The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រថយន្ត Multivan ជា​ដៃគូ​ធ្វើដំណើរ​ល្អ​ឥតខ្ទោះ

រថយន្ត Multivan ជា​ដៃគូ​ធ្វើដំណើរ​ល្អ​ឥតខ្ទោះ

Content image - Phnom Penh Post

រថយន្ត Multivan ជា​ដៃគូ​ធ្វើដំណើរ​ល្អ​ឥតខ្ទោះ

អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ រថយន្ត​ម៉ូដែល Volkswagen Multivan គឺជា​ដៃគូ​ធ្វើដំណើរ​ដ៏ល្អ​ឥតខ្ចោះ​ដែល​ត្រូវ​បាន​រចនា​ឡើង​ជាមួយ​នឹង​លក្ខណពិសេស​ជាច្រើន​ដើម្បី​ផ្តល់​សុវត្ថិភាព និង​ផាសុកភាព​ដល់​អ្នក​ដំណើរ​គ្រប់រូប​។

បំពាក់​ដោយ​កៅអី​ដ៏មាន​ផាសុកភាព​ចំនួន​ ៧ ​និង​មាន​ទីធ្លា​ដាក់​ជើង​ធំ​ទូលាយ​។ លក្ខណពិសេស​នៃ​កៅអីអង្គុយ​របស់​រថយន្ត Multivan គឺ​កៅអី​នីមួយៗ​នៅ​ដាច់​ពី​គ្នា ចំណែកឯ​កៅអី​ជួរ​ទី​ ២ ​អាច​បង្វិល​បាន​ ៣៦០ ​ដឺក្រេ​ងាយស្រួល​ចេញ ចូល​សម្រាប់​អ្នក​អង្គុយ​កៅអី​ខាង​ក្រោយ​។

រថយន្ត​ដ៏ប្រណីត​នេះ​បំពាក់​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​ជាច្រើន​ដូចជា​ប្រព័ន្ធ​ជំនួយ និង​ត្រួតពិនិត្យ​ផ្នែក​ខាង​មុខ និង​ក្រោយ​ជួយ​សម្រួល​នៅពេល​ចូល​ចត​។ ប្រព័ន្ធ​ជំនួយ​ហ្វ្រាំង​ (ABS) ប្រព័ន្ធ​ជំនួយ​ពេល​ឡើង​ទួល​ (HSA) បច្ចេកវិទ្យា​កំណត់​ល្បឿន​ក្នុង​ការបើកបរ (CCS) និង​ប្រព័ន្ធ​គ្រប់គ្រង​លំនឹង​ដោយ​អេឡិចត្រូនិក​ (ESC) ​ជាដើម​។

Content image - Phnom Penh Post

អ្វី​ដែល​កាន់តែ​គួរឱ្យ​ចាប់​អារម្មណ៍​ទៀត​នោះ​គឺ​ម៉ាស៊ីន​ស៊ី​ប្រេង​តិច​ផ្តល់​ថាមពល​ខ្លាង ធ្វើឲ្យ​ការបើកបរ​ពោរពេញ​ដោយ​ភាព​រីករាយ​។ ម៉ាស៊ីន 2.0L, TSI ម៉ាស៊ីន ម៉ាស៊ូត 150 kW/ 240hp​។ ប្រអប់​លេខ​ ៧ ​លេខ​អូតូកង់​ទំហំ​ ១៧ ​អ៊ិញ ប្រេងឥន្ធនៈ 9.0L/100Kkm និង​ការបង្កើន​ល្បឿន 0-100km/h 9.5 វិនាទី​។

Multivan បំពាក់​ដោយ​ប្រព័ន្ធ 4MOTION លើ​ដ្រាយកង់​ទាំងអស់​ដែល​ជា​ជម្រើស​នៃ​ការបើកបរ​ប្រកប​ដោយ​ផាសុកភាព និង​សុវត្ថិភាព​ខ្ពស់​បំផុត​នៅ​គ្រប់​ស្ថានភាព​ផ្លូវ​។

ប្រព័ន្ធ​បញ្ជា​សម្រប​ជាមួយ​ស្តង់ដា​ផ្អាក​ដំណើរការ (DCC) ធ្វើឲ្យ​ការគ្រប់គ្រង​យានជំនិះ​មាន​ភាពងាយស្រួល​ដែល​អាច​កែតម្រូវ​ទៅ​តាម​ការកំណត់​ដែល​លោកអ្នក​ពេញចិត្ត​ដោយ​អាច​ជ្រើសរើស​ពី NORMAL, COMFORT ឬ SPORT​។

Content image - Phnom Penh Post

ប្រព័ន្ធ​កំណត់​ល្បឿន​ក្នុង​ការបើកបរ (ACC) ជួយ​សម្រួល​ល្បឿន​ដោយ​ស្វ័យប្រវត្តិ ដើម្បី​ឲ្យ​អ្នកបើកបរ​អាច​កំណត់​នឹង​ដឹង​អំពី​គម្លាត​នៃ​រថយន្ត​ដែល​បើកបរ​នៅ​ខាង​មុខ​។ ទន្ទឹម​នឹង​នេះ​ដែរ​វា​នៅតែ​ស្ថិត​ក្នុង​ល្បឿន​កំណត់​ដដែល​។

ម្យ៉ាង​វិញ​ទៀត​ប្រព័ន្ធ​ជំនួយ​ផ្នែក​ខាងមុខ​ “Front Assist” ​ជា​ប្រព័ន្ធ​ត្រួតពិនិត្យ​ទិដ្ឋភាព​ចរាចរណ៍​ជុំវិញ​ជាមួយ​នឹង​ប្រព័ន្ធ​ផ្ដល់​សញ្ញា​ពេល​មាន​អាសន្ន (EBS) ​ប្រើ​ប្រព័ន្ធ​រ៉ាដា​ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​នៃ​គម្លាត​យានយន្ត​នៅ​ខាង​មុខ និង​កាត់​បន្ថយ​ចម្ងាយ​ឈប់​របស់​រថយន្ត​។ នៅក្នុង​ស្ថានភាព​គ្រោះថ្នាក់ ប្រព័ន្ធ​នេះ​នឹង​បញ្ចេញ​សញ្ញា​ព្រមាន​អ្នក​បើកបរ​ឲ្យ​មាន​ការប្រុងប្រយ័ត្ន​។

Volkswagen Multivan ជា​រថយន្ត​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​មាន​ភាពរឹងមាំ​ផ្តល់​ផាសុកភាព និង​សុវត្ថិភាព​ខ្ពស់​បំផុត​ដល់​អ្នកដំណើរ​គ្រប់រូប​៕

អត្ថបទគួរចាប់អារម្មណ៍