រថយន្ត Nissan TERRA ប្រភេទ SUV ៧ កៅអី ទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ចំពោះភាពបត់បែនរបស់វា ជាពិសេសទំហំធំទូលាយ និងមានតម្លៃសមរម្យ។ ពេលនេះប៉ុស្តិ៍យានយន្តសូមលើកយកនូវលក្ខណពិសេសៗរបស់រថយន្ត Terra មកបង្ហាញដើម្បីធានាបាននូវការពេញចិត្តចំពោះការបើកបរ។
រថយន្ត Terra មានសាក់ស៊ីដ៏រឹងមាំដើម្បីធានាបាននូវការបើកបរបានគ្រប់ស្ថានភាពផ្លូវ។ វាក៏បំពាក់ដោយប្រព័ន្ធសុវត្ថិភាពខ្ពស់ដើម្បីធានាបាននូវភាពធន់ សុវត្ថិភាព ផាសុកភាព និងភាពងាយស្រួលសម្រាប់ការធ្វើដំណើរទៅគ្រប់ទីកន្លែង។
ប្រព័ន្ធ Shift-On-The-Fly អនុញ្ញាតឱ្យអ្នកបើកបរអាចជ្រើសរើសរវាង 2WD និង 4H ពីប្រសិទ្ធភាពឥន្ធនៈអតិបរមា សម្រាប់ការបើកបរលើផ្លូវហាយវ៉េ និងផ្លូវលំបាក។ រថយន្តនីសាន់ Nissan Terra ជារថយន្តដ៏ពិសេសបំផុតក្នុងចំណោមគូប្រជែងរបស់ខ្លួន។
រថយន្ត Nissan Terra មានបំពាក់ភ្លើងពេលថ្ងៃ (DRL) មិនត្រឹមតែដើម្បីភាពទាន់សម័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីសុវត្ថិភាពផងដែរ។ វាងាយស្រួលត្រូវបានមើលឃើញនៅពេលថ្ងៃ ឬក្នុងស្ថានភាពដែលស្រពេចស្រពិល ជាមួយអំពូល LED ខាងមុខ ដើម្បីធ្វើឲ្យការបើកបរពេលយប់កាន់តែមានសុវត្ថិភាព។
ប៉ាណាមុខ V motion របស់នីស្សាន់ មានភាពទាន់សម័យ ដែលធ្វើឲ្យរូបរាងរបស់រថយន្ត Terra មើលទៅកាន់តែស្រស់សង្ហា ហើយយ៉ាន់ស្ព័រទំហំ ១៨ អ៊ិញ ដើម្បីធានាបាននូវភាពទាក់ទាញ។
ផ្នែកចំហៀងនៃរថយន្ត មានភាពរឹងមាំធ្វើឲ្យការចេញចូលរថយន្តកាន់តែងាយស្រួល។
វាបំពាក់ដោយម៉ាស៊ីន 2.5 litre 4 ស៊ីឡាំង DOHC ៧ លេខអូតូជាមួយលេខដៃ (+/-) ធ្វើឲ្យការបើកបរកាន់តែរំភើប។
ជាមួយនឹងកម្លាំងដ៏ខ្លាំងរថយន្ត Nissan Terra ពិតជាមានប្រសិទ្ធភាពខ្ពស់សម្រាប់ការបើកបរយ៉ាងរលូន និងបានគ្រប់ស្ថានភាពផ្លូវ។ ជាមួយនឹងកម្លាំង ១៩០ សេះ និងកម្លាំងបង្វិល ៤៥០Nm មាន ៧ កៅអី វាជារថយន្តប្រភេទ SUV ល្អឥតខ្ចោះសម្រាប់ការបើកបរជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ទាំងផ្លូវក្នុងទីក្រុង និងផ្លូវលំបាកនៅតំបន់ជនបទ។
ភាពបត់បែននៃរថយន្ត Terra គឺគ្មានព្រំដែននោះទេក្នុងនោះកម្ពស់ពីដីមកបាតរថយន្តគឺ ២២៥ មិល្លីម៉ែត្រ ប្រវែង ៤៨៨៥ មិល្លីម៉ែត្របណ្តោយ ១៨៦៥ មីល្លីម៉ែត្រ និងកម្ពស់ពីដីដល់ដំបូល ១៨៣៥ មិល្លីម៉ែត្រ។ Terra វាជារថយន្តដ៏ប្រណីត និងសមស្របបំផុតសម្រាប់ការបើកបរក្នុងតំបន់នេះ ពីព្រោះវាជួយកាត់បន្ថយហានិភ័យនៃការខូចខាតដែលបណ្តាលមកពីផ្លូវរដិបរដុប ឬការបើកបរក្នុងតំបន់ដែលលិចទឹកជាដើម។
(កម្ពស់ និងសមត្ថភាព 4X4 នៃរថយន្ត Terra ធ្វើឲ្យការបើកបរក្នុងតំបន់លិចទឹកបានដោយងាយស្រួល)។
លក្ខណពិសេសមួយនៃរថយន្ត Terra គឺប្រព័ន្ធ Auto Tail Gate ដែលលោកអ្នកអាចបើកឃ្លុបក្រោយនៃរថយន្ត TERRA របស់លោកអ្នកបានដោយងាយស្រួលដោយគ្រាន់តែលើកជើងទាត់ខាងក្រោមឃ្លុបក្រោយថ្នមៗ នោះឃ្លុបក្រោយនឹងបើកដោយស្វ័យប្រវត្តិ។
អ្នកដំណើរនឹងរីករាយជាមួយកៅអីស្បែកចំនួន ៧ នៃរថយន្ត SUV ដែលមានភាពបត់បែនមានផាសុកភាព មានទំហំធំទូលាយ កៅអីអាចបត់បានយ៉ាងងាយស្រួល ដោយកៅអីជួរទី ២ អាចបត់បានក្នុងទំហំ ៦០:៤០ ចំណែកជួរទី ៣ អាចបត់បានក្នុងទំហំ ៥០:៥០ ដែលនាំឱ្យការធ្វើដំណើរផ្សងព្រេងជិតឆ្ងាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិកាន់តែរំភើប។
យើងខ្ញុំជឿជាក់ថា ក្រុមហ៊ុន Nissan ផ្តល់ជូននូវតម្លៃសមរម្យបំផុតធៀបនឹងដៃគូប្រកួតប្រជែងដទៃទៀត ដូច្នេះលោកអ្នកអាចជួបជាមួយទីប្រឹក្សាផ្នែកលក់របស់ក្រុមហ៊ុន Nissan ណាមួយ ដើម្បីសាកសួរអំពីការផ្តល់ជូននូវតម្លៃពិសេស នៅពេលលោកអ្នកធ្វើការកក់រថយន្ត Nissan TERRA ដ៏ទំនើបនេះ។