប្រព័ន្ធ​សុវត្ថិភាព​របស់​រថយន្ត D-Max មានដូចជា​ប្រព័ន្ធ​ជំនួយ​នៅពេល​ឡើង​ចំណោត (HSA) ប្រព័ន្ធគ្រប់គ្រង​ល្បឿន​នៅពេល​ចុះចំណោត (HDC)​។ ប្រព័ន្ធ​បែងចែក​កម្លាំង​សម្ពាធ​ហ្វ្រាំង (EBD) ប្រព័ន្ធគ្រប់គ្រង​លំនឹង​រថយន្ត (ESC)​។ ប្រព័ន្ធគ្រប់គ្រង​ទំនាញ​រថយន្ត (TCS) ហើយ​ភ្ជាប់​ជាមួយ​កាមេរ៉ា​ខាងក្រោយ​ជាមួយ​បច្ចេកវិទ្យា Lane Guide សម្រួល​ពេល​បត់​ត្រឡប់ក្រោយ​។

ទន្ទឹម​នឹង​នេះដែរ រថយន្ត​ភិកអាប់​ដ៏ប្រណីត​នេះ​ក៏មាន​មុខងារ​សុវត្ថិភាព​ជាច្រើន​ទៀត ដូចជា​កៅអី​បែប Whiplash Protection Seat គ្រោង​ដែក​តួ​រថយន្ត​ប្រភេទ High Tensile Strength Steel ផលិត​ពី​ដែកថែប​ស្វិត​រឹងមាំ​សម្រាប់​ការពារ​ការប៉ះទង្គិច ហើយ​ដៃចង្កូត​អាច​កាច់​ឡើង​ចុះ​បាន​។

រថយន្ត D-Max ត្រូវបាន​រចនា​ឡើង​ប្រកប​ដោយ​​ភាព​ធន់​រឹងមាំ​ដែល​ជា​ស្តង់ដា​របស់ Isuzu ធ្វើឲ្យ​ម្ចាស់​រថយន្ត​ចំណាយ​តិច ជាពិសេស​ងាយស្រួល​ថែទាំ​។

ឡាកាមដែក និង​ច្រវាក់​ធ្វើឲ្យ​ចំណាយ​តិច​លើ​ការថែទាំ​រហូត​ដល់​មួយ​អាយុកាល​នៃ​ម៉ាស៊ីន​។ ​គ្រោង​ដែក​តួ​រថយន្ត​រចនា​ថ្មី កាន់តែ​រឹងមាំ និង​ការពារ​ច្រែះ​។ ប្រព័ន្ធ The Built-in Oil cooler នៅក្នុង​ស៊ីឡាំង​ជួយ​កាត់​បន្ថយ​សីតុណ្ហភាព​ប្រេង បន្ថែម​ភាពរអិល និង​កាត់​បន្ថយ​កម្តៅ​ម៉ាស៊ីន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​៕

អត្ថបទគួរចាប់អារម្មណ៍