The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រថយន្ត KENBO S7 ផ្តល់​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការបើកបរ

រថយន្ត KENBO S7 ផ្តល់​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការបើកបរ

Content image - Phnom Penh Post

រថយន្ត KENBO S7 ផ្តល់​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការបើកបរ

ទំនុកចិត្ត​ថ្មី​ជាមួយ​នឹង​រថយន្ត​ដ៏ប្រណីត S7 គឺជា​អ្វី​ដែល​លោកអ្នក​មិន​គួរ​មើលរំលង​នោះទេ​។ វា​គឺជា​ទំនុកចិត្ត​ដ៏ធំ​ដែល​រថយន្ត​មួយ​នេះ​ផ្តល់​ដល់​អ្នកប្រើប្រាស់​គ្រប់រូប ពីព្រោះ​លក្ខណពិសេស​នៃ​ប្រព័ន្ធ​សុវត្ថិភាព​ រូបរាង​ដ៏ស្រស់សង្ហា និង​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​។

លក្ខណពិសេស​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​នៃ​ម៉ូដែល​នេះ​គឺ​កញ្ចក់​បែប Panoramic ធំ​ទូលាយ​ដែល​ធ្វើឱ្យ​ការបើកបរ​មាន​មានភាពងាយស្រួល និង​អាច​មើលឃើញ​ច្បាស់ ជាពិសេស​សម្រាប់​អ្នក​ដែល​មិន​សូវ​មើលឃើញ​ច្បាស់​។

ខណៈ​ដែល​ផ្នែក​ខាង​មុខ​នៃ​រថយន្ត S7 នេះ​ត្រូវ​បាន​រចនា​ឡើង​ប្រកប​ដោយ​ភាពឥតខ្ចោះ​ហើយ​នោះ ផ្នែក​ខាងក្រោយ​វិញ​គឺ​កាន់តែ​អស្ទារ្យ​ថែម​ទៀត​។ ផ្ទៃ​ខាងក្នុង​មាន​ទំហំ​ធំទូលាយ​ផ្តល់​ផាសុកភាព​ខ្ពស់​បំផុត​ដល់​អ្នក​ដំណើរ​គ្រប់រូប​។

រថយន្ត S7 ដ៏ស្រស់សង្ហា​នេះ​បំពាក់​ដោយ​ម៉ាស៊ីន turbo 1.5L ប្រអប់លេខ ៨ លេខ​អូតូ​ជាមួយ​នឹង​កម្លាំង​បង្វិល​ជុំ​អតិបរមា 220N.m / 1800-4000rpm​។ រថយន្ត S7 ធានា​ថា​លោកអ្នក​កំពុង​ជិះ​រថយន្ត​មួយ​ដែល​មាន​គុណភាព​ខ្ពស់ ទំហំ​ធំ​ទូលាយ កម្លាំង​ខ្លាំង បច្ចេកវិទ្យា​សុវត្ថិភាព​ខ្ពស់ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ធ្វើដំណើរ​ប្រចាំថ្ងៃ​របស់​លោក​អ្នក​។

រថយន្ត S7 បំពាក់​ដោយ​អេក្រង់​ផ្តល់​ព័ត៌មាន​ស្រស់ស្អាត touch screen មាន​ទំហំ​ ៨ អ៊ិញ ងាយស្រួល ប្រើប្រាស់ មាន​មុខងារ​ច្រើន​យ៉ាង​ដូចជា​សម្រាប់​វិទ្យុ CDMP3, USB, Auxiliary inputs, Bluetooth និង GPS ជាដើម​។

នៅ​ខាងក្រោម​អេក្រង់​ដ៏ធំ​នេះ​គឺ​រន្ធ​បញ្ចេញ​ខ្យល់​ម៉ាស៊ីនត្រជាក់​ដែល​ស្ថិត​នៅ​ទីតាំង​ដ៏ល្អ​ងាយស្រួល​អាច​សេរ៉េ​តាម​ការចង់បាន​។ ហើយ​រន្ធ​បញ្ចេញ​ខ្យល់​ម៉ាស៊ីនត្រជាក់​ក៏​មាន​នៅ​ជួរ​ទី​ ២ ​ផង​ដែរ​។

ដៃចង្កូត​មាន​មុខងារ​ច្រើនយ៉ាង ហើយ​មុខងារ​មួយ​គឺ​ប៊ូតុង​បញ្ជា​ប្រព័ន្ធ​សំឡេង​។ ចំពោះ​តាប្លូ គឺ​រួមបញ្ចូល​ទាំង​ប្រព័ន្ធ​ផ្តល់ព័ត៌មាន​សំខាន់ៗ​ដូចជា​ឧបករណ៍​វាស់​ល្បឿន​ជាដើម​។ គំនិត​ច្នៃប្រឌិត​រួម​ជាមួយ​បច្ចេកវិទ្យា​ដ៏ទំនើប​ទាំងនេះ​បាន​ធ្វើឲ្យ​រថយន្ត S7 កាន់តែ​អស្ចារ្យ​ទ្វេ​ឡើង​។

កៅអី​អាច​សេរ៉េ​បាន​ដែល​វា​ត្រូវបាន​រចនា​ឡើង​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកដំណើរ​មិន​ថា លោកអ្នក​ធ្វើ​ដំណើរ​ក្នុង​ផ្លូវ​ឆ្ងាយ​ប៉ុនណា​ក៏​ការអង្គុយ​របស់​លោក​អ្នក​នៅតែ​មាន​ផាសុកភាព​ជានិច្ច​។ ជាពិសេស​លោកអ្នក​នឹង​មាន​អារម្មណ៍​ថា កាន់តែ​មាន​សុវត្ថិភាព​ដោយសា​តែ​តួ​រថយន្ត​មាន​ភាពរឹងមាំ និង​បំពាក់​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​៕

អត្ថបទគួរចាប់អារម្មណ៍