The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រថយន្ត Kia Picanto តូច​ច្រឡឹង ទាន់សម័យ ស័ក្តិសម​សម្រាប់​ការបើកបរ​ក្នុង​ទីក្រុង

រថយន្ត Kia Picanto តូច​ច្រឡឹង ទាន់សម័យ ស័ក្តិសម​សម្រាប់​ការបើកបរ​ក្នុង​ទីក្រុង

Content image - Phnom Penh Post

រថយន្ត Kia Picanto តូច​ច្រឡឹង ទាន់សម័យ ស័ក្តិសម​សម្រាប់​ការបើកបរ​ក្នុង​ទីក្រុង

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​រថយន្ត​ធុន​តូច​ហាក់​មិន​សូវ​ពេញនិយម​ប៉ុន្មាន​ទេ ប៉ុន្តែ​បច្ចុប្បន្ន​វា​កំពុង​ចាប់ផ្តើម​មាន​ការពេញនិយម​ដោយសារ​តែ​អតិថិជន​កាន់តែ​ច្រើន​ចង់​បាន​រថយន្ត​ដែល​មាន​ភាព​ធន់​រឹងមាំ​ជា​រថយន្ត​ថ្មី​ដែល​មាន​តម្លៃ​សមរម្យ​ជា​ជាង​ការទិញ​រថយន្ត​មួយ​ទឹក​។

រថយន្ត Kia Picanto ទំហំ​តូច​ដ៏ស្រស់ស្អាត​នេះ​កំពុង​ទទួល​ការពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន ហើយ​កំណើន​ការលក់​កំពុង​បន្ត​បង្ហាញ​សញ្ញា​កើនឡើង​ពី​មួយ​ខែ​ទៅ​មួយខែ​។

បច្ចុប្បន្ន​ដោយសារ​តែ​ការគាំទ្រ​កើនឡើង ក្រុមហ៊ុន Kia បាន​ខិតខំ​អភិវឌ្ឍ​ស៊េរី​រថយន្ត Picanto របស់​ខ្លួន​ចាប់​តាំងពី​ម៉ូដែល​នេះ​ត្រូវ​បាន​ដាក់​សម្ពោធ​កាលពី​ឆ្នាំ​ ២០១៧ ជាមួយ​នឹង​ការរចនា​ទាំង​ផ្ទៃ​ខាងក្នុង​ និង​ខាងក្រៅ​កាន់តែ​ទំនើប និង​ស្រស់ស្អាត​។

រថយន្ត​តូច​ច្រឡឹង​ដ៏ប្រណីត​នេះ បំពាក់​ដោយ​ម៉ាស៊ីន​សាំង​ចំណុះ​ ១.០ ​លីត្រ​ ៣ ​ស៊ីឡាំង​ជាមួយ 67PS នៅ 5500rpm និង​កម្លាំង​បង្វិល 9.8kg.m ​រវាង 3500 និង 4000rpm ដែល​ស័ក្តិសម​បំផុត​ចំពោះ​ម៉ូដែល​នេះ​។

អ្វី​ដែល​កាន់តែ​ពិសេស​គឺ​វា​ជា​រថយន្ត​ល្អ​លើស​ពី​ការរំពឹងទុក​របស់​លោក​អ្នក​។ ប្រាកដ​ណាស់​ឥន្ធនៈ​ដែល​ប្រើប្រាស់​ថាមពល​ ១.០ ​លីត្រ turbo គឺ​មាន​លក្ខណពិសេស​ជាង​ម៉ាស៊ីន​ស្តង់ដា​ហើយ​វា​ដំណើរការ​បាន​យ៉ាង​រលូន​ដែល​មិន​ធ្វើ​ឱ្យ​អ្នកបើកបរ​មាន​ភាព​តានតឹង​នោះ​ទេ​។

ការរចនា​ទាំង​ផ្នែក​ខាងក្រៅ​ និង​ខាងក្នុង​ដ៏រឹងមាំ​នឹង​ទាន់សម័យ រថយន្ត​Picanto ពិត​ជា​ផ្តល់​ភាពសប្បាយ​រីករាយ និង​ទំនុកចិត្ត​ខ្ពស់​បំផុត​ដល់​ការបើកបរ​គ្រប់​កាលៈទេសៈ​។

Content image - Phnom Penh Post

ជាមួយ​នឹង​ប្រអប់លេខ​ ៥ ​លេខ​អូតូ​ពិតជា​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ការបើកបរ​នៅ​លើ​ដងផ្លូវ​ក្នុង​រង្វង់ 2500rpm ល្បឿន 100km/h ​បើ​ប្រៀបធៀប​ទៅ​នឹង 3000rpm នឹង​ខ្ពស់​ជាង​នេះ​នៅក្នុង​ម៉ូដែល​ដែល​បំពាក់​ដោយ​ល្បឿន​អូតូ​ ៤ ​លេខ​។

ទោះ​ក្នុង​ល្បឿន​ ១១០ ​គីឡូម៉ែត្រ​/​ម៉ោង ការបើកបរ​រថយន្ត Picanto​ ​នៅតែ​មាន​ភាពងាយស្រួល​ក្នុង​ការគ្រប់គ្រង រថយន្ត មិន​ឃ្លោង រថយន្ត​មាន​លំនឹង​ល្អ ដែល​អ្នក​បើកបរ​ងាយស្រួល​ក្នុង​ការរក្សា​កម្រិត​ល្បឿន​។

ផ្ទៃ​ខាងមុខ​រថយន្ត​មិន​ចាញ់​សម្ពាធ​ខ្យល់ កាត់បន្ថយ​សំឡេង​រំខាន​ចូល​ក្នុង​តួ​រថយន្ត ទោះ​បើកបរ​ក្នុង​ល្បឿន​លឿន​ក៏ដោយ​។

ទាក់ទង​នឹង​កត្តា​សុវត្ថិភាព រថយន្ត Picanto មាន​បំពាក់​បច្ចេកវិទ្យា​ការពារ​សុវត្ថិភាព​ខ្ពស់​បំផុត​ក្នុង​នោះ​មាន​ពោង​សុវត្ថិភាព​ចំនួន​ ២ មាន​កៅអី ISOFIX សម្រាប់​កុមារ​ចំនួន​ ២ ​នៅ​ខាងក្រោយ​។

អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ​គឺ​វា​បំពាក់​ដោយ​ប្រព័ន្ធ​ផ្តល់​ការកម្សាន្ត​ និង​ព័ត៌មាន​ (infotainment system) ​ជា​អ្វី​ដែល​អតិថិជន​ចង់បាន ដូច្នេះ​ហើយ​រថយន្ត Kia Picanto គឺ​ពិតជា​មិន​ធ្វើឲ្យ​អតិថិជន​ខកបំណង​នោះ​ទេ​។

នៅ​ពីក្រោយ​កៅអី​ជួរ​ទី​ ២ ​គឺ​កន្លែង​ដាក់​អីវ៉ាន់​មាន​ទំហំ​ធំ​ទូលាយ​ទំហំ 255L ​គឺ​ធំ​ជាង​រថយន្ត Mazda 2 និង Suzuki Swift ដែល​ស្ថិត​នៅក្នុង​ចំណោម​ប្រភេទ​រថយន្ត​ធន់​តូច​ដូចគ្នា ហើយ​បើ​បត់​កៅអី​ជួរ​ក្រោយ​នោះ​កន្លែង​ដាក់​អីវ៉ាន់​កាន់តែ​ធំ មាន​ទំហំ​រហូត​ដល់ 1010L​។

អ្វី​ដែល​ធ្វើឲ្យ​រថយន្ត Picanto កាន់តែ​ពិសេស​ទៀត​នោះ​គឺ​មាន​ការធានា​​រយៈពេល​ ៣ ​ឆ្នាំ​របស់​ឧស្សាហកម្ម Kia ដែល​ឈានមុខ​គេ​ដោយ​ធានា​មិន​កំណត់​អំពី​ចំនួន​គីឡូម៉ែត្រ ការផ្តល់​ជំនួយ​ចល័ត​នឹង​សេវាកម្ម​កំណត់​តម្លៃ​ក្នុង​អំឡុង​ពេល​ធានា​។

សម្រាប់​អតិថិជន​ដំបូង​ ឬ​អ្នក​ដែល​កំពុង​ស្វែងរក​រថយន្ត​មាន​ទំហំ​តូច​ល្មម​ទាន់សម័យ រឹងមាំ នឹងមាន​តម្លៃ​សមរម្យ​ដើម្បី​ប្រើប្រាស់​គឺ​រថយន្ត Picanto ​ពិតជា​ស័ក្តិសម​ឥតខ្ចោះ​សម្រាប់​ម្ចាស់​រថយន្ត​គ្រប់រូប​។

ពេលវេលា​ថែទាំ​សម្រាប់​ម៉ូដែល​ប្រើ​ឥន្ធនៈ turbocharged តម្រូវ​ឲ្យ​ធ្វើឡើង​ជា​រៀងរាល់​ ៦ ​ខែ​ម្តង ឬ​ ៥ ​ពាន់​គីឡូម៉ែត្រ​៕

អត្ថបទគួរចាប់អារម្មណ៍