The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រថយន្ត Kia Sorento ប្រភេទ SUV ដ៏ឆ្លាតវៃ

រថយន្ត Kia Sorento ប្រភេទ SUV ដ៏ឆ្លាតវៃ

Content image - Phnom Penh Post

រថយន្ត Kia Sorento ប្រភេទ SUV ដ៏ឆ្លាតវៃ

មិនមាន​អ្វី​ដែល​សង្ស័យ​នោះ​ទេ គឺថា​អតិថិជន​ខ្មែរ​ស្រឡាញ់​រថយន្ត​ប្រភេទ SUV ហើយ​ប្រជាប្រិយភាព​របស់​វា​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។

រថយន្ត Kia Sorento ស៊េរី ឆ្នាំ​ ២០១៩ នេះ​គឺជា​ប្រភេទ​រថយន្ត SUV ដែល​មាន​ទំហំ​ធំ​នៅក្នុង​សែស្រឡាយ​រថយន្ត Kia ដែល​មាន​កៅអី​ចំនួន​ ៧ ​ធ្វើឲ្យ​វា​ក្លាយ​ជា​ម៉ូដែល​នៃ​ជម្រើស​របស់​អតិថិជន​គ្រប់រូប​។

ផ្ទៃ​រថយន្ត​ទាំងមូល​ត្រូវបាន​រចនា​ឡើង​ប្រកប​ដោយ​ប្រណីតភាព និង​គុណភាព​ខ្ពស់​បំផុត​ជាមួយ​ស៊ុម​ទ្វារ​ឡាន​ស្រោប​ដោយ​ជ័រ​ និង​ដែក​រឹងមាំ​។ ចំពោះ​តាប្លូ​គឺ​ស្រោប​ដោយ​ប្លាស្ទិក​ ប៉ុន្តែ​មើល​ទៅ​ដូច​អាលុយមីញ៉ូម​។

ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​ និង​កម្សាន្ត infotainment system ដែល​បំពាក់​ក្នុង​រថយន្ត Sorento មាន​ទំហំ​ ៧.០ អ៊ិញ​ងាយស្រួល​ប្រើប្រាស់​នឹង​មាន​មុខងារ​ច្រើន​យ៉ាង ប៉ុន្តែ​ប្រសិន​បើ​ចង់​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​របស់​លោកអ្នក​គ្រប់​ពេល​ប្រព័ន្ធ Apple CarPlay និង Android Auto គឺ​មាន​លក្ខណៈ​ស្តង់ដា​។

ចំពោះ​ទ្វារ​វិញ ទោះបី​វា​ហាក់​ធ្ងន់​បន្តិច​នៅ​ពេល​បើក​​ និង​បិទ​ក៏ប៉ុន្តែ​លក្ខណ​ពិសេស​នៅ​ខាងក្នុង​គឺ​ពិតជា​អស្ទារ្យ ដែល​បំពាក់​ដោយ​កៅអី​ដ៏ប្រណីត​ធ្វើឲ្យ​លោកអ្នក​អង្គុយ​ពោរពេញ​ដោយ​ផាសុកភាព និង​ស្រស់ស្រាយ​បំផុត​។

កៅអី​មាន​បំពាក់​ដោយ​ខ្សែក្រវ៉ាត់​ការពារ​សុវត្ថិភាព និង​មាន​កៅអី ISOFIX សម្រាប់​កុមារ​ចំនួន​ ២​។ ផ្ទៃ​កណ្តាល​រាបស្មើ​ងាយស្រួល​ដើរ និង​មាន​កន្លែង​ដាក់​ជើង​ធំ​ទូលាយ​។ កន្លែង​ដាក់​កែវ​ទឹក​អាច​បត់​ចុះ​បាន លើស​ពី​នេះ​ក៏​មាន USB និង​ឌុយ​ ១២ ​វ៉ុល​នៅ​ជួរ​ទី​ពីរ​សម្រាប់​បញ្ចូល​ថ្ម​ ឬ​សាក​ឧបករណ៍​ផ្សេងៗ​ផងដែរ​។

សំរាប់​នៅ​ជួរ​ទី​ ៣ ​វិញ​ក៏​មិន​ចាញ់​ជួរ​ទី​ ២ ​ដែរ​មាន​កន្លែង​សៀរ៉េ​ខ្យល់ មាន​កន្លែង​ដាក់​កែវ​ទឹក​ចំនួន​ ២ ​មាន​ប្រដាប់​បំពង​សំឡេង​ (speaker) និង​កន្លែង​ដាក់​អីវ៉ាន់​ធំ​ទូលាយ ហើយ​កន្លែង​ដាក់​ជើង​ក៏​មាន​ទំហំ​ធំ កៅអី​មាន​ផាសុកភាព មាន​កន្លែង​ដាក់​កៅអី​សម្រាប់​កុមា​រហើយ​នៅ​ក្រោម​រថយន្ត​មាន​ភ្ជាប់​ដោយ​កង់​សា​គួ​ចំនួន​មួយ​។

រថយន្ត Kia Sorento ស៊េរី​ថ្មី​ដ៏ទំនើប​នេះ​បំពាក់​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត ២.២ ​លីត្រ​ជាមួយ​ថាមពល​អគ្គិសនី​ដល់​ម៉ាស៊ីន 200PS និង​កម្លាំង​រង្វិល​ជុំ​ចំនួន 44.5kg.m រួម​ជាមួយ​ប្រអប់លេខ​ ៨ លេខ​អូតូ ដែល​សមស្រប​បំផុត​សម្រាប់​ការប្រើប្រាស់​ជាមួយ​រថយន្ត​ប្រភេទ SUV ទំហំ​ធំ​។

រថយន្ត Kia Sorento ជា​រថយន្ត​ដ៏ស័ក្តិសម​បំផុត​សម្រាប់​ការបើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ ហើយ​អ្វី​ដែល​កាន់តែ​គួ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​នោះ​គឺ​ស៊ីសាំង​ត្រឹម​ ៧,២ ​លីត្រ​ក្នុង​ ១០០ ​គីឡូម៉ែត្រ​។

ចំពោះ​កាមេរ៉ា​មើល​ក្រោយ​គឺ​មាន​គុណភាព​ខ្ពស់ ជាពិសេស​នៅពេល​យប់​គឺ​មើលឃើញ​យ៉ាងច្បាស់​សម្រាប់​ការធ្វើ​ដំណើរ​លក្ខណៈ​គ្រួសារ​ផ្លូវ​ឆ្ងាយ​។ លក្ខណពិសេស​សម្រាប់​ការបើកបរ​គឺ​ប្រព័ន្ធ​សុវត្ថិភាព​ដូចជា​ប្រព័ន្ធ​ឌីជីថល​សម្រាប់​វាស់​ល្បឿន និង​ប្រព័ន្ធ​បង្ហាញ​ការផ្លាស់ប្តូរ​គន្លង​ដែល​មាន​សុវត្ថិភាព​បំផុត​សម្រាប់​ការធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​។

រថយន្ត Sorento ប្រភេទ SUV ដ៏ឆ្លាតវៃ​នេះ​មាន​ទំហំ​ធំ​ទូលាយ​អាច​ផ្ទុក​មនុស្ស​បាន​ចំនួន​ ៧ ​នាក់​។ សម្រាប់​រថយន្ត​ដែល​ជា​គួរ​ប្រជែង​ដទៃ​ទៀត​មកពី​ប្រទេស​កូរ៉េ​រថយន្ត Sorento គឺជា​ជម្រើស​ដ៏ល្អ​បំផុត​ពីព្រោះ​វា​ជា​រថយន្ត​ប្រភេទ SUV តែ​មួយ​គត់​ដែល​ផលិត​ និង​នាំចូល​ដោយ​ផ្ទាល់​ពី​ប្រទេស​កូរ៉េ​ក្រៅពី​រថយន្ត​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ផលិត​ជា CKD នៅក្នុង​ប្រទេស​កម្ពុជា​៕

អត្ថបទគួរចាប់អារម្មណ៍