The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រថយន្ត Isuzu MU-X ស៊េរី​ថ្មី​ថាមពល​ខ្លាំង និង​សន្សំសំចៃ​ប្រេង​ខ្ពស់

រថយន្ត Isuzu MU-X ស៊េរី​ថ្មី​ថាមពល​ខ្លាំង និង​សន្សំសំចៃ​ប្រេង​ខ្ពស់

Content image - Phnom Penh Post

រថយន្ត Isuzu MU-X ស៊េរី​ថ្មី​ថាមពល​ខ្លាំង និង​សន្សំសំចៃ​ប្រេង​ខ្ពស់

រថយន្ត Isuzu MU-X ស៊េរី​ថ្មី​ត្រូវ​បាន​រចនា​ឡើង​ប្រកប​ដោយ​ភាពលេច​ធ្លោ​នៅ​គ្រប់​ទិដ្ឋភាព​នៃ​តួ​រថយន្ត​ទាំងមូល​។ ម៉ូដែល​ដ៏ប្រណីត​នេះ​ត្រូវ​បាន​រចនា​ឡើង​ដែល​មាន​លក្ខណពិសេស​បែបស្ព័រ ប្រភេទ (SUV) ។

មិន​ថា​បើកបរ​លើ​ស្ថានភាព​ផ្លូវ​បែប​ណា រថយន្ត MU-X នេះ​ពោរពេញ​ដោយ​ថាមពល ពីព្រោះ​វា​បំពាក់​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត 3.0L Isuzu Ddi Super Commonrail ជាមួយ​កម្លាំង​បង្វិល​អតិបរមា ៣៨០ Nm និង​ប្រអប់លេខ​អូតូ ៥ ​លេខ ដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធភាព​គ្រប់​កម្រិត​ល្បឿន និង​ស៊ីប្រេង​តិច ជាពិសេស​បំពាក់​ដោយ​ច្ចេកវិទ្យា​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។

ប៉ាណា​ខាង​មុខ​ត្រូវបាន​រចនា​ឡើង​ជាមួយ​នឹង​រូបរាង​ថ្មី​បែប​ 3D ចំពោះ​ផ្នែក​ចំហៀង និង​ខាងក្រោយ​មាន ភាពប្រណីត​បែប​ស្ព័រ យ៉ាន់ស្ព័រ​ទំហំ​ ១៨ ​អ៊ិញ ដែល​ធ្វើ​ឲ្យ​រថយន្ត Isuzu MU-X មើល​ទៅ​កាន់តែ​មាន​ភាពទាក់ទាញ​ទ្វេ​ឡើង​។

ផ្ទៃ​ខាងក្នុង​នៃ​រថយន្ត MU-X ត្រូវ​បាន​រចនា​ឡើង​ប្រកប​ដោយ​ផាសុកភាព មាន​ទំហំ​ធំ​ទូលាយ​ដែល​បំពាក់​ដោយ​សម្ភារ​ដែល​មាន​គុណភាព​ខ្ពស់ ទំនើប​ទាក់ទាញ​គ្រប់​ក្រសែភ្នែក​។ ​ចំពោះ​កៅអី​គឺ​ត្រូវ​បាន​រចនា​ឡើង​តាមបែប ergonomics អង្គុយ​មាន​ផាសុកភាព​ល្អ​បំផុត​សម្រាប់​ការធ្វើ​ដំណើរ​ទៅ​គ្រប់​ទីកន្លែង​។

Content image - Phnom Penh Post

លើស​ពី​នេះ​ទៀត រថយន្ត MU-X ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​អូឌីយ៉ូ ​៨ ដែល​មាន​សំឡេង​នៅ​ព័ទ្ធជុំវិញ ដើម្បី​ធានា​ថា​គ្រប់គ្នា​ទទួល​បាន​ការកម្សាន្ត​ដ៏រីករាយ​។ អេក្រង់​ប្រព័ន្ធ​កម្សាន្ត touch screen ទំហំ​ ៨ ​អ៊ិញ​អាច​ភ្ជាប់​ជាមួយ USB ប៊្លូធូស និង Auxiliary Port (AUX) បាន​ថែម​ទៀតផង​។

កាប៊ីន​អ្នកបើកបរ និង​អ្នកដំណើរ​មាន​ទំហំ​ធំ​ទូលាយ ផ្តល់​ផាសុកភាព​ខ្ពស់​ដល់​ទាំង​អ្នកបើកបរ និង​អ្នកដំណើរ​។ កៅអី​ជួរ​ទី​ ២ ​សេរ៉េ​បាន ៦០:៤០ កៅអី​ជួរ​ទី​ ៣ សេរ៉េ​បាន ៥០:៥០ ដែល​ធ្វើឱ្យ​កៅអី​អ្នក​ដំណើរ​អាច​បត់​ចុះក្រោម​បាន​យ៉ាង​ងាយស្រួល​ធ្វើឲ្យ​មាន​កន្លែង​ដាក់​អីវ៉ាន់​បាន​កាន់តែ​ទូលាយ​ស្រប​តាម​ការចង់​បាន​របស់​អតិថិជន​។ លើស​ពី​នេះ​ទៀត​ក៏មាន​កន្លែង​ដាក់​សម្ភារ​ផ្ទាល់​ខ្លួន​បាន​ច្រើន​ផង​ដែរ​។

រថយន្ត MU-X ស៊េរី​ថ្មី​នេះ​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ ពីព្រោះ​វា​បំពាក់​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​ពិសេស​។ ប្រព័ន្ធ​សុវត្ថិភាព​ទាំងនោះ​មាន​ដូចជា ប្រព័ន្ធ​ជំនួយ​ពេល​ឡើង​ចំណោត (HSA) ប្រព័ន្ធ​គ្រប់គ្រង​ល្បឿន​នៅពេល​ចុះ​ចំណោត (HDC) ដែល​ធ្វើឲ្យ​អ្នក​បើកបរ​គ្រប់គ្រង​ល្បឿន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

លើស​ពីនេះ​ទៀត​ក៏​មាន​ប្រព័ន្ធ​ហ្វ្រាំង សុវត្ថិភាព (ABS) ប្រព័ន្ធ​បែងចែក​កម្លាំង​សម្ពាធ​ហ្វ្រាំង (EBD) ប្រព័ន្ធ​ហ្វ្រាំង​ជំនួយ (BA) ប្រព័ន្ធ​គ្រប់គ្រង​លំនឹង​រថយន្ត (ESC) និង​ប្រព័ន្ធគ្រប់គ្រង​ទំនាញ​រថយន្ត (TCS) ។

ម្យ៉ាងវិញទៀត​រថយន្ត​ដ៏ប្រណីត​នេះ​បំពាក់​ដោយ​ពោង​សុវត្ថិភាព និង​ខ្សែក្រវាត់​សុវត្ថិភាព​ដើម្បី​ធានា​នូវ​ទំនុកចិត្ត​ខ្ពស់​សម្រាប់​អ្នកដំណើរ​គ្រប់រូប​៕

អត្ថបទគួរចាប់អារម្មណ៍