The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រថយន្ត MAZDA BT-50 Eclipse ស៊េរី​ឆ្នាំ​ ២០២០ ដ៏​ទាន់សម័យ

រថយន្ត MAZDA BT-50 Eclipse ស៊េរី​ឆ្នាំ​ ២០២០ ដ៏​ទាន់សម័យ

Content image - Phnom Penh Post

រថយន្ត MAZDA BT-50 Eclipse ស៊េរី​ឆ្នាំ​ ២០២០ ដ៏​ទាន់សម័យ

រថយន្ត Mazda BT-50 Eclipse ស៊េរី​ឆ្នាំ​ ២០២០ គឺជា​រថយន្ត​ជំនាន់​ថ្មី​មួយ​ទៀត​ដែល​ត្រូវ​បាន​រចនា​ឡើង​ទាំង​ផ្ទៃ​ខាងក្រៅ និង​ខាង​ក្នុង​ល្អឥតខ្ចោះ ដែល​ផ្តល់​ភាពជឿជាក់​ខ្ពស់​បំផុត​ដល់​អតិថិជន​។ កម្រិត​សុវត្ថិភាព ប្រណីតភាព និង​ផាសុកភាព​ដ៏ខ្ពស់​របស់​រថយន្ត​ម៉ូដែល BT-50 Eclipse ដែល​ជា​ជា​ក្តីប្រាថ្នា​របស់​អតិថិជន​គ្រប់រូប​។

រូបរាង​ដ៏ស្រស់​សង្ហា​នៃ​រថយន្ត BT-50 Eclipse ទាំង​ផ្នែក​ខាង​មុខ​ខាងក្រោយ​ពិតជា​អស្ទារ្យ ជាពិសេស​ទាំង​ចង្កៀង​មុខ និង​ក្រោយ​គឺ​ស្រស់ស្អាត​ភ្លឺ​ច្បាស់ ស័ក្តិសម​បំផុត​ជាមួយ​រូបរាង​ដ៏ប្រណីត​ដែល​វា​បង្ហាញ​អំពី​ស្ថាបត្យកម្ម​ដ៏អស្ចារ្យ​នៃ​ការ​រចនា​រូបរាង​រថយន្ត​ស៊េរី​ភិកអាប់​ដ៏ទំនើប​នេះ​។ ចង្កៀង​ខាង​ក្រោយ​ពិតជា​ស្រស់ស្អាត ស័ក្តិសម​ជាមួយ​នឹង​រូបរាង​ដែល​ជា​ការបន្ថែម​សោភណភាព​មួយ​បន្ថែម​ទៀត​លើ​ផ្នែក​ខាងក្រោយ​របស់​រថយន្ត​លើស​ពី​នេះ​ទៀត​ក៏​មាន​ចង្កៀង​ប្រភេទ LED ដែល​ធ្វើឲ្យ​រថយន្ត BT -50 Eclipse នេះ​កាន់តែ​ស្រស់​ស្អាត​ទ្វេ​ឡើង​។

ក្រុមហ៊ុន Mazda កំពុង​បញ្ចោញ​រថយន្ត​ភីកអាប់​ម៉ូដែល BT-50 Eclipse នេះ​ដែល​ជា​រថយន្ត​ល្អឥតខ្ចោះ​សម្រាប់​ជីវិត​រស់នៅ​ដ៏សកម្ម​។ វា​ផ្តល់​ជូន​នូវ​ជម្រើស​ជាច្រើន​រួមបញ្ចូល​គ្នា​ទាំង​សម្រាប់​ការធ្វើ​ដំណើរ​កម្សាន្ត​ និង​សម្រាប់​ប្រកប​ការងារ​ដោយ​មិន​ចាំបាច់​ទិញ​រថយន្ត​ច្រើន​ប្រភេទ​ក្នុង​ពេល​តែមួយ​។ វា​មាន​ផ្ទៃ​ខាងក្នុង​ធំ​ទូលាយ​ដូច្នេះ​លោក​អ្នក​អាច​ដឹក​មិត្តភក្តិ ក្រុមគ្រួសារ ឬ​មិត្ត​រួម​ការងារ​បាន​ច្រើន​នាក់​ដែល​ញ៉ាំង​ឲ្យ​ដំណើរ​កម្សាន្ត​របស់​លោក​អ្នក​កាន់តែ​រីករាយ​។ សមត្ថភាព​ផ្ទុក​របស់​រថយន្ត BT-50 Eclipse គឺ​មាន​កម្រិត​ខ្ពស់​ជា​អ្វី​ដែល​ក្រុមហ៊ុន Mazda អះអាង​ថា​រថយន្ត​ដ៏ប្រណីត​នេះ​គឺជា​ដៃគូ​ដ៏ល្អ​ឥតខ្ចោះ​សម្រាប់​ទាំង​ការធ្វើ​ដំណើរ​កម្សាន្ត​ និង​ការប្រកប​ការងារ​ ឬ​អាជីវកម្ម​ផ្សេងៗ​។

រថយន្ដ BT-50 Eclipse បំពាក់​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត ៣.២ លីត្រ​ប្រភេទ In Line cylinder 20 valve DOHC Intercooler Diesel Turbo ប្រអប់​លេខ​ ៦ ​លេខ​អូតូ កម្រិត​ប្រើប្រាស់​ប្រេងឥន្ធនៈ​អស់​ ៨,៩ ​លីត្រ​ក្នុង​រយៈ​ចម្ងាយ​ ១០០ គីឡូម៉ែត្រ​។

ផ្ទៃ​ខាងក្នុង​ដ៏ធំ​ទូលាយ ងាយស្រួល​ដល់​ការអង្គុយ ការដាក់​ជើង​ ឬ​ការធ្វើ​ចលនា​រាងកាយ ជាពិសេស​សម្រាប់​ក្រុម​គ្រួសារ​ដែល​មាន​កូនចៅ​តូចៗ​ ឬ​មនុស្ស​វ័យ​ចំណាស់​ពួកគាត់​កាន់តែ​មាន​ភាពងាយស្រួល​នៅពេល​ចេញ​ ឬ​ចូល​ក្នុង​រថយន្ត​។ រថយន្ត Comfort-BT-50 Eclipse ស៊េរី​ឆ្នាំ​ ២០២០ នេះ​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ជួយ​ដល់​ការបើកបរ​កាន់តែ​មាន​សុវត្ថិភាព​គ្រប់​កាលៈទេសៈ​។

ប្រព័ន្ធ​គ្រប់គ្រង​សីតុណ្ហភាព​ធ្វើឲ្យ​ផ្ទៃ​ខាងក្នុង​រថយន្ត​ទាំងមូល​ត្រជាក់​ស្រប​ទៅ​តាម​ការចង់​បាន​របស់​អ្នក​ដំណើរ​ដែល​វា​ជា​លក្ខខណ្ឌ​ត្រួតពិនិត្យ​សីតុណ្ហភាព​ដ៏​មាន​ប្រសិទ្ធភាព​។ កៅអី​អង្គុយ​ធ្វើ​ពី​ស្បែក​ពិសេស​ធ្វើឱ្យ​អ្នក​បើកបរ និង​អ្នកដំណើរ​កាន់តែ​កក់ក្តៅ​។

សម្រាប់​អ្នកបើកបរ​អាច​បញ្ជា​កញ្ចក់​ខាង​ក្រោយ​អាច​បញ្ជា​ប្រព័ន្ធ​គ្រប់គ្រង​សំឡេង ប្រព័ន្ធ​គ្រប់គ្រង​ល្បឿន​ដែល​អនុញ្ញាត​ឱ្យ​អ្នកបើកបរ​អាច​គ្រប់គ្រង​រថយន្ត​កាន់តែ​មាន​ប្រសិទ្ធភាព​។

ចំពោះ​បច្ចេកវិទ្យា​ព័ត៌មាន និង​បច្ចេកវិទ្យា​សំឡេង​រថយន្ត BT-50 Eclipse ដ៏ទាន់​សម័យ​នេះ​មាន​បំពាក់​ដោយ​ប្រព័ន្ធ​សំឡេង​ដែល​មាន​គុណភាព​ខ្ពស់ មាន ហ្វ្រេកង់​វិទ្យុ AM / FM និង​កន្លែង​ចាក់ CD និង MP3 ឬ​ចាក់​តាម​ការភ្ជាប់ USB ជាមួយ​គ្នា​នេះ​ដែរ​វា​ក៏​អាច​ភ្ជាប់​ជាមួយ​ប៊្លូធូស​ (Bluetooth) បាន​ផងដែរ​។

អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ រថយន្ត Mazda BT-50 Eclipse ស៊េរី​ឆ្នាំ​ ២០២០ ​ដ៏ទំនើប​នេះ​មាន​បំពាក់​ដោយ​ឧបករណ៍​ និង​ប្រព័ន្ធ​សុវត្ថិភាព​តាម​កម្រិត​ស្តង់ដា​ខ្ពស់​បំផុត​។ វា​បំពាក់​ដោយ​ប្រព័ន្ធ​ហ្វ្រាំង ABS ដែល​ជំនួយ​ដល់​ការបែងចែក​សម្ពាធ​ហ្វ្រាំង​គ្រប់​ស្ថានភាព​ផ្លូវ តាមរយៈ​ប្រព័ន្ធ​ជំនួយ​ពេល​ដឹក​និង​ផ្ទុកទំនិញ​ធ្ងន់ (LAC)​។ LAC គឺជា​ប្រព័ន្ធ​មួយ​ដែល​ជំនួយ​ពេល​មាន​ការដឹក​ ឬ​ផ្ទុកទំនិញ​ធ្ងន់ៗ វា​ជួយ​កែសម្រួល​ និង​ត្រួតពិនិត្យ​ស្ថិរភាព​ប្រព័ន្ធ​អេឡិចត្រូនិក​ដើម្បី​ធានាបាន​នូវ​ការត្រួតពិនិត្យ​ស្ថិរភាព​រថយន្ត​បាន​ល្អ​ឥតខ្ចោះ​មិន​ថា​រថយន្ត​នោះ​ដឹក​ ឬ​ផ្ទុកទំនិញ​ពេញ​ ឬ​មិន​ពេញ​នោះ​ទេ​។

ក្រៅពី​ប្រព័ន្ធ LAC រថយន្ត BT-50 Eclipse ស៊េរី​ថ្មី​នេះ​ក៏​មាន​ប្រព័ន្ធ​ការពារ​គ្រឿង​អេឡិចត្រូនិក​ផង​ដែរ ដែល​អនុញ្ញាត​ឱ្យ​អ្នកបើកបរ​អាច​ឆ្លើយតប និង​គ្រប់គ្រង​រថយន្ត​បាន​ទាន់​ពេលវេលា​ធ្វើឲ្យ​ការបើកបរ​កាន់​តែ​មាន​សុវត្ថិភាព​ទ្វេឡើង​។ ទាក់ទង​ទៅ​នឹង​ពោង​សុវត្ថិភាព​វិញ​រថយន្ត BT-50 Eclipse មាន​ពោង​សុវត្ថិភាព​ជុំវិញ​ទាំង​សម្រាប់​អ្នក​បើកបរ និង​អ្នកដំណើរ​ដែល​ធានា​ថា​ទាំង​អ្នកបើកបរ និង​អ្នកដំណើរ​គឺ​មាន​សុវត្ថិភាព​ខ្ពស់​បំផុត​។

ជាមួយ​នឹង​ការចនា​រូបរាង​ខាង​ក្រៅ​ដ៏ស្រស់ស្អាត​ក៏ដូចជា​ការបំពាក់​ដោយ​កៅអី​ស្បែក​អម​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​បំផុត​ផង​នោះ ធ្វើឲ្យ​រថយន្ត Mazda BT-50 Eclipse ស៊េរី​ថ្មី​នេះ​ក្លាយ​ជា​រថយន្ត​ដ៏ពេញនិយម និង​ជា​ជម្រើស​ដ៏ស័ក្តិសម​បំផុត​សម្រាប់​អតិថិជន​គ្រប់រូប​ដែល​កំពុង​ស្វែងរក​រថយន្ត​ដែល​មាន​ភាពធន់ រឹងមាំ មាន​ផាសុកភាព ទាន់សម័យ និង​មាន​ប្រព័ន្ធ​សុវត្ថិភាព​ល្អ​ឥតខ្ចោះ​៕

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍