The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រថយន្ត Kia Sportage ល្អ​ហួស​ពី​ការរំពឹងទុក ​នៅពេល​លោកអ្នក​សម្លឹង​មើល​ទៅ

រថយន្ត Kia Sportage ល្អ​ហួស​ពី​ការរំពឹងទុក ​នៅពេល​លោកអ្នក​សម្លឹង​មើល​ទៅ

Content image - Phnom Penh Post

រថយន្ត Kia Sportage ល្អ​ហួស​ពី​ការរំពឹងទុក ​នៅពេល​លោកអ្នក​សម្លឹង​មើល​ទៅ

រថយន្ត​ Kia នៅ​ទសវត្សរ៍​ទី​ ៩០ ​ប្រាកដ​ណាស់​លោកអ្នក​ច្បាស់​ជា​និយាយ​ថា «​អស្ទារ្យ​ណាស់​» Kia ​បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏វែងឆ្ងាយ​។

បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា​រថយន្ត Kia កាន់តែ​ច្រើន​កំពុង​បង្ហាញ​វត្តមាន​នៅលើ​ដងផ្លូវ ហើយ​រថយន្ត Sportage គឺជា​រថយន្ត​មួយ​ក្នុង​ចំណោម​រថយន្ត​ទាំងនោះ​។

រថយន្ត Sportage GT-Line ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​សាំង ២.០ ​លីត្រ​ភ្ជាប់​ជាមួយ​និង​ប្រអប់លេខ​ ៦ ​លេខ​ដោយ​ស្វ័យប្រវត្តិ​។ វា​ភ្ជាប់​មក​ជាមួយ​ប្រព័ន្ធ GT-Line រួមបញ្ចូល​ដៃចង្កូត D-cut រង្វង់​កង់ ១៩ អ៊ីញ​ឧបករណ៍​សាក​ថ្ម​ទូរស័ព្ទ​ឥត​ខ្សែ​។

លើស​ពី​នេះ​ទៀត​វា​ក៏​មាន​លក្ខណពិសេស​ជាច្រើន​ទៀត​ដូចជា​កាមេរ៉ា​មើល​ក្រោយ សេនស័រ​សម្រួល​ដល់​ការចត​កៅអី​អ្នក​ដំណើរ​ខាង​មុខ​សៀរ៉េ​បាន​ ៨ ​របៀប​ចង្កៀង LED ថ្មី​ជាមួយ​នឹង​អំពូល កាត់អ័ព្ទ LED រួម​ជាមួយ​ឧបករណ៍​ត្រួតពិនិត្យ​ពេល​បើកបរ​ និង​អេក្រង់ touch screen ៧.០ ​អ៊ិញ​អម​ជាមួយ ប្រព័ន្ធ​ភ្ជាប់ ស្មាតហ្វូន Apple CarPlay និង Android Auto ផង​ដែរ​។

ផ្ទៃ​ខាងក្នុង​ធំ​ទូលាយ ទំនើប​ទាន់សម័យ​អម​ដោយ​កៅអី​ពណ៌​ទឹកដោះគោ​ដ៏ស្រស់ស្អាត​។

នៅ​ជួរ​ខាង​ក្រោយ​កុមារ​អាច​អង្គុយ​ប្រកប​ដោយ​ផាសុកភាព កៅអី​អាច​កាច់​បត់​ចុះក្រោម​បាន ហើយ​ក៏​មាន​កន្លែង​ដាក់​កែវ​ផងដែរ​។ មាន USB និង​ឌុយ​ ១២ ​វ៉ុល​សម្រាប់​សាក​ថ្ម​នៅ​ខាង​ក្រោម​មាន​កន្លែង​កង្ហារ​បញ្ចេញ​ខ្យល់​ដែល​អាច​សៀរ៉េ​បាន​ចំនួន​ពីរ​។

Content image - Phnom Penh Post

ផ្ទៃ​រថយន្ត​ចំ​កណ្តាល​មិន​ខ្ពស់​ពេក​ហើយ​មិន​ពិបាក​ដាក់​ជើង​នោះ​ទេ មាន​កន្លែង​ដាក់​កៅអី​កូនក្មេង (ISOFIX) ចំនួន​ ២​។ លើស​ពី​នេះ​ទៀត​កៅអី​អាច​បត់​បាន 60:40 មាន​ទំហំ​ធំ​ដែល​អាច​ដាក់​សម្ភារ​បាន​ច្រើន​មាន​រហូត​ដល់​ទំហំ​ 1455L​។ ដោយសា​តែ​កៅអី​អាច​បត់​បាន​ធ្វើឲ្យ​កន្លែង​ដាក់​ជើង​មាន​ទំហំ កាន់​តែ​ទូលាយ​ទំហំ 466L ​សមស្រប​ដែល​អាច​ដាក់​ជើង​បាន​យ៉ាង​ពេញលេញ​។

ទ្វារ​ក្រោយ​អាច​បើក​បាន​ដោយ​ងាយស្រួល​ដោយ​គ្រាន់តែ​ចុច​ប៊ូតុង​នៅលើ​សោ និង​អាច​បើក​បាន​ដោយ​ស្វ័យប្រវត្តិ​ដែល​សម្រួល​ភាពងាយស្រួល​ដល់​អ្នកបើកបរ​ហើយ​អីវ៉ាន់​ផ្សេងៗ​អាច​ទុកដាក់​នៅក្នុង​ប្រអប់ cargo blind បាន​ដោយ​ងាយស្រួល​។

នៅក្រោម​ក្បាល​រថយន្ត​ GT-Line គឺ​បំពាក់​ដោយ​ម៉ាស៊ីន​សាំង​ ២,០ ​លីត្រ​ដែល​មាន​កម្លាំង​ ១៥៥ ​សេះ​។ កម្លាំង​នេះ​គឺ​ស័ក្តិសម​ឥតខ្ចោះ​សម្រាប់​ការបើកបរ​ភ្ជាប់​ជាមួយ​នឹង​ប្រអប់​លេខ​ ៦ ​លេខ​ដោយ​ស្វ័យប្រវត្តិ​អាច​ប្រើ​ពេល​ ១ ​ឬ​ ២ ​វិនាទី នៅពេល​ដាក់​លេខ​ដែល​អាច​កើនឡើង​ដល់​ ៥០០០rpm​។

ការបើកប​រថយន្ត​ប្រភេទ SUV ជា​លក្ខណៈ​គ្រួសារ​គឺ​វា​ពិតជា​រំភើប ជាពិសេស​ការបើកប​រថយន្ត Sportage នេះ​វិញ​គឺ​កាន់តែ​អស្ទារ្យ​ថែម​មួយ​កម្រិត​ទៀត​។ នៅពេល​ចាប់ផ្តើម​បញ្ឆេះ​រថយន្ត​ភ្លាម​លោកអ្នក​ច្បាស់​ជា​មាន​អារម្មណ៍​ថា ខុសប្លែក​ជាមួយ​នឹង​កម្លាំង ប្រណីតភាព​នឹង​ភាព​ល្អ​ឥតខ្ចោះ​របស់​វា​ជាក់​ជា​មិនខាន​។

ដៃចង្កូត​មាន​លក្ខណៈ​ស្ព័រ​បន្តិច ហើយ​លេខ​ដៃ​នៅ​លើ​ចង្កូត​ស្រោប​ដោយ​អាលុយមីញ៉ូម​ដ៏ស្រស់ស្អាត​ងាយស្រួល​ប្រើប្រាស់​ដោយ​គ្រាន់តែ ប្រើ​ម្រាមដៃ​ឆ្កឹះ​ជា​ការស្រេច​។

ចំពោះ​រង្វង់​កង់​គឺ​មាន​កម្រាស់ ១៩ អ៊ិញ​ដែល​ជា​ចំណុច​ពិសេស​របស់ 'GT-Line' ធ្វើឲ្យ​ការបើកបរ​មាន​លំនឹង ងាយស្រួល​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​។

ជាមួយ​នឹង​ការចនា​រូបរាង​ខាងក្រៅ​ដ៏ស្រស់ស្អាត​ក៏​ដូចជា​ការបំពាក់​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​បំផុត​ផង​នោះ​ធ្វើឲ្យ​រថយន្ត Kia Sportage ស៊េរី​ថ្មី​នេះ​ក្លាយ​ជា​រថយន្ត​ដ៏ពេញនិយម និង​ជា​ជម្រើស​ដ៏ស័ក្តិសម​បំផុត​សម្រាប់​អតិថិជន​គ្រប់រូប​ដែល​កំពុង​ស្វែងរក​រថយន្ត​ដែល​មាន​ភាព​ធន់រឹងមាំ​មាន​ផាសុកភាព ទាន់សម័យ និង​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​៕

អត្ថបទគួរចាប់អារម្មណ៍