The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រថយន្ត Mazda 3 ​ជំនាន់ទី ៧ ដ៏ប្រណីត

រថយន្ត Mazda 3 ​ជំនាន់ទី ៧ ដ៏ប្រណីត

Content image - Phnom Penh Post

រថយន្ត Mazda 3 ​ជំនាន់ទី ៧ ដ៏ប្រណីត

រថយន្ត The All New Mazda 3 ស៊េរី​ថ្មី​ត្រូវ​បានដាក់​បង្ហាញ​កាលពី​ថ្ងៃទី​ ៩ ខែសីហា កន្លង​ទៅ​នៅក្នុង​ប្រទេស​កម្ពុជា​។ វា​ជា​រថយន្ត​ជំនាន់​ទី​ ៧ ដែល​ត្រូវបាន​កែប្រែ​រូបរាង និង​មុខមាត់​ថ្មី​ទាំងស្រុង​កាន់តែ​ទំនើប ទាក់ទាញ បំពាក់​ដោយ​ដោយ​បច្ចេកវិទ្យា​ខ្ពស់ មាន​សុវត្ថិភាព​ធ្វើឲ្យ​ការបើកបរ​ពោរពេញ​ដោយ​ថាមពល​។

រថយន្ត Mazda 3 ស៊េរី​ថ្មី​នេះ​ត្រូវ​បាន​រចនា​ឡើង​ឲ្យ​កាន់តែ​មាន​ភាពស្រស់ស្អាត​ដែល​ជួយ​ឱ្យ​អ្នកបើកបរ​ទទួល​បាន​នូវ​បទពិសោធ​ដ៏រីករាយ និង​មាន​ផាសុកភាព​ឥតខ្ចោះ​។ ផ្ទៃ​ខាងក្នុង​ធំ​ទូលាយ​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​។ តាប្លូ​ត្រូវ​បាន​រចនា​ឡើង​ប្រកប​ដោយ​ភាពស្រស់ស្អាត​ជាមួយ​ចង្កឹះ​លេខ​ងាយស្រួល​បញ្ជា​។

Content image - Phnom Penh Post

ក្រុមហ៊ុន Mazda បាន​គិតគូរ​យ៉ាងខ្លាំង​ដល់​គុណភាព​នៃ​ការបើកបរ​រថយន្ត Mazda 3 ស៊េរី​ថ្មី​ដ៏ប្រណីត​នេះ ដូចជា​នៅពេល​បង្កើនល្បឿន​ពេល​បត់ និង​ពេល​ជាន់​ហ្វ្រាំង​។ ជាមួយ​នឹង​បច្ចេកវិទ្យា Skyactiv Vehicle Architecture ធ្វើ​ឲ្យ​អ្នកបើកបរ​មាន​ផាសុកភាព មិនសូវ​នឿយហត់ និង​ឆ្លើយតប​បាន​យ៉ាង​ឆាប់រហ័ស​ពេល​បរិយាកាស​ផ្លាស់ប្តូរ​។

លើសពី​នេះ​ទៀត​ប្រព័ន្ធ Skyactiv Veuters Dynamics ត្រូវបាន​វិវត្ត​ទៅជា​ប្រព័ន្ធ G-Vectoring Control Plus (GVC Plus) បំពាក់​នៅលើ​រថយន្ត Mazda 3 ដើម្បី​ជួយ​បញ្ចៀស​ការប៉ះទង្គិច​នៅពេល​មាន​អាសន្ន និង​ជួយ​សម្រួល​នៅពេល​ប្តូរ​គន្លង ខណៈ​បើកបរ​លើផ្លូវ​ហាយវ៉េ​ដែល​រអិល​។

Content image - Phnom Penh Post

នៅពេល​រថយន្ត​បើកបរ​ដល់​ផ្លូវ​កោង ប្រព័ន្ធ GVC Plus បាន​ជួយ​បន្ថយ​កម្លាំង​បង្វិល​ជុំ​របស់​ម៉ាស៊ីន​ដើម្បី​ផ្ទេរ​ទម្ងន់​ទៅ​កង់​មុខ ដូច្នេះ​កង់​រថយន្ត​នឹង​រត់​ទៅបាន​យ៉ាង​រលូន​ដែល​ធ្វើឲ្យ​រថយន្ត​កាន់តែ​មាន​លំនឹង​។ ម្យ៉ាងទៀត​នៅពេល​ដែល​បើកបរ​ហួស​ផ្លូវ​កោង​នោះ​កម្លាំង​ហ្វ្រាំង​ផ្ទេរ​សន្សឹមៗ​ទៅ​កង់​រថយន្ត​ដែល​ធ្វើឲ្យ​រថយន្ត​រត់​នៅលើ​ផ្លូវត្រង់​វិញ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

ចំណុច​ដ៏សំខាន់​មួយទៀត ដែល​ផ្តល់​ភាព​រីករាយ​ដល់​បើកបរ​គឺ​ប្រព័ន្ធ Mazda Harmonic Acoustics ធ្វើ​ឲ្យ​កាប៊ីន​រថយន្ត​ស្ងប់ស្ងាត់​ល្អ គ្មាន​សំឡេង​រំខាន​ពី​ខាងក្រៅ និង​បំពាក់​ដោយ​ប្រព័ន្ធ​សំឡេង speaker ស្តង់ដា​ដែល​មាន​សំឡេង​ច្បាស់​ល្អ​។

ចំពោះ​កត្តា​សុវត្ថិភាព រថយន្ត Mazda 3 បំពាក់​ដោយ​ពោង​សុវត្ថិភាព​ចំនួន​ ៧ ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព (ABS) ប្រព័ន្ធ​សញ្ញា​បញ្ឈប់​បន្ទាន់ (ESS) ​និង​ប្រព័ន្ធ​ជំនួយ​ពេល​ឡើង​ចំណោត (HLA) ជាដើម​។

លើសពីនេះ​ទៀត​វា​បំពាក់​មកជា​មួយ​បច្ចេកវិទ្យា​សុវត្ថិភាព​កម្រិត​ខ្ពស់បំផុត​របស់​ម៉ាក Mazda ដូចជា ប្រព័ន្ធ DAA, AFS, HBCL, BSM, RCTA, SBS និង​ប្រព័ន្ធ MRCC ដែល​ផ្តល់​សុវត្ថិភាព​ខ្ពស់បំផុត​សម្រាប់​អ្នកបើកបរ និង​អ្នកដំណើរ​៕

អត្ថបទគួរចាប់អារម្មណ៍