The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រថយន្ត Kia Carnival ប្រភេទ MPV ឥតខ្ចោះ​សម្រាប់​អ្នក​ស្រឡាញ់​រថយន្ត​លក្ខណៈ​គ្រួសារ

រថយន្ត Kia Carnival ប្រភេទ MPV ឥតខ្ចោះ​សម្រាប់​អ្នក​ស្រឡាញ់​រថយន្ត​លក្ខណៈ​គ្រួសារ

Content image - Phnom Penh Post

រថយន្ត Kia Carnival ប្រភេទ MPV ឥតខ្ចោះ​សម្រាប់​អ្នក​ស្រឡាញ់​រថយន្ត​លក្ខណៈ​គ្រួសារ

ការស្វែងរក​រថយន្ត​ដែល​មាន​គុណភាព​ខ្ពស់​ស្រប​តាម​ការចង់បាន​របស់​អ្នកប្រើប្រាស់​វា​តែងតែ​ជា​ចំណោទ​មួយ ដែល​ចោទឡើង ប្រសិន​បើ​លោកអ្នក​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​ស្វែងរក​រថយន្ត​ល្អឥតខ្ចោះ​តាម​ការចង់​បាន​របស់​ខ្លួន​នោះ​រថយន្ត Kia Carnival គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​លោកអ្នក​។

សម្រាប់​រថយន្ត Kia Carnival ម៉ូដែល ឆ្នាំ​ ២០១៩ ​គឺជា​រថយន្ត​ដ៏ប្រណីត​ទាំង​ផ្ទៃ​ខាងក្នុង និង​ខាងក្រៅ ហើយ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​បំផុត​។ លើស​ពី​នេះ​ទៅ​ទៀត វា​មាន​ពណ៌​ដ៏ស្រស់ស្អាត​តម្រូវ​តាម​ការចង់​បាន​របស់​អតិថិជន​គ្រប់រូប​។

អ្វី​ដែល​កាន់តែ​ពិសេស​ថែមទៀត​នោះ​គឺ​វា​បំពាក់​ដោយ​ប្រព័ន្ធ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ស្មាតហ្វូន Apple CarPlay និង Android Auto ដែល​វា​មាន​មុខងារ​ដ៏សំខាន់​សម្រាប់​ប្រើប្រាស់​លើ​រថយន្ត​។

មិនមែន​ជា​ចម្ងល់​នោះ​ទេ គឺថា​រថយន្ត Grand Carnival ត្រូវ​បាន​រចនា​ឡើង​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ មិន​ថា​រូបរាង​ខាងក្រៅ​ ឬ​ផ្ទៃ​ខាងក្នុង​នោះ​ទេ​គឺមាន​ភាព​ទាក់ទាញ​បំផុត​។

ម៉ូដែល​នេះ​បាន​នាំ​មក​នូវ​ការកែ​លម្អ​បន្ថែម​ដើម្បី​ធ្វើឲ្យ​វត្តមាន​របស់​វា​កាន់​តែមាន​ភាពស្រស់ស្អាត​ទ្វេ​ឡើង ដែល​បំពាក់​ដោយ​ចង្កៀង​មុខ LED ថ្មី​ដ៏ស្រស់ស្អាត អំពូល​កាត់​អ័ព្ទ​រាង​ដូច​ដុំ​ទឹក​ដែល​ធ្វើឲ្យ​រថយន្ត​នេះ​មើល​ទៅ​កាន់តែ​ទាន់សម័យ​មួយ​កម្រិត​ថែម​ទៀត​។

រថយន្ត​ដ៏ស្រស់​សង្ហា​នេះ​អាច​ផ្ទុក​មនុស្ស​បាន​រហូត​ដល់​ ១១ ​នាក់​ហើយ​ការ​រចនា​បន្ថែម​ទៅលើ​រថយន្ត GrandCarnival នេះ​បាន​ធ្វើឲ្យ​វា​មាន​ទំហំ​កាន់តែ​ធំ​ទូលាយ​។ វា​មាន​ប្រវែង​ ៥១១៥ ​មិល្លីម៉ែត្រ​ចំពោះ​ចម្ងាយ​ពី​ភ្លៅ​មុខ​ទៅ​ភ្លៅ​ក្រោយ​មាន​ប្រវែង​ ៣០៦០ មិល្លីម៉ែត្រ និង​ទទឹង​មាន​ទំហំ​ ១៩៨៥ ​មិលី្លម៉ែត្រ​។

ចំពោះ​កៅអី​វិញ​គឺ​មាន​ផាសុកភាព ធំ​ទូលាយ​ហើយ​សូម្បីតែ​កៅអី​ជួរ​ទី​ ២ និង​ទី​ ៣ ​ក៏​ធំ​ទូលាយ​ដែរ ប្រហែល​នេះ​ជា​មូលហេតុ​ដែល​ធ្វើឲ្យ​រថយន្ត Carnival ​ក្លាយ​ជា​រថយន្ត​ដ៏ពេញនិយម​សម្រាប់​ក្រុមហ៊ុន​ជួល​រថយន្ត​នានា​។

នៅ​ជួរ​ទី​ ២ ​មាន​ទំហំ​ធំ​ធូលាយ​សម្រាប់​មនុស្ស​ពេញវ័យ​ចំនួន​ ៣ ​នាក់ ដែល​មាន​កន្លែង​ដាក់​ជើង​ងាយស្រួល​។ ចំពោះ​ជួរ​ទី​ ៣ ​វិញ​ក៏​មាន​ទំហំ​ធំ​ទូលាយ​សម្រាប់​មនុស្ស​ពេញវ័យ​អង្គុយ​ដែរ ហើយ​ចំពោះ​កុមារ​វិញ​កាន់តែ​មាន​ភាពងាយស្រួល​។

មាន​កៅអី ISOFIX សម្រាប់​កុមារ​ចំនួន​ ៣ ដើម្បី​ធានា​ថា កូន​របស់​លោក​អ្នក​មាន​សុវត្ថិភាព​បំផុត​។ មាន​បំពាក់​ពោង​សុវត្ថិភាព​ចំនួន​ ១០ ​នៅ​គ្រប់​ជួរ​ទាំង​ ៣ ​មាន​កន្លែង​ផ្ទុក​ឥវ៉ាន់​ដ៏ធំ​ទូលាយ និង​មាន​កន្លែង​ដាក់​កែវ​ចំនួន​ ១០ ​ផងដែរ​។

លើស​ពី​នេះ​ទៀត Kia បាន​បំពាក់​អេក្រង់ Touch Screen ទំហំ ៧,០ អ៊ីញ អម​ជាមួយ​ប្រព័ន្ធ​សំឡេង​ (speaker) ចំនួន​ ៨ ​គុណភាព​សំឡេង​ល្អ​ឥតខ្ទោះ​។ ហើយ​បំពាក់​ដោយ​ប្រព័ន្ធ Apple CarPlay និង Android ដែល​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​ស្មាតហ្វូន​ដែល​ប្រព័ន្ធ​នេះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​មាន​មុខងារ​ដ៏សំខាន់​សម្រាប់​ប្រើប្រាស់ ។

រថយន្ត Carnival មាន​ទំហំ​ធំ​ទូលាយ​ទំនើប​ទាន់សម័យ មាន​ផាសុកភាព ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ​គឺ​មាន​សុវត្ថិភាព​ទៅ​លើ​ការបើកបរ​នៅលើ​ដងផ្លូវ​។

វា​បំពាក់​ដោយ​ម៉ាស៊ីន​សាំង 3.3L V6 កម្លាំង ២៧០ ​សេះ (6,400rpm) និង 32.4kg.m (5,200rpm) ​ភ្ជាប់​ជាមួយ​និង​ប្រអប់លេខ​ ៦ ​លេខ​ដោយ​ស្វ័យប្រវត្តិ ការបើកបរ​មាន​ភាពងាយស្រួល​ដោយសារ​វា​មាន​លក្ខណពិសេស​ជាច្រើន ជាមួយ​នឹង​យ៉ាន់​ស្ព័រ​​ ១៨​។

បរិមាណ​នៃ​ការប្រើប្រាស់​ប្រេងឥន្ធនៈ​ក៏​ជា​ចំណុច​សំខាន់​សម្រាប់​អតិថិជន​ផងដែរ ពីព្រោះ​វា​សន្សំ​សំចៃ​ខ្ពស់​។ រថយន្ត Kia Carnival ដ៏ប្រណីត​នេះ​ស៊ីសាំង​អស់​តែ​ ១០,៨ ​លីត្រ​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ​ផ្លូវ​ ១០០ ​គីឡូម៉ែត្រ​៕

អត្ថបទគួរចាប់អារម្មណ៍